ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូនសហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី30 (RBC-30) ធ្វើការសម្រេច

ថៃ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ កម្ពុជា និងឧត្តមសេនីយ៍ត្រី សៈរ៉ាន់ រ៉តប៊ុនថាំ នាយសេនាធិការ កងទ័ពភូមិភាគទី១  នៃព្រះរាជាណាចក្រថៃឡង់ដ៏ នាថ្ងៃទី២៧ ... Read More »

វឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប !!

ខេត្តសៀមរាប ៖ វឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប !! ។ នេះជាការបញ្ជាក់ពី លោក ហេង រតនា ប្រធានអង្គភាព សុីម៉ាក់ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ... Read More »

ក្រោយបែកធ្លាយវីដេអូឃ្លីប អាសអាភាសកម្លាំងកងរាជអាវុធហត្ថព័ទ្ធចាប់ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់

ខេត្តព្រះសីហនុ ៖ បើយោងតាមសេចក្តីរាយការណ៍ ពី ប្រជាពលរដ្ឋ បានឱ្យដឹងថា ៖ មានកម្លាំងកងរាជអាវុធខេត្ត បានធ្វើការឡោមព័ទ្ធ ទីតាំង២ កន្លែង នៅទល់មុខគ្នា ដោយ ឃាត់ខ្លួនជនជាតិវៀតណាម ជិត ... Read More »

សមយុទ្ធ Freedom Edge រវាងកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ចាប់ផ្តើមក្នុងពេលកំពុងតានតឹងខ្លាំងជាមួយកូរ៉េខាងជើង

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូល តូក្យូ និងវ៉ាស៉ីនតោន បានរួមគ្នាចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយ ស្របពេលសម្ព័ន្ធមិត្តទាំង៣ ព្យាយាមទប់ទល់ការគំរាមកំហែង ... Read More »

តំណាងអយ្យការ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ២នាក់ ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខសាលាវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

Update ៖ ក្រសួងបរិស្ថាន ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេស ដែលផ្សាយជាខេមរភាសា

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុបរទេស ដែលផ្សាយជាខេមរភាសា ។ នេះជាការបញ្ជាក់របស់ ក្រសួងបរិស្ថាន បានបង្ហោះលើផេកផ្លូវការ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។  ផេកក្រសួងបរិស្ថានបានបញ្ជាក់ថា ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ... Read More »

គ្រោះថ្នាក់ចរាចរណ៍ «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ?» លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ពន្យល់ច្បាស់ៗអំពីបច្ចេកទេសវាស់វែងនិងស្រាវជ្រាវ!

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ច្បាស់អំពីបច្ចេកទេសនៃការកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ... Read More »

តើប្រទេសចំនួន៤ណាខ្លះដែលត្រូវបានគេចុះបញ្ជីជាប្រទេសផលិតគ្រឿងញៀនធំជាងគេរបស់ពិភពលោក?

អង្គការឧក្រិដ្ឋកម្មបានទាញយកផលប្រយោជន៍ពីស្ថានការណ៍អស្ថិរភាព និងបន្ធូរបន្ថយការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការចរាចរគ្រឿងញៀនខុសច្បាប់ និងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។ កាលពីថ្ងៃទី 26 ខែមិថុនា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) បានចុះបញ្ជីប្រទេសម៉ិចស៊ិកជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន 4 ដែលផលិតគ្រឿងញៀនច្រើនជាងគេលើពិភពលោក រួមជាមួយនឹងអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា និងស៊ីរី។ របាយការណ៍ប្រចាំឆ្នាំរបស់ ... Read More »

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ៖ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីសកម្មជនព្រៃឈើ រូបនេះមិនពេញចិត្តជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាងបីពាន់ហិកតាដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន” សូមវិទ្យុអាស៊ីសេរី (RFA)ជ្រាប !

ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចេញសេចក្តីប្រកាសពត៌មាន ស្តីពីការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) អំពីករណី មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់បញ្ជូនទៅ តុលាការខេត្ត ពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីសកម្មជនព្រៃឈើ រូបនេះមិនពេញចិត្តជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាងបីពាន់ហិកតាដើម្បីធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន”។ ... Read More »

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ សាក់ វណ្ណារិទ្ធិ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស

ភ្នំពេញ៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានសម្រេចឃុំខ្លួនឈ្មោះ សាក់ វណ្ណារិទ្ធិ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដែលពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស របស់ក្រុមហ៊ុន ... Read More »

សម្ភារៈនិងឧបករណ៍ ពន្លត់អគ្គិភ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតប្រគល់ជូនដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ

ភ្នំពេញ៖ ដោយមើលឃើញពីសមត្ថភាពរបស់ក្រុមអ្នក សង្គ្រោះឆ្លើយតបនឹងប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍ពន្លត់អគ្គិភ័យនាពេលកន្លងទៅនៅមានកម្រិតនៅឡើយនោះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះដោយបានបំពាក់ឧបករណ៍បន្ថែមដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ របស់កងពលតូចលេខ៧០ និង កងលេខ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស៩១១។ ពិធីប្រគល់សំភារៈនិងឧបករណ៍ ពន្លត់អគ្គិភ័យ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ... Read More »

មីស៊ីល Hypersonic វាយប្រហាកប៉ាល់អុីស្រាអែល នៅសមុទ្រអារ៉ាប់​

កាសែត Jerusalem Post បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក Yahya Saree អ្នកនាំពាក្យរបស់កងកម្លាំង Houthi នៅក្នុងប្រទេសយេម៉ែន ដែលបាននិយាយកាលពីថ្ងៃទី 26 ខែមិថុនាថា ចលនា Ansar Allah ... Read More »

មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការ ចុះផ្សាយរបស់ព័ត៌មានមិនពិតរបស់សារព័ត៌ ពេញចិត្ត មេឌា និងសារព័ត៌មានផ្សេងៗទៀត

ខេត្តក្រចេះ ៖ សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តក្រចេះ សូមបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ មានការចុះផ្សាយរបស់សារព័ត៌មាន ឈ្មោះ ពេញ ចិត្ត មេឌា លើករណី ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង ចាត់ទុកថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី អំពីករណីនៅតំបន់សហគមន៍ភ្នំជម្រកសត្វ ផ្សាយបំភ្លៃការពិត និងចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋាន និងផ្នែកមានសមត្ថកិច្ច ហើយមាន ចរិតធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំ តែជាក់ស្តែងគឺពុំពិតដូច្នោះឡើយ

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺព័ត៌មាន កាលពីពេលថ្មីៗនេះ មួយលើកជាពីរលើករួចមកហើយ រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កេត ឃើញមានការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី អំពីករណីនៅតំបន់សហគមន៍ភ្នំជម្រកសត្វ ដែលបាន ផ្សាយបំភ្លៃការពិត និងចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋាន និងផ្នែកមានសមត្ថកិច្ច ហើយមាន ... Read More »

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បើកវេទិកា សាធារណៈ ស្តីពីអាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំ ប្រចាំឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសាធារណៈ ស្តីពី ... Read More »

ទឹកជំនន់នៅប្រេស៊ីលសម្លាប់មនុស្សជិត២០០នាក់ជាសារព្រមានដល់ពិភពលោក អំពីបញ្ហាអាកាសធាតុ

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤ មន្រ្តីមួយរូបនៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលឆក់យកអាយុជីវិតមនុស្សជាង ១៧០នាក់ និងធ្វើឱ្យប្រហែលកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅ នៅឯភាគខាងត្បូងប្រទេសប្រេស៉ីល គឺជាសញ្ញាព្រមានពីគ្រោះមហន្តរាយថែមទៀត ... Read More »

សមត្ថកិច្ច និងមន្ត្រីជំនាញ អន្តរាគមន៍ដេញមនុស្សមួយក្រុមមានគ្នា១២នាក់ ដែលទៅលួចបោះតង់នៅតាមកោះ ដើម្បីនេសាទត្រីខុសច្បាប់ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ យ៉ាងហោចណាស់ ក៏មានមនុស្ស១ក្រុមមានគ្នា១២នាក់ប្រើប្រាស់ទូកជិត១០គ្រឿង បាននាំគ្នាវេចអង្ករ ឆ្នាំង ចាន ធ្វើដំណើរចាកចេញពីភូមិ ទៅលួចបោះតង់នៅតាមតំបន់កោះក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង បំណងដើម្បីលួចនេសាទត្រីខុសច្បាប់ក្នុងតំបន់អភិក្ស ប៉ុន្តែត្រូវបានកម្លាំងជលផលសហការជាមួយប៉ុស្តិ៍ និងសហគមនេសាទ ចុះទៅបណ្តេញចេញ នឹងធ្វើកិច្ចសន្យាអប់រំ ... Read More »

គ្រួសារក្រីក្រ បុរសម្នាក់ឡើងបេះផ្លែអំពិលអកុសលធ្លាក់បាក់កស្លាប់គួរឱ្យអាសូរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈមាន បុរសម្នាក់ឡើងបេះផ្លែអំពិល ក្នុងវត្ត អកុសល ធ្លាក់បាក់កស្លាប់ គួរអោយអាសូរនៅស្រុករមាសហែក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ... Read More »

មន្ត្រីកងរាជអាវុធហត្ថធ្វើការបង្ក្រាប ជនជាតិ ឥណ្ឌូនេស៊ី ២ ក្រុមដែលផ្ទុះប្រើហិង្សា វ៉ៃតប់គ្នា ចាប់ឃាត់បានជាង ៣០ នាក់

ក្រុងប៉ោយប៉ែត ៖ ជនបរទេស២ក្រុមបើកឆាកប្រយុទ្ធគ្នាដូចរឿងចិនហុងកុង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងគឃ្លើនជាមួយសមត្ថកិច្ច និងអាជ្ញាធរ ។  សូមបញ្ជាក់ថា ៖ មន្ត្រីកងរាជអាវុធហត្ថធ្វើការបង្ក្រាប ជន ជាតិ ឥណ្ឌូនេស៊ី ២ក្រុម ... Read More »

រដ្ឋមន្ត្រីយុត្តិធម៌បកស្រាយពីមូលហេតុដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានបកស្រាយពីមូលហេតុដែលប្រទេសកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត ដោយថាដោយយោងតាមរដ្ឋធម្មនុញ្ញ និងភាពទំនើបនៃច្បាប់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងទៅនឹងអំពើឃាតកម្មដែលប្រព្រឹត្តឡើងដោយ ស្រី ស៊ីណា នៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញលោកឧបនាយករដ្ឋមន្ត្រី ... Read More »

ខ្សែបម្រើអ៊ុយរ៉ាហ្គាយ Bentancur ត្រៀមខ្លួនរួចរាល់ និងបង្ហាញពីសមត្ថភាពរបស់គាត់នៅ Copa America

ខ្សែបម្រើ Rodrigo Bentancur បាននិយាយថា គាត់សប្បាយចិត្តក្នុងការលេងតួនាទីណាក៏ដោយដែលគ្រូបង្វឹកអ៊ុយរ៉ាហ្គាយ Marcelo Bielsa បានស្នើសុំពីគាត់ មិនថា ក្នុងជម្រើសដំបូង ឬជាកីឡាករបម្រុងក្នុងការប្រកួត Copa America កាលពីថ្ងៃសុក្រជាមួយបូលីវី។ កីឡាកររបស់ ... Read More »

រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។​ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ​ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ... Read More »

យុវជនម្នាក់ ជិះម៉ូតូទៅបុករថយន្តដឹកសិស្សសាលារៀនវ៉េស្ទឡាញន៍ កំពុងបេីកឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់

      ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សុីដើម្បីជួយសង្រ្គោះអាយុជីវិត បន្ទាប់ពីយុវជនរូបនេះបានជិះម៉ូតូម្នាក់ឯងយ៉ាងលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តដឹកសិស្សសាលារៀនវ៉េស្ទឡាញន៍ ដែលកំពុងបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ... Read More »

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មាន លើកទី២ ផ្ដោតលើ«សុវត្ថិភាពចរាចរណ៍»

ភ្នំពេញ ៖ សន្និសីទសារព័ត៌មាន លើកទី២ របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ  ដោយមានការអញ្ជើញជាវាគ្មិនពីសំណាក់លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ... Read More »

រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។  ក្នុងពិធីនេះ លោករដ្ឋមន្ត្រី ... Read More »

លោក ប៉ែន បូណា ៖ គ្មានអ្វីឈ្នះការពិតនិងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើសម្រាប់ប្រទេសជាតិឡើយ

ខេត្តកំពង់ចាម ៖ នេះបើយោងតាម អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។  លោក បន្តថា សមិទ្ធផលដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលមានច្រើនអនេក ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ស្ងាត់ៗ..! គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ... Read More »

ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៤ រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៤ រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ... Read More »

កាំជណ្តើរឈើចំនួន៩ទីតាំងនៅរួតទី២របស់ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍

ខេត្តសៀមរាប  ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានធ្វើការ ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត ដែលរៀបចំធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង។       បេីយោងតាមអាជ្ញាធរជាតិអប្សរា ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៣នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  មានអ្នកឆ្លងថ្មី​​ ០៣នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »