ព័ត៌មានទាន់ហេតុការណ៍៖
'

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចាត់ទុកថា គណនី Facebook ឈ្មោះ NalNeit SoPheak និង ឈ្មោះ Ma’orm Sre TV ធ្វើ ការផ្សព្វផ្សាយ ព័ត៌មាន ដោយបំភ្លៃការពិត

ខេត្តកណ្តាល ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញសេចក្តីបំភ្លឺស្តីពីចំណាត់ការនីតិវិធីច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្ម កេីតឡេីងនៅភូមិពោធិ៍លេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលគណនី Facebook ឈ្មោះ NalNeit SoPheak និង ... Read More »

ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃ ដី២០%

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃ ដី២០% ។ នេះបើយោងតាមនៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ... Read More »

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ៖ ខ្ញុំសូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមជុំវិញបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ដែលត្រូវអនុវត្តទៅ លើជនសង្ស័យអតីតឧកញ៉ាដែលបាញ់ប្រហារបណ្ដាល ឲ្យមនុស្សពីរនាក់ស្លាប់។ សម្ដេចបានសរសេរថា៖ ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ... Read More »

របួសរបស់ Alvarez អាចនឹងខកខានបង្ហាញខ្លួនក្នុងជម្រើសជាតិម៉ិចស៊ីកូសម្រាប់ព្រឹត្តិការណ៍ Copa America

គ្រូបង្វឹកលោក Jaime Lozano បាននិយាយបន្ទាប់ពីការទទួលជ័យជម្នះលើក្រុមចាម៉ៃកា ១-០ កាលពីថ្ងៃអាទិត្យក្នុងការប្រកួតវគ្គជម្រុះតាមពូលព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ នៅអាមេរិក។ កីឡាករ Alvarez ដែលលេងឱ្យក្លិប West Ham ... Read More »

Euro 2024 ៖ អ្វីដែលក្រុមនីមួយៗត្រូវប្រកួតចុងក្រោយក្នុងពូលដើម្បីឈានទៅវគ្គ១៦ក្រុម

ព្រឹត្តិការណ៍ Euro 2024 ឈានចូលដល់ថ្ងៃប្រកួតចុងក្រោយក្នុងពូលហើយ ដោយមានក្រុមចំនួន៤ដែលបានកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងចំណោម២៤ក្រុម។ តំណែងចុងក្រោយក្នុងក្រុមទាំង៥នៅតែស្ថិតក្នុងការដណ្តើមយក ដែលកំណត់គូប្រកួតដែលមានសក្តានុពលក្នុងវគ្គជម្រុះ។ មានកន្លែងចំនួន៤ដែលអាចរកបានក្នុងវគ្គ១៦ក្រុមចុងក្រោយសម្រាប់អ្នកបញ្ចប់ចំណាត់ថ្នាក់លេខ៣ល្អបំផុត ដែលអាចនាំឱ្យមានស្ថានភាពនៃក្រុមមួយ ឬច្រើនដែលត្រូវឆ្លងកាត់ដោយមាន២ពិន្ទុ ខណៈដែលក្រុមផ្សេងទៀតអាចខកខានបើទោះបីជាទទួលបាន៤ពិន្ទុ ប៉ុន្តែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងពូលរបស់ពួកគេ។ ប្រសិនបើក្រុមមានកម្រិតលើពិន្ទុ ពួកគេនឹងត្រូវបានបំបែកនៅលើកំណត់ត្រានាំមុខ ... Read More »

ព្រះមហាក្សត្រ ចេញព្រះក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន០៨រូប និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៤រូប

ភ្នំពេញ ៖ យោងតាមព្រះរាជក្រឹត្យ ដែលទទួលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»បាននៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ  គឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន០៨រូប។ ក្នុងនោះ ... Read More »

ក្រូអាតត្រូវការឈ្នះអុីតាលី ដើម្បីបន្តក្តីសង្ឃឹមវគ្គ១៦ក្រុម ខណៈអាល់បានីប៉ះអេស្ប៉ាញ

ក្រុមជម្រើសជាតិក្រូអាតត្រូវប៉ះក្រុមការពារតំណែងជើងឯក អុីតាលីនៅក្នុងការប្រកួតវគ្គជម្រុះតាមពូលចុងក្រោយនៅវេលារំលងម៉ោង២អធ្រាត្រឈានចូលថ្ងៃទី២៥ មិថុនានេះដើម្បីប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយ។ រីឯក្រុមជម្រើសជាតិអាល់បានីត្រូវប៉ះក្រុមគោជល់អេស្ប៉ាញនៅវេលាម៉ោងជាមួយគ្នានេះដែរ ខណៈដែលអេស្ប៉ាញបានកក់កៅអីវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិរួចទៅហើយ។ ក្រូអាតអាចនិយាយបានថា ត្រូវការឈ្នះជាចាំបាច់ទើបអាចប្រជែង និងមានក្តីសង្ឃឹមក្នុងវគ្គ១៦ក្រុមចុងក្រោយបាន ខណៈដែលក្រុមនេះ២ប្រកួតក្នុងវគ្គជម្រុះតាមពូលកន្លងទៅ គឺចាញ់១ ស្មើ១ប៉ុណ្ណោះ។ ការប្រកួតបើកឆាកក្នុងពូល B កន្លងទៅក្រូអាតបានភ្លាត់ស្នៀតចាញ់អេស្ប៉ាញទក់សាច់ក្នុងលទ្ធផល ៣ទល់០ ... Read More »

សមត្ថកិច្ច ហៅគ្រូមន្តអាគម សច្ចៈវីរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់ អាវុធដើម្បីយកមកបាញ់ ខ្លួនឯងផ្ទាល់

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្ដាជ្រាបថា ៖ នៅពេលថ្មីៗនេះមានការបង្ហោះចែកចាយឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីយកពូថៅវាយលើអតីតប្រពន្ធ និងអតីតម្ដាយក្មេក នៅស្រុកកងមាស

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០នាទី នៅត្រង់ចំណុច ភូមិស្តៅ ... Read More »

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីចុះសំណេះសំណាល សួរ សុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មណ្ឌលសុខភាពទឹកថ្លា និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៤ មិថុនា ចំនួន ៣៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧១នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧១ នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមិថុនា ... Read More »

ស្លាប់ 21 នាក់ក្នុងគ្រោះអគ្គិភ័យឆេះរោងចក្រផលិតថ្មពិល lithium នៅកូរ៉េខាងត្បូង

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រផលិតថ្ម lithium មួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ ហើយបានបង្កឱ្យមនុស្សយ៉ាងហោចណាស់21នាក់ បាត់បង់ជីវិត ខណៈដែល៥នាក់ផ្សេងទៀតបាត់ខ្លួន។ ... Read More »

តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៥ នាក់និងបក្ខពួក ពីបទ ជួញដូរ, រក្សាទុក, ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសំអាតប្រាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១៤៨ គីឡូក្រាម

ភ្នំពេញ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៥ នាក់និងបក្ខពួក ពីបទ ជួញដូរ, រក្សាទុក, ដឹកជញ្ជូន, និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសំអាតប្រាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១៤៨ គីឡូក្រាម។ នេះបើយោងតាម ... Read More »

ព័ត៌មានបឋម! រថយន្តមួយគ្រឿង បានធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីដាក់លេខថយក្រោយ ហើយជាន់ហ្គែរជ្រុលទៅបុកនឹងរបាំងថ្ម ក្នុងកោះពេជ្រ

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម ! ចាត់ទុកថាជាសំណាងមួយ ក្នុង១ពាន់គ្រោះថ្នាក់ មានករណីរថយន្តមួយគ្រឿង បានធ្លាក់ចូលទឹកទន្លេ បន្ទាប់ពីដាក់លេខថយក្រោយ ហើយជាន់ហ្គែរជ្រុលទៅបុកនឹងរបាំងថ្ម ក្នុងកោះពេជ្រ ត្រង់ចំណុចអតីតសាឡាងចម្លងកោះពេជ្រ-កោះនរា ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

ដំណាំស្រូវជាង២០០ហិកតានៅខេត្តកំពង់ស្ពឺ រងការបំផ្លាញដោយសារសត្វដង្កូវ

ខេត្តកំពង់ស្ពឺ៖ អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីបាញ់ថ្នាំកម្ចាត់ចោល។ នេះបើតាមការអំពាវនាវរបស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ ... Read More »

កម្ពុជានិងសហរដ្ឋអាមេរិកបន្តដុសខាត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគឱ្យកាន់តែភ្លឺថ្លា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Andrew Herrup ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៤ ខែមិថុនា រកឃើញយានយន្តល្មើសចំនួន ២៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៥គ្រឿង, រថយន្តធំ ១គ្រឿង, ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៤ មិថុនា កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៦នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក (យប់ ៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូង ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់សារធាតុញៀន

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕   អាវុធហត្ថខេត្តប្រាប់ថាៈ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ... Read More »

Breaking News៖ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខបានធ្វេីសកម្មភាពចាក់សម្លាប់ នៅផ្ទះជួលជាន់ទី៣ ផ្លូវ១៦៦ សង្កាត់អូរឫស្សី ទី១ ខណ្ឌ៧មករា រួចក៏បានរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម ! បានឱ្យដឹងថា ៖ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខបានធ្វេីសកម្មភាពចាក់សម្លាប់ រួចក៏បានរត់គេចខ្លួនបាត់ស្រមោលពីទីតាំងកេីតហេតុ។ ហេតុុការណ៍ នេះបានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ... Read More »

កម្ពុជានឹងរៀបចំពិធីសម្ពោធ «ទីតាំង» ដាក់ផ្លាកឈ្មោះផ្លូវមហាវិថី Xi Jinping

ខេត្តកណ្តាល ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជាបានឲ្យដឹងថា នឹងមានពិធីសម្ពោធទីតាំងដាក់ ផ្លាកឈ្មោះផ្លូវមហាវិថី Xi Jinping នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ នាពេលខាងមុខនេះ។ ជាការជូនដំណឹង ក្នុងពេលដែល លោក ស៊ុន ចាន់ថុល ... Read More »

ឪពុកចុងរំលោភកូនស្រី រហូតមានផ្ទៃពោះ៨ខែទេីបបែកការប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពរំលោភកូនស្រីចុងរហូតមានផ្ទៃពោះ៨ខែទេីបបែកធ្លាយរឿងហេតុត្រូវបានកម្លាំង​ ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី​ ឃាត់ខ្លួន​ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ។  ជនសង្ស័យឈ្មោះ ទួន តេ ភេទប្រុស អាយុ ៥១ឆ្នាំ ... Read More »

តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ១រូប និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ១០ គីឡូក្រាម

ភ្នំពេញ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ១រូប និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ១០ គីឡូក្រាម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យចំនួន ... Read More »

ច្របាច់កសម្លាប់នារីជាសង្សារ រហូតហើមស្អុយទើបដឹង , ជនសង្ស័យគេចខ្លួនបាត់

ភ្នំពេញ ៖ នារីរូបស្រស់សោភា ជាអ្នករត់តុ ម្នាក់ ត្រូវប្រុសស្នេហ៍ដែលជាអ្នកធ្វើការ ជាមួយគ្នាច្របាច់កសម្លាប់ នៅក្នុងបន្ទប់ជួល រហូតដល់ហើមធុំក្លិនស្អុយ ទើបមានការ ភ្ញាក់ផ្អើល ខណៈម្តាយទូរស័ព្ទមករកកូន មិនចូលក៏បានធ្វើដំណើរមករកដល់បន្ទប់ស្នាក់នៅ ។  ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ចាត់ទុកថា បណ្ដាញសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ផែនដីថ្មី PDT-News ចុះផ្សាយបែបញុះញង់ បំផ្លើសពីការណ៍ពិត មួលបង្កាច់

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយបែបញុះញង់ បំផ្លើសពីការណ៍ពិត មួលបង្កាច់ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ផែនដីថ្មី PDT-News ដែលបានភ្ជាប់ជាមួយខ្លឹមសារថា «បែកធ្លាយរឿងឧទ្យានជាតិភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងឈ្មួញឈើតាហយបំផ្លាញព្រៃឈើដ៏ធំធេង ... Read More »

លោក ចាន់ យុត្ថា ៖ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ភ្លៀងធ្លាក់ច្រើន ៤ ថ្ងៃ ជាប់ៗគ្នា ( ថ្ងៃទី ២១-២៤ មិថុនា ២០២៤ )

ខេត្តកោះកុង ៖ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ភ្លៀងធ្លាក់ច្រើន ៤ ថ្ងៃ ជាប់ៗគ្នា ( ថ្ងៃទី ២១-២៤ មិថុនា ២០២៤ ) ក្នុងបរិមាណសរុប ... Read More »

ចាប់ឃាត់ខ្លួន ជនសង្ស័យ១រូប ជាមេខ្លោងអូសទាញ និងបញ្ជាឱ្យធ្វើសកម្មភាពទទួលប្រាក់ ទទួលបានពីអំពើឆបោកពីប្រជាពលរដ្ឋ តាមរូបភាពវិនិយោគក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបនេះ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ , មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  គ្មានអ្នកឆ្លងថ្មី​​ , មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៣នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់ទីអាស្រម ពើងតាអេវ លើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ... Read More »

រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា

ភ្នំពេញ ៖ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ... Read More »