ព័ត៌មានទាន់ហេតុការណ៍៖

ទាក់ទងគ្នាតាមឆាតលួងលោមរំលោភបានសម្រេចម្តងនួនល្អងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ចែករំលែក៖

     ភ្នំពេញ៖ យុវជនម្នាក់បានទាក់ទងនារីវ័យក្មេងម្នាក់តាមឆាត(ហ្វេសប៊ុក)រហូតឈានដល់ការណាត់ជួបគ្នាហើយខាងប្រុសបានព្យាយាមលួងលោមសុំរួមភេទរហូតដល់បានសម្រេចមួយលើក លុះព្រឹកឡើងឪពុកម្តាយនារីគ្រោះដឹងក៏ទៅដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយចាប់ខ្លួនជនសង្ស័យ។

ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួសជុលម៉ូតូយីហោសុវណ្ណ ផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

 ជនសង្ស័យមានឈ្មោះ កី អុលឡាវី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ចំណែកនារីរងគ្រោះជាអនិីតិជន

អាយុ១៣ឆ្នាំឈ្មោះ ណ ផ ន ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

តាមការរៀបរាប់របស់ឪពុកម្តាយនារីរងគ្រោះបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុពួកគាត់បានបាត់កូនស្រីពីផ្ទះហើយបានដើររករហូតដល់ម៉ោង០៤ទៀបភ្លឺក៏ឃើញកូនស្រីគាត់និងជនសង្ស័យកំពុងនៅជាមួយគ្នាក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានឱ្យដឹងថា៖តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួននិងនារីរងគ្រោះមានផ្ទះស្នាក់នៅជិតគ្នាហើយរូបគេនឹងនាងធ្លាប់មានទំនាក់ទំនងស្នេហាតាមរយៈការលេងហ្វេសប៊ុក(ឆាត) ហើយនៅថ្ងៃកើតហេតុខ្លួននិងនារីរងគ្រោះបានឆាតណាត់ជួបគ្នានៅចំណុចមុខផ្ទះជួសជុលម៉ូតូយីហោ សុវណ្ណ ផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយពួកគេទាំងពីនាក់បានព្រមព្រៀងគ្នារួមភេទរហូតបានសម្រេចចំនួនមួយលើក ។ក្រោយមកទៀតពួកគេទាំងពីរនាក់ក៏ដេកលេងជាមួយគ្នារហូតដល់ជិតភ្លឺរហូតដល់ម្តាយឪពុកនាងឃើញក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនគេតែម្តង។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិីតិវិធី៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖