ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧត្ថម្ភថវិកាចំនួន៣ម៉ឺន៤ពាន់ដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោយឈ្នះក្រុមស្រីលង្កា៤-០

ចែករំលែក៖

ភ្នំពេញ៖ ជារឿយៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិកិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកក្របាទក្រហមកម្ពុជា តែងតែឧត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់សម្តេចដល់ក្រុមកីឡាករ កីឡាការិនី ដែលទទួលបានជ័យជម្នះលើការប្រកួតកីឡានានា ទាំងថ្នាក់ជាតិ និងអន្តរជាតិដើម្បីជាការចូលរួមចំណែកលើកទឹកចិត្ត ជាក់ស្តែងនាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ។

ក្រោយពីការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស្រីលង្កាត្រូវបានបញ្ចប់ ក្នុងលទ្ធផលបច្ចេកទេស ៤-០ កម្ពុជាឈ្នះស្រីលង្កា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នោះ លោកនាយកឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចំនួន៣ម៉ឺន៤ពានដុល្លារ ជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា ។

ក្នុងឱកាសនោះដែរ លោកនាយកឧត្តមសេនីយ សៅ សុខា បានពាំនាំផ្តាំផ្ញើសួរសុខទុកពីសំណាក់សម្តេចទាំង២និងបានផ្តាំផ្ញើឲ្យកីឡាករកម្ពុជា ខិតខំបន្តការហ្វឹកហ្វាត់ ឲ្យបានល្អដើម្បីត្រៀមប្រកួតវគ្គជម្រុះ AFF Suzuki Cup ចាប់ពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ដែលកម្ពុជានឹងត្រូវទទួលស្វាគមន៍ក្រុមឡាវដំបូងគេ មុនប៉ះជាមួយក្រុមព្រុយណេ និងទីម័រខាងកើតដើម្បីស្វែងរកពិន្ទុខ្ពស់ជាងគេឈានទៅកាន់វគ្គ៨ក្រុម ។ គួររំលឹកថា គ្រាប់បាល់ទាំង៤ដែលក្រុមកម្ពជាបានពីក្រុមស្រីលង្កានាយប់ថ្ងៃទី៩ខែតុលានោះ គឺនៅនាទីទី២រកបានដោយកីឡាក រ

ខ្សែការពារ សឿយ វិសាល បន្ទាប់ពីចាន់ វឌ្ឍនាកាលើកបាល់យ៉ាងល្អ ភ្លាមនោះ វិសាល ប្រើក្បាលបញ្ជូនបន្តបញ្ចូលទៅក្នុងទីរបស់ក្រុមស្រីលង្កា។ នៅនាទី៤១ ខ្សែបម្រើ ប៊ិន ធារី រកបានបន្ថែម១គ្រាប់ទៀត ។

ការប្រកួតក៏មានការរអាក់រអួលបន្តិចបន្តួច ដោយសារការដាច់ចរន្តអគ្គិសនីនៅតង់ទីមួយ។ លទ្ធផល ៣-០ សម្រាប់ក្រុមកម្ពុជា កើតឡើងនៅក្នុងវគ្គទី២នៃការប្រកយតនៅនាទីទី៦៩ ធ្វើបានសម្រេចដោយកីឡាករបម្រុង កែវ សុខផេងក្រោយគ្រូបង្វឹកដាក់ជំនួស កីឡាករទិត្យ ឌីណា នៅនាទី៥៥ ។ កែវ សុខផេងដដែល ជាវីរៈបុរស់ក្នុងការប្រកួតមិត្តភាពអន្តរជាតិនេះ ព្រោះរូបគេរកបាន១គ្រាប់ទៀតនៅនាទីចុងក្រោយ នាំឲ្យកម្ពុជាទទួលជ័យជម្នះក្នុងលទ្ធផលបច្ចេកទេស ៤-0 លើក្រុមស្រីលង្កា ៕ សារីម

 

dsw ds


ចែករំលែក៖