ផ្លូវជាតិលេខ៥ចាប់ពីខាងក្រោមស្ពានជ្រោយចង្វា រហូតដល់កែងផ្លូវលេខ៦៨ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានក្លាយទៅជាកន្លែងចំណតរថយន្តតាក់ស៊ីឈប់ចាំហៅម៉ូយយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈគ្មានចំណតត្រឹមត្រូវ ហើយក៏គ្មានអ្នកគ្រប់គ្រង និងរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយនោះដែរ។
ខ្ញុំបាទសង្កេតឃើញថា នៅរៀងរាល់ថ្ងៃបើនៅពេលព្រឹកក្រុមអ្នកបើករថយន្តតាក់សីុបានបើករថយន្តរបស់ខ្លួនមកចតពេញផ្លូវនេះហើយ ដោយមិនដែលឃើញខាងអាជ្ញាធរ រៀបចំ រឺក៏រកតាំងណាមួយសំរាប់ពួកធ្វើជាបេនឡានដល់ពួកគាត់នោះទេគេឃើញមានតែសមត្ថកិច្ចមូលដ្ឋានចុះមកប្រមូលលុយពីក្រុមអ្នករត់តាក់ស៊ីនេះទៅវិញ ។
សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ហេតុអ្វីបានជាក្រុមអ្នករត់តាក់ស៊ីមកយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសំរាប់ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កអោយមានការកកស្ទះចរាចរណ៍ផងដែរ ៕