ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ចោរលួចហើយទើបធ្វើរបង?

ចែករំលែក៖

ថ្មីៗនេះ អាជ្ញាធរអប្សរាបានធ្វើរបងព័ទ្ធគល់ដើមគ្រញូង ដែលគេកាប់យកដើមបាត់ទៅនោះ ។ នេះបើតាមខ្ញុំបាទ គឺ«ចោរលួចរួចហើយទើបធ្វើរបង» ។ វាជាការចំអកមួយយ៉ាងធំសម្រាប់ក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ? ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាអ្នកដែលតវ៉ាខ្លាំងចំពោះការកាប់ដើមគ្រញូងនៅក្នុងតំបន់អង្គររហូតដល់ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោបញ្ជាឲ្យចាប់អ្នកពាក់ព័ន្ធនឹងករណីដើមគ្រញូងនោះ ដាក់ពន្ធនាគារ ។ ដើម្បីបញ្ជាក់អំពីភាពរឹងមាំ និងយកចិត្តទុកដាក់ចំពោះសំណល់«គល់គ្រញូង» អាជ្ញាធរអប្សរាបានរៀបចំពិធីសែនព្រេន និងធ្វើរបងព័ទ្ធជុំវិញគល់គ្រញូងនោះ ។

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ សូមអបអរសាទរចំពោះចំណាត់ការ ការពារគល់គ្រញូងនោះ ។ ប៉ុន្តែរបងដែលគេធ្វើរបៀបការពារសួនបន្លែនោះ គឺមិនអាចធានាសុវត្ថិភាពបានថា គល់គ្រញូង មិនត្រូវបានគេលួចគាស់នោះឡើយ ។ ដើម្បីធានាថា គល់គ្រញូងនោះមិនត្រូវបានធ្វើអាជីវកម្ម គួរតែគាស់យកទៅរក្សាទុកនៅទីដែលមានសុវត្ថិភាព ប្រសើរជាងការធ្វើរបងបែបនេះ ។ ការធ្វើរបងបែបនេះ មិនមែនជាការធានាថា គល់គ្រញូងមិនត្រូវបានគេគាស់រំលើងនោះឡើយ ។ ព្រោះរបងនោះ គឺអាចចូលទៅបាន ។ ផ្ទុយទៅវិញ ប្រសិនបើមានចេតនាចង់ការពារសំណល់ចុងក្រោយមួយនេះ អាជ្ញាធរគួរតែគាស់យកមករក្សាទុកនៅទីសុវត្ថិភាពណាមួយ ។

វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាជ្ញាធរបានធ្វើរបងបែបនេះ ។ វាជាការយកចិត្តទុកដាក់មួយយ៉ាងពិតប្រាកដហើយ ប៉ុន្តែវាហាក់ដូចជាការចំអកចំពោះសេចក្តីព្រួយបារម្ភចំពោះប្រជាពលរដ្ឋនៅតំបន់នោះ ។ ម្យ៉ាងទៀត វាជាភាពអាម៉ាស់របស់អាជ្ញាធរអប្សរាចំពោះការលើកឡើង«ចោរលួចរួចហើយ ទើបធ្វើរបង» ដែលសកម្មភាពបែបនេះ វាគ្មានប្រយោជន៍អ្វីទាល់តែសោះ ។ វាគ្រាន់តែអាចឆ្លុះបញ្ចាំងថា អាជ្ញាធរអប្សរ៉ាបានយកចិត្តទុកដាក់ចំពោះគល់គ្រញូងនោះ នៅក្នុងចំណោមស្មារតីនៃការទទួលខុសត្រូវចុងក្រោយ ។ ប៉ុន្តែបើល្អពិតប្រាកដជាងនេះ គួរតែគាស់គល់គ្រញូងនោះ យកទៅទុកដាក់នៅទីដែលមានសុវត្ថិភាព ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំបាទម្នាក់ប៉ុណ្ណោះ ៕ ប្រជាពលរដ្ឋម្នាក់

%e1%9e%82%e1%9e%9b%e1%9f%8b%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%89%e1%9e%bc%e1%9e%84 %e1%9e%82%e1%9e%9b%e1%9f%8b%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%89%e1%9e%bc%e1%9e%84-1


ចែករំលែក៖