នាងខ្ញុំតែងតែសង្កេតសម្គាល់ពីការងារសម្អាតអនាម័យបរិស្ថាន តួយ៉ាងសំរាមទាំង នៅរាជធានីភ្នំពេញ និងតាមទីប្រជុំជនខេត្ត ខណ្ឌនានាហាក់ដូចជាមានកម្រិតអន់នៅ ឡើយ ពោលគឺបញ្ហាសំរាម កាកសំណល់ផ្សេងៗនៅរាយប៉ាយហើរតាមខ្យល់នៅ តាមផ្លូវជាដើម។ នេះជាបញ្ហាដែលយើងគ្រប់គ្នាចូលរួមសម្អាតដោយចាប់ផ្តើមពីខ្លួន យើងមុនដំបូង បន្ទាប់មកគឺអ្នកដែលនៅជិតយើង ឬរស់នៅជាមួយយើង។
ការងារសម្អាតអនាម័យមិនមែនចាំតែមើលបំណាំគ្នានោះទេ តាមពិតទាល់តែមាន ការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព
នានា អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន សហគ្រាស ដោយកិច្ចការសម្អាតអនា ម័យនេះតោងតែធ្វើជារៀងរាល់ថ្ងៃ ជាប្រចាំនៅទីកន្លែងដែលយើងរស់នៅ កន្លែងធ្វើ ការងារ និងកន្លែងប្រកបរបរអាជីវកម្មជាដើម។ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់និយាយនៅពេល នេះគឺនៅតាមសាលារដ្ឋ សាលាឯកជន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាគួរតែ បង្រៀនសិស្សានុសិស្សឲ្យចេះសម្អាតអនាម័យក្នុងថ្នាក់រៀន និងទីបរិវេណសាលាដើម្បី ឲ្យមានផាសុកភាព និងសោភណភាព។
កន្លងមកខ្ញុំសង្កេតឃើញនៅតាមសាលារៀនឯកជនភាគច្រើនមិនបានយកចិត្តទុក ដាក់ចំពោះកិច្ចការសម្អាតអនាម័យដល់សិស្សានុសិស្សនោះទេ ដោយសម្អាងថា សាលារៀនមានបុគ្គលិកអនាម័យដែលទទួភារកិច្ចសម្អាតរួចហើយ ដូច្នេះមិនចាំបាច់ រំខានដល់សិស្សឡើយ។ ប្រសិនបើគណៈគ្រប់គ្រង បុគ្គលិកសិក្សាសាលារៀនឯកជន មានគំនិតបែបនេះមែននោះ ជាទង្វើឆ្គាំឆ្គងបើទោះបីជាមានបុគ្គលិកផ្នែកអនាម័យ ប្រចាំសាលាក៏ដោយ ក៏ប៉ុន្តែគណៈគ្រប់គ្រងសាលាមិនបានបង្ហាត់បង្រៀនសិស្សានុ សិស្សឲ្យមានទម្លាប់ល្អក្នុងកិច្ចការសម្អាតអនាម័យនោះទេ។ ប្រការនេះយូរៗទៅនាំឲ្យ សិស្សខ្ជិលច្រអូស រើសអើង ឆ្មើងកន្ទ្រើងចំពោះកិច្ចការនេះតែម្តង ដូចជាគេយល់ថា បើធ្វើនាំឲ្យប្រឡាក់ដៃជើង សម្លៀកបំពាក់ ឬមិនស័ក្តិសមនឹងគេធ្វើនោះទេ។
ប៉ុន្តែបើគណៈគ្រប់គ្រងសាលាមានម៉ោងពេលធ្វើពលកម្មក្នុង១សប្តាហ៍ម្តងក៏ជាការ ប្រសើរ ហើយចាត់ទុកម៉ោងពេលពលកម្មនេះប្រៀបដូចជាម៉ោងសិក្សា ហើយនាំសិស្ស សម្អាតថ្នាក់រៀន ទីធ្លាសាលារៀន ឬតាមផ្លូវសាធារណៈទើបអាចបណ្តុះនូវមនសិការ ស្រឡាញ់បរិស្ថានទីសហគមន៍ សាលារៀន ផ្ទះសម្បែង ម្យ៉ាងទៀតធ្វើឲ្យសិស្សមាន ទម្លាប់ល្អ មិនចេះបោះសំរាមចោលពាសវាលពាសកាល។
នាងខ្ញុំបានសង្កេតឃើញនៅសាលាបឋមសិក្សាសន្ធរម៉ុក លោកគ្រូ អ្នកគ្រូ គណៈ គ្រប់គ្រងសាលារមែងណែនាំ និងបង្ហាត់បង្ហាញសិស្សានុសិស្សឲ្យចេះបោសសម្អាត និងជូតថ្នាក់រៀន ទីបរិវេណសាលាជាប្រចាំមុនពេលសិស្សចាប់ផ្តើមរៀន។ បើទោះបី ជាការងារសម្អាតអនាម័យនៅក្នុងសាលាបឋមសិក្សាសន្ធរម៉ុកមិនទាន់បានស្អាតបាត ដូចជាការរំពឹងទុកក៏ដោយ ក៏ប៉ុន្តែវាជាការដុសខាត់នូវមសិការរបស់សិស្សឲ្យមាន ទម្លាប់ប្រពៃក្នុងកិច្ចការសម្អាតអនាម័យទាំងនៅសាលារៀន គេហដ្ឋាន និងនៅតាម ទីធ្លាសាធារណៈ។
នេះគ្រាន់តែជាឧទាហរណ៍មួយដែលនាងខ្ញុំលើកមកជាសម្អាងប៉ុណ្ណោះ តាមពិត កិច្ចការនេះនៅតាមសាលារៀនរបស់រដ្ឋមួយចំនួនទៀតក៏មានលោកគ្រូ អ្នកគ្រូ គណៈ គ្រប់គ្រងសាលាណែនាំនិងបង្រៀនសិស្សានុសិស្សឲ្យចេះសម្អាតអនាម័យនេះផងដែរ។ ដោយឡែកសាលារៀនឯកជនមិនបានធ្វើកិច្ចការនេះសោះដែលជាទម្លាប់មិន ល្អ ហើយគណៈគ្រប់គ្រងសាលាគួររៀបចំកិច្ចការសម្អាតថ្នាក់រៀននេះឡើងវិញ។ ជាមួយ គ្នានេះក្រសួងអប់រំគួរណែនាំដល់សាលារៀនឯកជនឲ្យមានគំនិតបណ្តុះបណ្តាលដល់ សិស្សានុសិស្សឲ្យចេះស្រឡាញ់អនាម័យបរិស្ថាននេះ ។ ដ្បិតស្រុកខ្មែរយើងបច្ចុប្បន្ន ការងារសម្អាតអនាម័យគេមិនសូវឲ្យតម្លៃនោះទេ ហើយបញ្ហាសំរាមនៅតែជាបញ្ហា ប្រឈមដែលយើងម្នាក់ៗចាត់ទុកការងារនេះជារឿងស្រាលស្ងើក និងអត់តម្លៃ ៕