ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ ប្រជាប្រិយភាពពិតទល់នឹងប្រជាប្រិយភាពលើក្រដាស

ចែករំលែក៖

រាស្រ្តខ្មែរពិតជានៅចាំថាអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តឆ្នាំ២០១៣ សម រង្ស៊ី ដែលគេស្គាល់ថា ជាអ្នកនយោបាយមាន់សម្ល បានអួតក្អេងក្អាងថាហ្វេសប៊ុករបស់ខ្លួនមានអ្នកចូលចិត្តច្រើនជាងទំព័រហ្វេសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន និងបានប្រកាសថា ខ្លួននឹងឈ្នះការបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី។ តាមពិតគឺ សម រង្ស៊ី បានត្រឹមធ្វើជានាយករដ្ឋមន្ត្រីហ្វេសប៊ុក។ ចំណែកឯសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីពិតដឹកនាំរាជរដ្ឋាភិបាលស្របច្បាប់ ។

ដល់ពេលលេងហ្វេសប៊ុកចាញ់សម្តេច ហ៊ុន សែន ម្សៀរ សម រង្ស៊ី បានបរិហារកេរ្តិ៍ សម្តេច ហ៊ុន សែន ថាទិញចំនួន Likes ក្លែងក្លាយរហូតដល់មានរឿងក្តីនៅតុលាការក៏ព្រោះតែមាត់អត់គម្របរបស់ខ្លួន។ ឥឡូវនេះអ្នកនយោបាយកំសាកញី សម រង្ស៊ី បាន និងកំពុងតែអួតអាង និងលង់ក្នុងក្តីសុបិនពីប្រជាប្រិយភាពរបស់ខ្លួនដែលបានមកពី ការស្ទង់មតិមួយដែលមិនដឹងសំណាកពិតប្រាកដបង្ហាញថា សម រង្ស៊ី និងកឹម សុខា មានប្រជាប្រិយភាពខ្ពស់ជាងសម្តេចតេជោ ហ៊ុន សែន។ ជាមួយទិន្នន័យតែលើក្រដាស នេះសម រង្ស៊ី ចាប់ផ្តើមអួតអាងជាថ្មីទៀតដោយមិនមើលតថភាពពិតជាក់ស្តែង ។

១៖ តថភាពពិត! សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនដែលប្រកបដោយកិត្តិនាម ដ៏ល្បីរន្ទឺទាំងក្នុងតំបន់និងក្នុងពិភពលោកជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនិងប្រកបដោយបទពិសោធន៍។ ប្រទេសមួយចំនួនក្នុងតំបន់បានស្នើសុំយោបល់ និងអនុសាសន៍ពីសម្តេច ហើយនៅពេលខ្លះសម្តេចត្រូវបានស្នើសុំឱ្យធ្វើជាអ្នកសម្រប សម្រួលនយោបាយផងដែរ។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្តេចបានខិតខំក្នុង ការចរចាទាក់ទាញវិនិយោគទុន បង្កើតការងារទាំងក្នុង ក្រៅប្រទេសជូនដល់ប្រជា ពលរដ្ឋកម្ពុជាដើម្បីបង្កើនចំណូល និងជីវភាពជូនពលរដ្ឋខ្លួន។ សម្តេចតេជោ ហ៊ុន សែន ពិតជាមេដឹកនាំដ៏មានប្រជាប្រិយភាពទាំងក្នុងប្រទេសនិងក្នុងតំបន់។ តើ នរណាមិនស្គាល់សម្តេចតេជោ ហ៊ុន សែន? សូម្បីកុមារតូចៗក៏បានស្គាល់ និងចាំឈ្មោះ សម្តេចតេជោ ហ៊ុន សែន។ ចុះសម រង្ស៊ី និងកឹម សុខា វិញ? ជាមេដឹកនាំបក្សប្រឆាំង ដែលល្បីខាងធ្វើនយោបាយបោកប្រាស់រាស្ត្រឯង ពូកែដើរញុះញង់ និងចូលចិត្តឱន ក្បាលបម្រើបរទេសនិងអំពាវនាវឱ្យបរទេសកាត់ជំនួយឈប់បញ្ជាទិញផលិតផល សម្លៀកបំពាក់ និងផលិតផលផ្សេងទៀតដែលផលិតដោយកម្មករកម្មការិនីខ្មែរ។ ពេលមានវត្តមានក្នុងស្រុក សម រង្ស៊ី ដែលជាមនុស្សមាត់គ្មានគម្របនោះបានតែដើរញុះញង់កម្មករឱ្យធ្វើបាតុកម្មដែលរោងចក្រមួយចំនួនទ្រាំមិនបានបានបង្វែរទិសទៅ វិនិយោគទុននៅប្រទេសផ្សេង និងបានដើរលាបពណ៌ប្រជាជនឯង ។

២៖ តថភាពពិត! សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍ នៅកម្ពុជាបានដឹកនាំក្នុងការវាយផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត សង្គ្រោះជាតិ និង ជីវិតប្រជាជនជាច្រើនលាននាក់ពីរណ្តៅមរណៈក្នុងនោះរាប់ទាំង កឹម សុខា និងអ្នក គាំទ្រគណបក្សសង្គ្រោះជាតិផងដែរ។ ក្រោយរបបខ្មែរក្រហមដោយមានការដាក់ សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ពីសំណាក់បស្ទិមប្រទេស សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជាបានប្រើដៃម្ខាងកសាងនិងស្តារប្រទេសផង និងដៃម្ខាងទៀតវាយទប់ទល់នឹងការវិលត្រឡប់ មកវិញនៃរបបខ្មែរក្រហម។ សម្តេចតេជោគឺជាអ្នកបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បញ្ចប់អង្គការចាត់តាំងនយោបាយ យោធារបស់ក្រុមខ្មែរក្រហម និងបាននាំយកសន្តិ ភាព ឯកភាពជាតិឯកភាពទឹកដីជាលើកដំបូងនៅក្នុងរយៈពេលជាង៥០០ឆ្នាំចុង ក្រោយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាជនបានគោរព និងស្រឡាញ់ ដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដើម្បីការពារជាតិមាតុភូមិ និងការពារប្រជាជនគ្រប់កាលៈទេសៈទាំងអស់ដោយមិនខ្លាច នឿយហត់ឡើយ។ ចុះសម រង្ស៊ី និងកឹម សុខា? ក្រៅពីស្ថិតនៅក្នុងចលនាដែលជា សម្ពន្ធមិត្រខ្មែរក្រហម សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី និង កឹម សុខា ដែលត្រូវគេដឹងថា ជាចោរលួចអង្ករប្រជាជននោះបានត្រឹមតែសម្ងំសុខប៉ុណ្ណោះ។ អ្នកទាំងពីរបានធ្វើនយោបាយដើរផ្ទុយពីអ្វីដែលប្រជាពលរដ្ឋភាគច្រើនលើសលប់ចង់បានគឺសន្តិភាព និងការអភិវឌ្ឍ។ សម រង្ស៊ី និងកឹម សុខា ដំបូងឡើយបានប្រើវោហារសាស្ត្រ រើសអើងប្រកាន់ពូជសាសន៍ ដុតកំហឹងជាតិសាសន៍ និងវណ្ណៈសង្គមដើម្បីទាញយក ការគាំទ្រពីជនមួយចំនួនដែលវង្វេងក្នុងភាពអគតិ។ សម រង្ស៊ី និងកឹម សុខា បានដើរ ឃោសនាញុះញង់ប្រជាពលរដ្ឋឱ្យចងកំហឹងនឹងរាជការសាធារណៈ គំនុំវណ្ណៈ និងមានចេតនាក្នុងការនាំយកនូវបដិវត្តន៍ពណ៌ចូលមកកម្ពុជាតាមរយៈការធ្វើបាតុកម្មឡាំប៉ា តវ៉ានឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣។ មេដឹកនាំទាំងពីរបានសរសើរពីលទ្ធផលនៃការផ្លាស់ប្តូរដោយបដិវត្តន៍ពណ៌នៅមជ្ឈិមបូព៌ា និងចង់ឃើញបដិវត្តន៍ពណ៌នេះរីក ឡើងនៅកម្ពុជាក្រោមខ្សែញាក់របស់ចៅហ្វាយនាយបរទេសរបស់ខ្លួន ។

៣៖ តថភាពពិត! ជាមេដឹកនាំនយោបាយមួយដ៏មានប្រជាប្រិយភាព និងជាមេដឹកនាំមួយដែលគួរឱ្យទុកចិត្តសម្រាប់ប្រជាពលរដ្ឋទាំងផ្នែកការទូត ការពារជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍ។ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ៧,៧ភាគរយជាច្រើន
ឆ្នាំជាប់គ្នា ហើយសេដ្ឋកិច្ចកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេទទួលស្គាល់ថាជាកូនខ្លាមួយនៅអាស៊ាន។ អត្រាភាពក្រីក្របានធ្លាក់ចុះពី
ជាង៥០ភាគរយនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០មកនៅសល់ជាង១១ភាគរយនៅឆ្នាំ ២០១៦។ បើក្រឡេកមើលស្ថានភាពឆ្នាំ១៩៧៩ ក្រោយផ្តួលរំលំរបបខ្មែរក្រហម កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅលើផ្លូវអភិវឌ្ឍស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋបាន កើនឡើងជាលំដាប់។ ប្រាក់ខែមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធកម្មករកម្មការិនី បានឡើងជារៀងរាល់ឆ្នាំ។ កម្ពុជាត្រូវបានវាយតម្លៃថា បាននិងកំពុងដើរលើផ្លូវត្រូវក្នុងការអភិវឌ្ឍជាតិលើវិស័យជាច្រើន។ ចុះសម រង្ស៊ី និងកឹម សុខាវិញ? មេបក្សប្រឆាំង ទាំងពីរនេះបានត្រឹមតែធ្វើនយោបាយបោកប្រាសរ់ាស្ត្រដោយព្យាយាមក្នុងការបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តព័ត៌មាន ញុះញង់ប្រជាពលរដ្ឋ និងសន្យាខ្យល់។ តើសម រង្ស៊ី និងកឹម សុខា បានបន្សល់ទុកនូវសមិទ្ធផលអ្វីខ្លះសម្រាប់ជាតិ និងប្រជាជន? សមិទ្ធ ផលដែលជាគុណប្រយោជន៍ដល់ប្រជាជនគឺគ្មាន តែបន្សល់ទុកនូវការយកជីវិត និងឈាមរាស្ត្រមកធ្វើជាស្ពានដើម្បីអំណាចរបស់ខ្លួន។ នៅរៀងរាល់ការបោះឆ្នោតម្តងៗ សម រង្ស៊ី និងកឹម សុខា តែងតែបោកប្រាស់រាស្ត្រឱ្យមកចូលរួមធ្វើបាតុកម្មដើម្បីតថ្លៃ អំណាចរបស់ខ្លួន។ សម រង្ស៊ី និងកឹម សុខា ព្រមទាំងបក្សប្រឆាំងបានត្រឹមដើររៃអង្គាស ប្រាក់ពីប្រជាពលរដ្ឋក្រីក្រសកម្មជនរបស់ខ្លួនដើម្បីធ្វើមានធ្វើបានសម្រាប់ខ្លួន និង បក្ខពួកខ្លួន ។

នេះគ្រាន់តែជាតថភាពពិតបីប៉ុណ្ណោះដែលលើកឡើងនៅមានតថភាពជាច្រើន ទៀតដែលឆ្លុះបញ្ចាំងថាសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលមានប្រជាប្រិយភាពពិត មិនមែនជាប្រជាប្រិយភាពនៅលើតែក្រដាសដូចសម រង្ស៊ី និងកឹម សុខានោះ ទេ។ ប្រជាប្រិយភាពនេះបញ្ជាក់តាមសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលរាល់ការបោះឆ្នោតម្តងៗគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួល ជ័យជម្នះរហូត ហើយសម រង្ស៊ី និងកឹម សុខា ដែលតែងតែអួតអាងរាល់ការបោះឆ្នោតថាឈ្នះរហូតក៏ក្លាយជាអ្នកចាញ់ការបោះឆ្នោតចាស់វស្សា។ ជាក់ស្តែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សម រង្ស៊ី និងកឹម សុខា ប្រកាសជ័យជម្នះគ្រប់គ្រងឃុំ-សង្កាត់រហូតដល់៦០ទៅ៧០ភាគរយ និងឈានដល់ ការគ្រប់គ្រងព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រព្រះរាជអវត្តមានពីមាតុប្រទេស ប៉ុន្តែជាក់ស្តែងបក្សប្រឆាំងបានទទួលបរាជ័យយ៉ាងអាម៉ាស់អាចគ្រប់គ្រងឃុំសង្កាត់បានត្រឹមប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ចំណែកគណបក្សប្រជាជន កម្ពុជាឈ្នះបានការគ្រប់គ្រងឃុំ-សង្កាត់ជាង៧០ភាគរយ។ នេះបានគេហៅថា ប្រជា ប្រិយពិតដែលសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទទួលបានពី ប្រជាពលរដ្ឋ ហើយសូម សម រង្ស៊ី និងកឹម សុខា យកប្រជាប្រិយភាពនៅលើក្រដាសទៅ ចុះធ្វើម៉េចបើក្រុមបក្សខ្លួនបាននិងកំពុងយល់សបិ្តក្នុងការយល់សប្តិទៅហើយនោះ៕ ចៅចាក់ស្មុក

 


ចែករំលែក៖