ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកូរ៉េខាងជើងព្រមាន លោក ត្រាំ ចង់ជួប មេដឹកនាំ គីម ជុងអ៊ុន នៅព្រំដែន​កូរ៉េទាំងពីរ

ចែករំលែក៖

លោក ត្រាំ នឹងទៅកាន់ព្រំដែនគ្មានយោធារបស់ប្រទេសកូរ៉េទាំងពីរ ហើយនៅទីនោះលោក ត្រាំ សង្ឃឹមថា​នឹងបានជួបជាមួយមេដឹកនាំ គីម​ ជុងអ៊ុន គ្រាន់តែចាប់ដៃនឹង សួរសុខទុក្ខគ្នា តែពីរនាទីក៏បាន ។

ការលើកឡើងបែបនេះ របស់លោក ដូណាល់់ ត្រាំ កើតមានឡើងនៅចំពេលមានការសន្និដ្ឋាន ជាបន្តបន្ទាប់ថា កាលបរិចេ្ឆទនៃជំនួបលើកទី៣ រវាងលោក និងលោក គីម ជុងអ៊ុន អាចនឹងត្រូវប្រកាស ឲ្យដឹងក្រោយប្រធានាធិបតីអាមេរិក រូបនេះ បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង ។ នៅក្នុងសារមួយ បង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់ជួបលោកប្រធានគីម នៅឯតំបន់ ព្រំដែនគ្មានយោធា (DMZ) ដើម្បីចាប់ដៃគាត់ និងនិយាយពាក្យសួស្ដី!…ហើយបើអាចយើងនឹងបាន ឃើញមុខគ្នាទៅវិញទៅមកតែ២នាទីក៏បាន»។

ដូចអ្វីដែលបានផ្សាយនាពេលកន្លងមក គម្រោងទស្សនកិច្ចទៅកានព្រំដែនកូរ៉េទាំងពីររបស់ប្រធានាធិបតីដូណាល់់​ ត្រាំ គឺមានមូលហេតុ ហើយមូលហេតុនោះ ពេលនេះបានបង្ហាញជាសាធារណៈ ក្រោយប្រធានាធិបតីដូណាល់់ ត្រាំ អញ្ជើញ មេដឹកនាំគីម ជុងអ៊ុន ទៅជួបពិភាក្សាគ្នានៅទីនោះ​។

នៅព្រឹកថ្ងៃទី​២៩ ខែមិថុនា ប្រធានាធិបតីដូណាល់ ត្រាំ ​បានសរសេរនៅលើបណ្តាញសង្គម​ Twitter ​របស់លោក ពីគោលបំណង​ជួបពិភាក្សាគ្នាជាមួយគីម ជុងអ៊ុន ក្នុងតំបន់ព្រំដែនគ្មានយោធា​ DMZ ដើម្បី«ចាប់ដៃគ្នា សួស្តីគ្នា»។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter​ថា «ក្រោយជំនួបសំខាន់ៗនាពេលកន្លងមក ក្នុងនោះមានជំនួបជាមួយប្រធានាធិបតី ចិន ស៊ី ជីនពីន ខ្ញុំនិងចាកចេញពីជប៉ុន ឆ្ពោះទៅកាន់កូរ៉េខាងត្បូង ជាមួយប្រធានាធិបតី ម៉ូន ជេអ៊ីន ។ ពេលនៅកូរ៉េខាងត្បូង ប្រសិនបើមេដឹកនាំ គីម ជុងអ៊ុន​ បានអាននៅសារនេះ​ខ្ញុំចង់ជួបគត់នៅតំបន់​ DMZ ដើម្បីចាប់ដៃ និងសួសុខទុក្ខគ្នា »។

សារព័ត៌មាន​រ៉យទ័របានផ្សាយថា បច្ចុប្បន្ន​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​កំពុងស្ថិតនៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុន ចូលរួមកិច្ចប្រជុំ​ G-20 ហើយលោកនឹងទៅកាន់កូរ៉េខាងត្បូង នៅរសៀលថ្ងៃទី​២៩ ខែមិថុនា ក្រោយកិច្ចប្រជុំបញ្ចប់ ។ លោក ត្រាំ នឹងវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញនៅ ល្ងាចថ្ងៃទី​៣០ ខែមិថុនា ​។

ពាក់ព័ន្ធនឹងគម្រោងជំនួបនៅតំបន់ព្រំដែន សេតវិមានអាមេរិកបានបដិសេធឆ្លើយបំភ្លឺពីបញ្ហាខាងលើ​។ ប៉ុន្តែកន្លងមកថ្មីៗ ឧបការីទទួលបន្ទុកកូរ៉េខាងជើង របស់រដ្ឋាភិបាលអាមេរិក លោក​ Stephen Biegun ​បានបញ្ជាក់ថា អាមេរិកនឹងជួបពិភាក្សាជាមួយកូរ៉េខាងជើង មានលក្ខណៈស្ថាបនា ក្រោយពេលកូរ៉េខាងជើងមានសុឆន្ទៈនៅក្នុងការរំសាយអាវុធបរមាណូ ៕


ចែករំលែក៖