ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអូស្ត្រាលី៩នាក់ធ្វើអត្តឃាត​ក្នុងរយៈពេល៣សប្តាហ៍

ចែករំលែក៖

ក្នុងរយៈពេលខ្លីចំនួនទាហានអូស្ត្រាលីធ្វើអត្តឃាតកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្លាំងទាហានប្រទេសនេះ។ តាមសារព័ត៌Daily Mail បានផ្សាយថា មានទាហានអូស្ត្រាលី ដល់ទៅ ៩នាក់ធ្វើអត្តឃាត​ក្នុងរយៈពេល​​៣សប្តាហ៍​។
ការធ្វើអត្តឃាតនោះ មានបុរស​៨នាក់ និងស្ត្រីម្នាក់ ។

តាមសារព័ត៌មានអង់គ្លេស ក្នុងរយៈពេលខ្លី​ មានចំនួនទាហានធ្វើអត្តឃាតច្រើន​មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ​ ប្រទេសអូស្ត្រាលី​។
ក្រុមអ្នកជំនាញបានលើកឡើងថា​ ការធ្វើអត្តឃាតរបស់កម្លាំងទាហាន​អាចជាប់ពាក់ព័ន្ធនិងអំពើហិង្សា​ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងឆ្នាំ​២០០៥-២០១៦។
នាយករដ្ឋមន្ត្រីអូស្ត្រាលី​ Scott Morrison បានឲ្យដឹងថា​ ទាហានអង់គ្លេស​​ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន​ នឹងត្រូវកាត់ទោសតាមច្បាប់អូស្ត្រាលី​។ កម្លាំងទាហានអូស្ត្រាលីរងការចោទប្រកាន់សម្លាប់មនុស្ស៣៩នាក់ និងធ្វើទារុណកម្មលើអ្នកទោស​២នាក់ផ្សេងទៀត៕

ដោយ៖ធី រីណា


ចែករំលែក៖