ភ្នំពេញ ៖ មុននឹងយើងដឹងថាតើក្រសួង/ស្ថាប័នមានសមត្ថកិច្ច ត្រូវផ្តល់សិទ្ធិជូនដល់ក្រុមហ៊ុន/នីតិបុគ្គលធ្វើប្រតិបត្តិការបណ្តាញនិងសេវាទូរគមនាគមន៍ នៅលើលោកយើងនេះយ៉ាងដូចម្តេច? និងនិន្នការនៃការផ្តល់សិទ្ធិនេះវិវត្តិន៍ដោយបែបណានោះ? យើងត្រូវយល់សិនថាអ្វីទៅជា <<អាជ្ញាបណ្ណផ្តល់បណ្តាញនិងសេវាទូរគមនាគមន៍>>?
នៅក្នុងបរិបទនៃការធ្វើនិយ័តកម្មទូរគមនាគមន៍ ដែលជាសមត្ថកិច្ចនិងតួនាទីរបស់អាជ្ញាធរ/អង្គភាពនិយ័តកម្មទូរគមនាគមន៍ ដែលគេហៅថា Telecommunication Regulator/Authority (នៅកម្ពុជាយើង គឺជានិយ័តករទូរគមនាគមន៍កម្ពុជា ហើយបានបង្ហាញថា៖
អាជ្ញាបណ្ណ ឬការផ្តល់សិទ្ធិ ឬការអនុញ្ញាត និង/ឬការផ្តល់សម្បទាន ជាទូទៅសំដៅ ឯកសារគតិយុត្ត ដែលផ្តល់ដោយនិយ័តករទូរគមនាគមន៍ ឬអាជ្ញាធររដ្ឋ ដែលកំណត់អំពីសិទ្ធិ និងកាតព្វកិច្ចនៃអ្នកផ្តល់សេវាទូរគមនាគមន៍។
មួយទៀតយើងត្រូវដឹងផងដែរថាតើ <<គេចែកចំណាត់ថ្នាក់អាជ្ញាបណ្ណជាប្រភេទណាខ្លះ>>?
ក) ចំណាត់ថ្នាក់ឯកតៈសេវា ទៅពហុសេវា៖
១) និន្នាការនៃការផ្តល់អាជ្ញាបណ្ណស្របតាមបែបបុរាណ រួមមាន៖
+ អាជ្ញាបណ្ណឯកតៈសេវាជាក់លាក់ (ឧទាហរណ៍៖ ផ្តល់សេវាសំឡេង ឬផ្តល់សេវាទិន្នន័យ ។ល។)
+ ជានិច្ចជាកាលអនុវត្តតាមបច្ចេកវិទ្យា (ឧទាហរណ៍៖ ផ្តល់សេវាសំឡេង PSTN, ផ្តល់សេវាសំឡេងតាមពិធីការអ៊ីនធឺណិត VoIP។ល។)
+ អាជ្ញាបណ្ណផ្សេងៗគ្នាតម្រូវការទៅតាមការផ្តល់សេវានិមួយៗ
+ អាជ្ញាបណ្ណផ្តល់សេវាចងភ្ជាប់ទៅនឹងវិសាលគមន៍វិទ្យុ
ពីដើមមក មិនមានលទ្ធភាពផ្តល់សេវាច្រើនជាងសេវាមួយ ប្រើប្រាស់ច្រើនជាងបច្ចេកវិទ្យាមួយឡើយ
+ ការផ្តល់អាជ្ញាបណ្ណសេវាថ្មីៗ អាស្រ័យទៅតាមការលេចឡើងសេវា នៅក្នុងទីផ្សារ។
២) និន្នាការនៃការផ្តល់ប៉ុន្មានឆ្នាំចុងក្រោយនេះ៖
+ និន្នាការស្ថិតនៅក្រោមសម្ពាធចេញពីការធ្វើនវានុវត្តិនៃបច្ចេកវិទ្យាថ្មីៗ ជាពិសេសផ្តល់ពិធីការអ៊ីនធឺណិត នៅក្នុងបណ្តាញ និងសេវាបូកបញ្ចូលគ្នាដទៃទៀត (ឧទាហរណ៍៖ សេវាសំលេងក្នុងបណ្តាប្រើប្រាស់ខ្សែនិម្មិតបំលែងបញ្ចូលគ្នាទៅនឹងបច្ចេកវិទ្យាបណ្តាញឥតប្រើប្រាស់ខ្សែ នៅឥណ្ឌា និងនៅប្រទេសដទៃទៀតលើសកលលោក)។
៣) កាន់តែកើនឡើង ការផ្តល់អាជ្ញាបណ្ណឯកតៈសេវា បានបង្ហាញឱ្យឃើញថា៖
+ គ្មានប្រសិទ្ធភាពនិងខ្ជះខ្ជាយ៖ អ្នកផ្តល់សេវាទាំងអស់ ត្រូវបានហាមឃាត់ពីការផ្តល់សេវាដទៃទៀត ទោះបីតាមរយៈបណ្តាញកំពុងមានអាចអនុវត្តបានក៏ដោយ។
+ ការខូចទ្រង់ទ្រាយនៃទីផ្សារ និងការរើសអើង៖ អាជ្ញាបណ្ណដែលបានផ្តល់ឱ្យ និងលក្ខខណ្ឌ មានសភាពខុសៗគ្នាសម្រាប់បច្ចេកវិទ្យាផ្សេងៗគ្នា ទោះបីជាសេវាទាំងនោះមើលទៅស្រដៀងគ្នាក៏ដោយ (ឧទារហរណ៍៖ ការខុសគ្នារវាង ការផ្តល់សេវាសំឡេងតាម PSTN និងសេវាសំឡេងតាមពិធីការអ៊ីនធឺណិត “VoIP” / បណ្តាញអ៊ីនធឺណិតតាមខ្សែកាប្លិ៍ និងបណ្តាញអ៊ីនធឺណិតតាមបច្ចេកវិទ្យា ADSL ។ល។)
+ ប្រភពនៃការធ្វើនិយតកម្មគ្មានភាពពិតប្រាកដ៖ អ្នកផ្តល់សេវាទាំងអស់ស្ទាក់ស្ទើរពង្រីកបណ្តាញរបស់ខ្លួន ដើម្បីផ្គត់ផ្គង់សេវាឱ្យបានច្រើន ក្នុងករណីមិនដឹងច្បាស់ ហើយពួកគេមិនបានទទួលអាជ្ញាបណ្ណសម្រាប់ការផ្តល់សេវានោះ។
៤) និន្នការបច្ចុប្បន្ន៖
+ ការច្របាច់បញ្ចូលគ្នារវាងចំណាត់ថ្នាក់ពហុសេវា ឬគ្រប់សេវាទាំងអស់។
អាជ្ញាបណ្ណមួយ គ្របដណ្តប់ទាំងអស់ ឬកម្រិតបើកទូលាយនៃសេវា និងបណ្តាញ។
+ ផ្តល់លទ្ធភាព ញែកចេញពីគ្នារវាងអាជ្ញាបណ្ណប្រតិបត្តិការនិងអាជ្ញាបណ្ណវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ។
+ ការផ្តល់អាជ្ញាបណ្ណមូលដ្ឋានលើហេដ្ឋារចនាសម្ព័ន្ធ ខុសគ្នានឹង ការផ្តល់អាជ្ញាបណ្ណមូលដ្ឋានលើសេវា (ឧទាហរណ៍៖ នៅប្រទេសអូស្រ្តាលី គេផ្តល់តែអាជ្ញាបណ្ណតែមួយប៉ុណ្ណោះ គឺជាប្រភេទអាជ្ញាបណ្ណផ្តល់សេវាកម្ម រឬឯនៅក្នុងប្រទេសសឹង្ហបុរី គេផ្តល់អាជ្ញាបណ្ណជាប្រភេទ អាជ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងអាជ្ញាបណ្ណសេវា។)
+ ចំណាត់ថ្នាក់ឯកតៈ (ឧទាហរណ៍៖ នៅប្រទេសអាហ្ស៊ង់ទីន ផ្តល់អាជ្ញាបណ្ណតែមួយប្រភេទ គឺអាជ្ញាបណ្ណទូរគមនាគមន៍ រីឯនៅប្រទេសសហភាពអ៊ឺរ៉ុប គឺគេផ្តល់អាជ្ញាបណ្ណតែមួយអាចមានសិទ្ធិធ្វើអ្វីទាំងអស់)។
៥) ផលចំណេញ៖
+ ប្រភពបណ្តាញ ដែលបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីផ្គត់ផ្គង់កម្រិតធំទូលាយនៃការផ្តល់សេវាកម្ម។
+ ការប្រកួតប្រជែង ត្រូវបានបង្កើនឡើងនូវចំណែកទីផ្សារកាន់តែច្រើន។
អ្នកផ្តល់សេវាអាចទទួលផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗយ៉ាងងាយស្រួល។
គ្របដណ្តប់សេវាកម្មជាច្រើន តាមរយៈការពង្រីកបណ្តាញបូកបញ្ចូលគ្នា។
ខ) ពីបុគ្គល ទៅការផ្តល់អាជ្ញាបណ្ណជាចំណាត់ថ្នាក់៖
១) តាមបែបបុរាណ៖ មានតែអាជ្ញាបណ្ណបុគ្គលទេដែលត្រូវបានផ្តល់៖
+ ឯកសារផ្លាស់ប្តូរតាមបំណង និងលម្អិត
+ ផ្តល់ជូន ក្រោយពីដំណើរការត្រួតពិនិត្យ និងដំណើរសម្រេចអនុញ្ញាត នូវរាល់អ្នកស្នើសុំ
+ បច្ចុប្បន្ន ជានិច្ចជាកាលត្រូវបានប្រើប្រាស់នៅក្នុងកន្លែងមួយដែលអាជ្ញាបណ្ណមានការដាក់កំហិតលើវិសាលគមន៍វិទ្យុ ឬក្នុងករណីដែលវាជាការយកចិត្តទុកដាក់ខ្លាំងលើការធ្វើនិយ័តកម្ម (ឧទាហរណ៍៖ ហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ និងសេវាកាតព្វកិច្ចសកល)
២) ជាបន្តបន្ទាប់ មានការប្រើប្រាស់អាជ្ញាបណ្ចំណាត់ណថ្នាក់៖
+ កំណត់ការចេញលក្ខខណ្ឌនៃការអាជ្ញាបណ្ណនៃការស្នើសុំទូទៅ
+ ផ្តល់ដោយស្វ័យប្រវត្តិ ក្រោយធ្វើការកត់សំគាល់ ឬការចុះបញ្ជី ជាមួយនឹងនិយ័តករ
+ បានប្រើប្រាស់ជានិច្ចជាកាល នៅកន្លែងមួយដែលចំនួនអាជ្ញាបណ្ណ មិនត្រូវបានហាមឃាត់ និងសម្រាប់ប្រតិបត្តិការសេវា ដោយគ្មាន (ឬជាមួយការកម្រិតហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍៖ លក់បន្ត)
៣) ផលចំណេញ៖
+ កាត់បន្ថយរបាំងរដ្ឋបាល ទៅការហក់ចូលទៅក្នុងទីផ្សារ
+ អនុញ្ញាតឱ្យប្រភពនិយ័តកម្ម មានប្រសិទ្ធភាពក្នុងការប្រើប្រាស់
+ ធ្វើឱ្យមានហានីភ័យជាអប្បបរមានៃការរើសអើងនិងការកែក្រឡៃនិយ័តកម្ម។
គ) ការលើកលែងនៃការផ្តល់អាជ្ញាបណ្ណ រួមមាន៖
១) កត្តាត្រូវការពិចារណា៖+ ភាពខុសគ្នារវាងប្រតិបត្តិការជាសាធារណៈ និងប្រតិបត្តិការជាឯកជន
ការប្រើប្រាស់វិសាលគមន៍វិទ្យុ ទ្រព្យសម្បត្តិសាធារណៈ និងដីចំណីផ្លូវ
ការពឹងផ្អែកលើលក្ខខណ្ឌទូទៅ។
២) ជាឧទាហរណ៍ នៃការលើកលែងផ្តល់អាជ្ញាបណ្ណ៖
+ មធ្យោបាយបណ្តាញ និងសេវាឯកជន (ឧទាហរណ៍៖ បណ្តាញក្នុងការិយាល័យ ឬក្នុងផ្ទះ)
+ ការផ្ទុកនិងបង្ហោះទិន្នន័យ
+ អ៊ីនធឺណិត ឬសុហ្វវ៉ែពឹងផ្អែកលើសេវា (ឧទាហរណ៍៖ Skype, MSN messenger, WhatsApp, etc.) ។
ឃ) ឧទាហរណ៍ នៃចំណាត់ថ្នាក់អាជ្ញាបណ្ណ៖
១) ប្រទេសអូស្រ្តាលី៖
រួមមានពីរប្រភេទ គឺ អ្នកផ្តល់គមនាគមន៍ (Carrier) និងអ្នកផ្តល់សេវា (Service Provider)៖
+ អ្នកផ្តល់គមនាគមន៍ ជាអ្នកកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធ ឬបណ្តាញ និងទទួលអាជ្ញាបណ្ណបុគ្គល (Individual Licensing) ដោយរាប់បញ្ចូលទាំង បណ្តាញខ្សែកាប្លិ៍ បណ្តាញផ្កាយរណបបម្រើឱ្យអ្នកផ្តល់សេវានៅក្នុងប្រទេសអូស្រ្តាលី ស្ថានីយ៍អង់តែនមូលដ្ឋានសម្រាប់សេវាទូរស័ព្ទចល័ត និងសេវាទូរស័ព្ទអត់ប្រើប្រាស់ខ្សែ និងបណ្តាញវិទ្យុគមនាគមន៍អចល័ត។
+ អ្នកផ្តល់សេវា ជាអ្នកផ្តល់សេវាទូរគមនាគមន៍ ជូនដល់សាធារណជន ដោយប្រើប្រាស់ហេដ្ឋរចនាសម្ព័ន្ធ ឬបណ្តាញ របស់អ្នកផ្តល់គមនាគមន៍។ អ្នកផ្តល់សេវាបែបនេះ មិនត្រូវបានទទួលអាជ្ញាបណ្ណឡើយ គ្រាន់តែទទួលបានលិខិតអនុញ្ញាត ដើម្បីផ្តល់សេវាទូរគមនាគមន៍ ពឹងផ្អែកលើលក្ខខណ្ឌស្តង់ដារ សម្រាប់កិច្ចប្រតិបត្តិការ។
២) សហភាពអ៊ឺរ៉ុប៖
រួមមានតែមួយប្រភេទប៉ុណ្ណោះ ហៅថា អាជ្ញាបណ្ណឯកតៈ (Single License) ឬការផ្តល់សិទ្ធិទូទៅ (General Authorization)៖
+ ការផ្តល់សិទ្ធិទូទៅ គឺអនុញ្ញាតឱ្យអ្នកកាន់អាជ្ញាបណ្ណ ដើម្បីផ្តល់រាល់ទម្រង់នៃបណ្តាញ និង សេវាកម្មគមនាគមន៍អេឡិត្រូនិក ដោយរាប់បញ្ចូលទាំង សំឡេង ទិន្នន័យ សេវាមាតិការ (យោងតាមឯកសារនៃសេចក្តីណែនាំស្តីពីការផ្តល់សិទ្ធិរបស់សហភាពអ៊ឺរ៉ុប)។
+ គ្មានអាជ្ញាបណ្ណ ដែលតម្រូវជាលក្ខខណ្ឌអាទិភាព ដើម្បីផ្គត់ផ្គង់សេវាឡើយ ភាគច្រើន រដ្ឋជាសមាជិក អាចតម្រូវលើការកត់សំគាល់ និងប្រតិបត្តិការនៃការកំណត់ជាអប្បបរមានៃទិន្នន័យអត្តសញ្ញាណកម្ម។
៣) ប្រទេសស៊ូដង់៖
រួមមានពីរប្រភេទ គឺ អាជ្ញាបណ្ណបុគ្គល (Individual License) ឬអាជ្ញាបណ្ណថ្នាក់ (Class License)៖
+ អាជ្ញាបណ្ណបុគ្គល គឺមានតម្រូវការសម្រាប់អ្នកផ្តល់បណ្តាញនិងសេវាទូរគមនាគមន៍ទាំងអស់ ប្រើប្រាស់ធនធានកម្រ ហើយធនធានកម្រ សំដៅវិសាលគមន៍វិទ្យុ ចំណីផ្លូវសាធារណៈ និងលេខទូរគមនាគមន៍ ។ល។
+ អាជ្ញាបណ្ណថ្នាក់ ជាប្រភេទអាជ្ញាបណ្ណផ្តល់ជូនអ្នកផ្តល់សេវាទាំងឡាយណា ដែលមិនមានប្រើប្រាស់ធនធានកម្រ សម្រាប់ការផ្តល់សេវារបស់ខ្លួន ឬអ្នកផ្តល់សេវាទាំងឡាយណា ដែលប្រើប្រាស់ធនធានកម្រ មានការអនុញ្ញាតដោយនិយ័តករ។
៤) ប្រទេសម៉ាឡេស៊ី ៖
រួមមាន ៤ (បួន) ប្រភេទ៖
+ អាជ្ញាបណ្ណមធ្យោបាយបណ្តាញ (Network Facility Licese) គឺរាប់បញ្ចូលទាំងខ្សែកាប្លិ៍អុបទិក ខ្សែទូរគមនាគមន៍ និងថបមាណី វិទ្យុគមនាគមន៍ និងបរិក្ខារបញ្ជូលស៊ីញ៉ាល់ ស្ថានីយ៍មូលដ្ឋានគមនាគមន៍ចល័ត និងអត់តែននិងបរិក្ខាសោតទស្សន៍។
+ អាជ្ញាបណ្ណសេវាបណ្តាញ (Network Service License) គឺការតភ្ជាប់ និងទំហំល្បឿនមូលដ្ឋាន ដើម្បីគាំពារលើភាពខុសគ្នានៃកម្មវិធីប្រើប្រាស់។
+ អាជ្ញាបណ្ណសេវាកម្មវិធីប្រើប្រាស់ (Application Service License) គឺមានមុខងារពិសេស ដូចជា សេវាសំឡេង សេវាទិន្នន័យ សេវាអ៊ីនធឺណិត ទូរស័ព្ទការីអាយភី ។ល។ ដែលត្រូវផ្តល់ដល់អ្នកប្រើប្រាស់ចុងខ្សែ។ អាជ្ញាបណ្ណប្រភេទនេះ ជាអាជ្ញាបណ្ណថ្នាក់។
+ អាជ្ញាបណ្ណសេវាកម្មវិធីប្រើប្រាស់មាតិកា (Content Application Service License) គឺជាសេវាសោតទស្សន៍ប្រពៃណី និងសេវាដូចជា សេវាផ្សាយតាមអនឡាញ និងសេវាផ្សាយព័ត៌មាន។
៥) ប្រទេសសឹង្ហបុរី ៖
រួមមានពីរប្រភេទ គឺ អាជ្ញាបណ្ណប្រតិបត្តិការមធ្យោបាយមូលដ្ឋាន (Facility Based Operation License) ឬអាជ្ញាបណ្ណសេវា (Service License)៖
+ អាជ្ញាបណ្ណប្រតិបត្តិការមធ្យោបាយមូលដ្ឋាន គឺអនុញ្ញាតឱ្យអ្នកកាន់អាជ្ញាបណ្ណមានសិទ្ធិរាយ និងប្រតិបត្តិការនូវរាល់ទម្រង់នៃបណ្តាញ ប្រព័ន្ធ ឬមធ្យោបាយទូរគមនាគមន៍ ដែលបានប្រើប្រាស់ដោយបុគ្គលនានា ដើម្បីផ្តល់សេវាទូរគមនាគមន៍ និងសេវាសោតទស្សន៍។ វាជាប្រភេទអាជ្ញាបណ្ណបុគ្គល ហើយវាអាចផ្តល់រាល់ និងគ្រប់សេវា ដែលអ្នកកាន់អាជ្ញាបណ្ណប្រតិបត្តិការសេវាមូលដ្ឋានអាចផ្តល់។
+ អាជ្ញាបណ្ណប្រតិបត្តិការសេវាមូលដ្ឋាន អនុញ្ញាតឱ្យជាអ្នកលក់បន្តសេវាទូរគមនាគមន៍ ដែលកាន់កាប់ដោយអ្នកកាន់អាជ្ញាបណ្ណប្រតិបត្តិការមធ្យោបាយមូលដ្ឋាន។ វាបែងចែកជាពីរប្រភេទ គឺ (បុគ្គល និងថ្នាក់) ដែលពឹងផ្អែកលើទំហំនៃបណ្តាញ និងធម្មជាតិនៃសេវាកម្ម។
៦) ប្រទេសអាហ្វ្រិកខាងត្បូង៖
រួមមាន ៣ (បី) ប្រភេទ ផ្តល់ជាប្រភេទ អាជ្ញាបណ្ណថ្នាក់៖
+ អាជ្ញាបណ្ណសេវាបណ្តាញគមនាគមន៍អេឡិកត្រូនិក (Electronic Communi-cation Network Service License) គឺអនុញ្ញាតឱ្យបង្កើតនូវបណ្តាញគមនាគមន៍អេឡិត្រូនិក ដើម្បីផ្តល់សេវាគមនាគមន៍អេឡិកត្រូនិក។
+ អាជ្ញាបណ្ណសេវាគមនាគមន៍អេឡិកត្រូនិក (Electronic Communication Service License) គឺអនុញ្ញាតឱ្យប្រតិបត្តិការសេវា ដែលរួមមាន ទាំងមូល ឬក្នុងផ្នែកណាមួយ នៃការបញ្ជូនស៊ីញ៉ាល់គមនាគមន៍អេឡិកត្រូនិក (មាន សំឡេង និងទិន្នន័យ ។ល។) នៅលើបណ្តាញគមនាគមន៍អេឡិកត្រូនិក។
+ អាជ្ញាបណ្ណសេវាសោតទស្សន៍ (Broadcasting Service License) គឺអនុញ្ញាតប្រតិបត្តិការនូវសេវាសោតទស្សន៍។
៧) នៅប្រទេសកម្ពុជាយើង៖
នៅមុនពេលច្បាប់ស្តីពីទូរគមនាគមន៍ ចូលជាធរមានចុងឆ្នាំ២០១៥ កម្ពុជាយើងបានផ្តល់អជ្ញាបណ្ណផ្តល់សេវាទូរគមនាគមន៍ តាមបែបបុរាណ ជាទម្រង់៖
+ មុន ២០១៨៖ ជាកិច្ចព្រមព្រៀងធុរកិច្ចររួមវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (៥១% ឬ ៧០%) និងក្រុមហ៊ុនឯកជន (៤៩% ឬ ៣០%)
+ ពី២០១៨ ដល់២០១២៖ ជាអាជ្ញាបណ្ណតាមបែបកិច្ចសន្យា ជាប្រភេទអាជ្ញាបណ្ណឯកតៈ (សេវាមួយអាជ្ញាបណ្ណមួយ)
+ ពី២០១២ ដល់បច្ចប្បន្ន៖ នៅតែរក្សាជាប្រភេទអាជ្ញាបណ្ណឯកតៈ (សេវាមួយអាជ្ញាបណ្ណមួយ) ដដែល ទោះជាមាត្រា ១១០នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា៖
….. ក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ប្រតិបត្តិករទូរគមនាគមន៍ឬ បុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ត្រូវបំពេញទម្រង់បែបបទថ្មីនៅ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដើម្បីស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ នឬអាជ្ញាបណ្ណ ស្របតាមច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀត។
និងមាត្រា១៧ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា៖
… បុគ្គលទាំងឡាយ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីបំពេញប្រតិបត្តិការពីនិយ័តករទូរគមនាគមន៍កម្ពុជា ដូចតទៅ៖
+ អាជ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ/បណ្តាញទូរគមនាគមន៍
+ អាជ្ញាបណ្ណផ្តល់សេវាទូរគមនាគមន៍
ចឹងសួរថាយើងបានបំពេញការងារនេះស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ ឆ្នាំ២០១៥ ហើយឬនៅ? តើមូលហេតុអ្វី? តើវារត់ទាន់នឹងនិន្នការនៃនវានុវត្តន៍បច្ចេកវិទ្យាបូលបញ្ចូលគ្នាជាប៉ាកែតនិងឌីជីថលឬទេ? ហើយអាចអ្នកវិនិយោគវិស័យយើងនេះអនុវត្តបែបណា ដើម្បីឱ្យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងមានទឹកចិត្តចូលរួមអភិវឌ្ឍន៍ជាមួយរដ្ឋយើង ស្រមតាមគោលនយោបាយកិច្ចសហប្រតិបត្តិការរួមគ្នារដ្ឋនិងឯកជន ដែលយើងតែងតែមានវេទិការវិស័យសាធារណៈនិងឯកជន ដើម្បីកំណើនសេដ្ឋកិច្ចជាតិយើង និងការធ្វើបរិវត្តិន៍កម្មឌីជីថលលើគ្រប់វិស័យ ដែលពឹងផ្ធែកទាំងស្រុងលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ជាមុខងារនិងភារកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលយើងកំពុងតែជួបបញ្ហាប្រឈម រួមមាន៖
+ បញ្ហាគុណភាពសេវាបណ្តាញទូរគមនាគមន៍ចល័ត
+ បញ្ហានៃការធ្វើនិយ័តកម្មលើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួម និងការពង្រីក/ជម្រុញកំណើនសេវាអ់ីនធឺណិតល្បឿនលឿនតាមរយៈបណ្តាញអចល័តខ្សែកាប្លិ៍អុបទិក ដែលបច្ចុប្បន្នអាចជួយដល់ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលដ៏សំខាន់មួយផងដែរ ហើយទើបតែមានត្រឹមតែប្រមាណជាកន្លះលានតំណប៉ុណ្ណោះ សូម្បីនៅក្នុងរាជធានីភ្នំពេញមិនទាំងមានពេញផង
+ បញ្ហាការធ្វើបរិវត្តិន៍កម្មបណ្តាញចល័តជំនាន់ទី៥ (5G) ទន្ទឹមនឹងបណ្តាញជំនាន់ទី ៦ , ទី៧ , ទី៨ កើតឡើងមកទៅហើយ ដូចជាបណ្តាញអ់ីនធឺណិតផ្កាយរណប StarLink ។ល។
+ បញ្ហានៃការពង្រឹងគុណភាពសេវា និងតំបន់គ្របដណ្តាប់សេវានៃបណ្តាញចល័តជំនាន់ទី៤ (4G) ឱ្យទៅដល់ទីជនបទ តាមរយៈការប្រើប្រាស់មូលនិធី (២% នៃចំណូលដុលបានពីការធ្វើសេវាទូរគមនាគមន៍) សេវាកាតព្វកិច្ចសកល (USO) ការរំដោះបន្ទាហ្វ្រេកង់ស៍វិទ្យុ ៧០០ម៉េហ្គាហឺត តាមរយៈការធ្វើវិវត្តន៍កម្មទូរទស្សន៍ឌីជីថល និង ៣,៥ ជីហ្គាហឺត ពីការប្រើប្រាស់ក្នុងបណ្តាញផ្កាយរណប ដែលជាធនធានក្នុងការបង្កើតបណ្តាញជំនាន់ទី៥ ផងដែរ។
+ បញ្ហានៃការធ្វើបរិវត្តន៍កម្មឌីជថលលើគ្រប់វិស័យ
+ បញ្ហាសន្តិសុខសាយបរ័ កិច្ចការពារឯកជនភាព ។ល។
+ បញ្ហាពាក់ព័ន្ធដទៃទៀត។
សរសេរដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍! ៕
ដោយ ៖ សហការី