ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០២ មីនា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន ៖

+ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ២នាក់)

+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៣នាក់(ស្រី ២នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់(ស្រី ០នាក់)

-អនុវត្ដន៍ដីកា៖ ដីកា ១ ចាប់ ១នាក់

វត្ថុតាងចាប់យកសរុប ៖ -មេតំហ្វេតាមីន(Ice) = ៣៩,៥៧ក្រាម, -មេតំហ្វេតាមីន(Wy) = ២,២៥ក្រាម, -កញ្ឆា = ៤,៩៩ក្រាម។

-អ្នកមានផ្ទុកសារធាតុញៀន ៨នាក់ ៖  +ជួញដូរ = ០នាក់/២៦នាក់,  +ប្រើប្រាស់ = ៨នាក់/៨នាក់។

លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖

នគរបាល : ១១អង្គភាព 

១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៤៨ក្រាម។

២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៩ក្រាម។

៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៣,៤២ក្រាម។

៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ២៧,០៤ក្រាម។

៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់។

៧ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

៩ / ព្រះសីហនុ៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ២,៧០ក្រាម, Wy ២,២៥ក្រាម និងកញ្ឆាស្ងួត ៤,៩៩ក្រាម។

១០ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៥០ក្រាម។

១១ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖