ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន ៖ មន្រ្តីនគរបាលចរាចរឬកម្លាំងឯកជន K01 មានតួនាតីជាអ្នកអនុវត្តច្បាប់

ចែករំលែក៖

ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ សូមនិយាយដោយភាសាបេះដូង មិនលំអៀង មិនកាន់ ជើង និងមិនចាត់ទុកអ្នកណាម្នាក់ជាសត្រូវនោះឡើយ ។ ដូច្នេះអ្វីដែលខ្ញុំបម្រុងលើក ឡើងនេះ ប្រសិនបើមានកំហុសឆ្គង ដោយអចេតនាណាមួយប៉ះពាល់ទៅលើបងប្អូន ជាកម្លា់ំងជួយសង្គម ឬក៏មន្រ្តីនគរបាលអនុវត្តច្បាប់ ខ្ញុំសូមមេត្តា អស់លោក ក៏ដូចជា ប្រជាពលរដ្ឋផងដែរ ខក្តីអភ័យទោសចំពោះកំហុសឆ្គង កើតចេញពីការបកស្រាយ ដោយផ្ទាល់របស់ខ្ញំដូចខាងក្រោមនេះផង ៖

កន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ន ខ្ញំ និងពលរដ្ឋដ៏ច្រើនលើសលុបផងដែរ បានឃើញ នូវនឹងក្រសែភ្នែកពីសកម្មភាពដ៏មមាញឹករបស់កម្លាំងឯកជន (K01) បានចំណាយ ពេលវេលាទាំងកម្លាំងកាយ កម្លាំងចិត្ត ស្មារតីមុះមុត ប្រកបដោយឆន្ទះមនសិការ​ស្រឡាញ់ជាតិ មាតុភូមិ ពិសេសបម្រើការងារផ្នែកមនុស្សធម៌ ក្នុងសង្គមគួរជាទីគាប់ចិត្ត សម្រាប់អ្នកផងទាំងពួង ។ ក្នុងនោះសកម្មភាពរបស់ពួកគាត់ (K01) រៀបចំចមរាចរណ៍ លើផ្លូវសាធារណៈ ដោយមិនគិតពីពេលវេលា ក្តៅត្រជាក់ ភ្លៀងធ្លាក់រងាគឺក្នុងគោល បំណងចូលរួមឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ប្រយោជន៍បង្កលក្ខណៈមិនឲ្យ មានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នេះជាដើម…។ ទន្ទឹមនឹងសកម្មភាពទាំងនេះ បាននឹងកំពុងជួយដល់សង្គម ខ្ញុំក៏គិតដល់បញ្ហាផ្លូវច្បាប់មួយចំនួន ដែលមានស្រាប់ក្នុង ប្រទេសគ្រប់គ្រងដោយច្បាប់មួយនេះ ។

ខ្ញុំចង់សួរសំណួរទៅកាន់អ្នកផងទាំងពួងមួយឃ្លាថា ៖ ប្រទេសមានច្បាប់ ដូចសព្វ ថ្ងៃនេះ តើកម្លាំងឯកជនជាអ្នកអនុវត្តច្បាប់ចរាចរណ៍ ឬក៏មន្រ្តីនគរបាលចរាចរ នគរ បាលជាតិជាអ្នកអនុវត្តច្បាប់? ច្បាប់ចរាចរណ៍បានចែងយ៉ាងច្បាស់ អំពីភារកិច្ចតួនាទី ចំពោះការអនុវត្តច្បាប់ចរាចរណ៍ មានតែមន្រ្តីនគរបាលចរាចរប៉ុណ្ណោះ ក្នុងឯកសណ្ឋាន ជាមន្រ្តីនគរបាលជាតិ មានសិទ្ធិឃាត់ ម៉ូតូ រថយន្ត យានជំនិះគ្រប់ប្រភេទ បើកបរខុស ច្បាប់ចរាចរណ៍លើដងផ្លូវសាធារណៈ រួមទាំងការផាកពិន័យនេះជាដើម…។ ប៉ុន្តែមួយ រយៈកន្លងមកនេះ និងមកទល់បច្ចុប្បន្នទៀត ខ្ញុំឃើញកម្លាំងឯកជន (K01) គាត់មក បំពេញការងារលើផ្លូវសាធារណៈ ក្នុងតួនាទីភារកិច្ចប្រហាក់ប្រហែលគ្នាទៅនឹងមន្រ្តី

អនុវត្តច្បាប់ (នគរបាលចរាចរណ៍)។ ចំណុចខ្លះគឺមានការគាំទ្រចំពោះទឹកចិត្តដ៏ល្អ កើតចេញពីស្មារតីទទួលខុសត្រូវ និងស្រឡាញ់ប្រទេសជាតិ ប៉ុន្តែបើយើងក្រឡេកមក សិក្សាអំពីផ្លូវច្បាប់វិញ ទោះជាពួកគាត់ទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋ

សមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏គាត់អនុវត្តមិនស្របតាមច្បាប់នោះទេ ។ ពីព្រោះកម្លាំង ឯកជនរបស់គាត់អាចបំពេញការងារបានលើផ្នែកមនុស្សធម៌ជួយសង្គម សំដៅការងារ គ្រោះមហន្តរាយ ករណីគ្រោះថ្នាក់ចរាចរណ៍ ការដួលសន្លប់ របួស ខ្យល់គ គឺគាត់នឹង ជួយតាមគ្រប់មធ្យោបាយដល់ជនរងគ្រោះ តែបើគាត់មកឃាត់រថយន្ត ម៉ូតូ ឬ យានជំនិះ គ្រប់ប្រភេទលើផ្លូវសាធារណៈ គឺមិនមែនជាភារកិច្ចរបស់គាត់ឡើយ ។ នេះជាការងារ របស់មន្រ្តីអនុវត្តច្បាប់ (នគរបាលចរាចរ) ។ ខ្ញុំគិតថា រាល់សកម្មភាពរបស់យុវជន កាកបាទក្រហម ក្រុមកាយរិទ្ធី គាត់បានធ្វើការងារជួយសង្គមនេះច្រើន ក្នុងនោះមាន ទាំងការអនុវត្តច្បាប់ចរាចរណ៍ តែងឃើញពួកគាត់ទៅសុំចូលរួមជាមួយសមត្ថកិច្ចនគរ បាលចរាចរ ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ទៅកាន់អ្នកដំណើរ ហើយពួកគាត់ក៏មិនបាន ឃាត់ទៅលើយានជំនិះណាមួយ ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នោះទេ ព្រោះ ជាសមត្ថកិច្ចរបស់នគរបាលចរាចរ ។ ដោយឡែកខាងកម្លាំងឯកជន (K01) មិនត្រឹម តែគាត់បានឃាត់យានជំនិះលើដងផ្លូវបើកបរមិនគោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ កម្លាំងពួកគាត់ថែមទាំងធ្វើការសួរនាំ ធ្វើបទសម្ភាសន៍នៅលើផ្លូវសាធារណៈ កាន់តែ មានការកកស្ទះចរាចរណ៍នោះទៅវិញ ក៏អាចថាបាន ។

ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់គិតថា បើសមត្ថកិច្ច អាជ្ញាធរដែនដី មិនមានចំណាត់ការ កែសម្រួលរាល់សកម្មភាពទាំងនេះទេ ភាពអនាធិបតេយ្យ វានឹងកើតមានក្នុងប្រទេស យើងដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ម្យ៉ាងវិញទៀត ក៏អាចប៉ះពាល់ទៅនឹងតួនាទី ភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍គោរពច្បាប់ផងដែរ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖