ក្រុមបំផ្លាញប្រជាធិបតេយ្យដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងស្លរឈាមប្រកាច់ចាប់មិនឈ្នះពេល ដែលការបោះឆ្នោតថ្ងៃ 29 កក្កដា កាន់តែកៀកចូលមកដល់ពីព្រោះការបោះឆ្នោត ដើម្បីរើសមេដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យជាសត្រូវស្លាប់រស់ជាមួយពួកគេ ដែលប៉ុនប៉ុងប្រើចលនាបដិវត្តន៍ពណ៌ដើម្បីដណ្តើម អំណាច។ សម្រាប់ពួកឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី ការបោះឆ្នោតថ្ងៃ ២៩ កក្កដា មានន័យថាជាការ ប្រហារអាជីពនយោបាយបោកប្រាស់ ប្រហារគោលបំណងទុច្ចរិតដែលប៉ុនប៉ងអូសទាញកម្ពុជាឲ្យធ្លាក់ក្នុងសភាព វឹកវរជាថ្មី ប្រហារចលនាបំផ្លាញការបោះឆ្នោត ប្រហារគោលបំណងចង់យកកម្ពុជាធ្វើជាអាយ៉ងចៅហ្វាយបរទេស របស់ខ្លួន។ ពោល គឺ ២៩ កក្កដា ប្រហារអ្វីៗគ្រប់យ៉ាងរបស់ក្រុមទុច្ចរិតដោយគ្មានសេសសល់អ្វីឡើយ។
សម រង្ស៊ី ធ្លាប់ត្រូវបានចៅហ្វាយបរទេសដៀលត្មិះថា ជាឆ្កែចោលម្សៀត ចិញ្ចឹមបំបង់បាយនៅក្រោយ ពេលពួកគេបរាជ័យម្តងហើយម្តងទៀតក្នុងការដណ្តើមអំណាច ទាំងតាមរយៈការបោះឆ្នោត និងតាមរយៈចលនា បដិវត្តន៍ពណ៌។ សម រង្សី ក៏ត្រូវបានខ្មែរនៅក្រៅប្រទេសបាត់ទំនុកចិត្តយ៉ាងខ្លាំង ដោយពួកគេចាត់ទុកថាជា អ្នកនយោបាយឥតបានការចេះតែមកទារលុយតែលទ្ធផលសូន្យឈឹង និងស្គាល់តែពាក្យថាចាញ់គ្រប់ជំហាន។ សម រង្ស៊ី ក៏ត្រូវបានខ្មែរក្នុងស្រុកដាក់ងារថាដង្ខៅបាតុកម្មជំនាញខាងបំផ្លាញ តែមិនចេះកសាងសមិទ្ធផលអ្វី ទាំងអស់។ សម រង្ស៊ី ក៏ត្រូវបានអ្នកកាសែតបរទេសដែលបំពេញការងារនៅកម្ពុជាហៅថា ជាអ្នកនយោបាយ ស្អុយ ពីព្រោះគាត់តែងធ្វើឲ្យព័ត៌មានរបស់គេស្អុយរហូតតាមរយៈការបោកប្រាស់រាប់មិនឈ្នះថាវិលចូលស្រុក តែមិនដែលធ្វើតាមសម្តី។ បច្ចុប្បន្ននេះ សម្តីរបស់ សម រង្ស៊ី បានក្លាយជារឿងកំប្លែងអស់សំណើចសម្រាប់ពួក អ្នកកាសែតទៅហើយ។ សម រង្ស៊ី ក៏ត្រូវបានអ្នកគាំទ្រក្នុងស្រុកដែលបាត់ភាពកក់ក្តៅដាក់ងារគាត់ថា «មេប្រូច» ពីព្រោះគាត់ជំនាញខាងដាក់មេប្រូចគ្មានអ្នកណារត់ទាន់ ដោយទុកឲ្យកូនចៅកំព្រារងារឯការ។
ឥឡូវនេះ អ្នកនយោបាយពហុជំនាញខាងបំផ្លាញរូបនេះកំពុងដេកស្លរឈាមដោយឃើញថាផែនការ ទុច្ចរិតទាំងឡាយដែលខ្លួនបានរៀបចំក្រោមការជ្រោមជ្រែង និងចង្អុលបង្ហាញពីចៅហ្វាយបរទេសនោះទទួល បរាជ័យទាំងស្រុង រីឯការបោះឆ្នោតក៏កាន់តែកៀកចូលមកដល់។
សម្រាប់ សម រង្ស៊ី ជោគជ័យនៃការបោះឆ្នោតថ្ងៃ ២៩ កក្កដា គឺជាសំឡេងភ្លេងខ្លងខែកចុងក្រោយបំផុត ហើយបន្ទាប់ពីសំឡេងខ្លងខែកលើកទី១ ដែលដង្ហែរអតីតបក្សសង្គ្រោះជាតិទៅបូជាបានបន្លឺឡើងហើយគាត់ មិនអាចជួយអ្វីបាន។ ទោះដឹងថា គ្មានសង្ឃឹមតែ សម រង្ស៊ី នៅតែសន្យាថានឹងប្រោសបក្សសង្គ្រោះជាតិឲ្យរស់ ឡើងវិញដើម្បីចូលរួមការបោះឆ្នោត។ កាលណោះ សម រង្ស៊ី រំពឹងទៅលើអន្តរាគមន៍បរទេសដើម្បីឲ្យរូបគាត់ និងខ្មោចបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតបាន។ ចុងក្រោយនេះ សម រង្ស៊ី ខំខ្លាំងណាស់ក្នុងការ ទប់ស្កាត់ជប៉ុនកុំឲ្យជួយដល់ គ.ជ.ប ប៉ុន្តែការខិតខំប្រឹងប្រែងទាំងឡាយត្រូវបរាជ័យយ៉ាងអាម៉ាសនៅពេល ដែលទីបំផុតជប៉ុនផ្តល់សម្ភារៈបម្រើឲ្យការបោះឆ្នោតតាមការសន្យាទាំងអស់។ ក្តីរំពឹងចុងក្រោយរបស់ សម រង្ស៊ី ក៏ត្រូវរលាយសាបសូន្យទាំងស្រុង ពីព្រោះរហូតមកដល់ពេលនេះគ្មានបរទេសណាមកអន្តរាគមន៍ឲ្យខ្មោច សង្គ្រោះជាតិរស់ឡើងវិញបានពិតប្រាកដ និងជាក់ស្តែងនោះទេ ហើយជប៉ុនក៏នៅតែបន្តគាំទ្រដំណើរការ បោះឆ្នោតនៅកម្ពុជាយ៉ាងពេញលេញដដែល។
ឥឡូវនេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតកំពុងអង្គុយរាប់ថយក្រោយដោយទន្ទឹងរងចាំថ្ងៃ ២៩ កក្កដា មកដល់នឹងអាលចេញទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស។ ខណៈដែលការបោះឆ្នោត កាន់តែកៀកចូលមកដល់ ពេលនេះលោក «មេប្រូច» ដែលពូកែខាងបិទសាប៊ូកំពុងដេកមិនលក់បក់មិនល្ហើយ រកធ្វើអ្វីក៏មិនត្រូវ។ មួយថ្ងៃៗគិតតែមួម៉ៅឆេះដុំស្តីបន្ទោសកូនចៅនៅជុំវិញខ្លួន រហូតស្ទើរគ្មានអ្នកណាហ៊ាននៅ ក្បែរទៅហើយ។ មន្ត្រីនៅកៀកលោក សម រង្ស៊ី ម្នាក់លាន់មាត់ថា បើតែយ៉ាងនេះច្បាស់ជាអាយុខ្លីទាំងអស់គ្នា ហើយ។ សូមកុំភ្លេចថា មន្ត្រីដែលលង់ខ្លួនជាមួយ សម រង្ស៊ី ជាច្រើនកំពុងអស់សង្ឃឹមយ៉ាងខ្លាំងថាអាចវិលចូលស្រុក វិញបានដោយសារតែចាញ់បោកនយោបាយ សម រង្ស៊ី ហើយធ្វើសកម្មភាពប្រឆាំងសាលដីកាតុលាការកំពូល។
ទោះយ៉ាងណា ពួកគេនៅតែអាចមានផ្លូវចូលស្រុកវិញបាន បើសិនជាពួកគេដឹងកំហុសហើយកែខ្លួន ទាន់ពេលវេលា ពីព្រោះគេរំពឹងថាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចជាគណបក្សតែមួយគត់ ដែលមានគោលនយោបាយបង្រួបបង្រួមជាតិពិតប្រាកដហើយ ខ្មែរគ្រប់និន្នាការនយោបាយអាចរស់នៅជាមួយ គ្នាបាន។ ដូច្នេះសូមបងប្អូនអតីតប្រឆាំងកុំនៅស្ទាក់ស្ទើរហើយរង់ចាំដង្ហែរអាជីពនយោបាយលោក សម រង្ស៊ី យកទៅបូជាជាលើកទី២អី។ សូមអ្នកនៅស្ទាក់ស្ទើរទាំងឡាយប្រញាប់រួសរាន់កែរខ្លួនឲ្យទាន់ពេលវេលាទាន់ នៅមានឱកាស៕ អតីតមន្ត្រីស្និទ្ធលោក សម រង្ស៊ី