ព័ត៌មានទាន់ហេតុការណ៍៖

សម្រស់ប្រាសាទកោះកេរ្តិ៍នារដូវវស្សា

ចែករំលែក៖

ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ ៧២គ.ម តាមផ្លូវជាតិលេខ ២៣គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទ កោះកេរ្តិ៍ សង់លើផ្ទៃដី ខ្ពង់រាប ដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី៤ (៩២៨-៩៤២)។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ ៣៥ម ចែកចេញជា ៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខនោះទៅទិសខាងលិច ទៅរករាជធានីអង្គរ។

ប្រាសាទកោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទកោះកេរ្តិ៍នេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែល សិលាចារិក ជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។

ក្រុមប្រាសាទ កោះកេរ្តិ៍ ដែលបានរកឃើញសព្វថ្ងៃ មានចំនួន ៩៦ ប្រាសាទដូចជាៈ ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា  ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ  សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះ ពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី ១គ.ម ទៅ ៣គ.ម ឬ ៤គ.ម បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាត បាត់រូបរាង ខ្លះកប់ក្នុងដី…។

ប្រភព៖ អក្សរសាស្ត្រខ្មែរ

 


ចែករំលែក៖