រឿងនិទានសេដ្ឋីចិត្ដលោភ ជាខ្សែរឿងមួយប្រកបដោយគតិបណ្ឌិត ក្នុងការដាស់សតិសម្បជញ្ញៈ ឲ្យក្មេងចាស់គ្រប់រូប ចេះប្រើសតិបញ្ញារបស់ខ្លួន ឲ្យអង់អាចអស្ចារ្យ មិនត្រូវទន់ជ្រាយរវេបរវ៉ប ឬចុះចាញ់ ចុះញ៉មនូវចំពោះមុខភាពក្រីក្រ លំបាកតោកយ៉ាក អនាថានោះឡើយ។
ក្មេងម្នាក់ដែលអ្នកនិពន្ធក្នុងរឿងសេដ្ឋីចិត្ដលោភហាក់ដូចជាចង់សរសេរបន្តុះបង្អប់ក្មេងនោះបន្ដិច ដោយសរសេរថា «ក្មេងខិល»។ ក្មេងខិល អ្នកនិពន្ធគ្រាន់តែចង់សរសេរ ចំអកតែប៉ុណ្ណោះ តែវាជាក្មេង អង់អាចអាចក្លាហាន មានសេចក្ដីធ្មត់ តស៊ូ ពុះពារគគ្រប់ឧបសគ្គដែលកើតមានចំពោះខ្លួន ហើយប្រើសតិបញ្ញាដ៏វៃឆ្លាតយ៉ាងក្រៃលែងរហូតដល់ សេដ្ឋីដ៏មានប្រាក់ចាយមិនអស់ម្នាក់ កើតសេចក្ដីច្រណែន ឈ្នានីស លោភលន់ពន់ប្រមាណ ចូលមកធ្វើការពិភាក្សា ចង់រៀនសូត្រអំពីវិធី ការរកស៊ីរបស់កុមារនោះទៀតផង។ ដោយប្រើសតិបញ្ញាដ៏វៃឆ្លាតអស្ចារ្យរបស់ខ្លួន ក្មេងខិលបានធ្ធ្វឲ្យសេដ្ឋី និងអ្នកគង្វាលចៀម ដ៏លោភលន់ ធ្លាក់ចុះក្នុងក្ដីវិនាសរហូតបាត់សូន្យឈឹងតែម្ដង។ សេដ្ឋីដែលមានទ្រព្យសមសម្បត្ដិដ៏ច្រើនសែនច្រើនណាស់ទៅហើយ មិនស្កប់ស្កល់នឹងទ្រព្យសម្បត្ដិមាសប្រាក់នេះសោះ លោភលន់ រហូតហ៊ានចូលក្នុងបាវ ឲ្យគេចងមាត់ យកទៅទម្លាក់ក្នុងសមុទ្រដោយចង់ចុះទៅរាវរក មាសប្រាក់ ទ្រព្យសម្បត្ដិនៅឯបាតសមុទ្រដោយផ្ទាល់ខ្លួនឯង។ មួយវិញទៀតបុរសគង្វាលចៀមក៏សុខចិត្ដចូលដេកសំងំក្នុងបាវចងមាត់ ជំនួសកុមារខិល ដោយគិតសង្ឃឹមថា នឹងមានលាភ បានទ្រព្យសម្បត្ដិ មានប្រាក់ច្រើនជាងខ្លួនដែលមានហ្វូងចៀមទៅទៀត។ សេចក្ដីលោភលន់ដ៏អិតមានព្រំដែន ដូចលោកសេដ្នី ហើហើយក៏ដូចជាអ្នកគង្វាលចៀមផងដែរ តើអ្នកសិក្សាអាចវាវាស់ម្រៅនៃសេចក្ដីលោភនេះបានដដែរឬទេ? យោងទៅតាមន័យសេចក្ដីនៃសាច់រឿង យើងអាចវាស់នូវសេចក្ដីលោភនេះបាន យ៉ាងត្រឹមត្រូវពិតប្រាកដជាក់ស្ដែង គឺ «មរណៈ» ស្លាប់តៃហោងតែម្ដង ឯសេចក្ដីដោះស្រាយទុក្ខ ដោយប្រើសតិបញ្ញាវៃឆ្លាតដូចកុមារខិល រមែងបាន «រុងរឿង» សុខកាយសប្បាយជានិរន្ដ។
ដំណើរររឿង÷សេដ្ឋីចិត្តលោភ
កាលពីព្រេងនាយមានកុមារកំព្រាម្នាក់ ជាក្មេងឆ្លាតវាងវៃ។ក្រោយពីឳពុកម្ដាយស្លាប់ចោលទៅ ចៅខិលបានប្រមូលវេចស្បែកគោក្រៀមមួយបង្វេច ដើម្បីធ្វើដំនើរទៅស្រុកឆ្ងាយមួយទៀត ពេលយប់មួយនោះកុមារខិល បានឈប់សម្រាកនៅលើដើមឈើមួយ។ ដោយអស់កម្លាំងពេក ចៅខិលក៏ដេកលង់លក់ទៅ។ ពេលក្រោកពីដំណេក កុមារបានមើលឃើញចោរពីរនាក់កំពុងចែកមាសពេជ្រនិង របស់របរជាច្រើននៅក្រោមដើមឈើ កុមារខិល ភិតភ័យណាស់ តែដោយមានទម្លាប់ក្លាហាន វាក៏ទម្លាក់បង្វេចស្បែកគោចុះចំក្បាលពួកចោរ ចោរទាំង២ ភ្ញាក់ភ័យយ៉ាងខ្លាំង ទើបក្រោករត់ចោលរបស់ទ្រព្យទាំងអស់។ កុមារខិលឃើញយ៉ាងនោះត្រេកអរណាស់ ក៏សម្រូតចុះពីដើមឈើ ប្រមូលកើបវេចស្ពាយមាសពេជ្រជាច្រើត្រឡប់មកផ្ទះវិញ។ កុមារខិល ក៏ក្លាយខ្លួនជាមនុស្សមានទ្រព្យសម្បត្ដិយ៉ាងស្ដុកស្ដម្ភនៅក្នុងភូមិ។ មានសេដ្ឋីម្នាក់គាតឲ្យអ្នកបម្រើទៅហៅចៅខិលមកឈ្លេចសួរ ៖
ឯងរកទ្រព្យបានដោយវិធីណា?
– បាទខ្ញុំបាទបានសម្លាប់គោ យកស្បែកលក់។ ដោយសារតម្លៃនៃស្បែកគោនោះថ្លៃ ទើបខ្ញុំប្រកបរបរបានចម្រើន(ចៅខិលកុហកតប)។
– បើដូច្នោះអញនឹងឲ្យបម្រើសម្លាប់គោទាំងអស់ដើម្បីយកស្បែក។
ចាប់តាំងពីថ្ងៃនោះមក សេដ្ឋីក៏ចាត់បម្រើឲ្យសម្លាប់គោយកស្បែក ហើយឲ្យនាំយកទៅជួញនៅទីទាំងឡាយ។ តែជំនួញនេះពុំបានផលឡើយ។ ដោយចាញ់បោកកុមារខិល សេដ្ឋីខឹងណាស់ ទើបឲ្យបម្រើទៅបំពានចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទម្លាក់សម្លាប់ចោលក្នុងទឹកទន្លេ។
បម្រើក៏គោរពតាមសេដ្ឋី ហើយនាំគ្នាទៅព័ទ្ធចាប់កុមារខិល ច្រកបញ្ចូលក្នុងបាវចងមាត់យ៉ាងជិត នាំមកជូនសេដ្ឋី។ ពេលធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវ ដោយមានការហេវហត់យ៉ាងខ្លាំង ពួកអ្នកបម្រើទាំងឡាយក៏ទម្លាក់បាវចោលនូវមាត់ផ្លូវហើយទើបនាំគ្នាចូលទៅរកអាហារបរិភោគ នៅក្នុងតៀមមួយ។ ខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់ កំពុងកៀងចៀមមួយហ្វូង វាក៏ស្រែកហៅអ្នកគង្វាលតិចៗ រួចពោលត្អូញត្អែថា «សូមលោកមាជួយស្រាយមាត់បាវនេះលែងខ្ញុំផង សេដ្ឋីបានចាត់បម្រើឲ្យនាំខ្ញុំទៅរក្សាទ្រព្យសម្បត្ដិ និងជួយបង្ហាត់សេះ តែខ្ញុំមានទម្លាប់ខ្លាចសេះណាស់ ខ្ញុំពុំហ៊ានទៅទេ ទោះបីខ្ញុំប្រកែកយ៉ាងណាក្ដី បម្រើសេដ្ឋីក៏ពុំយល់ព្រម ហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះ។ ដូចលោកជ្រាបស្រាប់ មុខរបរនេះប្រកបដោយភាពខ្ពង់ខ្ពស់ និង កិត្ដិយស។ បើលោកមាពេញចិត្ដ សូមអញ្ជើញទៅធ្វើជំនួយខ្ញុំទុកឲ្យខ្ញុំនៅថែរក្សាចៀមនេះម្ដង។
លាភអញមកដល់ហើយតើ អាក្មេងល្ងង់នេះមិនស្គាល់ប្រយោជន៍វាទេ អញ នឹងចូលសំងំក្នុងបាវនេះជំនួសវាម្ដង។ គិតហើយបុរសនោះក៏ចូលទៅសំងំក្នុងបាវជំនួសកុមារខិល ក្រោយពីបានបរិភោគឆ្អែតហើយពួកបម្រើសេដ្ឋីក៏ត្រឡប់មកវិញហើយក៏ចាប់បាវលីបន្ដដំណើរតទៅទៀត ដោយពុំបានដឹងកិច្ចកលអ្វីឡើយ។ សេដ្ឋីបានឲ្យពួកអ្នកបម្រើ យកបាវនោះទៅទម្លាក់ចោលក្នុងទឹកទន្លេ បុរសអ្នកគង្វាលក៏ស្លាប់អាសារបង់ទៅ។
ពេលកន្លងមកមិនយូរប៉ុន្មាន សេដ្ឋីក៏បានជួបជាមួយចៅខិលម្ដងទៀត មានទាំងហ្វូងចៀមជាច្រើនផង សេដ្ឋីនឹកឆ្ងល់ភិផលក្នុងចិត្ដណាស់ រួចក៏សួរចៅខិលថា ៖
– ឯងឬ ដែលអញយកទៅទម្លាក់ក្នុងទឹកថ្ងៃមុននោះ?
– បាទ! មែនហើយលោកសេដ្ឋី កុមារតប តែជាសំនាងល្អណាស់នៅបាតទន្លេសំបូរដោយទ្រព្យសម្បត្ដិធនធានជាច្រើន នេះនែហ្វូងចៀមដែលខ្ញុំទើបតែកៀងយកមក។
សេដ្ឋីបានស្ដាប់កុមារខិលហើយ ក៏ជឿយ៉ាងពិតប្រាកដ ឥតគិតពិចារណារអ្វីឡើយ ដោយមានចិត្ដលោភលន់ពន់ប្រមាណ សេដ្នីក៏បញ្ជាឲ្យពួកបម្រើយកបបាវមកច្រកគាត់ហើយឲ្យគេយកទៅទម្លាក់ទឹកទន្លេ ដូចកាលដែលធ្វើទៅលើបុរសគង្វាលយ៉ាងនោះដែរស្លាប់ទៅហោង៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត