ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

រថយន្តរបស់ក្រុមហ៊ុនហាវេសជេរភើរ បើកបរខ្វះការប្រុងប្រយ័ត្នបុករះរថយន្ដស៊េរីទំនើប៣គ្រឿងរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ភ្នំពេញ ៖បុរសម្នាក់បើករថយន្តរបស់ក្រុមហ៊ុន ហាវេស ជេរភើរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះរថយន្តស៊េរីទំនើប៣គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦៖៣០ល្ងាចថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តចំនួនបីគ្រឿង មាន៖ ... Read More »

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន០៦នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ១_ឈ្មោះ យិន ... Read More »

រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់​សុំលាលែង ក្រោយបំពាន​បញ្ជា​បិទ​ប្រទេស ខណៈឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ COVID-19

អន្តរជាតិ៖ ក្រោយ​ប្រព្រឹត្ត​កំហុស​ក្នុង​ចំណាត់ការ​ឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ប្រឆាំង​ជំងឺ COVID-19 និង​បាន​បំពាន​បញ្ជា​បិទ​ប្រទេស​លោកDavid Clark រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ បាន​លាលែង​តំណែង​ នៅ​ថ្ងៃទី​២ខែកក្កដានេះ ។ ដោយនាយករដ្ឋមន្ត្រី​ព្រម​ទទួល​ការសុំ​ចុះ​ចេញពី​តំណែងក្រោយ​បដិសេធ​កាលពី​២​ខែ​មុន​ ដើម្បី​ទុក​ឲ្យ​ស្ថានការណ៍​COVID-19​ធូរស្រាល​សិន​។ លោក រដ្ឋមន្ត្រី​សុខាភិបាល​នូ​វែ​ល​សេ​ឡង់ និយាយក្នុង​សន្និសីទ​ព័ត៌មាន​នៅ​សភាថា ការបន្ត​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​សុខាភិបាល ... Read More »

ជនសង្ស័យ២នាក់ល្បួងយុវតីម្នាក់រំលោភម្ដងម្នាក់បានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្ដាល៖ យុវតីម្នាក់ ត្រូវបានជនសង្ស័យ២នាក់ល្បួងយកទៅរំលោភរហូតបានសម្រេចម្ដងម្នាក់ ត្រូវម្ដាយយុវតីរងគ្រោះដឹង ក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន។ ករណីនេះ​បានកើតឡើង​ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៤៧នាទីយប់ នៅចំណុចភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

នាយករដ្ឋមន្ត្រី​ថៃ ការសម្រេចចិត្ត​ដាក់​ប​ញ្ជូ​ល​គម្រោង​ទិញ​សព្វាវុធ​ថ្មី​ ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២១ ទទួលការរិះគន់ពី​បក្សប្រឆាំង​

អន្តរជាតិ៖ យោងតាមការចុះផ្សាយពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅ ថ្ងៃទី២ខែកក្កដានេះថា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ថ្លែង​ការពារ​ការសម្រេចចិត្ត​ដាក់​ប​ញ្ជូ​ល​គម្រោង​ទិញ​សព្វាវុធ​ថ្មី​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២១ ។ ប៉ុន្តែការសម្រេចចិត្តបែបនេះក្រោយ​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​បក្សប្រឆាំង​ក្នុងសភា នៅ​ថ្ងៃទី​១ ខែកក្កដា​។ ខណៈដែលសមាជិក​បក្សប្រឆាំង បាន​តស៊ូ​មតិ​ជុំវិញ​រឿង​ថា ... Read More »

មនុស្ស​ជាង​១០០​នាក់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​នៅ​ឥណ្ឌា​ រកឃើញវិជ្ជមាន​ជំងឺCOVID-19​

អន្តរជាតិ៖ ​យោងតាម​ការផ្សាយ​របស់ Times of India បាននិយាយថាមានពិធីមង្គលការ​មួយ ត្រូវបាន​រៀបចំឡើង​នៅ​រដ្ឋ Bihar ដោយមាន​អ្នកចូលរួម​ប្រមាណ​៤០០​នាក់ ​។ ប៉ុន្តែមនុស្ស​ជាង​១០០​នាក់​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ មាន​លទ្ធ​ផលតេស្ត​វិជ្ជមាន​នៃ COVID-19 ស្របពេល​ដែល​កូន​កំ​លោះ​ត្រូវបាន​រាយការណ៍​ថា ... Read More »

ថ្ងៃទី០២ កក្កដា រកឃើញមធ្យោបាយល្មើស ចំនួន១,៣៤៨គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០២ កក្កដា រកឃើញមធ្យោបាយល្មើស ចំនួន១,៣៤៨គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃ ទី០២ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង៣រសៀល ថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០ នៅចំណុច ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីបានឲ្យដឹងថា ៖ជនសង្ស័យទី១.ឈ្មោះ ... Read More »

មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តពីមន្រ្តីសាធារណៈ កើនដល់ជិត ៤២ពាន់លានរៀល

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៨៥ ០៧៤នាក់ មកពីក្រសួងស្ថាប័ន ចំនួន៤២ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់៤១ ៩៦៦ ៧១៥ ០០០រៀល ឬប្រហាក់ប្រហែលជាង១០លានដុល្លារសហរដ្ឋអាមេរិក ។ ... Read More »

ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល

ភ្នំពេញ៖ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​។ នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖ គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយ

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែកក្កដានេះ បានបញ្ជាក់ថា គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយពោលគឺនៅតែដំណើរការពិភាក្សាតាមប្រតិទិនក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បន្តថា ទោះបីជាពិភពលោក ... Read More »

អាជ្ញាធរហ្វុីលីពីន កំពុងស៊ើបអង្កេតលើករណីមួយ ពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសជាតិ បានបាញ់សម្លាប់នាយទាហាន៤នាក់

អន្តរជាតិ៖ នាយទាហាន៤នាក់ ស្លៀកសំលៀកបំពាក់ស៊ីវិល ត្រូវបានមន្ត្រីប៉ូលិសជាតិហ្វីលីពីន បានបាញ់សម្លាប់នៅតំបន់ភាគខាងត្បូងប្រទេស ក្នុងខេត្តស៊ូលូ (Sulu) ខណៈប្រតិបត្តិការតាមរក ក្រុមកែច្នៃ និងបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ ( Abu Sayyaf) កាលពីថ្ងៃចន្ទដើមសប្តាហ៍ថ្មីៗនេះ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេស៖ យើងអនុញ្ញាតឲ្យប្រជាជនហុងកុងប្រហែល៣លាននាក់ ចូលសញ្ជាតិអង់គ្លេស ព្រោះការអនុម័តច្បាប់សន្តិសុខថ្មីរបស់ចិន គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីប្រកាសរួមឆ្នាំ១៩៨៤

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានថ្លែងក្នុងសភា កាលពីថ្ងៃពុធ ទី១ ខែកក្កដាម្សិលមិញនេះថាការអនុម័ត និងការដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីនេះ គឺជាការបំពានយ៉ាងនិងធ្ងន់ធ្ងរលើសន្ធិសញ្ញាហុងកុង រវាងប្រទេសចិន និងចក្រភពអង់គ្លេស។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ... Read More »

ក្រសួងសុខាភិបាល៖ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដានេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ សរុបជិត១.៦ម៉ឺននាក់ចូលមកកម្ពុជា និងត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩

ភ្នំពេញ៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា «គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកដំណើរពីក្រៅប្រទេសគ្រប់ជាតិសាសន៍ទាំងអស់ សរុបចំនួន ១៥,៨០០នាក់ហើយ ដែលបានធ្វើដំណើរចូលមកកម្ពុជា និងត្រូវបានធ្វើតេស្ដរកមេរោគកូវីដ-១៩រួចរាល់អស់ហើយ ក្នុងចំណោមជាង១ម៉ឺននាក់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័ករណីរំលោភមិនបានសម្រេច

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនពាក់ពន្ធ័ករណីរំលោភតែមិនបានសម្រេច។ ការឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះកូវ ប៊ុនធឿន អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។ ... Read More »

Update៖ ក្រុមសង្រ្គោះរបស់មីយ៉ាន់ម៉ា រកឃើញអ្នកស្លាប់កើនឡើង១១៣នាក់ ចំណែកមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរដី ដោយសារគ្រោះធម្មជាតិបាក់ដី

អន្តរជាតិ៖ សាកសពចំនួន១១៣នាក់ ត្រូវបានអាជ្ញាធរ និងក្រុមសង្រ្គោះរបស់ប្រទេសមីយ៉ាន់ម៉ា រុករកឃើញនៅក្រោមបំណាក់ដីដោយសារតែគ្រោះធម្មជាតិរអិលបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈីន(Kachin) នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដាឆ្នាំ២០២០នេះ ។ចំណែកមនុស្សរាប់រយនាក់ផ្សេងទៀត កំពុងជាប់នៅក្រោមគំនរដី ដោយក្រុមសង្រ្គោះកំពុងរុករកបន្តទៀត ។ សូមជម្រាបថា ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាងមួយគីឡូក្រាមនៅស្រុកគងពិសីខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបឃាត់ខ្លួននៅចំណុចភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។ ការបង្ក្រាបករណីគ្រឿងញៀននេះ ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ... Read More »

អាមេរិកអនុម័តទណ្ឌកម្មខណៈប្រទេសជាច្រើនថ្កោលទោសច្បាប់ថ្មីនៅហុងកុង

សភាតំណាងរាស្ត្ររបស់អាមេរិក បានអុនម័តទណ្ឌកម្មថ្មីទៅលើចិនក្រោយពេលដែលចិនបានអនុម័តច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បានអនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា ត្រូវបានរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រទេសជាច្រើនលើសកលលោក ​ថាច្បាប់នេះបាន​ដកហូត​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង។ សភាតំណាងរាស្ត្ររបស់អាមេរិក បានអុនម័តជាឯកច្ឆន្ទទណ្ឌកម្មលើធានាគារណាដែលរកស៊ីជាមួយនឹងមន្ត្រីរបស់ចិន។ ព្រឹទ្ធសភានឹងពិនិត្យលើការអនុមត័នេះមុនពេលទៅដល់ប្រធានាធិបតីដូណាល់ត្រាំ។ ក្រុមអ្នករិះគន់បាននិយាយថាច្បាប់សន្តិសុខជាតិហុងកុង ដែលប្រទេសចិនទើបតែអនុម័តគឺបានបញ្ចប់សេរីភាពប្រជាជនចិនដែលត្រូវបានធានារយះពេលរហូតដល់ទៅ៥០ឆ្នាំក្រោយអង់គ្លេសបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនក្នុងឆ្នាំ១៩៩៧។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris ... Read More »

ក្រសួងសេដ្ឋកិច្ច រៀបចំសន្និសីទសារព័ត៌មាន អំពីវិធានការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ នៅថ្ងៃទី៨ ខែកក្កដានេះ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់សាធារណជនទូទៅ បានស្វែងយល់កាន់តែច្បាស់អំពីអភិក្រម, ក្របខ័ណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែងក្នុងការទ្រទ្រង់, ស្តារ និងជំរុញ ... Read More »

មនុស្សជិត១០០នាក់បានស្លាប់ និងរាប់រយនាក់ទៀត ជាប់នៅក្រោមគំនរដី ដោយសារគ្រោះធម្មជាតិបាក់ដីនៅមីយ៉ាន់ម៉ា

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា យ៉ាងហោចណាស់មនុស្សជិត១០០នាក់បានស្លាប់ និងរាប់រយនាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ខ្លួននៅក្រោមបំណាក់ដីនៅឡើយ ដោយសារតែគ្រោះធម្មជាតិរអិលបាក់ដី ដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈិន (Kachin) នៃប្រទេសមីយ៉ាន់ម៉ា ។ យោងតាមរបាយការណ៍នាយកដ្ឋានពន្លត់អគ្គិភ័យ ... Read More »

សត្វក្រៀល ឬកុកក្រៀល ឬកុកទេព ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ)

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ហាញពីសត្វក្រៀល ឬកុកក្រៀល ឬកុកទេពនៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកទេព (Sarus Crane) ចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ ... Read More »

គណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ... Read More »

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ចុះពិនិត្យទីតាំងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣

ភ្នំពេញ៖ គម្រោងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយក្រោយពីក្រុមការងារ បញ្ចប់ការសាងសង់ដំបូលផ្សារ និងរៀបចំតូបឱ្យមានសណ្តាប់ធ្នាប់ជំហានទី២ចប់ជាស្ថាពរមក អាជីករបានចូលលក់ក្នុងតូបជាធម្មតាឡើងវិញ ។     ដើម្បីជំរុញការសាងសង់ឱ្យបានលឿននៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣  និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារនិងនៅជុំវិញផ្សារ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរនឹងអាជីវករ ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុង៣ករណីផ្សេងគ្នា

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានចុះធ្វើរដ្ឋបាលកាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុង៣ករណីផ្សេងគ្នា ហើយបាននាំខ្លួនយកទៅកាន់ប៉ុស្តិ៍ទួលសង្កែទី១ និងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ធ្វើឡើងនៅចំណុចវត្តញាណរង្សី ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ និងនៅចំណុចមុខសាលាអន្តរជាតិឯកជន ស្ថិតក្នុងសង្កាត់ទួលសង្កែទី១, ... Read More »

ហួសចិត្តស្រី​ស្អាត​នៅផ្ទះម្នាក់ឯង ខ្លាចចោរចូលផ្ទះតេហៅនគរបាលមកជួយផ្អើលទាំងយប់

ភ្នំពេញ ៖ រឿងរ៉ាវគួរឱ្យហួសចិត្តមួយបានកើតឡើងដោយសារតែនារីអ្នកលក់ឡេ និង​គ្រឿង​សម្អាង​រូប​ស្រស់​ស្អាត​ម្នាក់ នៅផ្ទះម្នាក់ឯង រួច​ដេក​មិន​លក់​មានអារម្មណ៍ភ័យខ្លាចចោរចូលផ្ទះព្រោះតែ​ឮសម្រិបស្រិបនិងសូរ​ខ្យល់​បក់​ដំបូលស័ង្កសីនឹកស្មានថាចោរគាស់ ក៏ទូរស័ព្ទប្តឹងទៅសមត្ថកិច្ចថាមាន​ចោរ​ចូល​ផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើអន្តរាគមន៍ទាំង​យប់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈានចូលថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ផ្លូវ​អក្សរ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យគម្រោងធ្វើរបងថ្មនិងរៀបការ៉ូឡាជិត១គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីស្ថានីយរថភ្លើងដល់ស្ដុបនាគវ័ន ខណ្ឌដូនពេញ

     ភ្នំពេញ៖  ដើម្បីលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡាលើចិញ្ចើមផ្លូវនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីការ៉ាសសាំងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន ខណ្ឌដូនពេញ ។    ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្មនិងរៀបការ៉ូឡានេះដំណើរការទៅបានរលូននិងទទួលបានជោគជ័យនោះ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០នេះលោកឃួង ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបប្រតិភូក្រុមហ៊ុនជប៉ុនលើការងារគ្រប់គ្រងបរិស្ថាន

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុនMinebeaMitsumi នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ក្នុងបរិបទនៃការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ ប្រជាកសិករនៅឃុំដូនស ស្រុកស្វាយជ្រំងាកទៅរកការចិញ្ចឹមកង្កែប

ខេត្តស្វាយរៀង៖ លោកថាច់ រតនា ប្រធានមន្ទីរកសិកម្មបានដឹកនាំក្រុមការងារចុះដល់ទីតាំងចិញ្ចឹមកង្កែបរបស់កសិករសំអាត សមដើម្បីផ្តល់ការណែនាំបន្ថែមអំពីរបៀបនិងបច្ចេកទេស នៃការចិញ្ចឹមកង្កែបដើម្បីទទួលបានប្រាក់ចំណេញខ្ពស់កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។ លោកថាច់ រតនា បានបញ្ជាក់ថា «ក្នុងរយៈពេល៤ខែកន្លងមកនេះ កសិករចិញ្ចឹមកង្កែបនេះបានលក់កូនកង្កែបចំនួន៩០.០០០ក្បាលមានតម្លៃ៤០០រៀលក្នុង១ក្បាល ដែលទទួលបានប្រាក់ចំណូលសរុប ៣.៦០០.០០០រៀល។ ... Read More »

លោក ឯម ច័ន្ទមករា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយយោគយល់ដល់ជនមានពិការភាព ក្នុងពេលពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនមានពិការ បានថ្លែងថា មកដល់ពេលនេះ មន្ត្រីជំនាញកំពុងធ្វើការ​ពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «លក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» ដើម្បីត្រៀមដាក់ទៅប្រមុខថ្នាក់ដឹកនាំក្នុងការចេញសេចក្តីសម្រេច ដូចនេះសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយយោគយល់​ចំពោះបងប្អូនមានពិការភាពដែលមិនទាន់ មានប័ណ្ណបើកបរស្របច្បាប់អាចឱ្យគាត់ធ្វើការចល័តតាមរយៈការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់ពួកគាត់សិន ... Read More »

ក្រុម​បាតុករ​ហុងកុង​ប្រមាណ​១០​នាក់ ត្រូវបា​នចោទប្រកាន់ពីបទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី

អន្តរជាតិ៖ ក្រុមបាតុករ​យ៉ាងតិច​៣៧០​នាក់ ត្រូវ​បានឃាត់ខ្លួន ហើយ​ក្នុងចំណោម​នោះ មាន​មនុស្ស​យ៉ាងហោចណាស់ ១០​នាក់ ត្រូវ​ចោទ​ពីបទ​បំពាន​នឹង​ច្បាប់​សន្តិសុខ​ជាតិ ដែល​ទើបតែ​ចូល​ជា​ធរមាន​ក្តៅៗ​នៅក្នុង​ទីក្រុង​។ ចំណែក​ប៉ូលិស​ហុងកុង​ចំនួន ៧​នាក់​ក៏​រងរបួស ដោយសារ​ក្រុមបាតុករ​ដែរ​។ ដោយបាតុកម្ម​នៅ​ទីក្រុង​ហុងកុង​ក្នុងថ្ងៃពុធទី១ ខែកក្កដាម្សិលមុិញនេះបាតុករ​ជាច្រើន​បាន​កាន់​ទង់ជាតិ​ហុងកុង ទង់​បំបែក​ទឹកដី​ហុងកុង ឯ​បាតុករ​បិទផ្លូវ​ខ្លះ​នៅក្នុង​ទីក្រុង​ជាដើម​។ ... Read More »