ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ស្ទើរក្លាយជាទីលានប្រណាំងរបស់ឡានដឹកដីធំៗទៅហើយតាមមហាវិថីឈ្នះ=ឈ្នះ ធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចជាខ្លាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋបានលើកឡើងថា មហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សម្បូរទៅដោយរណ្តៅដីធំៗជាច្រើនកន្លែង នាំឱ្យការដឹកជញ្ជូនដីមានសកម្មភាពដូចហែកឋិនដូច្នេះដែរ ។ ប៉ុន្តែអ្វីជាចំណុចក្តៅគគុកនោះ គឺមហាវិថីឈ្នះ=ឈ្នះពេលនេះស្ទើរក្លាយជាទីលានប្រណាំងឡានរបស់ក្រុមឡានដឹកដីធំៗទៅហើយ ដោយការបើកបរលឿនៗ ... Read More »

មហាស៊យហើយលោកចោរ!! ឆក់កាបូបលុយមិនបានសម្រេចហេីយ​ ជិះគេចខ្លួនទៅជួបសមត្ថកិច្ចត្រូវជាប់ខ្នោះទាំង២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ចាប់ឃាត់ខ្លួនបានជាប់ពាក់ព័ន្ធករណីឆក់យកកាបូបលុយពីស្ដ្រីម្នាក់មិនបានសម្រេច​ កាលពីវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងមុខបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ​ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណម៉ាស្សា មានបង្កប់សេវាផ្លូវភេទ  ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រ្តីម្ចាស់ទីតាំង១នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ ៨៣Eo ... Read More »

នគរបាល​ខេត្ត​ព្រះសីហនុ​ចុះផ្សព្វផ្សាយ​សេចក្តីជូនដំណឹងពីធាតុអាកាស​តាមផែដឹកភ្ញៀវទេសចរ​មុននឹងចេញទូក

ខេត្ត​ព្រះ​សីហនុ​ ៖​ កម្លាំងការិយាល័យ​នគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួុយកម្លាំងការិយាល័យនគរបាលទេសចរណ៍ និងកម្លាំងអធិការក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួុងធនធានទឹក​ ស្តីពីអាកាសធាតុលើផ្ទៃសមុទ្រមានការប្រែប្រួុល ដោយណែនាំតម្រូវអោយតាមផែដឹកភ្ញៀវទេសចរ ដើមទី ចុងទី ត្រូវត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ប្រព័ន្ធសុវត្ថិភាព មិនអោយដឹកលើសចំណុះ ពាក់អាវពោងសុវត្ថិភាពពេលជិះលើអូប័រ តែបើមានភ្លៀងនិងខ្យល់ខ្លាំង​ ទូកដឹកភ្ញៀវទេសចរត្រូវពន្យារជើងទូកឬផ្អាកតែម្តង​ ... Read More »

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរគ្រឿញៀន

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ ... Read More »

រថយន្តបែនដឹកខ្សាច់បើកបុករះចូលផ្ទះគេខូចសំយាប៣ល្វែង រួមជាមួយម៉ូតូនិងរុីម៉កម៉ូតូកង់បីផងដែរ

ភ្នំពេញ៖ រថយន្តប្រភេទបែនដឹកខ្សាច់មួយគ្រឿងខណៈកំពុងបើកបរលឿនស្រាប់តែរេចង្កូតជ្រុលទៅបុករះចូលផ្ទះលក់ទំនិញ៣ល្វែង បណ្ដាលឲ្យបាក់ខ្ទេចសំយាបនិងអីវ៉ាន់ រួចបន្តទៅបុកម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងនិងរុីម៉កម៉ូតូកង់បី១គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។ប៉ុន្តែជាសំណាងដែរមិនបណ្ដាលឲ្យម្ចាស់ផ្ទះនិងម្ចាស់ម៉ូតូគុបនិងម្ចាស់រុឺម៉ក ម៉ូតូកង់បីរងរបួសឬស្លាប់ឡើយ គ្រាន់តែរត់ចែកផ្លូវគ្នាស្ទើរពុំរួចនិងភ័យព្រលឹងចុងសក់គ្រប់ៗគ្នា។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។រថយន្តបង្កម៉ាកនីស្សាន់បែនដឹកខ្សាច់កង់៦ ពណ៌ខៀវ ... Read More »

ប៉ូលិសហុងកុង ឃាត់ខ្លួនបាតុករម្នាក់ ប្រើប្រាស់ទង់មួយ​មានសរសេរពាក្យថា «Hong Kong Independence ឬឯករាជ្យរបស់ហុងកុង»

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន Telegraph បានចេញផ្សាយនៅថ្ងៃពុធទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ប៉ូលិសហុងកុងបានឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបាតុករជាច្រើននាក់ ដែលមានកាន់ទង់ទាមទារឯករាជ្យនៅក្នុងដៃ ។ ខណៈដែលអាជ្ញាធរទីក្រុងនេះកំពុងប្រារព្ធខួបឆ្នាំទី២៣ នៃការរួចខ្លួនពីពួកអាណានិគមអង់គ្លេស និងមួយថ្ងៃ បន្ទាប់ពីសភាចិន​បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ដើម្បីដាក់ឲ្យប្រើប្រាស់លើទីក្រុងស្វយ័តមួយនេះ។ អភិបាលក្រុងហុងកុងលោកស្រី ... Read More »

សម្តេចពិជ័យសេនា៖ ប្រឹងប្រែងបំពេញភារកិច្ច អនុវត្តតួនាទីរបស់ខ្លួនកសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ

   ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងកោតសរសេីរចំពោះថ្នាក់ដឹកនាំស្ថាប័នកងឯកភាពកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយកអស់ពីកម្លាំងកាយចិត្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន កសាងកងឯកភាពរឹងមាំលេីគ្រប់វិស័យ។ សម្តេចពិជ័យសេនាទៀ បាញ់ ថ្លែងដូច្នេះក្នុងឱកាសដែលសម្តេច អញ្ជេីញចូលរួមផ្ដល់អនុសាសន៍ក្នុងកិច្ចប្រ ... Read More »

លោក កែវ រ៉េមី ជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានជួបពិភាក្សាការងារជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ។ ក្នុងជំនួបនោះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១ ... Read More »

អាសូរ សែម សង្វាត សម្រាកនៅមន្ទីរពេទ្យជាថ្មីព្រោះខ្វះឈាម

    ភ្នំពេញ៖ តារាសម្តែង សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យជាថ្មីក្រោយពីស្ថានភាពជំងឺរើឡើង។ ស្ថានភាពជំងឺមិនប្រសើរខណៈ​លោកនៅ​តែព្យាយាមព្យាបាល និងស្វះស្វែងលក់ទំនិញនានាតាមអនឡាញនោះ។ ​លោកសែម សង្វាតបានបញ្ជាក់ថា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ​ចាប់តាំងព្រលឹមស្រាងៗ ដើម្បីអោយគ្រូពេទ្យជំនាញផ្នែកជំងឺគ្រឿងក្នុងត្រួតពិនិត្យតេស្តឈាម អេកូពោះមើលក្រពះពោះវៀនថ្លើមលំពែងសួត តែលទ្ធផលពេទ្យថាមិនល្អទេ។ ... Read More »

ទឹកប្រាក់ជាង ៣លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន បន្តផ្តល់ឲ្យកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះថារដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួនជាង ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ភាគីទាំងពីរ ... Read More »

រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសថៃក្នុងគ្រាអាសន្ន ១ខែទៀត

ទីក្រុងបាងកក៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចេញសេចក្ដី​ជូនដំណឹង​មកថា៖ រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសថៃក្នុងគ្រាអាសន្ន ១ខែទៀត និងការប្រកាសបន្ធូរបន្ថយឲ្យបើកអាជីវកម្ម មួយចំនួនឡើងវិញ ព្រមទាំងប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ មួយចំនួន ចូលក្នុងប្រទេសថៃ។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ដោយ៖សិលា Read More »

អឺរ៉ុបហាមក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ហោះទៅកាន់អឺរ៉ុប ពាក់ព័ន្ធបណ្ណបើកបរក្លែងក្លាយ

អឺរ៉ុប៖ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍របស់សហគមន៍អឺរ៉ុប (EASA) បានបញ្ជាឱ្យហាមឃាត់ជាបណ្តោះអាសន្នលើក្រុមហ៊ុនអាកាសចរណ៍ជាតិប៉ាគីស្ថានពីការហោះហើរទៅកាន់ប្រទេសជាសមាជិកអឺរ៉ុបអស់រយៈពេល ៦ ខែ ក្រោយពេលអ្នកបើកបរយន្តហោះប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ​។ អ្នកនាំពាក្យអាកាសចរណ៍ជាតិប៉ាគីស្ថាន International Airlines (PIA)បានបញ្ជាក់ថា ច្បាប់ហាមប្រាមរបស់ (EASA) នឹងមានប្រសិទ្ធភាព​ចាប់ពីថ្ងៃទី​១ខែកក្កដា អូសបន្លាយរហូតដល់ថ្ងៃទី​៣១ ខែធ្នូ ... Read More »

សហភាពអឺរ៉ុប ប្រកាសថ្កោលទោសទាហានបរទេសស៊ីឈ្នួល ក្នុងការហ៊ុមព័ទ្ធតំបន់អណ្តូងប្រេងនៅលីប៊ី

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០១ ខែកក្កដាឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី នៅថ្ងៃពុធនេះបានសម្រេចថ្កោលទោស ចំពោះវត្តមានទាហានបរទេសស៊ីឈ្នួល នៅលើទឹកដីប្រទេសលីប៊ី និងបានអំពាវនាវដល់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង​លុបចោលសកម្មភាពហ៊ុមព័ន្ធអណ្តូងប្រេង ។ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី​បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា ... Read More »

អ្នកជំនាញអាមេរិកព្រមានថា៖ ចិនរកឃើញជំងឺផ្តាសាយជ្រូកថ្មី ដូច្នេះយើងគួរតែប្រយ័ត្ន ព្រោះវាអាចបង្កជាជំងឺរាតត្បាតសកលដូច COVID-19

អន្តរជាតិ៖ លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) ជាអ្នកជំនាញជាន់ខ្ពស់អាមេរិក ប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លង បានព្រមានថា វីរុសថ្មីគឺជំងឺផ្តាសាយជ្រូកថ្មី ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា G4 EA H1N1 នៅក្នុងប្រទេសចិន  ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ Air France កាត់បន្ថយបុគ្គលិក ដល់ទៅ៧៥០០នាក់

ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង​Air France បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកដល់ទៅ ៧៥០០នាក់ ​ដោយសារតែផលប៉ះពាល់បង្កឡើងដោយកូវីដ​-១៩​។ តាមសារព័ត៌មាន​​TTXVN ​ប្រចាំនៅទីក្រុងប៉ារីស​បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង​ Air France បានឡើងគម្រោង កាត់បន្ថយបុគ្គលិក​៧៥០០នាក់ ​ជាការកែទម្រង់ទ្រង់ទ្រាយធំដោយសារតែផលប៉ះពាល់បង្កឡើងដោយកូវីដ​-១៩ ។ ក្រុមហ៊ុន​Air ... Read More »

គណៈកម្មការចម្រុះខណ្ឌច្បារអំពៅចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ដែលជះក្លិនស្អុយដល់អ្នកជិតខាង

ភ្នំពេញ៖ អនុវត្តតាមការណែនាំចង្អុលបង្ហាញពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំគណៈកម្មការចម្រុះរួមមានមន្ត្រីមន្ទីរកសិកម្មរាជធានីភ្នំពេញ មន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមន្ត្រីការិយាល័យកសិកម្មខណ្ឌ មន្ត្រីការិយាល័យបរិស្ថានខណ្ឌ ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងមួយកន្លែងស្ថិតនៅភូមិចំពុះក្អែក ... Read More »

ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ​បដិសេធ​សំណើ​របស់​អ៉ីរ៉ង់​ដែល​សុំ​កិច្ចសហការ​ក្នុង​ការជួយ​ចាប់ខ្លួន​លោក ដូ​ណា​ល់ ត្រាំ

អន្តរជាតិ៖ បន្ទាប់ពី​រដ្ឋអាជ្ញា​អ៉ីរ៉ង់ ​បាន​ចោទប្រកាន់ និង​ចេញ​ដីការ​ចាប់ខ្លួនលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង​មន្ត្រីជាន់ខ្ពស់​អាមេរិក​៣៥​នាក់​ផ្សេងទៀត ​ចំពោះ​អំពើ​ឃាតកម្ម​លើ​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani​នោះ ។ ស្ថាប័ន​ប៉ូលិស​អន្តរជាតិ (Interpol) បាន​បដិសេធ​សំណើ​របស់​អ៉ីរ៉ង់​ ដែល​សុំ​កិច្ចសហការ​ក្នុង​ការជួយ​ចាប់ខ្លួន​លោក ... Read More »

ទីតាំងផលិតពពុះសណ្ដែកចំនួន៧ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវខាងជំនាញចុះបិទអាជីវកម្ម ក្រោយរកឃើញផ្ទុកសារធាតុគីមី

ខេត្តកណ្ដាល៖ ក្រោយរកឃើញពពុះសណ្ដែក ផលិតរួចមានផ្ទុកគីមីបូរ៉ាក់ (គីមីសំរាប់រក្សាសាកសព) ចំនួន១០៨គីឡូក្រាម នៅទីតាំងផលិតពពុះសណ្ដែកចំនួន៧កន្លែង ត្រូវបានបិទបណ្ដោះអាសន្ន ត្រូវបានរឹបអូសយកទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោល នៅពេលក្រោយ ដើម្បីការពារផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ករណីចុះបិទទីតាំង ធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ... Read More »

រឿងនិទានខ្មែរ៖ មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ មាន​បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​បុរសទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ បុរសទី​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។ បុរសទីពីរ ... Read More »

ប្រពន្ធវាល់សាំងប្តីផ្សារដំបូលផ្ទះឆាបឆេះទាំងម្តាយនិងកូនរបួសធ្ងន់នៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់រួមនឹងកូនតូចម្នាក់ទៀត បានរងរបួសរលាកពេញខ្លួន ក្នុងហេតុការណ៍ឆាបឆេះប្រេងសាំង កាលពីវេលា ម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ស្ត្រីរងគ្រោះឈ្មោះណែម ឡា ... Read More »

កម្ពុជា-ថៃឡង់ដ៏ ពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ

ទីក្រុងបាងកក៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាពបើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹងការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជម្ងឺកូវីត១៩។ កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រវាងប្រតិភូកម្ពុជា ដឹកនាំដោយ លោក អ៊ូក ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌកំបូលចុះត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមអ្នកបេីកបររថយន្តដឹកដីរកឃេីញអ្នកមានសារធាតុញៀន៧នាក់ក្នុងចំណោម១៦៣នាក់

ភ្នំពេញ​៖​ នៅព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា និងថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២០​​​​ គណៈបញ្ជាការឯកភាពខណ្ឌកំបូលដឹកនាំដោយលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​នៃគណៈអភិបាលខណ្ឌកំបូល​ បានចុះត្រួតពិនិត្យ​ និង​ធ្វេីតេស្ដទឹកនោមរកសារធាតុញៀនអ្នកបេីកបររថយន្តដឹកដី នៅសង្កាត់ឪឡោក សង្កាត់ស្នោ និងសង្កាត់ភ្លើងឆេះរទេះ។ ... Read More »

ម៉ា រ៉ា ស្នាដៃនារីខ្មែរសាឡន សាខាកំបូលបើកសម្ពោធជាផ្លូវការហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡនបានពង្រីសាខាថ្មីបន្ថែមទៀតដែលបានប្រារព្ធពិធីបើកសម្ពោធនិងកាត់ខ្សែបូជាផ្លូវការក្រោមវត្តមានលោកស្រីអគ្គនាយិកា អគ្គនាយិការងនិងលោកអគ្គនាយកក្រុមហ៊ុនផងដែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារបុរីពិភពថ្មីកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។    ក្នុងពិធីនោះដែរលោកស្រី ម៉ា រ៉ា  ម្ចាស់ហាង ... Read More »

សម្តេច ស ខេង ៖ បញ្ហាចរាចរណ៍រយៈពេល១ឆមាសឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា៖ ថ្ងៃនេះគឺជាថ្ងៃទី១ខែកក្កដា ជាថ្ងៃបញ្ចប់ពាក់កណ្តាលឆ្នាំ២០២០ ហើយនៅថ្ងៃនេះខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលប្រកបដោយភាពវិជ្ជមាននៃបញ្ហាចរាចរណ៍រយៈពេល១ឆមាសឆ្នាំ២០២០នេះ គឺការគ្រោះថ្នាក់មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ... Read More »

កម្មករប្រមាណជិត៣០០នាក់លើកគ្នាទៅកាន់ភូមិគ្រឹះសម្ដេចតេជោក្រោយរោងចក្របិទទ្វារដោយអត់ជូនដំណឹងមុន

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រផលិត​ស្បែកជេីង«ហាណា(ខេមបូឌា)១អុីន» ចំនួនសរុប៦៦៩នាក់ ដែលមានតំណាងប្រហែលជិត៣០០នាក់បានដង្ហែរក្បួនតវ៉ាចេញពីមុខរោងចក្រដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចអគ្គមហាសនាបតីតេជោហ៊ុន សែន ដើម្បីសុំឲ្យសម្ដេចជួយវេលា ម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ។ បន្ទាប់ពីរោងចក្របិទទ្វារលែងដំណើរការ ហើយមិនបានជូនដំណឹងដល់ពួកកាត់ជាមុនជាមុន ... Read More »

បង្ហាញមុខក្នុងផលិតកម្មថ្មីភ្លាម ខេម បញ្ចេញបទថ្មីរួមជាមួយតន់ ច័ន្ទសីម៉ា ភ្លាម

ភ្នំពេញ ៖ ដូចពាក្យចចាមអារ៉ាមនៃការលេចមុខក្នុងផលិតកម្ម Galaxy Navatraមែន តារាចម្រៀង ខេម លេចមុខជាផ្លូវការហើយ ដោយចាប់ដៃគូច្រៀងបទចម្រៀងថ្មីជាមួយតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មនេះតែម្តង គឺកញ្ញា តន់ ច័ន្ទសីម៉ា។ បទចម្រៀង មាន​ចំណង​ជើង​ថា “សុំ​មួយ​ពេល​មក” ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦រយៈពេល ១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ខែកក្កដានេះតទៅដើម្បីដាក់លូទំហំ២ម៉ែត្រ លូជ្រុង

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវលេខ៥៦៦ ដោយចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣ ដែលការបិទនេះមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា វេលាម៉ោង៧ៈ០០ព្រឹកនេះ រហូតដល់ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០។ ផុតរយៈពេលនេះ បងប្អូនប្រជាពលរដ្ឋនឹងអាចធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។    មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញលោក ហុង ... Read More »

ក្រោយពលរដ្ឋប្រតិកម្ម , ប៉ូលិស បំភ្លឺថា ជនសង្ស័យញៀនគ្រឿងញៀនខ្លាំង និង ស្រវឹងស្រាជោកជាំ ហើយមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់

ភ្នំពេញ៖នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺថា អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញ ជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និង ស្រវឹងស្រាជោកជាំ និង មានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ ... Read More »

អឺរ៉ុប​បើកទ្វារព្រំដែនជាមួយ​១៥ប្រទេសក្រៅសហគមន៍​

អឺរ៉ុប៖ សហគមន៍អឺរ៉ុបបានប្រកាសថា​បានបើកព្រំដែន​ជាមួយ១៥ប្រទេសជុំវិញពិភពលោក​ ក្នុងនោះចិនក៏បានបើកផងដែរប៉ុន្តែមានល័ក្ខខណ្ឌមួយចំនួន​។ ការបើកព្រំដែនមិនមានអាមេរិកឡើយ ដោយអាមេរិកកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ ជាលើកទីពីរ​។ ការប្រកាសរបស់សហគមន៍អឺរ៉ុប កើតឡើង ក្រោយពេលដែល សហគមន៍នេះបានសម្រេចអូសបន្លាយពេលវេលា ហាមប្រាមដល់ពលរដ្ឋអាមេរិក បន្ថែម​២សប្តាហ៍ទៀត​ ហើយការបើកទ្វារជាមួយអាមេរិក​គឺអាស្រ័យទៅលើ​ស្ថានភាពកូវីដ​-១៩​ ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំង​នៅអាមេរិក។ គណៈកម្មការអឺរ៉ុប ... Read More »