ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តព្រះសីហនុ៖នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២:៣០នាទី នៅផ្ទះជួលរបស់ជនរងគ្រោះឈ្មោះ រុន សំណាង  ភេទស្រី អាយុ២៣ឆ្នាំមុខរបរបុក្គលិកកាសុីណូ ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់១ ក្រុង- ខេត្តព្រះសីហនុ  ចោរបានចូលក្នុងផ្ទះលួចយកកាបូបលុយ ... Read More »

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនៅភូមិដើមជ្រៃ ឃុំរកាកោង២ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ លោក ទៀង កុស្សារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវឲ្យប្រជាពលរដ្ឋមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ចៀសវាងខុសឈ្មោះ អក្ខរាវិរុទ្ធ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីសម្រួលឲ្យមន្ត្រីជំនាញធ្វើការកែសម្រួល ឡើងវិញឲ្យបានត្រឹមត្រូវ មានតម្លាភាព ... Read More »

លោក ឯម ច័ន្ទមករា៖ ស្ត្រីមានពិការភាពប្រឈមនឹងការលំបាកច្រើនជាងគេ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ស្ត្រីមានពិការភាពប្រឈមនឹងការលំបាកច្រើនជាងគេ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ពិសេសការទទួលបានជម្រកសមរម្យ សេវាសុខភាព ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារ ហើយក៏អាចប្រឈម នឹងភាពមិនស្មើភាពគ្នាក្នុងការទទួលបានការតម្លើងឡើងឋានៈ ... Read More »

កិច្ចប្រជុំការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល

ខេត្តកណ្តាល៖ ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលដឹកនាំដោយ លោក នាង ឆែន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងពិនិត្យការងារ ឆ្នាំ២០២០របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់សាលាខេត្តកណ្ដាលនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ... Read More »

កិច្ចប្រជុំ​ មេគង្គ-ជប៉ុនលើកទី១៣​ ផ្តោតលេីជំងឺរាត​ត្បាតកូវីដ-១៩ និងការលើក​កម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍ​ ក្នុងតំបន់មេគង្គ

ភ្នំពេញ​ ៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា​ចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៣​ តាមប្រព័ន្ធវីដេអូ ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ នេះបេីយោងតាមសេចក្តីប្រកាស​ព័ត៌មានក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ ... Read More »

ប្រធានាធិបតីប្រេស៊ីល ក្រោយករណីឆ្លង COVID-19 ជាប់លំដាប់លេខ២ លោកធ្វើតេស្ដរកវីរុសជាថ្មីម្ដងទៀត

អន្តរជាតិ៖ បន្ទាប់ពីប្រទេសប្រេស៉ីល មានករណីឆ្លង COVID-19 ជាប់លំដាប់លេខ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិកនោះ លោក ហ្ស៊ែរបូលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រេស៊ីល បានបញ្ជាក់ថា លោកបានទទួលការធ្វើតេស្ដរកវីរុស COVID-19 ជាថ្មីម្ដងទៀត ... Read More »

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង៖ យើងគ្មានបំណងក្នុងការរៀបចំកិច្ចប្រជុំកំពូលជាលើកទី ៣ ជាមួយសហរដ្ឋអាមេរិកនោះឡើយ

អន្តរជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មានCNA នាព្រឹកថ្ងៃអង្គារ ទី៧ខែកក្កដា ឆ្នាំ២០២០នេះថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោកក្វុន ចុងហ្គាន់(Kwon Jong Gun) បានថ្លែងថា ប្រទេសរបស់ខ្លួនគ្មានបំណងក្នុងការរៀបចំកិច្ចប្រជុំកំពូលជាលើកទី ៣ ជាមួយសហរដ្ឋអាមេរិកនោះឡើយហើយទីក្រុងព្យុងយ៉ាង ក៏បានអំពាវនាវឲ្យទីក្រុងសេអ៊ូល ... Read More »

នាយឧត្តមសេនីយ៍ សេង​ ផល្លី ៖ លើការងារសំខាន់ៗនៅបណ្ឌិត្យសភា​ គឺការពង្រឹង គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព

ភ្នំពេញ៖ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា​ បានបញ្ជាក់ថា​ កំណែទម្រង់លើការងារសំខាន់ៗនៅបណ្ឌិត្យសភា​ គឺការពង្រឹង វិន័យអ្នកសិក្សា និងការប្រកាន់ភ្ជាប់នូវគោលការណ៍សំខាន់ៗ ០៣ គឺ គោលការណ៍សមធម៌ គោលការណ៍មិនលម្អៀង និង វប្បធម៌គុណភាព ក្នុងនោះបណ្ឌិត្យសភា កំពុងតែធ្វើការផ្លាស់ប្តូរវប្បធម៌និងផ្នត់គំនិតថ្មី ... Read More »

តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ជាផ្លូវការ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ តុលាការសម្រេចឃុំខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ជាផ្លូវការហើយ គឺចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម ... Read More »

ប្រធានាធិ​បតីបារាំងលោក ម៉ាក្រុង ផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី

ប្រទេសបារាំង៖កាលពីថ្ងៃទី ៦ ខែកក្កដា ប្រធានាធិបតីបារាំងលោក​ ម៉ាក្រុង​ បានសម្រេចផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី ក្រោយពេលគណៈរដ្ឋមន្ត្រីចាស់របស់នាយករដ្ឋមន្ត្រី​Edouard Philippe ដាក់លិខិតលាលែងពីតំណែង។ លោកម៉ាក្រុង បានប្រកាសថា ការផ្លាស់ប្តូរនេះគឺស្ទើរតែទាំងស្រុងនៃបណ្តារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងបច្ចុប្បន្នលោក Gerald ... Read More »

លោកផ្កាយ១ ឈុន ឆុន ដាក់ប៉ុស្តិ៍ នៅខេត្តកំពង់ស្ពឺ ចាំចាប់ឡានដឹកទំនិញណា មិនបានបង់លុយឱ្យ

ភ្នំពេញ៖ បញ្ហាដាក់បារ៉ាស ឬនៅចាំកាក់រថយន្តគ្រប់ប្រភេទលើដងផ្លូវ ត្រូវបាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដាច់ណាត់រួចមកហើយ គឺមិនឱ្យដាក់ ត្រូវតែដកចេញជាបន្ទាន់ បើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផាកពិន័យតាមអនុក្រឹត្យ លេខ៣៩អន ... Read More »

Update ៖ស្លាប់កើនឡើង​ជាង​៥០នាក់ហើយដោយគ្រោះទឹកជំនន់បាក់ដីនៅជប៉ុន

ប្រទេសជប៉ុន៖ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង​ហើយអូសបន្លាយរហូតដល់ថ្ងៃ​ទី៩ ខែកក្កដា បង្កឲ្យមានផលប៉ះពាល់កាន់តែច្រើន។ ក្រុមជួយសង្គ្រោះ​ប្រឈមនឹងផលលំបាកយ៉ាងខ្លាំងដើម្បី​ស្វែងរកអ្នកបាត់ខ្លួន​ដោយការបាក់រអិលដី​។ មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើងដល់​៥០នាក់ហើយ។ សារព័ត៌មាន CNA នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០បានផ្សាយថា តាមទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសដាក់ចេញនូវការព្រមានកម្រិតខ្ពស់ពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដីនៅលើកោះKyushu នៃភាគនិរតីប្រទេសជប៉ុន ជាមួយនឹងការព្យាករទៀតថា ... Read More »

សម្ដេច ស ខេង ៖ មានអ្នកធំ ទៅចាប់យកដីនៅខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា៖ «បញ្ហាដីធ្លីទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំចេញប្លង់គោលពី ឥឡូវនេះទៅដើម្បីបញ្ចៀសបញ្ហា ... Read More »

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ព្រះសង្ឃមួយអង្គដាច់ចិត្តធ្វើអត្តឃាតចងកនៅក្នុងវត្តដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនជា

ខេត្តសៀមរាប៖ ព្រះភិក្ខុមួយអង្គមានព្រះជន្ម៦១ព្រះវស្សាដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយយូរមកហើយព្យាបាលមិនជានិង ដោយសារតែលោកមិនចង់ឲ្យសាច់ញាតិកូនចៅពិបាកចិត្តនឹងព្រះអង្គផងនោះទើបព្រះអង្គសម្រេចចិត្តធ្វើអត្តឃាតចងកនៅក្នុងវត្តតែម្ដង។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០ នៅក្នុង វត្ត ចន្ទ បុប្ផារាម ហៅ វត្តថ្មី ស្ថិត ក្នុង ភូមិ ភ្នៀត ... Read More »

អ្នកវិទ្យាសាស្ត្រជាង២០០នាក់ សសេរលិខិតចំហទៅអង្គការWHO ដោយបង្ហាញថាវីរុសបង្កជំងឺ COVID-19 ឆ្លងតាមខ្យល់

អន្តរជាតិ៖ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង២០០នាក់ បានសសេរលិខិតចំហទៅអង្គការសុខភាពពិភពលោក WHO ដោយបង្ហាញថាវីរុសបង្កជំងឺCOVID-19 ឆ្លងតាមខ្យល់ ។ ហើយអង្គការមួយនេះ ក៏កំពុងតែពិនិត្យរបាយការណ៍ដែលទាមទារឲ្យធ្វើបច្ចុប្បន្នភាពការណែនាំរបស់ខ្លួនទៅលើការការពារជំងឺ COVID-19ផងដែរ ។ អង្គការWHO កន្លងមកក្នុងការណែនាំខ្លួននោះ បានលើកឡើងថា វីរុសផ្លូវដង្ហើម ... Read More »

សហរដ្ឋអាមេរិក៖ ប្រកាសថា ខ្លួន​នឹងមិន​អនុញ្ញាត​ឲ្យ​និស្សិត​បរទេស​បន្ត​រស់​នៅ និង​សិក្សា​ក្នុង​ប្រទេសខ្លួន

អន្តរជាតិ៖ ​ក្នុង​សេចក្តីថ្លែងការណ៍ ទីភ្នាក់ងារ​ទទួលបន្ទុក​កិច្ចការ​អន្តោប្រវេសន៍​និង​គយ (ICE) របស់​អាមេរិក នៅ​ថ្ងៃទី​៦ ខែកក្កដា បានបញ្ជាក់ថា និស្សិត​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​តាមរ​យៈ​ប្រព័ន្ធ​អន​ឡាញ ត្រូវ​ចាក​ចេញពី​ប្រទេសខ្លួន ឬ​អនុវត្ត​វិធានការ​ដទៃទៀត ដូចជា៖ការផ្ទេរ​ទៅកាន់​សាលារៀន​ដែលមាន​គ្រូ​បង្គោល​ណែនាំ​ដោយផ្ទាល់ ជាដើម​។មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក បានប្រកាសថា ... Read More »

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិចំនួន១៧២រូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ... Read More »

ព្រេងខ្មែរ÷រឿង​ដើមកំណើត​រន្ទះ

កាល​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ ឈ្មោះ​មេខលា ។ អ្នក​ទាំង​ពីរ​បាន​នៅ​បម្រើ​មហាឫសី​ដ៏​មាន​ឫទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច​នឹង​នាង​អារក្ខទេវី​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​បញ្ញា​វៃ ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ​នោះ​ស្មើ​គ្នា ... Read More »

មន្រ្តីយោធាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តពោធិ៍សាត់៖ មន្រ្តីយោធាម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក(កាម៉ារី) នៅគ្រាកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមន្រ្តីយោធាម្នាក់ស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង៣៥នាទី យប់ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ... Read More »

ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំង​អស់នៅរាជធានីភ្នំពេញ អនុញ្ញាត​ឲ្យ​បើក​ដំណើរការឡេីងវិញ​ ប៉ុន្តែ​ត្រូវ​ប្រែក្លាយទៅជាភោជនីយដ្ឋាន

ភ្នំពេញ​ ៖​ លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជ​ធានី​ភ្នំពេញ​ នៅ​ ថ្ងៃទី០៧ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បានចេញលិខិតមួយច្បាប់ជូនដំណឹងថា​ ម្ចាស់អាជីវកម្ម​ ក្លឹបកម្សាន្ត និងខារ៉ាអូខទាំងអស់ នៅរាជធានីភ្នំពេញ​ ... Read More »

ពលរដ្ឋប្រុសស្រី៦នាក់ឆ្លងដែន ខុសច្បាប់ចូលទឹកដីថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្ដរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា នៅវេលាម៉ោង ១៩៖៥០នាទីយប់ ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២០ លោក វរសេនីយ៍ទោ លី ចាន់ដារ៉ា មេបញ្ជាការរង វរៈ៧០២ បានដឹកនាំកម្លាំងប៉ុស្តិ៍អណ្តែងមុត ចំនួន០៣នាក់ សហការជាមួយកម្លាំងយោធា ចំនួន០៥នាក់ ... Read More »

អ្នកចង់បើកអាជីវកម្មអាហារអាចមើលគំរូពីប្រទេសពីរនេះបាន

ការប្រកបអាជីវកម្មម្ហូបអាហារ សំខាន់ត្រូវផ្ដោតលើរសជាតិជាចម្បង ដើម្បីទទួលបាន​ជោគជ័យ។ ដូច្នេះការសិក្សាពីរសជាតិនៃអាហារ ដែលត្រូវមាត់អតិថិជនជារឿងចាំបាច់បំផុតដែលត្រូវគិតគូរ។ ក្រៅពីនោះ ការច្នៃប្រឌិតអាហារថ្មី ស្រមទៅតាមស្ដង់ដាររសជាតិល្អ លោកអ្នកអាចរៀនសូត្រពីម្ចាស់ហាងជោគជ័យនានាលើវិស័យនេះកន្លងមក។ ក្នុងនោះ ប្រទេសជិតខាងយើង ជាឧទាហរណ៍ជាគំរូអាចយកត្រាប់តាមបាន សម្រាប់អ្នកចង់រកស៊ីផ្នែកម្ហូបអាហារឲ្យបានកាក់កប។ ១-ប្រទេសថៃ បើចង់រកស៊ីលើវិស័យអាហារ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មានជម្រុញបានឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើន

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញបានឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យប្រជាកសិករបានយល់ដឹងពីការធ្វើកសិកម្មតាមបច្ចេកវិទ្យាថ្មី និងអាចរកប្រាក់ចំណូលបានច្រើន។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងឱកាសនៃកិច្ចប្រជុំ សាមញ្ញប្រចាំសប្តាហ៍ដើមខែកក្កដា ... Read More »

ហេង ស្រីពេជ្រ សុំទោសអ្នកព្រៃវែងចំពោះពាក្យតិះដៀលក្នុងសាច់រឿង

    ភ្នំពេញ៖ ក្រោយការចេញមុខសុំទោសរបស់អ្នកគ្រប់គ្រងផលិតកម្ម និងអ្នកនិពន្ធជុំវិញការផលិតបទចម្រៀង និងសាច់រឿង”អ្នកព្រៃវែងខុសត្រង់ណា?” ដែលនាំឲ្យមានប្រតិកម្មជាច្រើនពីមហាជននោះ តារាសម្តែងស្រី ហេង ស្រីពេជ្រ ដែលជាតួអង្គម្តាយដែលបានពោលពាក្យមិនសមរម្យនេះបានចេញមុខសុំទោសជាថ្មីបន្ថែមទៀត។ បទចម្រៀង និងសាច់រឿង”អ្នកព្រៃវែងខុសត្រង់ណា?” បានក្លាយជាប្រធានបទក្នុងការវែកញែកសម្រាប់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។ បើទោះបីជាស្ថិតក្នុងភាពចម្រូងចម្រាស ... Read More »

លោក មួង រ៉ា តែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង, ជំនួសលោក កាំង លាង ដែលផ្ទេរទៅជាប្រធានសាខាគយខេត្តសៀមរាប

ខេត្តព្រៃវែង៖ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាខាគយ និងរដ្ឋាករខេត្ត បានរៀបចំពិធីប្រកាសតែងតាំងលោក មួង ដារ៉ា ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ជំនួសលោក កាំង លាង ដែលត្រូវទៅកាន់ជាប្រធានសាខាគយ ... Read More »

ថ្នាក់ដឹកនាំខេត្តប៉ៃលិននាំយកទៀនព្រះវស្សានិងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង លោក ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទៀនព្រះវស្សាគ្រឿងឧបភោគបរិភោគនិងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣២វត្ត ... Read More »

ឪពុកទើបចែកឋាន មិនបានប៉ុន្មានផងម្តាយ ខាត់ សុឃីម ចូលសម្រាកមន្ទីរពេទ្យទៀត

   ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ដែលទើបនឹងជួបទុក្ខធំព្រោះឪពុកទើបចែកឋានមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ពេលនេះនាងជួបរឿងខ្វាយខ្វល់ចិត្តជាថ្មីព្រោះតែម្តាយបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបន្ត។ លោកឪពុករបស់ក្រុមត្រកូលខាត់ ដែលមានឈ្មោះថាលាវ ខាត់ បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ ធ្វើឱ្យសាច់ញាតិកើតចិត្តសង្វេគ ស្របពេលដែលមិត្តរួមសិល្បៈជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។ដូចជាទុក្ខផ្ទួនៗពេកហើយ ... Read More »

នាងខ្ញុង ប្រឹងLiveលក់ទាំងសរសៃខ្ចី

   ភ្នំពេញ៖ តារាកំប្លែងស្រី អ្នកនាង​ខ្ញុង បាន​សម្រាលកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ជោគជ័យកាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។​ តារាស្រីរូបនេះបានចេញមុខរកស៊ីលក់ដូរតាមបណ្តាញសង្គមចាប់តាំងពីនាងសម្រាលបាន១សប្តាហ៍ប៉ុណ្ណោះដោយនាងលើកឡើងថាជាមុខរបរដែលមិនអាចខានបាន។ ជាកូនទី២សម្រាប់នាង ប៉ុន្តែជាកូនទី១ជាមួយស្វាមីក្រោយនាយកៃដ នេះ ខ្ញុងពរពោះបានត្រឹមតែ៨ខែ​ប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ដូច​ស្ត្រី​ផ្សេងទៀតពពោះ៩ខែ​១០​ថ្ងៃ​ឡើយ​។ សម្រាលបានកូន១សប្តាហ៍ប៉ុណ្ណោះ ... Read More »

អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ​ករណីអាមេរិកសម្លាប់មេទ័ព​អុីរ៉ង់​ជារឿងខុសច្បាប់

អង្គការសហប្រជាជាតិ៖ អ្នកឯកទេសស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី​៦ខែកក្កដា​បាន​​ប្រកាសថា​​ ៖ ការវាយប្រហារ​សម្លាប់ ឧត្តមសេនីយ៍ Soleimani និងអង្គរក្ស​៩នាក់​នៅប្រទេសអុីរ៉ាក់ គឺជារឿង ខុសច្បាប់ ទាំងស្រុង​។ អាមេរិកមិនអាច​បង្ហាញភស្តុតាង ដែលទទួលយកបានពាក់ព័ន្ធការសម្លាប់មេទ័ពអុីរ៉ង់​។​ លោកស្រី ​Agnes ... Read More »