ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ផឹកស្រាស្រវឹង ប៉ុនប៉ងរំលោភមិនបានសម្រេច ត្រូវអ្នកភូមិប្រទះឃើញប្ដឹងសមត្ថកិច្ច ឃាត់ខ្លួនទាំងយប់

ខេត្តឧត្ដរមានជ័យ៖ យុវជនម្នាក់អាយុទើបតែ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅពេលប៉ុនប៉ងរំលោភនារីម្នាក់មិនបានសម្រេច កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ ៖០០នាទីយប់ស្ថិតនៅភូមិគោកច្រេសសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង២០៖៣០នាទីយប់ មានប្រជាពលរដ្ឋតេប្ដឹងថាមានកើតករណីប្រទូស្តកេរ្តិ៍ខ្មាស ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ... Read More »

ប្រធានាធិបតីប្រេស៊ីលរងការប្តឹង​ ដោយសារតែខ្លួនឆ្លងកូ​វីដ-១៩ ហើយនៅតែដោះម៉ាស់ក្នុងសន្និសីទកាសែត

ប្រទេសប្រេសុីល៖ សមាគមសារព័ត៌មានប្រេស៊ីល (ABI) បានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹង ប្តឹងប្រធានាធិបតីJair Bolsonaro ឡើងទៅកាន់តុលាការជាន់ខ្ពស់​​ប្រេស៊ីល​ ពីបទមានចេតនាចម្លងកូវីដ-១៩ ទៅឲ្យបុគ្គលិកផ្សេងទៀត ដោយសារតែការមិនពាក់ម៉ាស់ ទោះបីដឹងថាខ្លួនផ្ទុកកូវីដ-១៩ក៏ដោយ។ សមាគមសារព័ត៌មានបានចោទប្រកាន់ប្រធានាធិបតី​Jair Bolsonaro ថាមិនគោរព​ច្បាប់ សុវត្ថិភាព​ ... Read More »

ក្រសួងធនធានទឹក​ ៖​ បណ្តាប្រទេសក្នុងតំបន់ដូចជា ៖​ ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណ​ទឹកភ្លៀងធ្លាក់មកមានការថមថយចុះ

ភ្នំពេញ​ ៖ ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​នៅថ្ងៃទី៨​ ខែកក្កដា ឆ្នាំ ២០២០នេះចេញសេចក្តីជូនដំណឹងអំពី ស្ថានភាពអាកាសធាតុ (កូនរដូវប្រាំង)​បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍​ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បាន​បង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ)សម្ពាធខ្ពស់បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ ក្រុមអ្នក​ព្យាករក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់ថា​ ... Read More »

រដ្ឋបាលទីក្រុង Sao Paulo ប្រទេសប្រេស៊ីលប្រកាសចាប់ផ្តើមបាល់ទាត់ឡើងវិញ

ប្រទេសប្រេសុីល៖ លោក Joao Doria អភិបាលរដ្ឋសៅប៉ូឡូ (Sao Paulo) បាននិយាយកាលពីថ្ងៃពុធថា ការប្រកួតជើងឯកបាល់ទាត់ក្នុងតំបន់របស់ទីក្រុង Sao Paulo នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២២ ខែកក្កដានៅពេលដែលការប្រកួតធំៗរបស់ប្រទេសប្រេស៊ីលប្រកាសពីការបិទទ្វារដោយសារជំងឺឆ្លងកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក Doria ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

      ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនជនសង្ស័យខាងលើគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។  សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះមាន៖ ... Read More »

ហង្សក្រហម Liverpool បន្តឈ្នះចង់បំបែកកំណត់ត្រា១០០ពិន្ទុ ខណៈមេឃខៀវ Man City បំបាក់ក្រុមភ្ញៀវ Newcastle ៥-០

អង់គ្លេស៖ក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស Premier League យកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ៣ទល់១ នៅកីឡដ្ឋាន Amex ។ ចំណែកក្រុមមេឃខៀវ Man City បានបំបាក់ក្រុមភ្ញៀវ Newcastle ... Read More »

ម្ចាស់ជើងឯកពិភពលោកកីឡាជិះស្គីលើទឹកកកលង់ទឹកស្លាប់ពេលកំពុងនេសាទត្រីនៅអូស្ត្រាលី

ម្ចាស់ជើងឯកពិភពលោកកីឡាជិះស្គីលើទឹកកករបស់អូស្ត្រាលីកីឡាករAlex Pullin បានលង់ទឹកស្លាប់ ខណៈពេលដែលគាត់កំពុងនេសាទត្រីនៅឆ្នេរខ្សាច់ Gold Coast កាលពីថ្ងៃពុធ ទី៨ ខែកក្កដាដែលបានធ្វើឱ្យសហគមន៍កីឡារដូវរងាររបស់ប្រទេសនេះសម្តែងការសោកស្តាយ និងកាន់ទុក្ខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia។ ទូរទស្សន៍រដ្ឋរបស់អូស្រ្តាលីបានរាយការណ៍ថា ... Read More »

FIFA បញ្ជាឲ្យក្លឹបអុីរ៉ង់ Persepolis បង់ប្រាក់៥៨០.០០០ដុល្លារដល់អតីតគ្រូបង្វឹក Calderon

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ជាឱ្យក្លិបបាល់ទាត់អុីរ៉ង់ឈ្មោះ Persepolis បង់ប្រាក់ចំនួន៥៨០.០០០ ដុល្លារអាមេរិកដល់អតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Gabriel Calderon ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្លឹប Persepolis បានចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនGabriel Calderon កាលពីខែមករាក្រោយដឹកនាំរយៈពេល៦ខែ ... Read More »

កម្មកររោងចក្រចេញពីធ្វើការជិះម៉តូមិនប្រកាន់ស្ដាំបុកគ្នារងរបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងម៉ូតូនឹងម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្ដាលឱ្យបុរស៤នាក់ដែលជាកម្មកររោងចក្ររងរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះឈន ស៊ីថា  ... Read More »

រថយន្តស៊េរីទំនេីបម៉ាកRange Rover ជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ត្រឡប់ក្រោយបណ្ដាលឲ្យខូចខ្ទេចមួយកំណាត់មុខ

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកRange Rover មួយគ្រឿង​ បានជ្រុលទៅបុករថយន្តកុងតឺន័រដែលកំពុងបត់ឆ្លងផ្លូវ​ត្រឡប់ក្រោយ​យ៉ាង ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។  ​      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីង​កាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ... Read More »

ពលរដ្ឋរដ្ឋងាយរងគ្រោះទីទាល់ក្រចំនួន៦៣គ្រួសារមកពី២ភូមិទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តស្ទឹងត្រែង៖ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន៦៣គ្រួសារដែលកំពុងជួបការលំបាកខ្វះខាត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ចំនួន២ភូមិ គឺភូមិភ្លុក ... Read More »

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បើកអង្គប្រជុំផ្សព្វផ្សាយពីការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ រសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ ក្រោយពីទទួលបានផែនការ ពីលោក ឧត្តមសេនីយ៍ឯក ... Read More »

ពលរដ្ឋអូស្ត្រាលី​ នាំគ្នាទៅកាន់ផ្សារទំនើប ទិញស្បៀងអាហារស្តុកទុកមុនពេលបិទទីក្រុង

អូស្រ្តាលី៖ ពលរដ្ឋ​នៅទីក្រុង Melbourneបាននាំគ្នាទៅកាន់ផ្សារទំនើប ទិញ ស្បៀងអាហារ បរិក្ខារផ្សេងៗ មករក្សាទុក ធ្វើឲ្យផ្សារទាំងអស់នៅទីក្រុងមិនមានទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់។ ការទិញទំនិញជាច្រើនរក្សាទុកមុនពេលបិទទីក្រុង​ជាថ្មី។ សារព័ត៌មាន​AFP ​បានផ្សាយថា ពលរដ្ឋ៥លាននាក់នៅទីក្រុងម៉ែលប៊ន ត្រូវបានស្នើឲ្យនៅក្នុងផ្ទះ​រយៈពេល ៦សប្តាហ៍​ ចាប់ពីពាក់កណ្តាលយប់នេះ​ ក្រោយពេល​មានអ្នកឆ្លង ... Read More »

ពលរដ្ឋកូរ៉េខាងជើងនាំគ្នាទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំគីម អុីលស៊ុង

កូរ៉េខាងជើង៖ អតីតមេដឹកនាំគីម អុីលស៊ុង​គឺជាអ្នកបង្កើតទឹកដីកូរ៉េខាងជើង​ ហើយដឹកនាំប្រទេសនេះចាប់តាំងពីឆ្នាំ​១៩៤៨​ រហូតពេលលោកស្លាប់នៅឆ្នាំ​១៩៩៤។ នៅថ្ងៃទី៨ ខែកក្កដា ពលដ្ឋរាប់សិបពាន់នាក់បាននាំគ្នាទៅដាក់កម្រងផ្កានៅស្តូបMansu ក្នុងទីក្រុងព្យុងយ៉ាង ក្នុងខួប២៦ឆ្នាំ​ថ្ងៃទទួលមរណភាពរបស់​អតីតមេដឹកនាំ គីម អុីលស៊ុង​។ ចំណែកមេដឹកនាំ គីម ជុងអ៊ុន​និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​បានទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានKumsusan ... Read More »

អាមេរិកមានអ្នកឆ្លងកូវីដ​-១៩កើនដល់​៦០ពាន់នាក់ក្នុងរយៈពេល​២៤ម៉ោង

អាមេរិក៖ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins​ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក អាមេរិកមានករណីឆ្លងកូវីដ​-១៩ច្រើនបំផុតមិនធ្លាប់មានពីមុនមក គឺមានរហូតដល់ទៅ ​៦០ .០០០នាក់ ។ សារព័ត៌មាន ABC News ក៏បានផ្សាយផងដែរថា នេះជាលើកទីមួយ​ហើយដែលអាមេរិកមានចំនួនអ្នកឆ្លងច្រើនបំផុត ។ ... Read More »

ក្រុមហ៊ុន TikTok “ យើងបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការចែករំលែកវីដេអូខ្លីៗ នៅហុងកុង”

អន្តរជាតិ៖ ក្រុមហ៊ុន TikTok បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានAFP កាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែកក្កដាថ្មីៗនេះថា យើងបានសម្រេចចិត្តបញ្ឈប់កម្មវិធីចែករំលែកវីដេអូខ្លីៗដ៏ពេញនិយមរបស់ខ្លួននៅហុងកុង ដោយមើលឃើញពីព្រឹត្តិការណ៍ថ្មីៗកន្លងទៅនេះ ។ ដោយការផ្លាស់ប្តូររបស់ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន China-based ... Read More »

រដ្ឋមន្ត្រី​មហាផ្ទៃ ជំរុញ​ឲ្យ​អភិបាលខេត្ត ចុះ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ ដើម្បីចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ លើ​មន្ត្រីដែល​ចុះហត្ថលេខា​លើ​លិខិតស្នាម​មិន​ស្របច្បាប់ ពាក់ព័ន្ធ​នឹង​ដីធ្លី​

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៨ខែកក្កដា ឆ្នាំ​២០២០ បានធ្វើលិខិតផ្ញើជូន​ទៅគ្រប់​អភិបាលខេត្តទាំងអស់ ឲ្យ​ណែនាំ​បន្តទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បី​បញ្ជាក់​ឬ​ចុះហត្ថលេខា​លើ​លិខិតស្នាម​នានា ពាក់ព័ន្ធ​នឹង​ដីធ្លី ... Read More »

កញ្ញាឯកកូឡុំប៊ីឆ្នាំ២០១១នៅតែអាចបង្ហាញក្បាច់រាំយ៉ាងរស់រវើកទោះបីជើងឆ្វេងនាងត្រូវកាត់ចោលក្តី

បរទេស៖ ក្នុងពេលថ្មីៗនេះអ្នកគាំទ្រជាច្រើននាក់ ពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ខណៈដែលបានឃើញស្នាមញញឹមសាជាថ្មីរបស់បវរកញ្ញាឯក កូឡុំប៊ី ឆ្នាំ២០១១ Daniella Alvarez បន្ទាប់ពីនាងបានសម្រេចចិត្តធ្វើការវះកាត់ជើងឆ្វេងចោលអស់រយៈពេលជិតមួយខែមកនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ កាន់តែមានភាពភ្ញាក់ផ្អើលនោះគឺ នាងបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលបានបង្ហាញពីក្បាច់រាំយ៉ាងរស់រវើក ក្នុងពេលដែលនាងមានត្រឹមតែជើងម្ខាងប៉ុណ្ណោះ ហើយការរាំនេះដោយសារតែមានជំនួយពីប្អូនប្រុសរបស់នាងផងដែរ។ ម៉្យាងវិញទៀត នៅក្នុងការបង្ហោះនេះ ... Read More »

ប្រមុខរាជរដ្ឋាភិបាល បង្ហើបពីការកំណត់យកថ្ងៃឈប់សម្រាក សងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហើបថា សម្តេចបានជម្រុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយលើបញ្ហា ការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា។ នេះបើតាមការផ្សាយជាផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា (ទទក)។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ... Read More »

ក្រោយភ្លៀងមេឃស្រឡះ សយ រតនា បញ្ចេញបទចម្រៀងលើកទឹកចិត្តខ្លួនឯង និងអ្នកគាំទ្រ

     ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង លោក សយ រតនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មី”ក្រោយភ្លៀង”ក្នុងគោលបំណងលើកទឹកចិត្តខ្លួនឯងនិងអ្នកគាំទ្រ។ ការបញ្ចេញបទចម្រៀងថ្មីក្តៅៗនេះក្រោយពីលោកបានបញ្ចប់ការររិះគន់ និងរឿងរ៉ាវចម្រូងចម្រាសនៃការផលិតបទចម្រៀងនិងសាច់រឿង”តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” ​“រឿងរ៉ាវបញ្ហាគ្មានអ្នកណាដែលអាចគេចផុត សំខាន់អ្នកកុំតក់ស្លុត តាំងចិត្តមុះមុតប្រឈមដោះស្រាយ សាងស្នាមញញឹម ... Read More »

ទោះមានផ្ទៃពោះ តែ ជា ម៉ារី លេងស្ទីលសិចស៊ីមិនចាញ់ក្រមុំឡើយ

    ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបការនោះ ស្រាប់តែតារាសម្តែង អ្នកនាង ជា ម៉ារី បានបញ្ចេញរូបថតស្រស់ស្អាតជាមួយដងខ្លួនស្រឡូនបែបសិចស៊ី មិនចាញ់តារាស្រីក្រមុំជាច្រើននោះទេ។ ​ការបញ្ចេញរូបថតសិចស៊ី របស់អតីតជាស្រីស្អាត(FreshieGirl) លេខ ១ កាលពីឆ្នាំ ... Read More »

ឆក់កាបូបលុយបានជិត១០.០០០ដុល្លារបានសម្រេចហើយជិះម៉ូតូគេចខ្លួនតែម្ចាស់ដេញទាន់បើករថយន្តបុកស្លាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេចពីបុរសម្នាក់ដែលចុះពីលើរថយន្តដើរចូលទៅក្នុងហាងបម្រុងកាត់សក់រួចជិះម៉ូតូរត់គេចខ្លួន តែត្រូវម្ចាស់កាបូបលុយឡើងបើករថយន្តដេញបំបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមសម្តីរបស់ម្ចាស់រថយន្តនិងជាម្ចាស់កាបូបលុយបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកHighlanderពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7006ក្នុងទិសដៅពីត្បូងទៅជើងបំណងមកកាត់សក់នៅហាងមួយ លុះមកដល់ផ្លូវលេខ១០១១កែងផ្លូវលេខ៧២គាត់ក៏ឈប់រថយន្តហើយបើកទ្វារបម្រុងដើរចូលទៅកាត់សក់ ប៉ុន្តែភ្លាមនោះក៏ស្រាប់តែលេចមុខជនសង្ស័យជាស្ត្រីតែងខ្លួនធ្វើជាប្រុសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HQ-2546មកពីក្រោយក៏បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់បានសម្រេចដែលក្នុងកាបូបនោះមានទឹកប្រាក់ជិត១ម៉ឺនដុល្លាររួចហើយក៏ជិះម៉ូតូគេចខ្លួន។ភ្លាមៗនោះគាត់ក៏បានបើករថយន្តដេញតាមពីក្រោយជនសង្ស័យរហូតមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យក៏បានវាក់ជាមួយរថយន្តនៅខាងមុខ ... Read More »

មន្រ្តីរដ្ឋបាលជលផល! បទល្មើសនេសាទស្បៃមុង កើតមានច្រើនណាស់ នៅភូមិក្អមសំណ

ខេត្តពោធិ៍សាត់៖ ដើមខែកក្កដា ឆ្នាំ២០២០ នេះ គេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកងកំលាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសនេសាទច្រើនគួរសម នៅស្រុកកណ្ដៀង និងស្រុកក្រគរ ប៉ុន្មានទន្ទឹមនឹងនោះដែរកន្លែងខ្លះកើតឡើងទ្វេរដង ។ ជាក់ស្ដែង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិក្អមសំណ ឃុំមេទឹក ... Read More »

បុរសម្នាក់ ដេកស្លាប់ក្នុងរោងចក្រផលិតសាឡុង ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ ត្រូវបានអ្នកធ្វើការជាមួយគ្នា ប្រទះឃើញដេកស្លាប់ ក្នុងរោងចក្រផលិតសាឡុងមួយកន្លែង  បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមុខរបរ កម្មកររោងចក្រ ... Read More »

ឥណ្ឌា នៅតែបន្តរកឃើញអ្នកឆ្លង COVID-19 ជាង ២ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ

អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសឥណ្ឌា នៅតែបន្តកើនឡើងដោយក្នុងរយៈ២៤ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសនៅថ្ងៃពុធ ទី៨ ខែកក្កដាឆ្នាំ២០២០នេះថា រកឃើញថ្មីបន្ថែមចំនួន២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ... Read More »

គណៈកម្មការអន្តរក្រសួងអភិវឌ្ឍវិស័យទេសចរណ៍លើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥

ខេត្តសៀមរាប៖គណៈកម្មការអន្តរក្រសួងអភិវឌ្ឍវិស័យទេសចរណ៍ បានបើកកិច្ចប្រជុំលើសេចក្តីព្រាង ស្តីពី ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ២០២០-២០៣៥ កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប។ គណៈកម្មការអន្តរក្រសួង បានបង្ហាញពីលទ្ធផលសំខាន់ៗចំនួន៥ចំណុចដែលអ្នកវិនិយោគ ... Read More »

លេចពាក្យចចាមអារ៉ាមលោកអធិការស្រុកបសេដ្ឋដោះលែងចោរគាស់ទូលួចលុយព្រះសង្ឃ

ខេត្តកំពង់ស្ពឺ៖ ថ្មីៗនេះឮពាក្យចចាមអារ៉ាមជាច្រើនអំពីបញ្ហាលោកអធិការនគរបាលស្រុកបរសេដ្ឋដោះលែងជនសង្ស័យករណីលួចលុយរបស់ព្រះសង្ឃហើយគេចខ្លួនបាត់។ មិនត្រឹមតែប៉ុណ្ណោះពាក្យចចាមអារ៉ាមដដែលបន្តថាលោកអធិការបំរ៉ុងស៊ីដាច់ម៉ូតូ ៤គ្រឿងដែលដកហូតពីក្រុមជនសង្ស័យករណីគ្រឿងញៀនទៀតផង។ ប្រភពពីមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនបានបង្ហាញថាប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីដឹងថាលោកអធិការបានដោះលែងជនសង្ស័យក្នុងករណីចោរកម្មគាស់ផ្ទះនិងតាមទីវត្ត អារ៉ាមនានាឲ្យមានសេរីភាពឡើងវិញដោយមិនបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះទេ។ការដោះលែងនេះត្រូវបានមន្ត្រីជាច្រើនអះអាងថាលោក អ៊ុំ ចំរើន បានទទួលសំណូកចំនួន ១.៤០០$ពីគ្រួសាររបស់ជនសង្ស័យដើម្បីដោះលែងរូបគេឲ្យមានសេរីភាពឡើងវិញរួចផុតពីការចោទប្រកាន់របស់តុលាការ។ មានការលើកឡើងថាលោក អ៊ុំ ចំរើន ដែលធ្វើការដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនេះគាត់មិនបានគិតអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពនោះទេ។ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចអំពីសុខសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ជនសង្ស័យត្រូវបានដឹងថាជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពលួច ... Read More »

កូនតិរច្ឆានសងគុណឪពុក ប្រេីដំបងឬស្សីវាយឲ្យរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំឃាត់ខ្លួនជនសង្ស័យ ១នាក់ក្រោយសំពងឪពុកបង្កើតនឹងព្រនង់ឬស្សី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ករណីឃាត់ខ្លួនកូនរមើសគុណវាយឪពុកបង្កើតខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងរបស់ជនរងរបួសជា(ឪពុកបង្កើត)ឈ្មោះ បុក អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឈើទាល ឃុំត្នោតជុំ ... Read More »

មនុស្សចាស់និង កុមាររស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូន មនុស្សចាស់ និង កុមារាកុមារី ដែលរស់នៅ ... Read More »

ផ្ទះពីរខ្នងធ្វើរួចរាល់ដោយកម្លាំងសប្បុរសធម៌ មានព្រះសង្ឃ៤វត្ត អាជ្ញាធរក្រុងនិងខេត្តត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយទីទាល់ក្រ

ខេត្តស្ទឹងត្រែង៖ ស្ត្រីទីទាល់ក្រពីរនាក់ត្រូវបានផ្លាស់ប្តូរទីលំនៅពីចំណីមាត់ទន្លេមកនៅដីឡូត៍តាមការរៀបចំដីជាកម្មសិទ្ធិស្របច្បាប់របស់អាជ្ញាធរក្រុង ដោយមានក្បាលដី៥ម៉ែត្រគុណនឹង២៥ម៉ែត្រ ប្រគល់ជូនពួកគាត់ចំនួន៣៩គ្រួសារក្នុងនោះមានស្ត្រីចាស់ជរាជាស្រ្តីមេម៉ាយពីរនាក់គ្មានទីពឹង ត្រូវបានសប្បុរសជនក្នុងខេត្ត លោកអភិបាលក្រុង លោកអភិបាលខេត្ត រួមទាំងព្រះសង្ឃចៅអធិការ៤វត្តផងដែរចូលរួមក្នុងសង្គមជាតិយើងក្នុងវិស័យមនុស្សធម៌។ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតេជព្រះគុណព្រះមេគណខេត្ត ព្រះតេជព្រះគុណព្រអនុគណខេត្ត ព្រះចៅអធិការវត្តចំនួន៤ក្នុងខេត្តស្ទឹងត្រែង លោកអភិបាលនៃគណ:អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ ... Read More »