ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិ លេខ៥ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ... Read More »

ដើមរាំងប្រមាណ៥០០០ដើមត្រូវបានដាំលើផ្ទៃដីលិចទឹក ៣០ហិកតា

 ខេត្តពោធិ៍សាត់៖ មន្រ្តីខណ្ឌរដ្ឋបាលជលផល.មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកណ្ដៀង ដោយអញ្ជើញចូលរួមពីអាជ្ញាធរមានសមត្តកិច្ច សសយក និងមន្រ្តីសហគមន៍នេសាទ ចុះដាំព្រៃឈើលិចទឹក(រាំង)លើផ្ទៃទឹកលិចទឹក ដែលបានប្រជាពលរដ្ឋលួចឈូសឆាយរុករានទន្រ្ទានអាស្រ័យផល ... Read More »

លោក សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូរបស់សភាតំបន់អាស៊ី (APA) ស្តីពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូរបស់សភាតំបន់អាស៊ី (APA) ស្តីពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ដឹកនាំដោយ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ... Read More »

ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់លេខ១ លើដំណាំស្រូវនៅឆ្នាំ២០១៩-២០២០

ភ្នំពេញ៖ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា៖ «ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨.៦% ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើការដាំដុះស្រូវ (ឆ្នាំ២០១៩ ... Read More »

ខេត្តសៀមរាប ក្លាយជាខេត្តដំបូងគេ ដែលហាមឃាត់ការបរិភោគសាច់សត្វឆ្កែ ត្រូវអង្គការ FOUR PAWS បង្ហាញការគាំទ្រ

ភ្នំពេញ៖ បន្ទាប់ពីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេក្តីជូនដំណឹងស្តីពី ការហាមឃាត់ធ្វើអាជីវកម្មទិញ–លក់ពិឃាតសត្វសុនខ (ឆ្កែ) ថ្មីៗនេះ ស្រាប់តែអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោក នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០នេះ បានបង្ហាញការគាំទ្រពេញទំហឹង ... Read More »

បាញ់ប្រហារនៅសាធារណរដ្ឋកុងហ្គោ ស្លាប់​២០នាក់

ប្រទេសកុងហ្គោ៖ ការបាញ់ប្រហារសម្លាប់រង្គាលទៅលើពលរដ្ឋ​ស្លូតត្រង់​នៅក្នុងខេត្ត អុីទួរី(Ituri) នៃសាធារណរដ្ឋកុងហ្គោ​​ បណ្តាលឲ្យពលរដ្ឋ ២០នាក់ស្លាប់។ បច្ចុប្បន្នស្ថានភាពសន្តិសុខនៅប្រទេសកុងហ្គោមិនមានសុវត្ថិភាពឡើយ។ សារព័ត៌មាន​​ AFP ​បានផ្សាយថា ​ការបាញ់ប្រហារសម្លាប់មនុស្សជាច្រើននេះបានកើតឡើងកាលពីថ្ងៃទី​៨ ខែកក្កដា​ ស្ថិតនៅក្នុងស្រុកDjugu ភាគខាងជើង ទីក្រុង​​Bunia ស្ថិតនៅក្នុងខេត្តIturi។ ... Read More »

នាយករដ្ឋមន្រ្តី កូតឌីវ័រទទួលមរណភាពបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

នាយករដ្ឋមន្ត្រី កូតឌឺរ័រ (Côte d’Ivoire)លោកAmadou Gon Coulibaly បានស្លាប់​ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកទើបតែមកពីប្រទេសបារាំង​បានប៉ុន្មានថ្ងៃប៉ុណ្ណោះ​ ក្រោយព្យាបាលជំងឺអស់ជាង​២ខែនៅបារាំង។ ប្រធានាធិបតីAlassane Outtara បានចេញសេចក្តីប្រកាសតាមកញ្ជក់ទូរទស្សន៍ជាតិថា​ លោកនាយករដ្ឋមន្ត្រី​Coulibaly អាយុ​៦១ឆ្នាំ ... Read More »

ខេត្តស្វាយរៀង ធ្វើ​ពិធី​អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ ខែកក្កដា ឆ្នាំ២០២០

ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ត្រី សៅចាន់ណា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបាននាំយកកូនឈើ៣ប្រភេទមានដូចជាកូនធ្នង់ បេងនិងគ្រញូងចំនួន៥៥ដើមទៅដាំក្នុងវត្តព្រៃធ្នង់ស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ក្នុងឱកាសនោះក៏មានការនិមន្តចូលរួមដាំពីព្រះគ្រូចៅអធិការវត្ត លោកតាអាចារ្យ គណៈកម្មការវត្ត ព្រះសង្ឃជាច្រើនអង្គផងដែរ។ ទាក់ទងនឹងពិធីបុណ្យ«រុក្ខទិវា»នេះតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ... Read More »

សែលកាតបន្តនាំមុខក្នុងវិស័យកីឡាអេឡិចត្រូនិច ជាមួយនឹងការរៀបចំកម្មវិធីប្រកួតហ្គេម Rules of Survival KH Cup Season 3 Wild Card

នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា(EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។ កីឡាករទាំងអស់អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ... Read More »

កូនប្រុសបំផ្លាញទ្រព្យឳពុកម្តាយជិត១០ឆ្នាំទ្រាំលែងបានសុំសមត្ថកិច្ចធ្វេីកិច្ចសន្យាកាត់កាល់ចោល

ភ្នំពេញ៖ ឪពុកម្តាយណាក៏ដោយគឺតែងតែស្រលាញ់កូន ខំបីបាច់ថែរក្សាកូនតាំងពីចាប់កំណេីតរហូតដល់ធំដឹងក្តី តែកូនអកតញ្ញូខ្លះមិនបានសងគុណឳពុកម្តាយវិញឡើយបែរជាធ្វើឱ្យឪពុកម្តាយលំបាកចិត្តរងទុក្ខវេទនាទៅវិញ។  ជាក់ស្តែងកូនអកតញ្ញូម្នាក់នេះបានធ្វេីឱ្យម៉ែឪស្រក់ទឹកភ្នែកជិត១០ឆ្នាំមកហើយដោយគេបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទាំងលុយកាក់អស់រាប់ម៉ឺនដុល្លារ ហេតុនេះហើយទើបមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ពួកគាត់ជាអាណាព្យាបាលបានរត់មករកសមត្ថកិច្ចប៉ុស្តិ៍ភ្លើងឆេះរទះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឲ្យជួយធ្វើកិច្ចសន្យាកាត់កាល់កូនប្រុសខាងលើចេញពីបន្ទុកគ្រួសារចោល។  តាមប្រភពពីឪពុកឈ្មោះ ... Read More »

រោងភាពយន្តនានានៅកម្ពុជា​នឹង​អាច​បើក​ដំណើរការ​ជាថ្មី​ បន្ទាប់ពី​មានការ​សម្រេច​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​

ភ្នំពេញ៖ រោងភាពយន្តទំនើបនៅកម្ពុជាត្រូវបានផ្អាកដំណើរការជាច្រើនខែមកហើយក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩។រោង​ភាពយន្ត​ទូទាំងប្រទេស​នឹង​អាច​បើក​ដំណើរការ​ជាថ្មី ក្រោយ​មានការ​សម្រេច​ចុង​ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។ ​​រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងពភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត។ លោក ជុំ ... Read More »

ក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភាចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា ដឹកនាំដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រជុំពិនិត្យ ឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នាពេលនេះ ... Read More »

ព្រេងខ្មែរ÷រឿងឧកញ៉ាយោមរាជនិងឧកញ៉ាពលទេព

កាល​ពី​ព្រេង​នាយ មាន​នាម៉ឺន​ពីរ​នាក់ ម្នាក់​ជា​ទី​ឧកញ៉ា​យោមរាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពលទេព ។ ឯ​ឧកញ៉ា​ពលទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យោមរាជ​គិត​ស្វែង​រក​ទោស​ដាក់​និង​ក្រាប​ទូល​ស្ដេច​ទម្លាក់​ចាក​ទី​យោមរាជ​អាត្មា​ឯង នឹង​បាន​ស្ដី​ទី​យោមរាជ​នោះ​តទៅ ។ ឧកញ៉ា​ពលទេព​ស្វែង​រក​ទោស លោក​យោមរាជ​នោះ​ជា​យូរ​ខែ​មក។ ថ្ងៃ​មួយ​មាន​អ្នក​ទោស​ម្នាក់​ជាប់​ទោស​ធ្ងន់ ក្រុម​ជំនុំ​កាត់​ទោស​ដល់​ប្រហារ​ជីវិត ។ ឯ​អ្នក​ទោស​នោះ​ដឹង​ថា​ថ្ងៃ​ព្រឹក​នេះ ... Read More »

សមត្ថកិច្ច​បញ្ជូនចៅក្រមខេត្តកោះកុង​ ដែលដេញបុកជនសង្ស័យ ឆក់កាបូបបណ្តាលអោយស្លាប់​ ទៅតុលាការ

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ​ នៅថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២០​ នេះ​ បញ្ជូនលោក​ គង់​ ខេមរា​ ចៅក្រមសាលាដំបូងខេត្តកោះកុង​ ទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​ ករណីបេីកឡានដេញបុកចោរម្នាក់បណ្តាលអោយស្លាប់​ ។ ហេតុការណ៍​នេះ​ ... Read More »

សារលិខិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវា ប្រជាជនពិភពលោកលើកទី៣១ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវា ប្រជាជនពិភពលោកលើកទី៣១ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០៕ ដោយ៖សិលា Read More »

អូស្ត្រាលី៖ អាច​នឹង​ខាតបង់​សេដ្ឋកិច្ច​រហូតដល់ ៧រយលាន​ដុល្លារក្រោយ COVID-19 ​ហក់​ឡើង​កាន់តែខ្លាំង​ អាជ្ញាធរសម្រេចបិទព្រំដែនមួយសប្ដាហ៍

អន្តរជាតិ៖ បន្ទាប់ពី​ការបិទ​ព្រំដែន​រវាង​រដ្ឋ​Victoria និង​New South Wales ក្នុង​មួយ​សប្តាហ៍ បាន​ចូល​ជា​ធរមាន​ ​ក្រោយស្ថានភាព​COVID-19 បាន​ហក់​ឡើង​យ៉ាងខ្លាំង​នៅ​អូស្ត្រាលី​។ រដ្ឋមន្ត្រី​រតនាគារជាតិ​អូស្ត្រាលី លោកJosh Frydenberg នៅ​ថ្ងៃទី​៨ ខែកក្កដាម្សិលមិញនេះថាបានបញ្ជាក់ថាប្រទេសរបស់ខ្លួន អាច​នឹង​ខាតបង់​សេដ្ឋកិច្ច​រហូតដល់ ... Read More »

ម៉ោង១១និង៣០នាទី ព្រឹកនេះ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ AK538 បានដឹកអ្នកដំណេីរសរុប​ចំនួន​ ៩០នាក់​ ពីម៉ាឡេសុី មក​ភ្នំពេញ

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជូនដំណឹងមកថា៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១១និង៣០នាទី​ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ AK538 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air Asia​ បានដឹកអ្នកដំណេីរសរុប​ចំនួន​ ៩០នាក់​ ឆ្ពោះ​កាន់​ទីក្រុង​ភ្នំពេញ​ ... Read More »

លោក ឃួង ស្រេង៖ ដំណើរការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅរាជធានី សម្រេចបានជាង ៩០ភាគរយ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាពជូនប្រជាពល រដ្ឋក្រីក្រពិតប្រាកដ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានី នៅថ្ងៃទី០៩ កក្កដា ឆ្នាំ២០២០នេះថា ដំណើរការផ្តល់សាច់ប្រាក់ជូនប្រជា ពលរដ្ឋក្រីក្រនៅរាជធានី ភ្នំពេញបានប្រព្រឹត្តទៅ ដោយរលូន មានតម្លាភាព ... Read More »

ក្នុងខេត្តតាកែវមាន់ខ្មៅកំពុងមានតម្រូវការទីផ្សារខ្លាំងទាំងពូជនិងសាច់សម្រាប់បរិភោគ

ខេត្តតាកែវ ៖ នាពេលបច្ចុប្បន្ននេះក្នុងខេត្តតាកែវមាន់ខ្មៅកំពុងមានតម្រូវការទីផ្សារទំាងពូជនិងសាច់សម្រាប់ទិញយកទៅចិញ្ចឹមនិងបរិភោគយ៉ាងខ្លាំង ដែលធ្វើឲ្យកសិករអ្នកចិញ្ចឹមមានប្រាក់ចំណូលខ្ពស់ក្នុងសេដ្ឋកិច្ចគ្រួសារ ។ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានឲ្យដឹងថា រហូតមកដល់ពេលនេះនៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមមាន់ខ្មៅចំនួន៥កន្លែង ក្រោមការផ្តល់បច្ចេកទេសពីមន្ទីរកសិកម្មខេត្តលើកម្មវិធីចុះផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ ។ លោកបន្តទៀតថា ... Read More »

ការស្រលាញ់តែនៅក្នុងចិត្តមិនហ៊ានសម្តែងចេញមកខាងក្រៅ! មានសញ្ញាទាំង៥ ដែលបញ្ជាក់ថា Crushក៏មានចិត្តស្រលាញ់មកលើយើងវិញដែរ!

អ្នកដែលយើងលួចស្រលាញ់ ឬហៅ Crush អាចនឹងមានច្រើននាក់នៅក្នុងចិត្ត ប៉ុន្តែនៅពេលដែលយើងលួចស្រលាញ់នរណាម្នាក់ខ្លាំងបំផុតនោះ វាធ្វើឱ្យហ៊ានលះបង់គ្រប់យ៉ាងដើម្បីគេម្នាក់នោះ។ ហើយបើដឹងថា មនុស្សដែលយើងលួចស្រលាញ់ គេក៏មានចិត្តស្រលាញ់មកលើយើងវិញដែរនោះ គឺពិតជារឿងមួយដ៏អស្ចារ្យខ្លាំងបំផុត។ តើយើងធ្វើម៉េចទើបដឹង Crush ក៏មានចិត្តស្នេហាមកលើយើងវិញដែរ បើគេជាមិនហ៊ានសម្តែងចេញមកក្រៅ។ មានសញ្ញាទាំង ... Read More »

លោក រស់ សុវាចា៖ ក្រសួងអប់រំនឹងស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បើកសាលារៀនសាកល្បងដំណាក់កាលទី១ នៅខែសីហា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០»។ នេះបើតាមការថ្លែងឱ្យដឹងពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន នីងកីឡា ... Read More »

ម៉ូតូរាប់សិបគ្រឿងដឹកឈើកាត់មុខស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិចតែក្រុមមន្រ្តីមិនបង្ក្រាប

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនិងមន្ត្រីជំនាញប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ និងភ្នំព្រិចហាក់ដូចជាគ្មានសមត្ថភាពក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើនៅទីនោះបានឡើយដោយបទល្មើសនៅតែបន្តកើតមានយ៉ាងពេញបន្ទុកដដែល ពោលគឺបង្ក្រាបមិនចេះអស់នៅតែបណ្តែតបណ្តោយឱ្យពួកក្រុមឈ្មួញប្រើមធ្យោបាយគ្រប់រូបភាពដើម្បីដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកកែវសីមា ហើយដែលគេសង្ស័យថាជាមុខសញ្ញាចាស់តែដដែលៗ។ តាមប្រភពបានបង្ហើបថា មានបុគ្គលខ្លះដោយសារតែខ្លួនធ្លាប់ដឹកឈើរាប់ឆ្នាំមកហើយនោះគឺនៅមិនសុខទេ ទោះបីជា មានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងណាក៏ដោយក៏នៅតែរិះរកគ្រប់មធ្យោបាយដើម្បីប្រព្រឹត្តដដែលដោយពួកក្រុមឈ្មួញទាំងនោះធ្លាប់បានស្គាល់គ្រប់មន្ត្រីជំនាញអស់ហើយ។ ប្រភពដដែលបង្ហើបទៀតថា ពិតមែនតែពូកក្រុមឈ្មួញហ៊ានដឹកឈើទាំងថ្ងៃទាំងយប់កាត់មុខស្នាក់ការបរិស្ថានកែវសីមានិងដែនបរិស្ថានភ្នំព្រិចស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរីនោះក្តីក៏ក្រុមមន្ត្រីទាំងឡាយនោះមិនខ្ចីបង្ក្រាបដែរលើកលែងតែមានកម្លាំងចម្រុះចុះមកទើបហែហមអមដំណើរប្រើទស្សនៈធនញ្ជ័យហៃអើៗតាមគេ។  ជាក់ស្ដែងនៅវេលាម៉ោង ២សៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២០នេះមានក្រុមម៉ូតូដឹកឈើមួយក្រុមបាននាំគ្នាដឹកឈើទាំងថ្ងៃកាត់មុខស្នាក់ការបរិស្ថានជាហូរហែដោយគ្មានការខ្លាចញញើតសមត្ថកិច្ចបន្តិចណាសោះឡើយ ... Read More »

ថ្លើមធំណាស់! មន្រ្តីយោធាវរសេនាតូចលេខ២ឈ្មោះ ចាន់ បារាំង ហ៊ានរារាំងសមត្ថកិច្ចបង្រ្កាបត្រាក់ទ័រលួចភ្ជួរដីសម្បទានសេដ្ឋកិច្ច

    ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានបង្រ្កាបត្រាក់ទ័រ១គ្រឿង បន្ទាប់ទទួលបណ្ដឹងពីដំណាងក្រុមហ៊ុន(ភាពីមុិចគ្រុប)ដែលគេសង្ស័យត្រាក់ទ័រ១គ្រឿងនេះលួចភ្ជូរដីលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិចគ្រុប) ខណៈនោះស្រាប់តែមានការរារាំងពីមន្រ្តីយោធាវរសេនាតូចលេខ២ឈ្មោះ ចាន់ បារាំង ថែមទាំងគំរាមកំហែងប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃទៀតផង ។  ករណីបង្រ្កាបត្រាក់ទ័រដែលគេសង្ស័យលួចភ្ជូរដីសម្បទានសេដ្ឋកិច្ចខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ... Read More »

នគរបាលព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យ ​៣នាក់ករណីឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៣ករណី

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន៣ករណី ហើយបានចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពនិងចាប់យកភស្តុតាងជារបស់ជនរងគ្រោះបញ្ជូនមការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីក្នុងនោះមាន៖ ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃពណ៌ខ្មៅ) ... Read More »

សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង ប្រកាសកម្ចាត់ មន្ត្រីលោភលន់ ដីធ្លី

ភ្នំពេញ ៖ សូមរំលឹកថា៖ សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែកក្កដា បានប្រកាស អនុវត្ត អភិក្រមទី៥ ដែលសំដៅលើការវះកាត់ មន្ត្រីខិលខូច ជាប់ពាក់ព័ន្ធ ... Read More »

នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសឆក់ទូរសព្ទដៃ និងវត្ថុតាងមួយចំនួន

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨៖០០នាទី កម្លាំងជំនាញរបស់នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ ម៉ាក ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅប៉េរ៉ូ ស្លាប់​៧នាក់​

ប៉េរ៉ូ៖ ប្រធានាធិបតី ប៉េរ៉ូ​ លោក Martin Vizcarra កាលពីថ្ងៃ ទី៨ ខែកក្កដា​បានប្រកាសថា មានមនុស្ស​៧នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ​យោធា​ ដែលកំពុងតែបំពេញការងារមនុស្សធម៌។ ប្រធានាធិបតី​បានបញ្ជាឲ្យបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុបណ្តាលឲ្យជួបគ្រោះថ្នាក់ខាងលើ​។ តាមអ្នកសារព័ត៌មានTTXVN ដែលឈរជើងនៅតំបន់អាមេរិកឡាទីន​ ប្រធានាធិបតី ... Read More »

សម្រាប់ឆមាសទី១ឆ្នាំ២០២០នេះ រាជធានីភ្នំពេញមានបទល្មើសព្រហ្មទណ្ឌជាង៣០០លើក ថយចុះជិត៦០ករណីស្លាប់មនុស្ស៣០នាក់

ភ្នំពេញ៖ សម្រាប់ឆមាសទី១ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើង ៣៤៨/៤០៧លើក ថយចុះ៥៩លើក ស្លាប់មនុស្ស៣០នាក់/១៥នាក់ របួស៩០នាក់/៧៤នាក់។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣០ករណី ឃាត់ខ្លួនមនុស្ស៤៦៥នាក់ និងបង្ក្រាបតាមដីកា២៦ដីកា ឃាត់ខ្លួនមនុស្ស២៧នាក់។  ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅសាលារាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។នេះបើតាមការបញ្ជាក់ឲ្យដឹងពីនាយករដ្ឋបាលរាជធានីភ្នំពេញលោក សេង វណ្ណៈ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើ Facebook ផ្លូវការ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា៖ បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ... Read More »

ធ្វើជាមនុស្សស្រីរឹងមាំ តែមិនត្រូវធ្វើជាមនុស្សស្រីរឹងរូសនោះទេ ព្រោះមនុស្សស្រីរឹងរូសច្រើនតែឯកា ហើយត្រូវគេស្អប់ទៀត

មនុស្សស្រីដែលរឹងមាំ ច្បាស់ណាស់នាង ប្រាកដជាមនុស្សស្រីម្នាក់ដែលរឹងរូស រឹងក្បាលខ្លាំងបំផុត ព្រោះតែភាពរឹងរូសរបស់នាងនេះហើយ ធ្វើឱ្យនាងរឹងមាំ និងរឹងប៉ឹងខ្លាំងបំផុត ពឹងខ្លួនឯង ច្រើនជាងពឹងអ្នកដទៃ ឬអាចនិយាយបានថា ព្រោះតែនាងមិនដែលសុំជំនួយអ្នកណាបាន គ្មានអ្នកណាជួយនាង ក្រៅតែពីនាងខ្លួនឯង។ ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏អាស្រ័យលើអត្តចរិត ... Read More »