ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ប្រជាពលរដ្ឋ៥ភូមិក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ស្នើលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយធ្វើអន្តរាគមន៍រឿងតបណ្តាញទឹកស្អាតថ្មី ខណៈពួកគាត់ចង់ប្រើ បណ្តាញផ្គត់ផ្គង់ទឹកចាស់ដដែល

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អាជ្ញាធរខេត្ត និងលោក ជា សុផារ៉ា មេត្តាជួយធ្វើអន្តរាគមន៍រឿងទឹកស្អាតដែលមានក្រុមហ៊ុនថ្មីមកបង្ខំឲ្យពួកគាត់ប្រើជាមួយនឹងការតបណ្តាញដែលត្រូវបង់លុយក្នុងមួយគ្រូសារចាប់ពី២០មុឺនរៀលឡើងទៅ និងតម្លៃទឹកថ្លៃជាងអ្នក ផ្គត់ផ្គង់ចាស់ ពោលគឺក្នុង១ម៉ែត្រគូបថ្លៃ២០០០រៀល ខណៈអ្នកចាស់ថ្លៃត្រឹម ១៥០០រៀល ។ ... Read More »

ប្រជាពលស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាលូនិងការបង់ថ្លៃសំរាមក្នុងរដូវវស្សា

ភ្នំពេញ ៖ បញ្ហាលំបាកដូចជាផ្លូវ លូ ថ្លៃសំរាមជាដើមត្រូវបានប្រជាពលរដ្ឋចំនួន ៧នាក់បានសំណូមពរដោយផ្ទាល់មាត់ និងចំនួន៨នាក់ទៀតសរសេរជាលិខិត ក្នុនាមជាអ្នកតំណាងឱ្យប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២ បាននាំគ្នាលើកជាសំណូមពរឲ្យអាជ្ញាធរខណ្ឌដោះស្រាយរឿងសណ្តាប់ធ្នាប់សាធារណៈ បញ្ហាជួសជុលផ្លូវ បញ្ហាជួសជុលលូ និងបញ្ហាបង់ថ្លៃសំរាម និងការងារអភិវឌ្ឍន៍មូលដ្ឋាន ... Read More »

ចោរ២នាក់ឆក់យកទូរស័ព្ទគេមិនបានសម្រេចបើកម៉ូតូរត់ទៅផ្តួលចោលរត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទគេមិនបានសម្រេចក៏បើកម៉ូតូរត់ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ហើយដោយជនសង្ស័យភ័យស្លន់ស្លោ ពេកបានផ្តួលម៉ូតូចោល រួចនាំគ្នារត់គេចខ្លួនបាត់សម្រោល។ ហេតុការណ៍នេះបានកើតទ្បើងនៅត្រង់ចំណុចក្បែររូបសំណាកយាយពេញតាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូរបស់ជនសង្ស័យម៉ាកហុងដាស្គូពី ពណ៌ស ... Read More »

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងកាន់អំណាច​បាន​២​អាណត្តិ​បន្ថែមទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០៣៦​ ក្រោយប្រជាពលរដ្ឋ​រុស្ស៊ី​គាំទ្រ​

អន្តរជាតិ៖ ប្រជាពលរដ្ឋ​រុស្ស៊ី​ជិត​៧៨​ភាគរយ គាំទ្រ​វិសោធនកម្ម​រដ្ឋធម្មនុញ​ ដោយបើកផ្លូវ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីនកាន់អំណាច​បាន​២​អាណត្តិ​បន្ថែមទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០៣៦​ ។ បន្ទាប់ពីលទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ប្រជាមតិ​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​រុស្ស៊ី ​។​ ការកែប្រែ​រដ្ឋធម្មនុញ្ញ​ពេលនេះ នឹង​បើកផ្លូវ​ឲ្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា៖ មន្រ្តីទាំងអស់គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្រ្តីជើងពីរ >> << មន្ត្រីគឺត្រូវចេះរៀបចំផែនការអោយបានល្អ បន្ទាប់មកត្រូវចេះចាត់តាំងអនុវត្ត និងចុងក្រោយត្រូវចេះត្រៀមឆ្លើយតបទៅនឹងកត្តាចៃដន្យនៅក្នុងពេលដែលកំពុងអនុវត្ត >> << ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាអោយកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី ៣ កក្កដា ២០២០ នេះ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជានិងបញ្ជាក់ច្បាស់ៗជូន រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកាស៊ីណូប្រតិបត្តិការ​អាជីវកម្ម​សារជាថ្មី​ឡើងវិញ តែត្រូវ​ស្នើសុំ​ឲ្យមានការអនុញ្ញាត​ពី​ក្រសួងសុខាភិបាលផងដែរ

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ នា​ព្រឹក​ថ្ងៃទី២ កក្កដា​ម្សិលមុិញថា នឹងអនុញ្ញាតឲ្យកាស៊ីណូ ​ប្រតិបត្តិការ​អាជីវកម្ម​សារជាថ្មី​ឡើងវិញ​។ ប៉ុន្តែសម្ដេចតេជោ បាន​បញ្ជាក់ថា ការ​ដំណើរការ​អាជីវកម្ម​វិញ​នេះ គឺ​តម្រូវឱ្យ​កាស៊ីណូ​ទាំងនោះ ... Read More »

សម្ដេចតេជោ ហ៊ុនសែន៖ ប្លឹងរឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិតគឺនឹងត្រូវរំលាយចោលវិញ

ភ្នំពេញ៖ មន្ត្រីរាជការដែលខិចលខូចឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងរិះរកល្បិចធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។នេះជាព្រមានធ្ងន់ៗជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ សូមជម្រាបថា៖ ការព្រមានធ្ងន់ៗរបស់សម្តេចតេជោ ... Read More »

ឥណ្ឌា៖ ចំណាយថវិកាជាតិ ២.៤៣ពាន់លានដុល្លារ ក្នុងការទិញយន្តហោះចម្បាំង ៣៣គ្រឿងពីរុស្ស៊ី និង upgrade យន្តហោះជិត ៦០គ្រឿងទៀត

អន្តរជាតិ៖ ខណៈជម្លោះព្រំដែនឥណ្ឌាជាមួយចិន កំពុងបន្តភាពក្តៅគគុករដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តក្នុងការបញ្ជាទិញយន្តហោះចម្បាំងចំនួន៣៣គ្រឿងពីប្រទេសរុស្ស៊ី និងបង្កើនសមត្ថភាព (upgrade) យន្តហោះចម្បាំង ៥៩គ្រឿងទៀត ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។ រដ្ឋាភិបាលឥណ្ឌា ... Read More »

រឿង​ព្រេងខ្មែរ÷ដើមកំណើតសត្វផ្សោត

កាល​ពី​ព្រេង​នាយ ជា​យូរ​លង់​ណាស់​មក​ហើយ មាន​ដើម​ជ្រៃ​ធំ​មួយ​មាន​មែក​ត្រសុំ​ត្រសាយ​សាខា មហាជន​នៅ​ភូមិ​ជិត​ខាង​គេ​រាប់​កោត​ខ្លាច​រុក្ខជាតិ​នេះ​ណាស់ ក្នុង​សម័យ​នោះ ។ គេ​ធ្វើ​ខ្ទម​មាន​រូប​ចម្លាក់​ថ្ម​ជា​ភេទ​ប្រុស ១ ស្រី ១ ដាក់​ឱ្យ​អង្គុយ​លើ​ផែន​ថ្ម​ក្នុង​ខ្ទម​នោះ គេ​តែង​តែ​បួង​សួង​បន់​ស្រន់​ថ្វាយ​ក្រយា​បូជា​សុំ​សេចក្ដី​សុខ ក៏​ធ្លាប់​បាន​សុខ​រៀង​មក​គេ​សន្មត​ថា អ្នក​តា​ចាស់​ស្រុក ។ ... Read More »

Djokovic បរិច្ចាគប្រាក់ចំនួន៤៥,០០០ដុល្លារអាមេរិកដល់ប្រទេសស៊ែប៊ីដែលរងគ្រោះដោយជំងឺកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃម្សិលមុិញថាកីឡាករវាយកូនបាល់លេខ១ពិភពលោក Novak Djokovic ដែលកាលពីសប្តាហ៍មុនបានធ្វើតេស្តរកជំងឺកូវីដ-១៩ដែរ បានបរិច្ចាគប្រាក់ចំនួនជាង៤ម៉ឺនអឺរ៉ូ (៤៥.០០០ដុល្លារ) ដល់ទីប្រជុំជនប្រទេសស៊ែប៊ីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។ បណ្តាញទូរទស្សន៍ SportKlub TV Sport បានរាយការណ៍ថា កីឡាករវ័យ៣១ឆ្នាំ Djokovic បានបរិច្ចាគប្រាក់ទៅក្រុង ... Read More »

បង្រ្កាបល្បែងអាប៉ោងចាប់បានមនុស្ស៧នាក់ និងវត្ថុតាងមួយចំនួន

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្មក់បង្រ្កាបល្បែងស៊ីសងអាប៉ោង ១ករណី ឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រី ៧នាក់ ដកហូតវត្ថុតាង និងមធ្យោបាយធ្វើដំណើរមួយចំនួន ។ ករណីនគរបាលបង្រ្កាបល្បែងស៊ីសងខាងលើ ធ្វើឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ... Read More »

បុរសម្នាក់សង្ស័យខ្យល់គរ ឃើញដេកស្លាប់ក្នុងបន្ទប់ជួលនៅផ្សារនាគមាសខណ្ឌទួលគោក

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថាខ្យល់គរបានដេកស្លាប់ក្នុងបន្ទប់ជួលនៃផ្សារនាគមាស។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះយិន ថន អាយុ៤៧ឆ្នាំ ... Read More »

តារាកំប្លែង Mr Queen បានទទួលមរណភាពហើយទាំងគ្រួសារគ្មានលុយធ្វើបុណ្យ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅ MrQueenបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។ ការចំណាយព្យាបាលជំងឺ និងម្តាយមិនមានប្រាក់គ្រប់គ្រាន់ពេលនេះមិនទាំងមានប្រាក់ធ្វើបុណ្យសពផង។ ​លោក ហួត វឌ្ឍនា ... Read More »

សង្ស័យគម្រោងថតកុនចាយទុន១លានដុល្លាររឿងប្រវត្តិសាស្ត្រមួយជាគម្រោងធ្វើនំអត់ម្ស៉ៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មមួយមានឈ្មោះ DL បានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារ និងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្ស៉ៅប៉ុណ្ណោះ។ ​ការភ្ញាក់ផ្អើលក្រោយពីផលិតកម្មខាងលើបានបង្ហាញពីគម្រោងក្នុងការផលិតភាពយន្តបែបប្រវត្តិសាស្ត្រដ៏ធំមួយដោយបានធ្វើការរចនារូបថតភ្ជាប់ដោយសិល្បករជាច្រើន ។ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះ ឈូក សំអន់  អាយុ ២១ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិតាពៅសង្កាត់ ... Read More »

មេឃខៀវ Man City បំបាក់ហង្សក្រហម Liverpool ក្នុងទឹកដី ៤-០

អង់គ្លេស៖ ក្រុមមេឃខៀវ Man City បានបំបាក់ក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៤ទល់០ក្នុងទឹកដីរបស់ ខ្លួនក្នុងការប្រកួរក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៣២ កាលពីរាត្រីថ្ងៃម្សិលមុិញ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកកាយវាយរបង បើកពង្រីកផ្លូវក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានកើតមានជាបន្តបន្ទាប់ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដាក់កម្លាំង យកគ្រឿងចក្រ កាយវាយរបងដើម្បីពង្រីកផ្លូវចាក់បេតុងថ្មី នៅខាងក្រោយវត្តជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ ... Read More »

នគរបាលអធិការដ្ឋានស្រុកស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តក្រចេះ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥:០៥នាទីរសៀល កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បានធ្វើការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុចចម្ការកៅស៊ូគីឡូម៉ែត្រ១១៣ ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ សែម ... Read More »

រថយន្តព្រូសបុកម៉ូតូធ្លាក់ទៅត្រាំទឹកប្រឡាយស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួររន្ធត់មួយកើតឡើងរវាងរថយន្ត នឹងម៉ូតូ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ចំណុចភូមិស្រឡៅត្បូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង ។ ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វេីការត្រូវជនសង្ស័យឆក់យកកាបូបស្ពាយដួលម៉ូតូរងរបួសធ្ងន់

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីកម្មការិនីរោងចក្រម្នាក់តែមិនបានសម្រេចនោះទេបណ្តាលឱ្យដួលម៉ូតូរងរបួសធ្ងន់ហេីយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងគ្រោះឈ្មោះ គឹម ទូច អាយុ៣៩ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ... Read More »

កម្លាំងអធិការនគរបាលក្រុងក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ក្រចេះ ៖នៅថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦៖២០នាទី​ ល្ងាចកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានចុះបង្ក្រាប​ករណីជួញដូរគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចកន្លែងលាងម៉ូតូ(ទល់មុខផ្ទះសំណាក់លីហ្វុងរតនៈ) ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ​ ខេត្តក្រចេះសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យខាងលើឈ្មោះ ... Read More »

លោក ឃួង ស្រេង៖ ស្នើឱ្យមន្រ្តីពាក់ព័ន្ធផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រដោយមិនរើសអើងនិន្នាការនយោបាយតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្តសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រទូទាំងរាជធានីភ្នំពេញត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិឹតភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។     ការលើកឡើងរបស់លោកអភិបាល រាជធានីភ្នំពេញបែបនេះនៅក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអោយដឹងថា៖ រហូតដល់ម៉ោង​ ០៩និង០០ព្រឹក​ ថ្ងៃទី​ ៣ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយថ្ងៃនេះគ្មាន​ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត

ភ្នំពេញ៖ អំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចថ្លែងថា៖ មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ នឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ។ សូមបញ្ជាក់ថា៖ នៅព្រឹកមិញថ្ងៃទី ៣ ខែកក្កដា ... Read More »

តុលាការឃុំខ្លួនជនសង្ស័យគ្រឿងញៀន ដែលរងអំពើហិង្សាពីប៉ូលិសប៉ុស្តិ៍ក្បាលកោះ ដាក់ពន្ធនាគារព្រៃស

ភ្នំពេញ៖តុលាការ បានសម្រេចឃុំខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ដែលទទួលរងនូវអំពើហិង្សាពីប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈប៉ូលិសក៏ទទួលរងពិន័យកងកម្លាំងរួចហើយដែរ ... Read More »

ថ្ងៃនេះជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណេីរសរុប​ចំនួន​ ១៩២នាក់​ ឆ្ពោះ​កាន់​ភ្នំពេញ​

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីបានបញ្ជាក់ថា៖នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៩និង៣០នាទី​ ជេីងយន្តហោះពាណិជ្ជកម្ម​លេខ​ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ បានដឹកអ្នកដំណេីរសរុប​ចំនួន​ ១៩២ នាក់​ ឆ្ពោះ​កាន់​ទីក្រុង​ភ្នំពេញ​។ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុីបានបន្តថា៖ ក្នុង​នោះ​ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែកយីហោ ថុន ណាត ដែលអន់គុណភាពនិងខុសច្បាប់ នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖  នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះបង្ក្រាបទីតាំងសិប្បកម្មលីងកាហ្វេនិងសណ្តែក យីហោ ថុន ណាត ដែលអន់គុណភាព និងខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់  ... Read More »

លោកចៅក្រម ហម ម៉េងសែ ដោះលែងចោរឆក់ទូរស័ព្ទ

ភ្នំពេញ៖ ជនត្រូវចោទជំនាញខាងឆក់ប្លន់ម្នាក់ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបតែឃាត់ខ្លួនបានកាលពីចុងខែមិថុនា ឆ្នាំ២០២០នោះ ត្រូវបានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ សម្រេចដោះលែងវិញហើយកាលពីម្សិលមុិញ។ យោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្ន លេខ ៥២១២ ... Read More »