ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

Ronaldo និងលោក Sarri ជួបពិភាក្សាគ្នា ខណៈក្រុម Juventus មានគោលបំណងដោះស្រាយបញ្ហាធ្លាក់ទម្រង់លេង

កីឡាករ Cristiano Ronaldo និងអ្នកចាត់ការទូទៅលោក Maurizio Sarri បានពិភាក្សាអំពីកង្វះខាតទម្រង់លេងរបស់ក្រុមសេះបង្កង់ Juventus ចាប់តាំងពីបាល់ទាត់អុីតាលីចាប់ផ្តើម។ អតីតកំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ... Read More »

គ្រូបង្វឹក Liverpool ព្រួយបារម្ភពីរបួសរបស់ Milner និង Matip

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton ... Read More »

Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម ... Read More »

ជាប់ចិត្តប្រើប្រាស់គ្រឿងញៀនមិនកែប្រែត្រូវនគរបាលក្រុងកែបឃាត់ខ្លួន

ខេត្តកែប៖ តាមការណែនាំរបស់លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តកែបនៅថ្ងៃអាទិត្យ១កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទីល្ងាចកម្លាំងអធិការដ្ឋាននគរបាលក្រុងកែបបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃធំនិងប្រជាការពារភូមិកំពង់ត្រឡាច បានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន១ករណីនៅផ្ទះរបស់ឈ្មោះ ហោ ណៃ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកសិករ ស្ថិតក្នុងភូមិកំពង់ត្រឡាច ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង​ ១៦៖៣០នាទីល្ងាច នៅចំណុចភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ត​កំពង់ចាម​  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងជំនាញស្រុកជេីងព្រៃ​ និងស្រុកបាធាយ  ដឹកនាំដោយលោកវរសេនីយ៍​ឯកជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ... Read More »

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេតកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ... Read More »

កាលពីថ្ងៃអាទិត្យ លោក ស៊ុន ចាន់ថុល អញ្ជើញជិះកង់សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

សូមជួយស៊ែររកសាច់ញាតិផង!! យុវជនពីរនាក់ជិះម៉ូតូបុកគូទរថយន្តហុីយ៉ាន់ដាយ​ដឹកជញ្ចូនរបស់ក្រុមហ៊ុន​ L.M.H ចតលេីចំណីផ្លូវស្លាប់គួរឲ្យសង្វេគ​

      ភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយ​ដឹកជញ្ជូនរបស់ក្រុមហ៊ុន​ L.M.H ដែលចតលេីដីចំណីផ្លូវយ៉ាងពេញទំហឹង​ ... Read More »

បន្តិចទៀតនេះ..! សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ភ្នំពេញ៖ នាពេលបន្តិចទៀតនេះ គឺនៅព្រឹកថ្ងៃទី ២២ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ... Read More »

រន្ទះមិនប្រណី មនុស្សក៏បាញ់ គោក៏បាញ់ សម្លាប់ភ្លាមៗ ពេលមេឃធ្លាក់ភ្លៀង

ខេត្តកំពង់ស្ពឺ៖ រន្ទះបាញ់ដ៏សហាវ សម្លាប់មនុស្សម្នាក់ និងសត្វគោ៤ក្បាល នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពេលមេឃកំពុងធ្លាក់ភ្លៀង។ អ្នកភូមិបានឱ្យដឹងថា៖ មានករណីរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ ... Read More »

ចន្ទគ្រាសដ៏ស្រស់ស្អាតនៅវៀតណាម ១១ឆ្នាំទើបមានម្តង សោកស្តាយកម្ពុជាភ្លៀងមើលមិនឃើញ

ពលរដ្ឋវៀតណាមបាននាំគ្នាមើលចន្ទគ្រាសមិនធ្លាប់កើតមាន​រយៈពេល១១ឆ្នាំកន្លងមក។ ចន្ទគ្រាសចាប់ផ្តើមនៅល្ងាចថ្ងៃទី​២១ ខែមិថុនានេះ ហើយពលរដ្ឋជាច្រើនបាននាំគ្នាទៅកាន់ទីតាំង ដែលងាយស្រួលក្នុងការមើលចន្ទគ្រាសនេះ។ នៅប្រទេសវៀតណាម ពិសេសគឺនៅទីក្រុងហាណូយ​ស្ថានភាពអាកាសធាតុអំណោយផល ពលរដ្ឋអាចមើលឃើញ​យ៉ាងច្បាស់​។ លោក​ Chris ​ជនជាតិបារាំង​​​ដែលបាននាំកូនទៅមើលចន្ទគ្រាស បានរៀបរាប់ឲ្យដឹងថា​« ខ្ញុំធ្លាប់បានឃើញចន្ទគ្រាសនៅបារាំង ប៉ុន្តែនោះជារឿងកាលពី១០ឆ្នាំមុន។ ថ្ងៃនេះខ្ញុំចង់មកមើលទិដ្ឋភាពដ៏អស្ចារ្យនោះម្តងទៀត៕ដោយ៖ធី ... Read More »

លោក ថោង ខុន អញ្ជើញសំណេះសំណាលជាមួយប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំគណ:ប្រតិភូក្រសួងទេសចរណ៍ គណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ទីរពាក់ព័ន្ធ និង ... Read More »

គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្នផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ

ខេត្តកោះកុង៖ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា៖ គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្នផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ ពីសហគមន៍ពាមក្រសោបក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង។ បើនិយាយពីគ្រំចំពុះទា ច្បាស់ណាស់មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានស្គាល់ និងបានភ្លក់រសជាតិ ក៏ប៉ុន្តែ សម្រាប់ប្រជាជនអឺរ៉ុប ... Read More »

ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ឃាត់ខ្លួនរួមជាមួយគ្រឿងញៀន១០កញ្ចប់ធំតូច

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៣រសៀល​ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ... Read More »

ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសចូលទៅកាន់ព្រំដែន ខណៈឥណ្ឌា​បង្កើត​អាវុធនៅទីនោះ

រូបភាពដែលបានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា ចិនបានបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏អាថ៌កំបាំង ទៅកាន់ព្រំដែន ជាប់ប្រទេសឥណ្ឌាដែលកំពុងតែមានវិវាទ។ សកម្មភាពខាងលើបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមប្រដាប់អាវុធផ្ទុះឡើងរវាងប្រទេសទាំងពីរ​។ តាមសារព័ត៌មាន ​Datviet នៅថ្ងៃទី​២១មិថុនាបានផ្សាយថា ក្រុមអ្នកឯកទេសយោធា​បានលើកឡើងថា​ ប្រព័ន្ធការពារដែនអាកាស របស់ចិនជាកាំភ្លើងធំ ទំហ៊ំ២៥មីលីម៉ែត្រ ជាប្រភេទថ្មី ដែលកម្លាំងទាហានចិនកំពុងតែសាកល្បង។ កន្លងមកចិនបានខិតខំផលិតប្រព័ន្ធការពារដែនអាកាសទំនើបៗជាច្រើន។ ... Read More »

ណាសា ឌី បង្ហាញឈុតទាក់ទាញលើទឹកដីអង្គរ

   សៀមរាប៖ អតីត Freshie Girl ឆ្នាំ ២០១៥ កញ្ញា ណា សាឌី បច្ចុប្បន្នជាតារាស្រីមួយរូប ដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន តាមរយៈទេពកោសល្យរបស់នាង ដោយសារថា ក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានចរិតរួសរាយរាក់ទាក់គួរឲ្យស្រលាញ់ថែមទៀតផង។ នាងកាន់តែស្រស់ស្អាតក្រោយបង្ហាវត្តមាន លើទឹកដីអង្គរ ខេត្តសៀមរាប។ តារារាងតូចច្រឡឹងរូបនេះ តែងតែបង្ហោះនូវរូបភាពស្អាតៗ ការតែងខ្លួនលេងម៉ូតសម្លៀកបំពាក់ថ្មីៗ ប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ ពិសេសដងខ្លួន រាងរៅនិងពណ៌សម្បុររបស់នាង ហាក់មានការថែរក្សាបានយ៉ាងល្អ បើទោះបីជារវល់បំពេញការងារច្រើនក៏ដោយ។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ សាឌី បានរំលេចភាពស្រស់ស្អាតជាថ្មី ក្នុងឈុតហែលទឹក នាទឹកដីខេត្តសៀមរាប ឃើញថា ពិតជាទាក់ទាញភ្នែកអ្នកទស្សនាមិនធម្មតា ដោយក្នុងនោះ នាងបានឈរកាច់រាងបង្អួតសម្រស់ នៅក្រោម កម្ដៅថ្ងៃ ក្នុងទឹកយ៉ាងជឿជាក់ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លួចក្នាញ់មិនស្ទើរព្រោះថាគេកម្រឃើញ ស្រីស្អាតរូបនេះ បញ្ចេញសាច់ខ្លាំងៗបែបនេះពីមុនមកណាស់។ ទោះជាយ៉ាងណាតារាស្រីរូបនេះនៅមិនទាន់បង្ហាញស្នាដៃថ្មីនៅឡើយ៕ ដោយ ៖វឌ្ឍនា Read More »

សូមយករូបមន្តវិធិធ្វើខកង្កែប ងាយៗឆ្ងាញ់ ឆ្ងាញ់

ភ្នំពេញ៖ រូបមន្តមានគ្រឿងផ្សំទី១៖ កង្កែប ៤ក្បាលធំៗល្មមកាប់ជាដុំៗល្មម), គល់ស្លឹកខ្ទឹម ៥គល់ហាន់ល្អិតៗ,ខ្ទឹមស ៥កំពឹស ដំឲ្យសំប៉ែត,ខ្ញី ៤០ក្រាម ហាន់ជាសរសៃៗ, ម្ទេសហាន់បើចង់បានហឹរ (ដាក់ ឬមិនដាក់ក៏បាន),ម្សៅឆាលាយជាមួយទឹក (លាយចូលគ្នាឲ្យខាប់ល្មម) ២ស្លាបព្រាបាយ។គ្រឿងផ្សំទី២៖ ... Read More »

បាញ់ប្រហារនៅទីក្រុង​ Minneapolis ​សហរដ្ឋអាមេរិក ស្លាប់និងរបួស​១២នាក់​

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់​និង១១នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារនៅទីក្រុង Minneapolis ដែលជាទីកន្លែងបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសអាមេរិក​ជាន់ករហូតដល់ស្លាប់​។ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើងនៅវេលាម៉ោង០​០និង​៣០ នាទីយប់ថ្ងៃទី​២១ខែមិថុនា​(ពេលវេលានៅអាមេរិក) ចំណែកជនដៃដល់បានគេចខ្លួនទៅបាត់។ រូបភាពបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា​ ទ្វារបង្អួចនៃរោងមហោស្រព និងហាងនៅខាងមុខនោះរងការបាញ់ប្រហារបណ្តាលឲ្យបែកបាក់ស្ទើរតែទាំងអស់។ តំបន់ដែលរងការបាញ់ប្រហារនោះ មានចម្ងាយតែ​៥គីឡូម៉ែត្រប៉ុណ្ណោះ​ពីតំបន់ដែល​បុរសជនជាតិស្បែកខ្មៅ អាមេរិក​ត្រូវប៉ូលិសសង្កត់កស្លាប់។ មកទល់ពេលនេះ ... Read More »

ចក្រភពអង់គ្លេស​៖ មនុស្ស​៣នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅឧទ្យានForbury Gardens

ចក្រភពអង់គ្លេស​៖  មនុស្ស៣នាក់ត្រូវបានសម្លាប់និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយការវាយប្រហារដោយកាំបិតកាលពីយប់ថ្ងៃសៅរ៍ទី២០ខែមិថុនានៅវេលាម៉ោង៧យប់ម៉ោងនៅប្រទេសអង់គ្លេស។ ការវាយប្រហារនេះបានកើតឡើងក្នុងសួនច្បារសាធារណៈ Forbury gardens នៅទីក្រុងReading ភាគខាងលិចក្បែរទីក្រុងឡុងដ៍។ ឧទ្យាននេះមានមនុស្សច្រើនកុះករដែលចូលមករីករាយនិងពន្លឺព្រះអាទិត្យពេលល្លាចបន្ទាប់ពីជាប់ឃុំឃាំងជាច្រើនសប្ដាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលcovid-19 យោងតាមសេចក្ដីថ្លែងការណ៍របស់ប៉ូលីសអង់គ្លេសក្នុតំបន់បានប្រកាសនៅថ្ងៃអាទិត្យនេះឲ្យដឹងថា ការវាយប្រហារដោយកាំបិតដែលបណ្ដាលឲនយមនុស្សស្លាប់៣នាក់និងរងរបួសធ្ងន់៣នាក់កាលពីយប់ថ្ងៃសៅរ៍នៅឧទ្យានForbury Gardens ត្រូវបានចាត់ទុកថា«ភេរវករ»។ តាមសេចក្ដីរាយការណ៍របស់ប្រពន្ធផ្សព្វផ្សាយអង់គ្លេសឃាតករជាជនជាតិ លីប៊ី អាយុ២៥ឆ្នាំ ... Read More »

សោកស្ដាយណាស់!! ចៅសង្កាត់ស្ទឹងមានជ័យ១​ ដែលបំរេីការងារជាង២០ឆ្នាំកន្លងមក​ ត្រូវបានទទួលមរណភាព

ភ្នំពេញ ៖ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ១​ ដែលពលរដ្ឋតែងស្ងប់ស្ងែងកោតសសើរ និងគោរពស្រលាញ់កន្លងមក​ ត្រូវបានបានទទួលមរណហេីយ​ ។ នេះបើតាមគណនីយហ្វេសប៊ុករបស់លោក សេង ... Read More »

ដើម្បី​ទទួល​ភាពជោគជ័យ​ពី​ការ​ងើប​ចេញពី​វិបត្តិ Covid-19 សិង្ហ​បុរី ត្រូវតែ​រៀបចំ​ឡើងវិញ​លើ​ការផ្លាស់ប្តូរ​ទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​

អន្តរជាតិ៖ លោក​Heng Swee Keat ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី តាមរយៈ​វេទិកា​ស្តីពី​ផែនការ​ស្តា​ប្រទេស​ឡើងវិញ​នៅ​ថ្ងៃ​២០មិថុនាម្សិលមិញនេះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​សិង្ហ​បុរី បាន​ត្រៀម​អនុវត្ត​ផែនការ​សកម្មភាព​អាទិភាព​ចំនួន​បី ដែល​រដ្ឋាភិបាល​យល់ថា​សំខាន់ និង​ចាំបាច់​បំផុត ក្នុង​ការស្តា​ស្ថានភាព​របស់​ប្រទេស​ទៅរក​ភាព​ដើម និង​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរីToday ... Read More »

ថ្ងៃអាទិត្យនេះ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ៣៨នាក់ ពាក់ព័ន្ធ នឹង គ្រឿងញៀន

ភ្នំពេញ៖ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន គឺវាបានបំផ្លាញសុខភាពយើង បំផ្លាញអនាគត និងមានទោសទណ្ឌ តាមផ្លូវច្បាប់។ ជាក់ស្តែងជនសង្ស័យចំនួន៣៨នាក់ ( ស្រី៤នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ... Read More »

ឃាត់ខ្លួនយុវជនម្នាក់ រួមជាមួយថ្នាំញៀន ២កញ្ចប់ធំ និង១២កញ្ចប់តូច នៅស្រុកកោះអណ្តែត

ខេត្តតាកែវ៖ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលនៅវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តតាកែវ បានដឹកនាំកំម្លាំងចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ... Read More »

អេស៉្បាញ និងបារាំង សម្រេចបើកព្រំដែនឡើងវិញជាមួយគ្នា ក្រោយបិទដោយសារ COVID-19 វាយលុកធ្ងន់ធ្ងរ

អន្តរជាតិ៖ រដ្ឋាភិបាលអេស៉្បាញ បានប្រកាសថា ចាប់ពីថ្ងៃអាទិត្យទី២១ខែមិថុនា ឆ្នាំ២០២០នេះ តទៅ ពលរដ្ឋនៃប្រទេសជាសមាជិក EU ព្រមទាំងអ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់ប្រទេសអេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃនោះឡើយ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ... Read More »

កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យទៅតុលាការជាប់ពាក់ព័ន្ធរឿងចាប់រំលោភសេពសន្ថវៈអនីតិជន

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៤៖០០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ ឈ្មោះ ទេព វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ... Read More »

អាជ្ញាធរឥណ្ឌូណេស៊ី នាំគ្នាជម្លៀសប្រជាជន ក្រោយភ្នំភ្លើងដ៏ល្បីឈ្មោះ Merapi បានផ្ទុះឡើង

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ភ្នំភ្លើងឈ្មោះMerapi ដ៏ល្បីនៅឥណ្ឌូណេស៊ី បានផ្ទុះឡើង  ដោយមានសកម្មភាពរយៈពេល ០៧នាទី ខណៈកម្អែរផេះរបស់វា បានជះឡើងលើមេឃកម្ពស់៦,០០០ម៉ែត្រឯណោះ ... Read More »

បុរសដែលបើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការ

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ បុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និង បានបើករថយន្តក្នុងល្បឿនលឿនបុកមន្ត្រីចរាចរណ៍ម្នាក់ដួល ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។  សមត្ថកិច្ច ... Read More »

ប្រាសាទនគរបាជ័យជារមណីយដ្ឋានទេសចរណ៍ វប្បធម៌​ ប្រវត្តិសាស្ត្រ​ សាសនា​ និងជំនឿ​

ខេត្តកំពង់ចាម៖ ស្ថិតនៅក្នុងស្រុកកំពង់សៀម ប្រាសាទនគរបាជ័យបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ លក្ខណៈពិសេសដែលសម្គាល់ក្នុងរាជ្យព្រះអង្គគឺនៅតាមជញ្ជាំងប្រាសាទគេឆ្លាក់ជាបង្អួចបញ្ឆោតដែលមានវាំងនននៅពីលើ ហើយគេធ្វើរូបគ្រុឌជិះនាគ នៅអមសងខាងផ្លូវចូលប្រាសាទ និងនៅលើព្រំដំបូលគេឆ្លាក់ជារូបព្រះពុទ្ធទ្រង់សមាធិ។ តែក្នុងរាជ្យស្ដេចបន្ទាប់មានការដាប់បំផ្លាញរូបព្រះពុទ្ធចេញដើម្បីកែប្រែប្រាសាទនេះឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញ។ ក្រោយមកនៅសម័យកណ្ដាលចន្លោះសតវត្សទី ១៦-១៧ មានព្រះរាជាមួយព្រះអង្គទៀតបានត្រឡប់មករៀបចំបុរាណដ្ឋាននេះ ឲ្យក្លាយជាវត្តអារាមនៃពុទ្ធសាសនាហិនយានវិញ ដោយបានដាប់ប្រាង្គកណ្ដាលជាចេតិយថ្មីបន្ថែមលើរចនាសម្ព័ន្ធចាស់ដូចដែលយើងបានឃើញសព្វថ្ងៃប្រាសាទនេះគេនៅតែបន្តគោរពបូជាព្រះពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនិកនៅជុំវិញប្រាសាទនិងអ្នកធ្វើដំណើរមកកាន់ទីនេះ៕ដោយ៖ស ... Read More »

រដ្ឋមន្ត្រី​សុខាភិបាលនៅរដ្ឋស៉ីមបាវ៉េ ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធ​អំពើពុករលួយ​ទិញ​បរិក្ខារ​ពេទ្យ​មានទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​

អន្តរជាតិ៖ លោក Obadiah Moyo រដ្ឋមន្ត្រី​សុខាភិបាល​របស់រដ្ឋស៊ីម​បា​វ៉េត្រូវបានប៉ូលិស​​ចាប់​ឃាត់ខ្លួន កាលពីថ្ងៃទី​១៩ ខែមិថុនា ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ការចុះ​កង់​ត្រា​ទិញ​បរិក្ខារ​ពេទ្យ​ទំហំ​ទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​។ កាសែត​ក្នុងស្រុក​ស៊ីម​បា​វ៉េ​មួយ ឈ្មោះថាDaily News ចុះផ្សាយ​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ Reuters ។​ ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា ស្តីបន្ទោស​ភាគី​ចិន​ថា​ ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ

អន្តរជាតិ៖ ​យោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌីនាយករដ្ឋមន្ត្រីឥណ្ឌា បាន​ស្តីបន្ទោស​ភាគី​ចិន​ថា​ចង់​ផ្លាស់ប្ដូរ​ទម្រង់​ដើម​នៃ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន Line of Actual Control ខណៈ​បន្ទាត់​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរ ត្រូវ​ទទួលស្គាល់​ ។ ប៉ុន្តែលោក​សង្កត់ធ្ងន់​៖«​ចិន​ក៏បាន​បដិសេធ​សំណើ​ឥណ្ឌា​ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ផងដែរ​»​។ ... Read More »