ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

លោក ចាន់ យុត្ថា ដឹកនាំក្រុមមន្ត្រីបច្ចេកទេស ចុះពិនិត្យសំណង់កាត់ស្ទឹងមង្គលបូរី ចំនួនមួយកន្លែងបន្ថែមទៀត នៅតំបន់ក្បាលស្ទឹងមង្គលបូរី

ខេត្ត​បាត់​ដំបង​ ៖​ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងរដ្ឋលេខាធិការរបស់ក្រសួងចំនួនពីររូប គឺ លោក ប៊ុន ហាន និងលោក ចាន់ យុត្ថា ... Read More »

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះ១ខ្នង និងផ្តាច់ជីវិតដូនចាស់ម្នាក់នៅរសៀលនេះ

ខេត្តពោធិ៍សាត់៖ ពិតជារន្ធត់ណាស់ខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ១ខ្នងថែមទាំងសង្កត់ដូន​ ចាស់ម្នាក់អោយផុតដង្ហេីមយ៉ាងសង្វេគ ។ ហេតុការណ៍គ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចទ្រុងជ្រូក ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ... Read More »

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស (ជាព័ត៌មានកែ្លងក្លាយដែលមិនមែនជារបស់ក្រសួងធនធានទឹក និងឧតុនិយម)

ភ្នំពេញ៖ សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស (ជាព័ត៌មានកែ្លងក្លាយដែលមិនមែនជារបស់ក្រសួងធនធានទឹក និងឧតុនិយម) ។ នេះបើតាមការបញ្ជាក់អោយដឹងពី ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងនោះ សេចក្តីជូនដំណឹង ... Read More »

ក្រសួងសាធារណការបញ្ជាក់ពី ការប្ដូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ របស់ក្រសួង ស្ថាប័នរដ្ឋ អង្គភាព និងស្ថានទូត

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្ដូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់យានជំនិះ របស់ក្រសួង ស្ថាប័នរដ្ឋ អង្គភាព និងស្ថានទូត។ សេចក្ដីជូនដំណឹងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងបានបញ្ជាក់ថា៖ ក្រសួង ... Read More »

អាជ្ញាធរអាមេរិក សម្រេចបើកកន្លែងបោះតង់ ដើម្បីទទួលយកជនគ្មានផ្ទះសម្បែង ខណៈវិបត្តិវីរុសកូវីដ១៩ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

សហរដ្ឋអាមេរិក៖ ខណៈវិបត្តិវីរុសកូវីដ១៩ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងអភិបាលនៃគណៈអភិបាលក្រុងសេនហ្វ្រេនស៊ីស្កូ ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចបើកកន្លែងបោះតង់ជាលើកដំបូងនៅក្នុងសួនសាធារណៈមួយកន្លែង ដែលនៅក្បែរអគារសាលាក្រុងសេនហ្វ្រេនស៊ីស្កូ ដើម្បីទទួលយកជនគ្មានផ្ទះសម្បែង ឲ្យមកស្នាក់ដោយមិនគិតថ្លៃ ។ បើតាមអ្នកនាំពាក្យរបស់សាលាក្រុងហ្វ្រេនស៊ីស្កូ បានឲ្យដឹងថា ការសម្រេចរៀបចំកន្លែងបោះតង់នេះ គឺដើម្បីជួយការពារក្រុមពលរដ្ឋដែលគ្មានផ្ទះសម្បែងពីការឆ្លងមេរោគកូវីដ ១៩ ... Read More »

បើបានទៅលេងខេត្តព្រះសីហនុ កុំភ្លេចទៅកម្សាន្តស្រូបយកខ្យល់បរិសុទ្ធ « ឆ្នេរជំទាវម៉ៅ »ណា..!

ខេត្តព្រះសីហនុ៖ ទន្ទឹមនឹងខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធស្ថាបនា ផ្លូវគមនាគមន៍ ប្រព័ន្ធ សួនច្បារ អាជ្ញាធរខេត្ត ក៏មានគំនិតច្នៃជាតំបន់ទេសចរណ៍ថ្មី គឺធ្វើជាឆ្នេរសមុទ្រថ្មី នាម « ឆ្នេរជំទាវម៉ៅ »ជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ ... Read More »

ផឹកស្រារហូតដល់សរសៃប្រសាទចង.កលើដើមឈើផ្អើលក្មេងឃ្វាលក្របីទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសសរសៃប្រសាទស្រវឹងខួបម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.កសម្លាប់ខ្លួនលើដើមឈើរបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំង ព្រឹកវេលាម៉ោង៦និង៤០នាទីថ្ងៃ ទី១៨ខែ ឧសភាឆ្នាំ ២០២០ ស្ថិតនៅចំណុច ភូមិក្បាលថ្នល់ឃ៉ំត្នោតស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ មន្ត្រីនគរបាលស្រុកកំពង់រោទិ៍បានអោយដឹងថាបុរសខាងលើមានឈ្មោះសុខ ធី អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្បាលថ្នល់ ឃ៉ំត្នោត ស្រុកកំពង់រោទិ៍ ... Read More »

អាវុធហត្ថ ឃាត់មនុស្ស៣នាក់ពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់  បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។ ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោង១៧និង៣៥នាទី  ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ សមត្ថិច្ចកងរាជអាវុធហត្ថបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននាពេលនោះ  ... Read More »

សមត្ថកិច្ចជំនាញ បន្តរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខនៅផ្សារដូនស

ខេត្តស្វាយរៀង៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់១៦មុខ ត្រូវសមត្ថកិច្ចជំនាញបន្តរកឃើញនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នៅផ្សារដូនស ស្ថិតក្នុងឃុំដូនសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានឱ្យដឹងថា មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់១៦មុខ មានដូចជានំបង្គារ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ

ភ្នំពេញ៖ អ្នកសារព័ត៌មានមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍ សមត្ថកិច្ចក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹកថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២០ ។ លោក ខៀវ ... Read More »

អាណិតណាស់! កើតមកភ្លាមក៏ត្រូវឆ្លងវីរុសកូវីដ-១៩

ប្រទេសរុស្សុី៖មន្ត្រីក្រសួងសុខាភិបាល ប្រចាំនៅភាគខាងជើងOssetia ក្នុងតំបន់ Kavkaz ប្រទេសរុស្ស៊ីបានឲ្យដឹងថាម្តាយបានឆ្លងកូវីដ១៩ ហើយទារកកើតមកក៏បានឆ្លងកូវីដ១៩នេះដែរ។ សារព័ត៌មាន TASS របស់រុស្ស៊ី បានដកស្រង់សម្តី មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ម្តាយបានឆ្លងកូវីដ១៩ ពេលមានផ្ទៃពោះ ហើយកូនកើតមក ក៏បានឆ្លងផងដែរ។ ... Read More »

ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ត្រូវម៉ូតូបុកពីក្រោយស្លាប់និងរបួសធ្ងន់ស្រាលទាំងព្រឹក

ខេត្តស្វាយរៀងៈ ប្រុសស្រី៣នាក់មានស្លាប់និងរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ លើផ្លូវ​ជាតិ​លេខ ១៣  ស្ថិតក្នុង​ភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាបុរសដែលជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយ័ត្នមានឈ្មោះគឹម ... Read More »

ផ្លូវជាតិលេខ៧ថែទាំ មួយឆ្នាំ២ដងចាប់ពីក្បាលស្ពានសេកុង រហូតដល់ផ្លូវព្រំដែនដុងក្រឡកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង: ផ្លូវជាតិលេខ៧ចាប់ពីគល់ស្ពានសេកុង រហូត ដល់តំបន់ដុងក្រឡព្រំប្រទល់កម្ពុជា-ឡាវ បានរងការខូចខាតស្ទើរទាំងស្រុង ត្រូវជួសជុលនិងថែទាំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរក៏ដូចដឹកកសិផលផ្សេងៗ មកទីរួមខេត្ត និងលក់នៅទីផ្សារផ្សេងៗ។ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ ... Read More »

សាលាខេត្តកណ្តាល បើកកិច្ចប្រជុំការកំណត់នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩

កណ្ដាល៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ជំរុញអោយអាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការយកចិត្តទុកដាក់ទ្វេរដង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ លោកអភិបាលខេត្ត ជំរុញបែបនេះក្នុងកិច្ចប្រជុំ ការកំណត់នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៨ ... Read More »

កំពុងបើកគ្រឿងចក្រឡើងលើស្ពានអាកាស ៧មករា រលត់ម៉ាស៊ីនរអិលថយក្រោយកិនជាប់ក្បាលរថយន្តខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកាមរីហាយប្រឺដមួយគ្រឿង បានរងការខូតខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈដែលបើកឡើងស្ពានអាកាស៧មករា ក៏ត្រូវគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿង(រឡូ)ដែលបើកនៅខាងមុខរលត់ម៉ាស៉ីនបានរអិលថយក្រោយ ទៅបុករថយន្តចំពីមុខពេញទំហឹងតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមបណ្ដោយមហាវិថីសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ដើមឈើពុះវិថីជំទាវម៉ៅ លើទឹកដីខេត្តព្រះសីហនុត្រូវបានដាក់នាមថា “ដើមឈើចាំស្នេហ៍”

ព្រះសីហនុ ៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានឲ្យដឹងថា ដើមឈើមួយដើមដែលរក្សាទុកនៅកណ្តាលផ្លូវ ត្រូវបានដាក់នាម ថា “ដើមឈើចាំស្នេហ៍” ។ ជាដើមឈើនៅទ្រូងផ្លូវ នាវិថីជំទាវម៉ៅ ។ នាមនេះ ត្រូវបានដាក់ឱ្យមាន នាព្រឹកថ្ងៃអាទិត្យ ... Read More »

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នា២០២០ នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ... Read More »

ថ្ងៃនេះថៃ មានឆ្លងកូវីដ-១៩ថ្មី ៣នាក់, កម្ពុជា រកពុំឃើញអ្នកវិជ្ជមានកូវីដ-១៩នោះឡើយ

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ១៨ ខែឧសភា​ឆ្នាំ២០២០ គឺថៃ មានឆ្លងកូវីដ-១៩ថ្មី ៣នាក់, កម្ពុជា រកពុំឃើញអ្នកវិជ្ជមានកូវីដ-១៩នោះឡើយ។ តាមតួលេខបង្ហាញអោយដឹងថា៖ ថៃមានអ្នកឆ្លងថ្មី ចំនួន៣នាក់ អ្នកឆ្លងសរុបទូទាំងប្រទេស ចំនួន ... Read More »

សម្ដេចតេជោ ហ៊ុន សែនសម្រេច បញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បន្តសម្រេច បញ្ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រគិត ចាប់ពីថ្ងៃទី ១៦ខែឧសភាឆ្នាំ ២០២០រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។ ដើម្បីជ្រាបច្បាស់លម្អិតសូមអាននូវ ... Read More »

ប្រវត្តិ- អ្នក​តា​ទួល​ស្លឹង

អ្នក​តា​ដែល​ពូកែ​ជាង​គេ នៅ​ក្នុង​សង្កាត់​ត្រងិល ស្រុក​កំពង់​លែង ខែត្រ​កំពង់​ឆ្នាំង គឺ​អ្នក​តា “ទួល​ស្លឹង” និង​ជំទាវ សុខ” ។ អ្នក​តា​នោះ​មាន​រូប ២ រូប​ជា​ភេទ​ប្រុស ១ ជា​ភេទ​ស្រី ១ ... Read More »

ក្រសួងអប់រំ៖ បង្រៀនតាម​បណ្ដាញ​ Facebook Youtube និង​វេទិកា​សិក្សា​តាម​អេឡិចត្រូនិក ផ្លូវ​ការ​របស់​ក្រសួង ចាប់ផ្តើមពីថ្ងៃទី១ មិថុនា

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការ​ផ្សព្វផ្សាយ​វីដេអូ​បង្រៀន​សម្រាប់​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណិត និង​កម្មវិធី​អក្ខរកម្ម​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានអោយដឹងថា៖ កម្មវិធី​បង្រៀន​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០ តាម​បណ្ដាញ​ Facebook ... Read More »

ប្រសើរណាស់! អ្នកជំងឺកូវីដ១៩ ក្នុងប្រទេសចិន នៅសល់តែ ៨២នាក់ប៉ុណ្ណោះកំពុងព្យាបាល

ប្រទេសចិន៖ ចិនមានចំនួនអ្នកឆ្លងកូវីដ១៩សរុបមានដល់ទៅ៨២ ៩៥៤នាក់ ប៉ុន្តែមកដល់ព្រឹកថ្ងៃទី ១៨ ខែឧសភា ចិននៅមានអ្នកជំងឺតែ៨២នាក់ប៉ុណ្ណោះកំពុងបន្តព្យាបាល តាមមន្ទីរពេទ្យនានា ។ តាមគេហទំព័រ Worldometers.info នៅថ្ងៃទី១៨ខែឧសភា គិតដល់ម៉ោង១១ថ្ងៃនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ ... Read More »

លីកកំពូលអូស្ត្រាលីគ្រោងចាប់ផ្តើមឡើងវិញក្នុងខែមិថុនាខាងមុខ

លីកកំពូលប្រទេសអូស្ត្រាលី (AFL) បានប្រកាសកាលពីថ្ងៃអាទិត្យថា AFL នឹងវិលមកប្រកួតសាជាថ្មីឡើងវិញនៅថ្ងៃទី១១ ខែមិថុនាខាងមុខ បន្ទាប់ពីផ្អាករយៈជាង២ខែមក ដោយសារវិបត្តិជំងឺកូវីដ១៩។ ការផ្អាកប្រកួតតាំងខែក្នុងខែមីនា ដោយសារកូវីដ១៩នេះ លីកកំពូលអូស្ត្រាលីអាចត្រឡប់មកប្រកួតវិញ ក្នុងនោះការហ្វឹកហាត់ អាចចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា។ ចំណែកឯកាលវិភាគ ... Read More »

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតក្នុងទឹកទន្លេ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ សពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតក្នុងទឹកទន្លេសាប ដោយមានសភាពហើមស្អុយរលួយបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

លួចម៉ូតូពីស្រុកជលគិរី សមត្ថកិច្ចដេញចាប់បាននៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចដេញតាមចាប់ជាបន្ទាន់ បន្ទាប់ពីជនសង្ស័យរូបនេះបើកម៉ូតូដែលលួចបានព្យាយាមគេចពីសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ យឿន សុខមាន ... Read More »

សមាគមសិល្បករ បញ្ជាក់ថា អតីតតារាកំប្លែង នាងឃ្មឹប ពិតជាត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

​ភ្នំពេញ​ ៖ មានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះក្រោយពីមនុស្សមួយក្រុមត្រូវបាន មន្ត្រីសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ក្នុងនោះក៏មានអតីតតារាកំប្លែង នាងឃ្មឹបម្នាក់ផងដែរ។ ប្រធានសមាគមសិល្បៈស័្មគ្រចិត្តជួយសង្គមលោក ហេង ឡុងក៏បានបញ្ជាក់ដែរថា អតីតតារាកំប្លែង នាងឃ្មឹប ពិតជាត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនពិតប្រាកដមែន។ លោក ហេង ឡុង ... Read More »

បើមិនគោរពត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ចំពោះភោជនីយដ្ឋាននិងអាហារដ្ឋាន ដែលមិនចូលរួមបន្តទប់ស្កាត់ ជំងឺកូវីដ-១៩

ភ្នំពេញ៖ប្រជាពលរដ្ឋមិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋាន មួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឡើយ ។ យោងតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ... Read More »

មនុស្ស៨នាក់កាប់រានដីព្រៃ ត្រូវខាងមន្ទីរបរិស្ថានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់

ខេត្តក្រចេះ៖ មនុស្សចំនួន ៨នាក់ ដែលជាប់ពាក់ព័ន្ធករណីកាប់ទន្រ្ទានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ត្រូវខាងមន្ទីរបរិស្ថានខេត្តក្រចេះបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីទទួលទោសតាមច្បាប់ នៅព្រឹកថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២០នេះ   ។ លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថាមនុស្សចំនួន៨នាក់ ... Read More »

បញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង៖ជនសង្ស័យ៩នាក់ត្រូវបានមន្ត្រីនគរបាលជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនមកកាន់តុលាការខេត្តស្វាយរៀងករណីរក្សាទុក ជួញដូរ គ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃ ទី១៨ខែ ឧសភាឆ្នាំ ២០២០។ ពាក់ពន្ធ័ករណីនេះសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត កាលពី ថ្ងៃទី១៦ខែ ឧសភា ... Read More »

អាសូរណាស់! គ្រូពេទ្យស្រីស្លាប់ដោយកូវីដ១៩ ទាំងកូននៅក្នុងផ្ទៃ

ពិតជាអាសូរណាស់ គ្រូពេទ្យស្រី ជនជាតិអាហ្សេរី មានផ្ទៃពោះ បានស្នើសុំសម្រាក ពីការងារដើម្បីការពារខ្លួននិងកូននៅក្នុងពោះ ប៉ុន្តែត្រូវបានមន្ទីរពេទ្យបដិសេធ ។ នៅទីបំផុតនាងក៏បានឆ្លងនិងស្លាប់ដោយកូវីដ១៩ ទាំងកូននៅក្នុងពោះទៀត ធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ។ សារព័ត៌មានAFP បានផ្សាយថា ក្រោយហេតុការខាងលើកើតឡើង ... Read More »