ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

នគរបាលប្រមូលមាន់ជល់ក្នុងស៊ុម៦ក្បាល និងម៉ូតូ៨គ្រឿងយកទៅបន្តនីតិវិធី

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះបង្រ្កាបសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយមួយកន្លែង ដោយដកហូតបាននូវវត្ថុតាងមាន់ជល់៦ក្បាល និងម៉ូតូចំនួន ៨គ្រឿង ដឹកយកទៅរក្សាទុកដើម្បីបន្តនីតិវិធី ។  ករណីបង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃសៅរ៍ ១០រោច ខែពិសាខ ... Read More »

បញ្ចប់​តំណែង​មន្ត្រី​អធិការកិច្ច​ក្រសួងការបរទេស​អាមេរិក បន្ទាប់​ពីស៊ើបអង្កេត​ជាប់​សង្ស័យ​ថា ប្រើប្រាស់​មន្ត្រី​រដ្ឋ​ក្នុង​កិច្ចការផ្ទាល់ខ្លួន

ភ្នំពេញ៖ ​លោក Steve Linick ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បណ្ដេញ​ចេញពី​តំណែង​អធិការ​នៃ​អគ្គអធិការ​កិច្ច​ក្រសួងការបរទេស​នៅ​យប់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់​បាន​បើក​ការស៊ើបអង្កេត​លើ​ប្រមុខ​ការទូត ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​ជាប់​សង្ស័យ​ថា បាន​ប្រើប្រាស់​មន្ត្រី​រដ្ឋ​ក្នុង​កិច្ចការផ្ទាល់ខ្លួន​ ... Read More »

ស្គាល់អត្តសញ្ញាណជនបង្ក បើកឡានបុក នារីដ៏ស្រស់ស្អាតស្លាប់ អាចសមត្ថកិច្ចស្វែងរកចាប់ខ្លួនបាន

ខេត្តកំពង់ស្ពឺ៖ ក្រុមគ្រួសារសាច់ញាតិនៃសព សង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់ខ្លួនជនបង្ក បានក្នុងពេលឆាប់ៗនេះ ករណីបើករថយន្តបុក នារីស្រស់ស្អាតម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយស្គាល់អត្តសញ្ញាណជនបង្ករួចហើយនោះ។ សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជិតដល់រូបសំណាកលោកយាយម៉ៅ ផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ ... Read More »

ប្រវត្តិ- អ្នក​តា ​គណេស

នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​សូទ្រ​និគម ខេត្តសៀមរាប មាន​អ្នក​តា​មួយ ដែល​អ្នក​ស្រុក​ហៅ​ថា (អ្នក​តា​ព្រះ​ភក្ត្រ​គណេស ឬ ព្រះ​អគ្នេស) ឋិត​នៅ​លើ​ទួល​មួយ មាន​ខ្ទម​តូច​ប្រក់​ស្បូវ ហើយ​មាន​ព្រៃ​ឈើ​ដុះ​ព័ទ្ធ​ជុំ​វិញ​ជា​ទី​កណ្ដាល​ស្រែ​ស្រូវ​របស់​អ្នក​ស្រុក​ភ្នំ​ដី ចម្ងាយ​ពី​សាលា​ស្រុក​សូទ្រនិគម ប្រមាណ ២ គ. ... Read More »

កម្ពុជា ពុំរកឃេីញករណីជំងឺ​ កូវីដ-១៩ ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៩:០០នាទីព្រឹក ថ្ងៃទី​ ១៧ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ កូវីដ-១៩ ថ្មី​ទេ​ ។ ក្រសួងសុខាភិបាលតែងរម្លឹកថា៖ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ ... Read More »

ថៃប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹង និងផ្លាស់ប្តូរពេលវេលាបម្រាមគោចរទូទាំងប្រទេស

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា រាជរដ្ឋាភិបាលថៃប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹង និងផ្លាស់ប្តូរពេលវេលាបម្រាមគោចរទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ៕ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖សុខ ខេមរា Read More »

សោកស្តាយ សត្វខ្ទីង ដ៏កម្រ ងាប់ក្នុងព្រៃ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីសត្វទន្សោង២ក្បាលធំៗ ត្រូវបានគេបាញ់ងាប់ ក្នុងដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។ ក្រោយមក ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញសំណាកសត្វខ្ទីង១ក្បាលងាប់ក្នុងសភាពក្លិនស្អុយ ឃើញត្រឹមចេញឆ្អឹង ជើង តួខ្លួន បាត់ក្បាល និងស្នែង ... Read More »

ខេត្តមណ្ឌលគិរី មានតំបន់ទេសចរណ៍ថ្មី សម្បូរទៅដោយសត្វព្រៃ អាចប៉ះកាន់ លេងបាន

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ខាង មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូម​ណែនាំ​ទីតាំង​ទេសចរណ៍​មួយកន្លែង ដែល​អ្នកទេសចរ​អាច​បាន​ឃើញ និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្រភេទ​សត្វព្រៃ​កម្រ​មួយ​ចំនួនយ៉ាងសិ្នទ្ធស្នាល។ ខាង មន្ទីរបរិស្ថាន បានបញ្ជាក់ថា៖ តំបន់ទេសចរណ៍មួយនេះមានឈ្មោះថា «មូលនិធិ មយូរ៉ា​ការពារ​សត្វ​ព្រៃ» ... Read More »

រថយន្តតាក់សុីដឹកសាច់សត្វព្រៃត្រូវកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់ប្រគល់ឱ្យជំនាញ

     ខេត្តក្រចេះ៖ រថយន្តមួយគ្រឿងដឹកសាច់សត្វព្រៃត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៧១០ដេញស្ទាក់ចាប់បានយកទៅដុតបំផ្លាញចោល។ ការដេញស្ទាក់រថយន្តដឹកសាច់សត្វព្រៃនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៣:០០នាទីរសៀលថ្ងៃសៅរ៍១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ដឹកនាំដោយលោកអនុសេនិីយ៍ឯក ជា សាងហុង ប្រធានស្នាក់ការ ... Read More »

ជនជាតិចិនបើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះបុករបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូជិះបុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាលមនុស្សប្រុសស្រី ៣ នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២០នៅចំណុចមុខហាងមីហិរ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

បុរស២នាក់ជិះម៉ូតូបុកគម្របលូស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរស២នាក់បានស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគម្របលូពេញទំហឹងបណ្តាលឱ្យដួលកាលពីវេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី ១៦ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៦-១៤៧ស្ថិត ក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះស្រូប ហ៊ី  អាយុ២៧ឆ្នាំ ... Read More »

សមត្ថកិច្ចខណ្ឌដូនពេញឃាត់ប្រុសស្រី៧នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់នៅអតីតបារចតុមុខ

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនឃាត់ខ្លួនប្រុសស្រី៧នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ និងផ្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ស្ថិតនៅផ្លូវជាតិលេខ៥ ចំណុចបារចតុមុខ  ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

បុរស២នាក់ជិះម៉ូតូមកឈប់ក្បែរស្ពាននាគត្រូវជនសង្ស័យមួយក្រុមយកដុំថ្មគប់ប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវជនរងគ្រោះឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមកឈប់បត់ជើងតូចជិតស្ពាននាគម្ដុំវត្តភ្នំត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពយកដុំថ្មគប់ជនរងគ្រោះឲ្យរត់ ដើម្បីប្លន់យកម៉ូតូ តែជនរងគ្រោះមិនរត់ បានបើកម៉ូតូដេញជនសង្ស័យវិញរត់ចែកជើងគ្នា ហើយចាប់បានម្នាក់ត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះម៉ៅ ... Read More »

សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបុកបុរសជាប្តីស្លាប់ ប្រពន្ធរបួសធ្ងន់ នៅព្រះវិហារ

ខេត្តព្រះវិហារ: មកដល់ព្រឹកថ្ងៃទី១៧ ខែឧសភា នេះ កម្លាំងនគរបាលចរាចរណ៍ស្រុកត្បែងមានជ័យនៅតែបន្តស្រាវជ្រាវរកម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AX.៩៤៩២ ឲ្យចូលខ្លួនមកទទួលខុសត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ហើយម្ចាស់រថយន្តគេចខ្លួនបាត់។ មន្រ្តីនគរបាលចរាចរណ៍ស្រុកត្បែងមានជ័យបានឲ្យដឹងថាមានគ្រោះថ្នាក់ចរណ៍កើតឡើង ១ ករណី រវាងរថយន្ត ... Read More »

ភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់បាក់រលំផ្ទះ១ខ្នង និងរបួសប្រជាពលរដ្ឋម្នាក់

ខេត្តសៀមរាប៖ នៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍១០ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំបាក់ផ្ទះឈើមួយខ្នងរាបដល់ដី និងរបួសកូនម្ចាស់ផ្ទះម្នាក់។ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង លោកវរសេនីយ៍ឯក ... Read More »

អាសូរណាស់កុមារីអាយុ១០ឆ្នាំម្នាក់លង់ទឹកស្រះស្លាប់ ខណៈតាមឪពុកម្តាយទៅដាំដំឡូងមី

បន្ទាយមានជ័យ ៖ ដោយសារតែខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យក្មេងស្រីអាយុ១០ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយលង់ទឹកស្រះ ចន្លោះម៉ោង១១និង២០នាទី ដល់ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ខណៈ តាមឪពុកម្តាយទៅដាំដំឡូងមី នៅចំណុចចំការគោកថ្លាត ចម្ងាយប្រមាណ ៣គ.ម ... Read More »

ចិនបានស្នើដល់អាមេរិកឲ្យឈប់ដាក់គំនាបទៅលើក្រុមហ៊ុនហួវៃ ដោយគ្មានហេតុផល

ក្រសួងការបរទេសចិន នៅថ្ងៃទី១៦ខែឧសភា បានប្រកាសថា អាមេរិក ត្រូវតែបញ្ឈប់ការដាក់គំនាបគ្មានហេតុផល ចំពោះក្រុមហ៊ុនចិន ក្នុងនោះមានក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិនហួវៃជាដើម។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ខែឧសភា បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសចិនដែលបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន ដែលរងគំនាបពីអាមេរិក ក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបង្កើនការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ហួវៃ។ សកម្មភាពខាងលើរបស់ចិនកើតឡើងក្រោយពេលដែល ... Read More »

លោក ជា សុផារ៉ា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង៣៤ខ្សែ​

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍​ ១០រោច​​​ ខែពិសាខ​​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៦ ខែឧសភា​ ឆ្នាំ២០២០​​ ​លោក ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ... Read More »

ចាប់ពីថ្ងៃទី៣ខែមិថុនា អ្នកទេសចរទៅកាន់អុីតាលីមិនចាំបាច់ផ្តាច់ខ្លួន១៤ថ្ងៃឡើយ

រដ្ឋាភិបាលអុីតាលីនៅថ្ងៃ ទី១៦ ខែឧសភា បានប្រកាសថា ចាប់ពីថ្ងៃទី៣ខែមិថុនាប្រទេសនេះនឹងអនុញ្ញាតឲ្យអ្នកទេសចរ នៅក្នុងតំបន់អឺរ៉ុបចូលមកក្នុងទឹកដីអុីតាលី ដោយមិនចាំបាច់កាត់ផ្តាច់១៤ថ្ងៃឡើយ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅព្រំដែន។ សកម្មភាពខាងលើក្នុងគោលដៅដំណើរការសេដ្ឋកិច្ចពិសេសគឺវិស័យទេសចរណ៍។ នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte បានបញ្ជាឲ្យបិទប្រទេស តាំងពីដើមខែមីនា ... Read More »

ជាបឋម អគ្គស្នងការនគរបាលជាតិ ផ្អាកការងារបណ្តោះអាសន្ន មេនគរបាលចរាចរណ៍ ខេត្តកំពង់ធំ ឈានដល់ដកមុខតំណែងថែមទៀត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន ចេញលិខិតផ្អាកការងារបណ្តោះអាសន្ន ចំពោះនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ និងធ្វើលិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ... Read More »

កូរ៉េខាងត្បូង រកឃើញអ្នកឆ្លង COVID-19 ថ្មី នៅតំបន់កម្សាន្តរាត្រី Itaewon បានកើនឡើងដល់​១៥៣នាក់

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលប្រទេសកូរ៉េខាងត្បូង បានប្រកាសថាប្រទេសរបស់ខ្លួន បានរកឃើញអ្នកឆ្លង COVID-19 ថ្មី នៅតំបន់កម្សាន្តរាត្រី Itaewon នាំឲ្យកើនឡើងដល់​១៥៣នាក់ ។ ខណៈការផ្ទុះឡើងថ្មីៗនៃវីរុសនេះ នៅពេលដែលអ្នកជំងឺម្នាក់គាត់បានទៅលេងកម្សាន្តនៅទីនោះ មុនពេលដែលគាត់ដឹងខ្លួនថាវិជ្ជមានជាមួយវីរុស COVID-19។ អាជ្ញាធរសុខាភិបាល ... Read More »

សម្តេច​តេជោ​ ទើបបានជួបនិងបីចៅស្រីទី២១មុននេះបន្តិច

  ភ្នំពេញ​ ៖​ ម៉ាលីយ៉ា​ ជានាមចៅទី២១​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ... Read More »

ចោរស្រីដៃឆើតធ្វើសកម្មភាពច្រើនដងនៅអូរបាក់រទេះ ចុងក្រោយមកជាប់ខ្នោះនៅត្រែងត្រយឹង

កំពង់ស្ពឺ៖មុខសញ្ញាចោរស្រីលួចដ៏សកម្មម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ត្រែងត្រយឹងធ្វើការឃាត់ខ្លួនក្រោយពេលជនសង្ស័យធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ។ជនសង្ស័យត្រូវបានសមត្ថកិច្ចអះអាងថាគឺជាមុខសញ្ញាដែលធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងទឹកដីឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុ។ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលស្រុកកំពង់សិលាបានទំនាក់ទំនងស្នើសុំយកជនសង្ស័យទៅកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។ ជនសង្ស័យមានឈ្មោះជា ស្រីម៉ី អាយុ 20ឆ្នាំរស់នៅភូមិក្រាំងស្វាយឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្សារត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺពីបទលួចម៉ូតូកាលពីរសៀលថ្ងៃទី 15 ខែឧសភាឆ្នាំ 2020។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថារូបគេធ្វើដំណើរចេញពីផ្ទះក្នុងគោលបំណងទៅរកលួចម៉ូតូនៅចំណុចផ្សារត្រែងត្រយឹងតែពេលធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។ ជនសង្ស័យបានសារភាពបន្តថាកន្លងមករូបខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនិងសម្ភារៈជាច្រើនលើកច្រើនសារនៅភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុដែលកន្លងមកមិនដែលមានអ្នកណាចាប់បាននោះទេ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាដោយមានការស្នើសុំពីសមត្ថកិច្ចនគរបាលឃុំអូរបាក់រទេះដែលកន្លងមកជនសង្ស័យរូបនេះធ្វើសកម្មភាពលួចសម្ភារៈនិងម៉ូតូជាច្រើនលើកច្រើនសារសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបន្ទាប់ពីកសាងសំណុំរឿងរួចបានប្រគល់ជនសង្ស័យទៅនាយប៉ុស្តិ៍អូរបាក់រទេះដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត។ មហាជននៅឃុំត្រែងត្រយឹងបានលាន់មាត់ថាកន្លងមកធ្លាប់តែឃើញជនសង្ស័យចោរលួចជាប្រុសតែលើកនេះបែរជាមានចោរជាស្រីទៅវិញពិតជាប្លែកខុសពីរាល់ដង៕ដោយ៖សេនាស័ក្តិ Read More »

រថយន្តដឹកតេស្តគ្រឹះរបស់ក្រុមហ៊ុន ជីបម៉ុង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកណ្ដាលថ្ងៃ

ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរជាមួយកម្មករ២នាក់ទៀត បានបើករថយន្តដឹកតេស្តគ្រឹះរបស់ក្រុមហ៊ុន ជីបម៉ុង ក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបែកកង់ខាងឆ្វេងក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងថ្ងៃ ធ្វើឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បង្កភាពភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០តាមបណ្តោយមហាវិថីម៉ៅសេទុង ត្រង់ចំណុចស្ពានអាកាស់៥មករា ... Read More »

កូវីដ-១៩ អាចឆ្លងរាលដាលក្នុងទ្វីបអាហ្វ្រិកដល់ទៅជាង២០០លាននាក់

ពលរដ្ឋនៅទូទាំងទ្វីបអាហ្វ្រិកមានជាង១ពាន់លាននាក់ ប៉ុន្តែប្រឈមនឹងការឆ្លងខ្ពស់ដោយសារតែបញ្ហាប្រឈមមុខជាច្រើនក្នុងនោះវិស័យសុខាភិបាលទន់ខ្សោយ។ អ្នកឯកទេសរបស់អង្គការសុខភាពពិភពលោកព្រមានថា ទ្វីបអាហ្វ្រិកនឹងមានពលរដ្ឋដល់ទៅជាង២០០លាននាក់ប្រឈមនឹងការឆ្លងវីរុសនេះបើទប់ស្កាត់មិនបានល្អទេនោះ។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក កូវីដ-១៩ អាចសម្លាប់ពលរដ្ឋទ្វីបអាហ្វ្រិក ចាប់ពី ១៥០ពាន់នាក់ ដល់ ២០០ពាន់នាក់ និងឆ្លងរាលដាលដល់ពលរដ្ឋ ជាង ២០០លាននាក់នៅក្នុងទ្វីបអាហ្វ្រិក រយៈពេលមួយឆ្នាំប្រសិនបើមិនមានវិធានការទប់ស្កាត់ជាបន្ទាន់ទេនោះ។ ... Read More »

ជនសង្ស័យចំនួន១០នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៣ៈ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ បានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ ... Read More »

លោក ខៀវ កាញារីទ្ធដឹកនាំថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរព វិញ្ញាណក្ខន្ធ សព ការីនិពន្ធ នៅ ស្ថានីយ៏ទូរទស្សន៏ PNN

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធដឹកនាំថ្នាក់ដឹកនាំ ក្នុងក្រសួងព័ត៌មាន បានអញ្ជើញទៅដាក់កម្រងផ្កា និងគោរព វិញ្ញាណក្ខន្ធ សព ការីនិពន្ធ នៅ ... Read More »

ក្តៅគគុក..! អភិបាលខេត្តបន្ទាយមានជ័យ សើរើរឿងអភិបាលស្រុក ភ្នំស្រុក និងមន្រ្តី៥នាក់លក់ដីរដ្ឋនៅអាងត្រពាំងថ្ម

ខេត្តបន្ទាយមានជ័យៈមន្ត្រី៥នាក់មកពីស្រុកភ្នំស្រុកបានមកបំភ្លឺនៅសាលាខេត្តបន្ទាយមានជ័យ ជុំវិញរឿងអាស្រូវលោកអភិបាលស្រុកលក់ដីរដ្ឋនៅអាងត្រពាំងថ្មឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏នឹងត្រូវការស៊ើបអង្កេតលើមន្ត្រីនិងពលរដ្ឋពាក់ព័ន្ធជាច្រើននាក់ទៀត ដោយត្រូវកោះហៅមកបំភ្លឺបន្តបន្ទាប់ផងដែរ។ មន្ត្រីសាលាខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ ថា៖ មន្ត្រីទាំងនោះរួមមាន: ១: លោកសុខ រឹទ្ធី អភិបាលរងស្រុកភ្នំស្រុក ២-លោក ... Read More »

មន្ទីរបរិស្ថានខេត្តរតនគិរីបង្ហាញវត្តមានសត្វព្រៃច្រេីនប្រភេទ

ខេត្តរតនគិរី​ ៖​ តាមរយៈ​ការប្រេីប្រាស់ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿង ដេីម្បី​ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិ​វីរៈជ័យ ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ចុងខែមេសា ឆ្នាំ២០២០ វត្តមានដូចជា​ ៖​ ខ្លាពពក ខ្លាញីថ្មកែវ ប្រើស ឈ្លូស ... Read More »