ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សមត្ថកិច្ចប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបុរសម្នាក់យកញញួរវាយក្បាលគេឲ្យរបួស

ភ្នំពេញ៖  ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាដោយចេតនា វាយគេឲ្យរបួស នៅចំណុចមុខស្ថានីយ៍ប្រេង LHR ផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលម៉ោង៧យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ... Read More »

បីសាចក្រហមត្រៀម​លេខ​អាវពិសេស​សម្រាប់ Jadon Sancho ពាក់ប្រសិនបើទិញបាន

អង់គ្លេស ៖ ក្លិប​បិសាច​ក្រហម Manchester United បាន​ត្រៀម​អាវ​លេខ ៧សម្រាប់កីឡាករ Jadon Sancho រួច​ជា​ស្រេច ប្រសិន​ណា​យុវជន​វ័យ២០ឆ្នាំ​កីឡាករ Jadon Sancho លេង​ឲ្យ Dortmund ព្រមព្រៀង​ការ​ផ្ទេរ​មក​អង់គ្លេស ... Read More »

លោក រ័ត្ន វិរៈ ដឹកនាំក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះល្បាតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ និងចាប់វិធានការផ្លូវច្បាប់ចំពោះជនបំពុលសង្គមថានៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៦ ខែមីនា នេះ កុំជឿសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារត្រូវបិទទាំងស្រុង រដ្ឋបាលរាជធានីនិងចាត់វិធាន ការផ្លូវច្បាប់ចំពោះបំពុលព័ត៏មាននោះ ... Read More »

ឥណ្ឌូណេស៊ី COVID-19 អ្នកស្លាប់បានកើនដល់ ៧៨នាក់ តែម៉ាឡេស៊ី ឆ្លងបានកើនឡើងដល់ ២,០៣១ករណី ,វៀតណាមកើនដល់ ១៤៨នាក់

ឥណ្ឌូណេស៊ី -ម៉ាឡេសុី -វៀតណាម ៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៧៨នាក់ហើយ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ។ មកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីមិនទាន់ដាក់ចេញនូវ ... Read More »

សមត្តកិច្ចស្រុកក្រគរបង្រ្កាបសាច់សត្វព្រៃ បានយកមកដុតបំផ្លាញចោល

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ និងអង្ការសម្ព័នមិត្តសត្វព្រៃ(វៃអេត) សហការបង្រ្កាប និងធ្វើការដកហូតសាច់សត្វព្រៃ ហើយវត្ថុតាងបានដុតបំផ្លាញចោល ។ ករណីបង្រ្កាបសាច់សត្វព្រៃខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ... Read More »

គិតត្រឹមថ្ងៃទី​២៦ខែមីនានេះ​វេជ្ជបណ្ឌិត​ហ្វីលីពីន​៩​នាក់ស្លាប់ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19

ប្រទេសហ្វីលីពីន៖ គិតត្រឹមថ្ងៃទី​២៦ខែមីនានេះ​វេជ្ជបណ្ឌិត​ហ្វីលីពីន​៩​នាក់ស្លាប់ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ កត្តាដែលគ្រូពេទ្យស្លាប់ច្រើនដោយសារតែ កង្វះបរិក្ខាពេទ្យ ពិសេសគឺការពារ​នៅ​ជួរមុខ​។ ជាមួយគ្នានេះ គ្រូពេទ្យ​​រាប់រយ​នាក់ លែង​អាច​ទទួល​មើលថែ និង​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ហើយ ព្រោះថា ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​(នៅដាច់ដោយឡែក) ​១៤​ថ្ងៃ ក្រោយ​សង្ស័យថា​ឆ្លង​វីរុស​នេះ​។ ... Read More »

ថៃមានចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី

ប្រទេសថៃ៖ ប្រទេសក្នុងតំបន់អាស៊ានមានករណីឆ្លងនិងស្លាប់កើនឡើង​ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយនេះ ​។ ក្នុងនោះមាន​៥ប្រទេសមានការកើនឡើងចំនួនអ្នកឆ្លងគួឲ្យគត់សម្គាល់​។ ប្រទេសថៃ៖ មាន ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ១,០៤៥នាក់ បន្ទាប់ពីការឆ្លងថ្មី ១១១ករណី។ សារព័ត៌មានCNA ​នៅថ្ងៃទី​២៦ខែមីនា ... Read More »

ឃាត់ខ្លួនបក្ខពួកចោរប្លន់ម្នាក់ទៀតក្រោយចៅក្រមចេញដីការឃាត់ខ្លួន៦ដង

កំពង់ស្ពឺ៖ បក្ខពួកចោរប្លន់ម្នាក់ដែលមានសំណាងគេចខ្លួនជាបន្តបន្ទាប់ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយក្រោយពីចៅក្រមចេញដីការបង្គាប់អោយចាបខ្លួន៦ដងរួចមក។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនជននេះទៅដាក់នៅពន្ឋនាគារអោយជួបជុំបក្ឋពួករបស់គេដែលជាប់នៅទីនោះមុននាេពលកន្លងមក។ ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលវេលា​ម៉ោង​ ២២​ និង​ ៣៥នាទីយប់ថៃ្ងទី​២៥ ខែមីនា​ ឆ្នាំ​២០២០​ ​ នៅចំណុចភូមិទួលសំណាង​ ឃុំវល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ។ សមត្ថកិច្ននគរបាលស្រុកសំរោងទងបានអោយដឹងថា ... Read More »

បក្សCPP ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យមានការពង្រឹងភាពជាដៃគូ និងសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវប្រទេសទាំងអស់ មានការពង្រឹងភាពជាដៃគូ និងសាមគ្គីភាពជាសកល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់ប្រជាជននៅលើពិភពលោក។ គណបក្សប្រជាជនកម្ពុជា ក៏បានអោយមន្ត្រីក្រុមការងារតាមមូលដ្ឋានក្នុងក្របខណ្ឌទូទាំងប្រទេស ជួយ និងអប់រំប្រជាពលរដ្ឋ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា

ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី ២៥ ខែ មីនា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន ... Read More »

ក្រុមគ្រូពេទ្យជំនាញភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមីនា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជម្ងឺវីរុស ក្នុងតំបន់ស្វយ័តGuangxi នៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូWelink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញ។ លោក ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូន ឧកញ៉ា សូ ងួន, ឧកញ៉ា ស្រី វុទ្ធី មកទូទាត់បំណុលពន្ធ បង់ជូនរដ្ឋ

ភ្នំពេញ៖ ឧកញ៉ា សូ ងួន នាយកក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន &សេវា អាហរ័ណ នីហរ័ណ SO NGUON TRANSPORTATION & ... Read More »

ប្រទះឃើញសពបុរសជនជាតិចិនម្នាក់ស្លាប់ក្នុងបន្ទប់ បន្ទាប់ពីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅបុរីរុស្ស៊ី

ខេត្តព្រះសីហនុ៖  មានករណីបុរសជាជនជាតិចិនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់A5 នឹងបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង ៣០ នាទី រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចបុរីរូស្សុី ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកបណ្តោះអាសន្នសេវា ដឹក ជញ្ជូនរថយន្ដក្រុង និងកាណូតមួយរយៈ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់សាធារណជន និងបងប្អូនប្រជាពល រដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ... Read More »

ស្ត្រីម្នាក់មានទំនាស់ក្នុងគ្រួសារលួចចងករសម្លាប់ខ្លួនឯងបញ្ចប់រឿង

សៀមរាប៖ ស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួនឯងទៅនឹងចម្រឹងបង្អួចក្នុងផ្ទះជួលមួយកន្លែងបង្កការភ្ញាកើផ្អើលដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០យប់ឈានចូលថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ សមត្ថកិច្ចបានអោយដឹងថាប្ដីជនរងគ្រោះឈ្មោះសន សុផាន់ បានរៀបរាប់ថា ជនរងគ្រោះឈ្មោះ សម្បត្តិ សុម៉ាលី ភេទស្រី  អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ... Read More »

ពលករ-ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការE-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំឡើយ

ប្រទេសកូរ៉េខាងត្បូង៖ ពលករ-ពលការិនីខ្មែរកាន់ប្រភេទទិដ្ឋាការ E-9 ដែលបម្រើការនៅសាធារណរដ្ឋកូរ៉េ និងបានបញ្ចប់អណត្តិ៤ឆ្នាំ ១០ខែ អាចបន្តសុពលភាពការស្នាក់នៅធ្វើការនៅសាធារណរដ្ឋកូរ៉េចំនួន ៥០ថ្ងៃបន្ថែមទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចុះថ្ងៃទី២៦ខែមិនាឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា ការបន្តសុពលភាពស្នាក់នៅធ្វើការរបស់ពលករ-ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការE-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំ ... Read More »

៨៩ប្រទេសហើយទទួលបានជំនួយពីចិន ក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩

ប្រទេសចិន៖ បច្ចុប្បន្នប្រទេសមហាអំណាច និងប្រទេសមានសេដ្ឋកិច្ច រីកចំរើន បានដុតដៃដុតជើង ក្នុងការទប់ស្កាត់កូវីដ-១៩នៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកចិនវិញ ដែលជាប្រទេសកើនកូវីដ-១៩ មុនគេ ហើយចិនក៏ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់មុនគេផងដែរ ដោយមិនមានអ្នកឆ្លងថ្មីឡើយ សម្រាប់ពលរដ្ឋក្នុងប្រទេសចិនជាច្រើនថ្ងៃជាប់គ្នា។ នៅពេលនេះចិនបានខិតខំចែករំលែកបទពិសោធ ទាំងជំនួយ ... Read More »

ស្ត្រីដែលមានបំណងបុកប៉ូលិសចរាចរណ៍បាក់ជើង និង ប្រមាថជេរដល់ម៉ែ នោះ បានចូលសារភាពកំហុស(មានវីដេអូ)

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ ស្ត្រីដ៏ព្រហើនម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ប្រើគណនីហ្វេសប៊ុកឈ្មោះ Nita Chheng បានចូលសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការបង្ហោះ ដោយមានខ្លឹម” ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ពលរដ្ឋ ប្រុងប្រយ័ត្ន បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុនសូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា រដ្ឋបាលក្រុងតូក្យូស្នើជៀសវាងការជួបជុំគ្នាមិនបាច់នៅទីសាធារណ: រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ... Read More »

ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍​

ភ្នំពេញ៖ ស្ថានភាពនៃវិបត្តិរីរុសកូរ៉ូណា (Covid-19) ក្រសួងទេសចរណ៍បានដាក់អនុវត្តវិធានការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍​ ដោយអនុវត្តចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លើគ្រប់ប្រភេទអាជ្ញាបណ្ណទេសចរណ៍ដែលផ្តល់ដោយក្រសួងទេសចរណ៍។ ក្រសួងទេចរណ៍បានបញ្ជាក់អោយដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ... Read More »

វាយ​ប្លន់​ម៉ូតូ​ស្តុ​ប​ពី ០​១​គ្រឿងដោយ​សុវត្ថិភាព​មិនរំខានដល់សមត្តិកិច្ចចោមចៅទី២

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូស្កូបពីចេញពីធ្វេីការបំណងទៅផ្ទះខណះជិតដល់ផ្ទះទៅហេីយស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូមកស្ទាក់ខាងមុខរួចប្លន់យកម៉ូតូបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់នគរបាលរដ្ឋបាលចោមចៅទី២។ ហេតុការណ៍​វាយ​ប្លន់​នេះ បានកើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ជិតសាលាបឋមសិក្សាគោក​បញ្ជាន់ ភូមិថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ... Read More »

លើកទី១ មេឃុំសេដា និងឃុំប៉ាតេ សម្រេចបិទភូមិចំនួន៧ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តរតនគិរី ៖ មេឃុំសេដា និងមេឃុំប៉ាតេ សម្រេចបិទភូមិចំនួន៧ មិនឲ្យប្រជាពលរដ្ឋ ដែលមិនស្គាល់មុខ ចេញ-ចូលនោះឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍របស់ខ្លួន។ ការសម្រេចបិទភូមិនេះ បើតាមមេឃុំខាងលើបញ្ជាក់ថា៖ បានធ្វើឡើងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងតាមការស្នើរបស់ប្រជាពលរដ្ឋក្នុងភូមិនោះតែម្ដង។ លោកអង ... Read More »

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ដឹងនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់និងបោសសំអាតផ្លូវជាតិលេខ១

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរនិងរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវជាតិលេខ១ អោយមាន របៀបរៀបរយ នៅវេលាម៉ោង៤ព្រឹក ព្រលឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកចេង មុនីរ៉ា ខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ... Read More »

រថយន្ត១គ្រឿងបុកប៉ះម៉ូតូ បណ្តាលអោយបុគ្គលិកការសុីណូ ២នាក់រងរបួស

ខេត្តព្រះសីហនុ ៖ នៅថ្ងៃ ពុធ ៣កេីត​ ខែ ចេត្រ ឆ្នាំ​ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ... Read More »

កម្ពុជាអនុញ្ញាតអោយម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។ ជាមួយនេះ ក្រសួងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។ ដើម្បីធានាសុវត្ថិភាពពលរដ្ឋទាំង៦នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin ... Read More »

ឆ្លង​ចរន្តអគ្គិសនី​​ឆេះ​ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​១ខ្នងផ្អើលទាំងព្រឹក​

ខេត្តកណ្តាល​ ៖​ ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​ ទំហំ​ ៤​ម៉ែត្រ​x៥​ ម៉ែត្រ​ ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ បណ្ដាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៦​ ... Read More »

បើករថយន្ត​​លឿន​បុក​ក្របី​រួច​រេ​ចង្កូត​បុក​រថយន្ត​២​គ្រឿង​ទៀតផ្ងារកង់ជង្រ្គាងៗ​ស្លាប់​២​នាក់​និង​រង​របួស​៦​នាក់​

ខេត្តកោះកុង​ ៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត​ធុន​ធំ​បើកបរ​ក្នុង​ល្បឿន​លឿន​ បាន​បុក​ក្របីមួយក្បាលកំពុងដើរឆ្លងផ្លូវ​ រួចរ​ចង្កូត​មក​បុក​រថយន្ត​២​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​មនុស្សស្លាប់​២​នាក់​យ៉ាងអាណោចអាធ័មនិង​រង​របួស​៦​នាក់។ ឧបត្តិហេតុនេះកើតឡើង កាលពី​វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៥​ ... Read More »

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង ៖ អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ២នាក់ទៅតុលាការខេត្តពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរួមទាំងដាវសាំម៉ូរ៉ៃនៅព្រឹកថ្ងៃព្រហស្បត្តិ៍  ទី២៦  ខែមីនា  ឆ្នាំ ២០២០ ។ មន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ ២៤ឆ្នាំ ... Read More »