ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ដំណាំម្ទេសហាវ៉ៃ​ គឺជាបន្លែផ្លែមួយប្រភេទដែលគេអាចច្នៃធ្វើម្ហូបបានច្រើនមុខ និងកែច្នៃធ្វើម្ទេសក្រៀម

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងនៅថ្ងៃ​ចន្ទ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ “ម្ទេសហាវ៉ៃ ជាបន្លែផ្លែមួយប្រភេទដែលគេអាចច្នៃធ្វើម្ហូបបានច្រើនមុខ និងកែច្នៃធ្វើម្ទេសក្រៀមបាន”។ នេះបេី​យោង​សៀវភៅណែនាំបច្ចេកទេស សី្តពីដំណាំម្ទេសហាវ៉ៃ​។  ក្រសួង​កសិកម្ម​ បានឱ្យដឹងទៀតថា​ ម្ទេសប្រភេទនេះវាដុះលូតលាស់ល្អនៅលើដីឥដ្ឋស្រាល ... Read More »

ប្រជាពលរដ្ឋចាប់ក្របួចបានជនសង្ស័យម្នាក់បន្លំលួចយកទូរស័ព្ទដៃនៅហាង ស្រីណា បោកអ៊ុត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាម ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ( ទូរស័ព្ទដៃប្រជាពលរដ្ន )នៅហាង ស្រីណា បោកអ៊ុត នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ... Read More »

លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងលំ​នៅដ្ឋានត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មគោលឃាត់ខ្លួន

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣ វេ​លាម៉ោង​០៩និង៤០នាទី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ស្មាន់ លាងភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ប្ដឹងទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពផ្លោះរបងផ្ទះចូលលួច​យកកុំព្យូទ័រយួរដៃ​ ឡេបថប​ និងស្បែ​ក​ជើងស្បែកចំនួន០១គូររបស់គាត់កាលពីវេលាម៉ោង​០១និង​៣០​នា​ទីរំ​លងអធ្រាត្រនាយប់ថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៣ ... Read More »

កិច្ចប្រជុំរឿងប្រាក់ខែកម្មករ ភាគីសហជីពស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកដាក់តួលេខ ២០១ដុល្លារ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកដាក់តួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ... Read More »

ខ្សែបម្រើ Demarai Gray រិះគន់គ្រូបង្វឹក Sean Dyche ក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

ខ្សែបម្រើស្លាបរបស់ក្លិប Everton កីឡាករ Demarai Gray បានចេញមុខរិះគន់អ្នកចាត់ការទូទៅលោក Sean Dyche នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម។ Grey កំពុងតែពិភាក្សាអំពីការចូលរួមជាមួយ Fulhamប៉ុន្តែការផ្លាស់ប្តូរនេះមិនបានសម្រេចមុនពេលទីផ្សារដោះដូរកីឡាករបិទ។ កីឡាករវ័យ២៧ឆ្នាំរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមទួរគី Super Lig ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៤​ ខែកញ្ញា​​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឥណ្ឌាជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ «ស្របតាមការណ៍ពិតក្នុងសតវត្សរ៍ទី២១»

នាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយថា វិធីសាស្រ្តពីពាក់កណ្តាលសតវត្សទី 20 មិនអាចត្រូវគ្នាជាមួយនឹងការណ៍ពិតរបស់ពិភពលោកក្នុងសតវត្សទី 21 ហើយអង្គការអន្តរជាតិចាំបាច់ត្រូវពិចារណាឡើងវិញនូវអាទិភាពប្រតិបត្តិការរបស់ពួកគេ។ នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យអង្គការសហប្រជាជាតិធ្វើកំណែទម្រង់ស្របតាមការណ៍ពិតនៃសតវត្សទី 21 ដើម្បីធានាឱ្យមានតំណាងនៃប្រទេសទាំងអស់។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Press Trust ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដល់ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព

ប្រទេសឥណ្ឌូនេសុី ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បានអញ្ជើញមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពដែលត្រូវបានទទួលស្វាគមន៍ដោយ លោក ... Read More »

នៅព្រឹកស្អែកនេះ ! តុលាការជំនុំជម្រះជនត្រូវចោទ ជាជនជាតិចិន ៨រូប ជាប់ចោទពីបទ បង្ខាំងមនុស្សដោយខុស ច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ : នៅវេលាម៉ោង៨ និង៣០ នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងជំនុំជម្រះ រឿងព្រហ្មទណ្ឌ ករណី ជនត្រូវចោទ ជនជាតិចិន ៨រូប ... Read More »

សេចក្ដីប្រកាសព័ត៌មាន ៖ «គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិននៅ ក្នុងយុគសម័យថ្មី »

ភ្នំពេញ​៖​ គណបក្សប្រជាជនកម្ពុជា​ នៅថ្ងៃទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន«គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការបោះទៅ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។  តបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា លោក លី ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី លោកសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ... Read More »

ប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ នឹងបំពេញទស្សនកិច្ច មកកាន់ព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី០៦-០៩ ខែកញ្ញានេះ!

ភ្នំពេញ​៖​ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី០៦-០៩ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ។  ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ... Read More »

លោកអភិសន្ដិបណ្ឌិត​ ស សុខា ណែនាំឱ្យសិក្សា​ និងពិនិត្យជាក់ស្ដែងក្នុងការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ថ្លែង​ក្នុង​ឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃចន្ទ​ទី០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមានតម្លៃ១១៥ដុល្លារ។ លោកអភិសន្ដិបណ្ឌិត​ ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​ ... Read More »

Arsenal រកបានគ្រាប់បាល់ចុងម៉ោងយកឈ្នះ Man Utd ៣ទល់១ យ៉ាងភ្ញាក់ផ្អើល

ក្រុមកាំភ្លើងធំ Arsenal រកបាន២គ្រាប់ក្នុងម៉ោងបន្ថែម (៩០នាទីបូក) ដើម្បីទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុម Manchester United នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃអាទិត្យ ទី៣ កញ្ញា។ នៅក្នុងការប្រកួតដ៏សំខាន់មួយនេះក្រុម Man United ... Read More »

លោក អុឹម វុត្ថា ៖ មន្រ្តីរបស់ក្រសួងយើងនឹងត្រូវយល់ដឹង និងត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិរបស់ខ្លួន នីតិកាលទី៧ នៃរដ្ឋសភាជាតិ?

ភ្នំពេញ ៖ តោះបងប្អូនក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងអស់គ្នា នាំគ្នាពិនិត្យបន្តិចមើលថាតើតួនាទី និងភារកិច្ចរបស់យើងជាមន្រ្តីរបស់ក្រសួងយើងនឹងត្រូវយល់ដឹង និងត្រូវធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិរបស់ខ្លួន នីតិកាលទី៧ នៃរដ្ឋសភាជាតិ? នេះជាការលើកឡើង របស់លោក អុឹម វុត្ថា ... Read More »

ការព្យាករណ៍ប្រចាំថ្ងៃទី៤ ខែកញ្ញានេះ! ពីស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានានៅកម្ពុជា ប្រចាំថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ។  ជាក់ស្ដែងយោងតាមក្រសួងធនធានទឹក បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨​ ... Read More »

Update ៖ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់បណ្ដាលឱ្យស្លាប់នៅក្រុងសំពៅពូនត្រូវបាននគរបាលខេត្តកណ្ដាលឃាត់ខ្លួនបាន៥នាក់

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ... Read More »

ពូកែ​ណាស់ខាង​បង្ហោះម៉ូតូ​ មានអីប៉ូលិសចាប់បាន​ឱ្យចាប់ម៉ូតូលើកបង្ហោះម្ដងទើបដឹងខ្លួនខុស

ភ្នំពេញ​៖​ យុវជន​ ២នាក់រៀនមិនសូវពូកែរៀនសូត្រ​ ពូកែ​តែខាងបង្ហោះម៉ូតូ​ តាមផ្លូវ​សាធារណៈ​ ដែល​អាច​បង្ក​ការគ្រោះថ្នាក់ដែលអ្នកដ៏ទៃ​ទីបំផុត​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​ ចាប់ឃាត់ខ្លួន​យកមក​អធិការដ្ឋាននគរបាលខណ្ឌ​ ដោះកង់ម៉ូតូចេញរួចឱ្យចាប់ម៉ូតូលើកដើរជុំវិញ​ដង​ទង់ជាតិ​ទើបដឹងខ្លួនខុស។ នេះបេីយោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខណ្ឌទួលគោក​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣។  មន្ត្រី​ជំនាញ​ខណ្ឌ​ទួលគោក​ បានឱ្យដឹងទៀតថា​ កម្លាំងផ្នែកជំនាញ ... Read More »

Liverpool បំបាក់ Aston Villa ៣ទល់០ បន្តជ័យជម្នះឈរក្នុងតំបន់ Top 3

ខ្សែប្រយុទ្ធ Mohamed Salah បានបន្តរកបានគ្រាប់បាល់១គ្រាប់ដោយការស៊ុតបញ្ចូលទីគ្រាប់ទី៣ក្នុងការប្រកួត ខណៈដែលក្រុម Liverpool បានយកឈ្នះក្រុម Aston Villa ៣ទល់០ ដើម្បីបន្តការចាប់ផ្តើមដ៏រឹងមាំរបស់ពួកគេសម្រាប់រដូវកាលនៅក្នុងក្របខ័ណ្ឌ Premier League ថ្មីនេះ។ ក្រុមរបស់លោក ... Read More »

លួចឡំប្រឺតាបាន១លើកមិនឆ្អែត លួចលើកទី២ជាប់ខ្នោះ

    ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ធ្វើសកម្មភាពលួចឡំប្រឺតា(កង់បីឥណ្ឌា)បានសម្រេច១លើក នៅមិនទាន់អស់ចិត្ត លើកក្រោយលួចម្ដងទៀតត្រូវបាននគរបាលក្របួចជាប់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ... Read More »

ចូលសម្ងំក្នុងផ្ទះម្ចាស់ទុកចោល​ ប៉ងលួច​ទ្រព្យសម្បត្តិ​មិនទាន់​បានផង​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ​៖​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ខណៈ​កំពុង​ជិះ​ល្បាត​នាពេលរាត្រី​ ដើម្បីការពារសន្តិសុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ស្រាប់​តែ​ប្រទះឃើញ​បុរសម្នាក់​ បានលួចគាស់ផ្ទះចូលសំងំបំណងលួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ប៉ះចាំថ្ងៃស៊យ​ ត្រូវ​កម្លាំងសមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។  ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០​ ... Read More »

Cristiano Ronaldo រកបាន៨៥០គ្រាប់ហើយក្នុងអាជីព

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា វាជា៨៥០គ្រាប់នៃអាជីពបាល់ទាត់ ហើយគ្រាប់បាល់នេះនៅតែបន្តទៀត បន្ទាប់ពីរូបគាត់ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៥–១ ជួយឲ្យ Al-Nassr យកឈ្នះក្រុមម្ចាស់ Al-Hazm ក្នុង Saudi Pro ... Read More »

ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ! ភ្លៀងនឹងបន្តធ្លាក់ដោយលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​៖​ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស​ (ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣)​ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ ក្រសួង​ធនធាន​ទឹក​ ... Read More »

បន្លំ​ដៃប៉ះ​សង្សារ​របស់​គេ ក្លាយជា​ជម្លោះ​វាយគ្នាផ្អើល​ពេញ​មុខ​ផាប់​កម្សាន្ត​មួយ​កន្លែងយីហោ «​ចាំCrush»

​ភ្នំពេញ៖ យុវជន​ពីរក្រុមបង្កការភ្ញាក់ផ្អើល​ផាប់​កម្សាន្ត​នា​ពេល​រាត្រី​មួយ​កន្លែង​យីហោ «​ចាំ Crush» ខណៈ​នារី​រង​គ្រោះ​ម្នាក់​ដែលភាគីម្ខាងចោទប្រកាន់​ថា៖ «​បានយកដៃ​បន្លំ​ប៉ះ​លើ​រាង​កាយ​របស់​នាង​» រហូត​ដឹង​ដល់​សង្សារ​របស់​នាង ក៏​បង្ក​ឱ្យ​ក្លាយជា​ហិ​​ង្សា​វា​យ​គ្នា​ផ្អើល​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង។ ករណី​ហិង្សា​ខាងលើនេះ បានកេីតឡេីង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ នៅ​ចំណុច​ផាប់​មួយ​កន្លែង​យីហោ «​ចាំ​ក្រាស់ ... Read More »

Update ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ... Read More »

សង្ស័យស្រវឹងស្រា ជនជាតិចិនបើករថយន្តឡិចស៊ីសRX.330បុករះឡំប្រឺតានិងម៉ូតូខូចខាតធ្វើឱ្យមនុស្សរងរបួសធ្ងន់និងស្រាល

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនសង្ស័យស្រវឹងស្រាចេញពីក្លិបកម្សាន្តបើករថយន្តឡិចស៊ីសRX.330បុករះឡំប្រឺតានិងម៉ូតូខូចខាតជាច្រើនគ្រឿងធ្វើឱ្យមនុស្សរងរបួសធ្ងន់និងស្រាលទាំងព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។      អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្តឡិចស៊ីស RX.330 ពាក់ផ្លាកលេខភ្នំពេញ2AL.7905 បើកបរដោយជនជាតិចិនក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវបេតុងដែលគេសង្ស័យថាស្រវឹងចេញពីក្លិបកម្សាន្តបុករះពីក្រោយបណ្តាលឱ្យឡំប្រឺតានិងម៉ូតូ៤ទៅ៥គ្រឿងដែលកំពុងធ្វើដំណើរនិងចតចោលនៅចិញ្ចើមផ្លូវរងការខូចខាតរួមទាំងមនុស្សមានអ្នករងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះបន្ទាន់។     ... Read More »

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ ។ ទី១៖ ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ... Read More »

ខ្លឹមសារជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោក លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ រសៀល, ... Read More »