ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Roth Sopha

អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបចំពោះចេតនាបំភាន់ការពិតរបស់ថៃ និងការបង្វែរការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានដែលកំពុងបន្តរបស់ថៃ ដោយរួមទាំងការទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ថ្កោលទោសចំពោះការ បន្តឈ្លានពានយោធារបស់ថៃ មកលើព្រះរាជាណាចក្រកម្ពុជា និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោល បំណងលាក់បាំងទង្វើខុសច្បាប់របស់ខ្លួន។ ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយ ឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ ... Read More »

នគរបាលស្រុកលើកដែកឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន៥នាក់

ខេត្តកណ្ដាល៖ នៅថ្ងៃ អង្គារ ៤កើត ខែបុស្ស ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥កម្លាំងនគរបាលស្រុកលើកដែកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជន សង្ស័យ៥នាក់។ ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាដំបង់ខេត្តពាក់ព័ន្ធករណីជួញដូរ ... Read More »

នគរបាលស្រុកត្រាំកក់ បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៣នាក់ទៅសាលាដំបូងខេត្តតាកែវ

ខេត្តតាកែវ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលលាយបូរ និងប៉ុស្តិ៍នគរបាលស្រែរនោង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តតាកែវនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ អនុវត្តតាមគោលនយោបាយភូមិ ... Read More »

សប្បុរសជនបន្ដនាំយកអំណោយជូន រដ្ឋបាលរាជធានីភ្នំពេញដើម្បីបន្ដដឹកទៅចែកវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ សប្បុរសជន បន្ដនាំយកអំណោយ ជាសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគ និងថវិកា ព្រមទាំងថ្នាំពេទ្យ ជូនរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានសប្បុរសជនស្ថាប័ន អង្គភាពរដ្ឋ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អំណោយជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ... Read More »

រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុននឹងដាក់ឱ្យដំណើរការឡើងវិញ

អន្តរជាតិ ៖ ថ្ងៃទី២២ ខែធ្នូតាមម៉ោងក្នុងតំបន់ រដ្ឋបាលខេត្ត Niigata របស់ជប៉ុនទទួលបានការអនុម័ត ពីថវិកាបំពេញបន្ថែម ដែលនឹងដាក់ឱ្យដំណើរការរបស់ស្ថានីយន៊ុយក្លេអ៊ែល រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរKashiwazaki-Kariwa ដែលស្ថិតនៅខេត្តNiigata ឡើងវិញ។ សូមរំលឹកថា រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ... Read More »

សាហាវហួសក្មេងទំនេីងត្រៀមចាំកាប់សមត្ថកិច្ចដោយច្រឡំស្មានតែជាដៃគូរប្រយុទ្ធពួកគេ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងនោះថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ចស្រុកបានចុះប្រតិបត្តិការដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក៏ជួបប្រទះនិងក្រុមក្មេងទំនើបស្ទាក់កាប់កណ្ដាលផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ប្រភពខាងលើបានឲ្យដឹងថា ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នឹងបានការណែនាំដាក់ទិសដៅពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានចុះល្បាតតាមមូលដ្ឋាននិងក្នុងភូមិសាស្រ្ដស្រុក ... Read More »

ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងតឺន័រជែងទាក់ដៃ ចង្កូតដួលកិនប្រពន្ធស្លាប់ ប្ដីរងរបួស រួចបើករត់គេចជាង ១០គីឡូម៉ែត្រ

ខេត្តកណ្តាល÷ស្ត្រីជាភរិយាបានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសជាប្ដីរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តកុងតឺន័រ១គ្រឿង បើកជែងទាក់ដៃចង្កូតម៉ូតូ បណ្ដាលឲ្យដួលចូលកង់រថយន្តកិន។ ក្រោយបង្កហេតុ រថយន្តបានព្យាយាមបើករត់គេចជាង ១០គីឡូម៉ែត្រ ទើបសមត្ថកិច្ចរកឃើញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ព្រឹកថ្ងៃទី២២ ធ្នូ ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ... Read More »

គ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកថ្មនៅចំណោទលោកយាយម៉ៅពេជ្រនិលភ្នំស្រួចសំណាងល្អមិនមានអ្នកស្លាប់

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៣០នាទី ត្រង់ចំណុចចំណោទលោកយាយម៉ៅពេជ្រនិល នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ សិ្ថតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាក HYUNDAI ... Read More »

ធ្លាប់ចូលមណ្ឌលកែប្រែ ២ដងមិនរាង! កូនប្រុសញៀនថ្នាំលួចខ្សែភ្លើងលក់មិនបាន ខឹងទាញដំបងវាយម្តាយបង្កើតរបួសដៃ

ខេត្តកណ្តាល÷មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងនៅរសៀលថ្ងៃទី២២ខែធ្នូនេះថា ស្ត្រីជាម្តាយបង្កើតម្នាក់បានរងរបួសហើមជាំដៃយ៉ាងខ្លាំង ក្រោយពីត្រូវកូនប្រុសបង្កើតដែលញៀនថ្នាំនិងធ្លាប់ចូលមណ្ឌលកែប្រែ ២ លើកមកហើយនោះ ទាញដំបងឫស្សីវាយដោយសារតែខឹងឃាត់មិនឲ្យលួចខ្សែភ្លើងក្នុងផ្ទះយកទៅលក់។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២១ ធ្នូ ២០២៥ នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ... Read More »

អតីតប្រធានវិទ្យុបារាំង (RFI)៖ “នាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ ប្រកាសឱ្យយោធាថៃវាយប្រហារកម្ពុជា ដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា”

 ភ្នំពេញ​៖​ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អតីត​ប្រធានវិទ្យុបារាំង (RFI) ដែលបច្ចុប្ប​ន្នជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា៖ “ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ធ្នូនេះ! មនុស្សរបួសធ្ងន់ស្រាល ១២នាក់ ខណៈគ្មានអ្នកស្លាប់ ប៉ុន្តែកើតឡើងចំនួន ៦លើក 

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បណ្ដាលឱ្យមនុស្សរបួសធ្ងន់ស្រាល ១២នាក់ ខណៈគ្មានអ្នកស្លាប់ ប៉ុន្តែកើតឡើងចំនួន ... Read More »

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក-លោកស្រីជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ... Read More »

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយអនុរដ្ឋមន្ត្រីអង់គ្លេស ស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ... Read More »

ប្រធានស៊ីម៉ាក់កម្ពុជា ថា ដ្រូនថៃធ្លាក់ជាលើកទី២ គឺសត្វកុកជាប់ជុងមួយទៀត ហើយពលរដ្ឋខ្មែរចង់ឃេីញសត្វឥន្ទ្រីជាប់ជុងដែរ! 

ភ្នំពេញ៖ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ចាត់ទុកដ្រូនស៊ើបការណ៍របស់យោធាថៃហោះឈ្លានពានដែនអាកាស ហើយធ្លាក់ក្នុងដីកម្ពុជា ថាជា”សត្វកុកជាប់ជុង” និងថាពលរដ្ឋខ្មែរភាគច្រើនចង់ឃេីញ”សត្វឥន្ទ្រីភ្លេចខ្លួនក៏ជាប់ជុង”ដែរ។ លោកអគ្គនាយកស៊ីម៉ាក់ មិនបានបញ្ជាក់ថា “ឥន្ទ្រីភ្លេចខ្លួនជាប់ជុងនោះ” ជាយុទ្ធោបករណ៍អ្វីមួយរបស់ថៃនោះទេ ... Read More »

អរគុណ ! មហាសេដ្ឋីអាម៉េរិក ជាមួយប្រពន្ធជាខ្មែរកម្ពុជាក្រោម បរិច្ចាគថវិកា២៥ម៉ឺនដុល្លារ ជួយទាហានកម្ពុជា និងជនភៀសសឹក

ភ្នំពេញ ៖ មហាសេដ្ឋីអាម៉េរិក ជាមួយប្រពន្ធជាខ្មែរកម្ពុជាក្រោម លោក Chris Larsen និង អ្នកស្រី Lyna Lam បានចូលរួមឧបត្ថម្ភថវិកា ចំនួន ២៥ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា ... Read More »

ថៃបន្តឈ្លានពាន បន្តវាយប្រហារខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ យោធាថៃឈ្លានពាន នៅតែបន្តវាយប្រហារខ្លាំងនៅភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប៉ោយប៉ែត និងតំបន់សំខាន់មួយចំនួនទៀតស្ថិតនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ក្នុងនោះ នៅម៉ោង២ដល់ម៉ោង៣រសៀលនេះ យោធាថៃបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងDK-106 ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ នេះបើតាមលោកស្រី ម៉ាលី ... Read More »

លោក ប៉ែន បូណា ៖ ក្នុងឋានៈជាប្រធានអាស៊ាន ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនាក្នុងស្មារតីអាស៊ាន

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី ២២ ខែធ្នូ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញទទួលអំណោយសប្បុរសជនជាសម្ភារៈ បរិក្ខារ គ្រឿងឧបភោគ បរិភោគជាច្រើនមុខដើម្បីដឹកបន្ដចែកជូនវីរកងទ័ពនិងជនភៀសសឹក

ភ្នំពេញ៖  អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគនិងសម្ភារៈមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ,រដ្ឋបាលខណ្ឌដង្កោ, រដ្ឋបាលខណ្ឌព្រែកព្នៅ និងសប្បុរសជនជាច្រើនរូបទៀតបានបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ខណៈដែលក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌នេះបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានលោក ... Read More »

សប្បុរសជនបន្ដនាំយកអំណោយជាសម្ភារៈ គ្រឿឧបភោគ បរិភោគនិងថវិកា មកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកទៅចែកវីរៈកងទ័ពជួរមុខនិងជនភៀសសឹក 

ភ្នំពេញ៖ សប្បុរសជនបន្ដនាំយកអំណោយជាសម្ភារៈ គ្រឿឧបភោគ បរិភោគនិងថវិកា មកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកទៅចែកវីរៈកងទ័ពជួរមុខនិងជនភៀសសឹក ។ ជាកស្ដែង សប្បុរសជនបាននាំយកថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ... Read More »

តាមចាប់ចោរលួចម៉ូតូពីខេត្តកំពតដល់ខេត្តកំពង់ស្ពឺ ផ្អើលប្រជាពលរដ្ឋកំពុងច្រូតស្រូវនៅស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥នេះថា មុខសញ្ញាចោលលួចម៉ូតូដែលតែងតែធ្វើសកម្មភាពនៅខេត្តកំពតហើយរត់មកលាក់ខ្លួននៅស្រុកគងពិសី ត្រូវសមត្ថកិច្ចបង្ក្រាបបានបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលកំពុងច្រូតស្រូវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកគងពិសី ដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក បានឱ្យកំលាំងព្រហ្មទណ្ឌចុះសហការស្រាវជ្រាវមុខសញ្ញាលួចម៉ូតូឆ្លងខេត្ដ ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យា Ai ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ៖ ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យាAi ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល ... Read More »

ក្រសួងការបរទេសចិន៖ ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃ និងបានធ្វើកិច្ចសម្រុះសម្រួលទៅវិញទៅមកយ៉ាងសកម្ម

ភ្នំពេញ ៖ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃទី ១៩ ខែធ្នូ ថា ក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជានិងថៃ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសភាពការណ៍តាមព្រំដែនកម្ពុជានិងថៃបច្ចុប្បន្ន មិនចង់ឃើញប្រទេសទាំងពីរប្រយុទ្ធគ្នានោះទេ ហើយមានការឈឺចាប់យ៉ាងខ្លាំងនៅពេលមើលឃើញការប៉ះទង្គិចបណ្តាលឱ្យប្រជាជនស៊ីវិលរបស់ប្រទេសទាំងពីរស្លាប់បាត់បង់ជីវិតនិងរងរបួស។ យោងតាមឆន្ទៈរបស់ប្រទេសទាំងពីរ ភាគីចិនបានធ្វើកិច្ចសម្រុះសម្រួលទៅវិញទៅមកជាប់រហូត ... Read More »

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសប្រាប់ពិភពលោកថា «ការ ឈ្លានពានមួយ ដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា គំរូទៅថ្ងៃក្រោយ»

ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រកាសប្រាប់ពិភពលោកអំពីការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ដោយលើកឡើងថា «ការ ឈ្លានពានមួយ ដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា គំរូទៅថ្ងៃក្រោយ»។ តាមរយៈសារមួយទៅកាន់ពិភពលោក ... Read More »

ចក្រភពអង់គ្លេស ចង់ឱ្យមានការបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ដោយគាំទ្រដំណោះស្រាយសន្តិវិធី

ភ្នំពេញ៖ លោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ចក្រភពអង់គ្លេស បានបង្ហាញក្ដីបារម្ភរបស់ចក្រអង់គ្លេសចំពោះជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ដោយលោកស្រីចង់ឱ្យមានការបញ្ចប់ជម្លោះ ដែលកំពុងកើតមានពេលនេះឱ្យបានឆាប់ ហើយងាកមករកដំណោះស្រាយដោយសន្តិវិធី។ ក្ដីបារម្ភរបស់ចក្រភពអង់គ្លេសបែបនេះ ធ្វើឡើងតាមរយៈជំនួបសន្ទនាតាមទូរសព្ទរវាងលោកស្រី Seema Malhotra ... Read More »

ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជារបស់យោធាថៃ

ភ្នំពេញ៖ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជារបស់យោធាថៃ មានសប្បុរសជនជាច្រើនបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ។ មន្ទីរសម្រាកព្យាបាល រ៉ូហ្សាណា បាននាំយកជាស្បៀងមួយចំនួនផ្ដល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ និងរដ្ឋបាលសាលាស្រុកកៀនស្វាយ ដើម្បីផ្តល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធសៀម។ បើតាមលោកវេជ្ជបណ្ឌិត ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

ផ្តើមពីលួចទូរស័ព្ទ ធ្លាយជាមុខសញ្ញាប្រើប្រាស់ជួញដូរដកហូតវត្ថុតាង គ្រឿងញៀន៥កញ្ចប់ទម្ងន់ ៣៧,៨៦ក្រាម 

ខេត្តកណ្តាល ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ នេះថា ជនសង្ស័យ ២នាក់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឈានទៅបង្ក្រាបនិងឃាត់ខ្លួនបានដោយផ្តើមពីលួចទូរសព្ទ ក៏បែកធ្លាយជា មុខសញ្ញា រក្សាទុកប្រើប្រាស់ជួញដូរ ដោយដកហូតវត្ថុតាងគ្រឿងញៀនចំនួន០៥កញ្ចប់ទម្ងន់សរុប ៣៧,៨៦ ក្រាម។ ករណីនេះកើតកាលពីវេលាម៉ោង០៥ទាបភ្លឺថ្ងៃ ទី១៥ខែធ្នូឆ្នាំ២០២៥ ... Read More »

អំណោយសប្បុរសជន ជាច្រើនមុខបន្ដនាំយកមកផ្ដល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួល អំណោយ ពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ គ្រឿបរិក្ខា និងថវិកា ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ... Read More »

ភ្ជួរដីចំការប៉ះត្រូវមីនតោនបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះត្រូវមីនតោនបណ្តាលឱ្យផ្ទុះឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៊ុន សំហឿន ភេទប្រុស ... Read More »