ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

Update ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានទ្បើងជាបន្តបន្ទាប់សម្រាប់អ្នកស្រុកកងមាស

  ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ... Read More »

សម្ដេចក្រឡាហោមនិទានរឿងអភិបាលខេត្តមួយរូបភូតកុហកសម្ដេចតេជោនិងសម្ដេចអំពីទីតាំងភូមិសាស្រ្តព្រោះខ្លួនឯងមិនដែលស្គាល់

ខេត្តព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង បានទម្លាយឲ្យដឹងចំពោះអភិបាលខេត្តមួយរូបដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច។ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី ៩ ខែ មីនា ២០២២ នេះ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ គិតថាជាអភិបាលខេត្ត​ដែល​មិនដែល​ចុះ​មូលដ្ឋាន​ទាល់តែសោះ​ព្រោះ​មិនស្គាល់​ភូមិសាស្ត្រ​របស់​ខេត្ត​ខ្លួន​។ សម្តេច បាន​ថ្លែងថា ... Read More »

អគ្គលេខាធិការ OPEC ព្រមានថា ប្រភពថាមពលពីរុស្ស៊ីមិនមានប្រទេសណាអាចជំនួសបានឡើយ

អគ្គលេខាធិការ OPEC លោក Mohammad Barkindo នៅពេលថ្មីៗនេះបានចេញមកព្រមានថា ពិភពលោកមិនអាចខ្វះប្រភពផ្គង់ផ្គង់ថាមពលប្រេងពីប្រទេសរុស្ស៊ីនោះឡើយ ហើយក៏មិនមានប្រទេសណាមួយអាចជំនួសបានដែរ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវមិនឱ្យយកបញ្ហាថាមពលពាក់ព័ន្ធនឹងវិវាទនយោបាយនោះឡើយ។ នៅក្នុងកិច្ចប្រជុំស្តីពីថាមពល CERAWeek លើកទី៤០ ដែលធ្វើឡើងនៅទីក្រុង Houston សហរដ្ឋអាមេរិកដែលចាប់ផ្តើមកាលពីថ្ងៃទី៧ខែមីនា ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២២នេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន។  អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកជាប់ពន្ធទាំងអស់ ជ្រាបថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ... Read More »

ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ធ្វើនៅ ថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីព្រឹក !

ខេត្តកណ្តាល ៖ សេចក្តីជូនដំណឹង ស្តីពីការកំណត់កាលបរិច្ឆេទនិងមណ្ឌលប្រឡង សម្រាប់ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡង ប្រជែងចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ... Read More »

មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ដោយសារម៉ូតូ២គ្រឿងបុកគ្នានៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់ដែរបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបុកគ្នាយ៉ាងពេញទំហឹងពេលជិះបញ្ច្រាសទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៤​និង​៤៧នាទីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៣១៦ស្ថិតក្នុងភូមិ​ព្រៃ​ស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។    តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ សុខ រតនា  អាយុ​២៧ឆ្នាំ ... Read More »

ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបនាំគ្នាទៅទិញថ្នាំ iodine ព្រោះបារម្ភខ្លាចមានសង្គ្រាមបរមាណូ

ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបបាននាំគ្នាទៅទិញថ្នាំ iodine មករក្សាទុកបង្ការសារធាតុវិទ្យុសកម្ម ព្រោះខ្លាចមានសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ថ្នាំ iodine ជាប្រភេទ (kali iodid) មានសមត្ថភាពក្នុងការកាត់បន្ថយជំងឺមហារីក និងជំងឺជាច្រើនទៀតពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ពិសេសគឺកុមារ។ ថ្នាំនេះបានផលិតឡើងក្រោយ គ្រោះមហន្តរាយបែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្របរមាណូ Chernobyl ... Read More »

នៅថ្ងៃទី០៨ មីនា! សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស៤៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ​២០២២នេះថា៖​ សមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនមនុស្សចំនួ​ន​ ៤៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែមីនាម្សិលមិញនេះ។ ... Read More »

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម,លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កុដិ ... Read More »

បញ្ហាឡាំប្រឺតា(ម៉ូតូ​កង់​៣)ឈប់ចតកកស្ទះចរាចរណ៍នៅផ្លូវលេខ២៧១​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះរៀបចំសណ្តាប់ធ្នាប់​​

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្លូវ​លេខ​២៧១​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ។ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញ​របស់​ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម ... Read More »

ឥណ្ឌា-ចិន ត្រៀមពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់លើកទី១៥

ឥណ្ឌា និងចិន នឹងរៀបចំកិច្ចពិភាក្សាថ្នាក់មន្ត្រីយោធាជាន់ខ្ពស់ជាលើកទី១៥ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។ នេះជាការខិតខំដើម្បីដោះស្រាយវិវាទនិងការប្រឈមមុខតានតឹងដាក់គ្នានាពេលកន្លងមក ក្នុងតំបន់ Ladakh ។ កិច្ចពិភាក្សាថ្នាក់មេបញ្ជាការកងទ័ពរវាងប្រទេសទាំងពីរ នឹងធ្វើឡើងនៅក្នុងទឹកដីឥណ្ឌាស្ថិតនៅតំបន់ព្រំដែន Chushul Moldo។ នៅក្នុងកិច្ចពិភាក្សានេះភាគីឥណ្ឌាសង្ឃឹមថា នឹងដកទាហានចេញពីតំបន់យាមល្បាតរួម ... Read More »

ឃាត់ខ្លួន​ហេីយ​! មន្ត្រីនគរបាលម្នាក់និងបក្ខពួក៤នាក់ ដែលពាក់ព័ន្ធករណីយកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ រួចយកដុំថ្មគប់វាយកម្ទេចម៉ូតូជនរងគ្រោះ

ភ្នំពេញ៖​ ទីបំផុត​! កម្លាំង​សមត្ថកិច្ចជំនាញ​ បានស្រាវជ្រាវ​រហូតឈានដល់ការឃាត់ខ្លួន លោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស និងបក្ខពួក៤នាក់ ក្រោយពាក់ព័ន្ធករណីយកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ រួចហើយ​បានយកដុំថ្មគប់វាយកម្ទេចម៉ូតូរបស់ជនរងគ្រោះថែមទៀត។ សូមរម្លឹកថា​ ករណី​ខាងលើ​នេះ​ បានកើតឡើងតាមមហាវិថីព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ... Read More »

ការអបអរសាទរចំពោះសមិទ្ធផល គម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន របស់ ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន Visa

ភ្នំពេញ៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ ក្រសួងកិច្ចការនារីធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុ​ន Visa បានបញ្ចប់គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន”រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកច្ចដល់ស្រ្តី សហគ្រិនស្រ្តី និងនិសិ្សត ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូហើយកិននារីជាអ្នកបើកធ្លាយខួរស្លាប់ទាំងព្រឹក

ខេត្តស្វាយរៀង ៖ នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗគួរឱ្យរន្ធត់បំផុត ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកពីក្រោយម៉ូតូដែលបើកស្របទិសគ្នាហើយកិនពីលើយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ១៣៤-១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។     យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ... Read More »

បុរសម្នាក់ស្រវឹងស្រាដកកាំភ្លើងខ្លីមកជន្លលេងសើចក៏រៀលកៃត្រូវបុរសម្នាក់ស្លាប់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយអចេតនាពេលស្រវឹងស្រាបានដកកាំភ្លើងខ្លីមកជន្លលេងសើចក៏រៀលកៃទៅត្រូវចំបុរសដែលគាត់ជន្លរកបាញ់នោះបណ្តាលឱ្យស្លាប់ភ្លាមៗកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធីបង្កក់កូនអ្នកជិតខាងក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។    សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផៃ បញ្ញា ... Read More »

សំណុំរឿងជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូគ្រឿងញៀនជាង៦០គីឡូក្រាមនិងអាវុធវែងខ្លី៣ដើម ត្រូវបានតំណាងអយ្យការសាលាដំបូងចោទប្រកាន់ជាស្ថាពរ

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា សំណុំរឿង​ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូគ្រឿងញៀនជាង៦០គីឡូក្រាមនិងអាវុធវែងខ្លី៣ដើម ត្រូវបានតំណាងអយ្យការបេីកការស៊េីបសួរ​រួចរាល់ហេីយ​ពីបទ​ផលិត​ រក្សាទុក​ និងប្រេីប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន​ តាមមាត្រា​៣៩​ មាត្រា​ ៤០​ មាត្រា​៤៥​ ... Read More »

អធិការនគរបាលខណ្ឌឬស្សីកែវ បន្តចុះធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្តចុះហត្ថលេខាផ្តល់សៀវភៅគ្រួសារ (ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ ក្នុងសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសPatriot ទៅកាន់ប្រទេសប៉ូឡូញ

អាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបង្កើនសកម្មភាពការពារ ចំពោះការគំរាមកំហែងក្នុងពេលរុស្ស៊ីកំពុងតែបើកការវាយប្រហារអ៊ុយក្រែន។ សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Adam Miller អ្នកនាំពាក្យទីបញ្ជាការ EUCOM ប្រចាំនៅតំបន់អឺរ៉ុបដែលបានលើកឡើងកាលពីថ្ងៃទី៨ខែមីនាថា «ក្រោមការបញ្ជារបស់ក្រសួងការពារជាតិអាមេរិក និងតបតាមសំណើរបស់ប្រទេសប៉ូឡូញ ... Read More »

ការ​ប្រកួតវគ្គ Play-off ​ជម្រុះ World Cup 2022 របស់ក្រុម​វែល​ជាមួយ​នឹង​អូទ្រីស​នឹង​បន្ត​នៅ​ខែ​មីនា បើទោះបីមានសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន

ការប្រកួតវគ្គ Play-off ដើម្បីស្វែងរកកៅអីទៅកាន់វគ្គជម្រុះ World Cup 2022 របស់វែលទល់នឹងក្រុមអូទ្រីសនឹងប្រព្រឹត្តទៅនៅខែនេះ បើទោះបីជាមានការពន្យារពេលនៃការប្រកួតរវាងស្កុតឡែននឹងអ៊ុយក្រែនក៏ដោយ។ ក្រុមដែលឈ្នះនៃការប្រកួតទាំង២ខាងលើនឹងត្រូវប្រឈមមុខដាក់គ្នានៅទីក្រុង Cardiff នៅថ្ងៃទី២៩ ខែមីនា សម្រាប់កន្លែងនៅប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup ... Read More »

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវយកទីតាំងពីផ្សាររាត្រីទៅដីជ្រោយចង្វាតភ្ជាប់ទៅអរិយក្សត្រ

ភ្នំពេញ៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាយូរអំពីការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឥឡូវនេះរាជរដ្ឋាភិបាលបានកំណត់ទីតាំងសម្រាប់សាងសង់ស្ពានពីភ្នំពេញទៅអរិយក្សត្រ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាង សម្រេចជ្រើសរើសជាផ្លូវការ ហើយ ដោយត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ តភ្ជាប់ទៅទឹកដីជ្រោយចង្វា ក្បែរសណ្ឋាគារសុខា រួចសាងសង់បន្តឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។  លោក ... Read More »

រថយន្តដឹកទំនិញធុនធំរបស់សិប្បកម្មCKHផលិតសំបកដបជ័របើកលឿនខ្វះការប្រុងប្រយ័ត្នបុកចំពីក្រោយរថយន្តធុនតូចរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តដឹកទំនិញធុនធំរបស់សិប្បកម្មCKHផលិតសំបកដបជ័របើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកVITZ ពណ៌សមិនមានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដើម្បីចូលទៅផ្ទះ ... Read More »

មន្ត្រីនគរបាលប៉ុស្តិ៍ពង្រក្រោមម្នាក់ធ្វើអត្តឃាតដោយចងកក្នុងបន្ទប់ទឹក

ខេត្តសៀមរាប ៖ មន្ត្រីនគរបាលប៉ុស្តិ៍ពង្រក្រោម១រូបបានធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹករបស់ខ្លួនស្ថិតនៅក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងែទី៩ ខែមីនា ឆ្នាំ២០២២។    មន្ត្រីនគរបាលដែលចងកធ្វើអត្តឃាតបង្កឱ្យឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនោះមានឈ្មោះ អ៊ន់ ប៊ុនធឿនហៅ (កែប) ភេទប្រុស ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលខ្សែភ្លើងមួយដើមយ៉ាងសន្ធោសន្ធៅនៅខណ្ឌដង្កោ

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបាន​ឆាបឆេះបង្គោលខ្សែភ្លើងមួយដើមយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ កាលពីវេលា​ម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ទី៩​ ខែមីនា​​ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។    ... Read More »

Real Madrid ត្រូវការឈ្នះ PSG នៅជើងទី២ ខណៈ Man City មានសង្ឃឹមច្រើនឡើងវគ្គ៨ក្រុមនៅ Champions League នាត្រីនេះ

ក្រុម Real Madrid នឹង​សម្លឹង​រក​ការ​សង្គ្រោះ​ពី​ការ​ប្រកួត​ជើង​ទី១​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ១៦ នៅ​ពេល​ដែល​ក្រុមនេះ​ស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint-Germain នៅកីឡដ្ឋាន Estadio Santiago Bernabéu ... Read More »

ពិធីប្រកាសចូលកាន់តំណែង ​អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ... Read More »

ព្រោះតែរឿងមួយនេះលោក រ៉េន នីតារា បានធ្វើដំណើរពីកម្ពុជាយកបាច់ផ្កាទៅដល់កន្លែងកាន់ទុក្ខសព Tangmo

ថៃ៖ មានការចាប់អារម្មណ៍នៅថ្ងៃនេះបន្ទាប់ពីគេបានឃើញតារាបង្ហាញម៉ូត និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយលោក រ៉េន នីតារា បានបង្ហាញមុខនៅក្នុងប្រទេសថៃនិងបានធ្វើដំណើរទៅកាន់តំបន់កំពង់ផែនៃទន្លេចៅប្រាយ៉ា ដែលជាទីតាំងពលរដ្ឋថៃយកបាច់ផ្កាដាក់ និងជាការបង្ហាញពីការកាន់ទុក្ខសពតារាថៃនាង Tangmo Nida ដែលបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២។ មិនមែនជារឿងចៃដន្យឡើយដែលតារារូបនេះធ្វើដំណើរទៅកាន់ទីនោះប៉ុន្តែមានរឿងមួយដែលបានជំរុញចិត្តលោកឲ្យទៅដល់ទីនេះនឹងគោរពទៅដល់ការលះបង់ធំធេញរបស់តារាថៃរូបនេះចំពោះក្រុមគ្រួសារ។  ក្នុងនេះដែរអ្វីដែលជំរុញចិត្តលោកឲ្យទៅដល់ទីកន្លែងនោះដោយនាំយកផ្កាមួយបាច់ធំឧទ្ទិសជូនតារាសម្ដែងថៃ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ១៩៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៣៣៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៩ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៩៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣៣៩នាក់ អ្នកជំងឺស្លាប់​​គ្មាន​​ ។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រុមគ្រូពេទ្យជំនាញធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ  ... Read More »

អគ្គនាយកស៊ីម៉ាក់​ និងប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀង​លេីជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន៦,៣៥៥,៧២០ដុល្លារ

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅព្រឹក​ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះថា៖​​ ... Read More »

កម្ពុជាបន្តប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន​ ១០គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីពិធីប្រគល់-ទទួល រថយន្តដឹកវ៉ាក់សាំងចំនួន​ ១០គ្រឿង​ ដែលជាអំណោយសប្បុរសធម៌របស់ព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ... Read More »