ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នារីម្នាក់ឈប់ម៉ូតូនិយាយទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ​ត្រូវជនសង្ស័យរត់មកឆក់ទូរស័ព្ទបានសម្រេច​

​    ភ្នំពេញ​ ៖​ នារីវ័យក្មេងម្នាក់​ត្រូវបានជនសង្ស័យម្នាក់រត់មកឆក់យកទូរស័ព្ទដៃបានសម្រេច​ ខណៈដែលកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទនៅប្របចិញ្ចើមផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាវេលាម៉ោង៣​និង៥០នាទីរសៀលថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២២​ ។  ​    នារីរងគ្រោះបានប្រាប់ឱ្យដឹងថា​ ... Read More »

បញ្ជូនខ្លួន លោកប៉ូលិសនិងបក្ខពួក ៤នាក់ទៀត ដែលយកកាំភ្លើងភ្ជង់និង វាយខ្នោះ លើជនរងគ្រោះ មកកាន់តុលាការហើយ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០២២ បានធ្វើការបញ្ជូនខ្លួនលោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស និង បក្ខពួក៤នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណី យកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ ព្រមទាំងបានយកដុំថ្មគប់វាយកម្ទេចម៉ូតូរបស់ជនរងគ្រោះ ។ ... Read More »

កិច្ចជំនួបពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ... Read More »

ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ បើកកិច្ចប្រជុំ !

ភ្នំពេញ ៖ ដោយសារបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ជាសាកល និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន បានជះឥទ្ធិពលផលដល់សេដ្ឋកិច្ចជាតិ និយាយជារួម និងដោយឡែកប៉ះពាល់ដល់ការងារធានា របស់កងយោធពខេមរភូមិន្ទ(ខ.ភ.ម)ផងដែរ។ នេះជាប្រសាសន៍របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ... Read More »

រុស្ស៊ីប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប

ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃទី១០ ខែមីនា បានដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី ដែលបានបញ្ជាក់ថា រុស្ស៊ីនឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ។ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហគមន៍អឺរ៉ុប EU កំពុងតែបំផ្លាញស្ថាប័នដែលបានបង្កើតឡើងដើម្បីរក្សាសិទ្ធិមនុស្ស ច្បាប់ និងប្រជាធិបតេយ្យ។ រុស្ស៊ីគឺជាសមាជិកក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ១៩៩៦ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការជួបជុំអបអរសាទរសមិទ្ធផលទាំងឡាយ គឺបង្ហាញពីសាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជា ដែលមានប្រជាជនចំរុះជាតិសាសន៍ និងសាសនា

ខេត្តកំពត ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ... Read More »

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន-រុស្សីចាប់ផ្តើមពិភាក្សានៅតួកគី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba បានចាប់ផ្តើមពិភាក្សាគ្នានៅក្នុងប្រទេសតួកគី ។ នេះជាជំនួបពិភាក្សាជាន់ខ្ពស់លើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី ២៤ខែកុម្ភៈមក។ រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរចាប់ផ្តើមពិភាក្សានៅតំបន់រមណីយដ្ឋាន Antalya ... Read More »

បទអន្តរាគមន៍ក្នុងសិទ្ធិឆ្លើយតប របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ទៅកាន់គណៈប្រតិភូសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ៖ បទអន្តរាគមន៍ក្នុងសិទ្ធិឆ្លើយតប របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន ទៅកាន់គណៈប្រតិភូសហរដ្ឋអាមេរិក នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់មជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជានៅខេត្តកំពត

ខេត្តកំពត ៖ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

សម្តេចក្រឡាហោម ស ខេង ៖ យើងគួរបើកយុទ្ធនាកាវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែងច្រើនពេក !

ខេត្តបាត់ដំបង ៖ ពាក់ព័ន្ធនឹងការដោះស្រាបញ្ហារបស់ប្រជាពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានផ្ដល់ទស្សនទានដល់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងថា«យើងគួរបើកយុទ្ធនាកាវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ព្រោះបើធ្វើមួយឃុំក្រែងច្រើនពេក អ៊ីចឹងអាចចុះទៅភូមិ រៀបចំនៅក្រោមដើមឈើ ក្រោមកុដិលោក ឬសាលារៀននាថ្ងៃទំនេរសៅរ៍អាទិត្យ ដើម្បីស្ដាប់សំណើរ ... Read More »

លោក Gordon Lee អតីតអ្នកចាត់ការទូទៅរបស់ក្លិប Everton បានទទួលមរណភាពក្នុងវ័យ៨៧ឆ្នាំ

ក្លិបអង់គ្លេសបានប្រកាសថា អតីតអ្នកចាត់ការក្លិប Everton លោក Gordon Lee បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ លោក ... Read More »

កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចុះឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង​ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន​០១/២០២២ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយបានធ្វើការឃាត់ខ្លួនបញ្ជូនទៅសលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង​១១៖៤០នាទី​ ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២២នៅផ្ទះស្ថិតក្នុងភូមិជ្រី​ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ ការចុះចាប់ខ្លួនជនសង្ស័យខាងលើនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចេញដោយលោកឈុន ច័ន្ចសីហា ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

បារាំងព្រមានពីការកើតឡើងម្តងទៀតនៃវិបត្តិប្រេងដូចឆ្នាំ១៩៧៣

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង បានលើកឡើងថា ស្ថានភាពនៃតម្លៃប្រេងកើនឡើងខ្ពស់ដោយសារតែផលប៉ះពាល់បង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនដែលនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យថាមពលប្រេងដូចនៅឆ្នាំ១៩៧៣។ សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៩ខែមីនាថា វិបត្តិថាមពលប្រេងនៅពេលនេះគឺពិតជាធ្ងន់ធ្ងរប្រហាក់ប្រហែលនឹងវិបត្តិប្រេងកាលពីឆ្នាំ១៩៧៣នោះដែរ។ លោក Bruno ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​៖​ បេី​កកិច្ចប្រជុំស្វែងរកធនធានគាំទ្រសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលមុខរបរដល់សហគមន៍នៅខេត្តកំពង់ធំ

ខេត្ត​កំពង់ធំ​៖​ «ក្រសួងបរិស្ថានមានបេសកកម្មចម្បង ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ការផ្តល់ជម្រើសមុខរបរ សំដៅកាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង» នេះជាការលើកឡើងរបស់លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុង «កិច្ចប្រជុំស្វែងរកធនធានគាំទ្រសម្រាប់រៀបចំវគ្គបណ្ដុះបណ្ដាលមុខរបរដល់សហគមន៍នៅខេត្តកំពង់ធំ» នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ... Read More »

Murray បរិច្ចាគប្រាក់រង្វាន់ពីការប្រកួតដើម្បីជួយកុមារអ៊ុយក្រែន

Andy Murray អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោកបាននិយាយថា គាត់នឹងបរិច្ចាគប្រាក់រង្វាន់របស់គាត់ដែលបានទទួលពីការប្រកួតកីឡាវាយតឺន្នីសក្នុងឆ្នាំ២០២២ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់កុមារដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន២លាននាក់ដែលភាគច្រើនជាស្ត្រី និងកុមារឥឡូវនេះបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយរុស្ស៊ី​ហៅ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា​ជា “ប្រតិបត្តិការ​ពិសេស”។ Murray ដែលជាឯកអគ្គរដ្ឋទូតរបស់ UNICEF ... Read More »

គណៈកម្មការទី៣ រដ្ឋសភាស្វែងយល់បន្ថែមពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការប្រែប្រួលអាកាសធាតុ

ខេត្ត​កំពត​​៖​ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ... Read More »

ម៉ាឡេស៊ីនឹងចាត់ទុកកូវីដ-១៩ ជាជំងឺធម្មតាចាប់ពីថ្ងៃទី១ខែមេសាទៅ

ចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២ តទៅ ប្រទេសម៉ាឡេស៊ីនឹងចាត់ទុក កូវីដ-១៩ជាជំងឺធម្មតា ដូចជាជំងឺផ្តាសាយដែរ។ ការសម្រេចខាងលើគឺក្រោយពេលម៉ាឡេស៊ីមានពលរដ្ឋពេញវ័យដល់ទៅ៩៨,៧% បានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមាន៦៤% បានចាក់ដូសជំរុញ។ ក្នុងពេលនេះដែរ ករណីឆ្លងកូវីដ-១៩ ដែលអាចឈឺធ្ងន់នៅក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងកម្រិតទាបបំផុត ។ ក្រុមអ្នកជំនាញសុខាភិបាលបានប្រកាសថា នេះជាជំហានចំបាច់បំផុតដើម្បីដំណើរការសេដ្ឋកិច្ចទាំងស្រុងឡើងវិញក្រោយរងផលប៉ះពាល់៣ឆ្នាំកន្លងមក ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សំណូមពរ ឲ្យសមាជិក របស់ខ្លួនពេលចុះមូលដ្ឋានត្រូវ សហការ ជំរុញការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានគ្រប់គ្នា

ភ្នំពេញ ៖ លោកម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសំណូមពរ ដល់ សមាជិក ក្រុមប្រឹក្សារាជធានី ដែល ចុះទៅ មូលដ្ឋាន ខណ្ឌ ... Read More »

ក្រសួងការបរទេសកម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបមក លោក-លោកស្រី តំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កម្មវត្ថុ ៖ ការអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ខាងក្រសួងបញ្ជាក់ថា, ខ្ញុំសូមជម្រាប ... Read More »

ការស្ថាបនាផ្លូវជាតិ២ របស់ក្រុមហ៊ុនហាន់សុិញ ដំណើរការយឺតយ៉ាវបំផុត អាចកង្វះខាតគ្រឿងចក្រ !

ភ្នំពេញ ៖ សូមបញ្ជាក់ជូនថា, កន្លងទៅក្រុមហ៊ុនហាន់សុិញ មានកំហុសធ្ងន់ធ្ងរបំផុតករណីស្ថាបនាផ្លូវជាតិលេខ២១ បេ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅកាន់ស្រុកកោះធំ ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីមានការ ស្រុត ប្រេះ ស្រាំ ឈានដល់លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ... Read More »

នៅពេទ្យធ្មេញ​យីហោ អុី​ មេក​ ក្នុងខណ្ឌដង្កោ​មានបុគ្គលិកម្នាក់ដេកស្លាប់លើសាឡុង

      ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ ពេលគេឃើញយុវជនម្នាក់ដែលជាបុគ្គលិកពេទ្យធ្មេញ​បានដេកស្លាប់នៅលើសាឡុង​ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ​កាលពីវេលាម៉ោង១០និង៥នាទីព្រឹក​ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចពេទ្យធ្មេញ​ អុី​ មេក​ ផ្ទះលេខ១០៤​ ក្នុងភូមិសំបួរ ... Read More »

លោក ឃួង ស្រេង ៖ គិតត្រឹមដើមឆ្នាំ២០២២នេះនៅភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង១.៦០០អគារ និងមានគម្រោងសង់ថ្មីជាង១.០០០គម្រោង ក្នុងទំហំទឹកប្រាក់ជាង២,២៦ ពាន់លានដុល្លាអាមេរិក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និង អគារខ្ពស់ៗចំនួន១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ខណៈកំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែងដោយប្រើប្រាស់ឧបករណ៍ហាមឃាត់

ខេត្តពោធិ៍សាត់ ៖ កាលព្រឹកម្សិលមិញថ្ងៃពុធ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់លើ ... Read More »

រថយន្តស្ទូចសង្ស័យហ្វ្រ័ងមិនជាប់ជ្រុលបុករះកងបីពីរគ្រឿងនិងរថយន្ត១គ្រឿងខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងខណៈពេលដែលកំពុងតែបើកសង្ស័យតែហ្វ្រ័ងមិនស៊ីទើបជ្រុលទៅបុករះជាមួយនឹងម៉ូតូកង់បី២គ្រឿងនិងរថយន្តព្រូសមួយគ្រឿងទៀតបណ្ដាលរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ១៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឱ្យដឹងថា  ... Read More »

កម្លាំងនគរបាលការពារព្រំដែនទទួលពលករខ្មែរ ១៤៧ នាក់វិលត្រឡប់ពីធ្វើការនៅថៃមកកម្ពុជាវិញ

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨១៩ សហការជាមូយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអន្លក់ និងកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃចូលស្រុកវិញចំនួន១៤៧នាក់ ។   ការចុះទទួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ... Read More »

រថយន្តពីរគ្រឿងបើកប្រដេញក្រុមក្មេងស្ទាវជិះម៉ូតូ​វ៉ា​ក់​អើ​ជាមួយនឹង​រទេះដឹក​បន្លែក៏ជ្រុលបុករថយន្តគ្នាមិនដឹងថាមានរឿងអ្វី

​ភ្នំពេញ ៖ រថយន្ដ Ford Ranger ​បើកបរ និង​រួម​ដំណើរ​ដោយ​យុវជន​មួយ​ក្រុម ហើយ​បាន​បើក​ប្រដេញ​គ្នា ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក Ford Rapter ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត ... Read More »

Update ៖ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា : កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ចេញសេចក្តីបំភ្លឺ ក្នុងនោះលើកឡើងនូវសារសំខាន់ ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអបអរសាទរគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន

ភ្នំពេញ : សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមអបអរសាទរគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន ... Read More »

ចេញពីផឹកសុីក្នុងក្លឹបក្មេងស្ទាវ២ក្រុមបើកម៉ូតូធាក់​គ្នា​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល

​ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម​ចេញពី​ផឹកស៊ី​សប្បាយ​នៅ​ក្នុង​ក្លឹបហើយ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​ធាក់​គ្នា​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ផ្លូវថ្នល់ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក​ហុងដា​ប៊ីត ពណ៌​ខ្មៅ ... Read More »