ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជំុត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៣.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ …!!

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

អុីស្រាអែលអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិដល់ជនជាតិប៉ាឡេស្ទីន

អុីស្រាអែលទើបតែបានអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិជូនពលរដ្ឋប៉ាឡេស្ទីនដែលបានរៀបការជាមួយជនជាតិអុីស្រាអែល។ កាលពីយប់ថ្ងៃទី១០ ខែមីនា រដ្ឋសភាអុីស្រាអែលបានបោះឆ្នោតអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិដលជនជាតិប៉ាឡេស្ទីនដែលរស់នៅតំបន់កាហ្សា និងតំបន់ជេរូសាឡឹមខាងលិច បើទោះបីបានរៀបការជាមួយជនជាតិអុីស្រាអែលក្តី។ ទាំងនោះហើយបានបង្ខំឱ្យគ្រួសារជនជាតិប៉ាឡេស្ទីនជាច្រើនត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ ច្បាប់ខាងលើមានឈ្មោះថា«ច្បាប់ពលរដ្ឋ» ត្រូវបានសភាអុីស្រាអែលបោះឆ្នោតអនុម័តនៅក្នុងកិច្ចប្រជុំ ដោយទទួលបានសំឡេងគាំទ្រ៤៥សំឡេង និងប្រឆាំង១៥សំឡេង។ ច្បាប់នេះនឹងជំនួសច្បាប់បណ្តោះអាសន្នដែលបានអនុវត្តកាលពីឆ្នាំ២០០៣ ។ ក្រុមអ្នកគាំទ្រច្បាប់នេះបានលើកឡើងថា ច្បាប់នេះអាចធានាសន្តិសុខដល់ប្រទេសអុីស្រាអែល ... Read More »

ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធរនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្រោមអធិតបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធរនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ... Read More »

ករណីទន្ទ្រានដីតំបន់៣ ត្រូវបានឃាត់ខ្លួនអ្នកប្រព្រឹត្ត១៧នាក់ និងពលរដ្ឋប្រគល់ដីឲ្យរដ្ឋជាង ១ម៉ឺនហិកតា

ខេត្តបាត់ដំបង ៖ យោងតាមលទ្ធផលក្នុងកិច្ចប្រជុំអន្តរក្រសួងកន្លងមកបានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបឃាត់ខ្លួនក្រុមអ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួន ១៧នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ហើយចំពោះយុទ្ធនាការបង្ក្រាបទប់ស្កាត់ករណីខាងលើនេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋចំនួន ២.៧២៩គ្រួសារ បានចូលរួមប្រគល់ដីឲ្យរដ្ឋវិញដែលមានផ្ទៃដីចំនួន ១៣.៨២៥ហិកតា ... Read More »

រុស្ស៊ីស្នើដល់អង្គការសហប្រជាជាតិស្រាវជ្រាវពីអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន

ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថា អាមេរិកបានបើកការស្រាវជ្រាវផលិតអាវុធជីវសាស្ត្រ ដែលមានវីរុសបង្កជំងឺដ៏គ្រោះថ្នាក់ តាមរយៈសត្វស្លាបអាចហោះហើរនាំវីរុសទៅគ្រប់ទិសទី ។ សារព័ត៌មានRT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី១១ខែមីនា បានអំពាវនាវដល់អង្គការសហប្រជាជាតិកោះប្រជុំស្តីពីកម្មវិធីអាវុធជីវសាស្ត្រដែលបានហាមប្រាម ត្រូវបានអាមេរិកនិងអ៊ុយក្រែនស្រាវជ្រាវផលិតនៅក្នុងប្រទេសអ៊ុយក្រែន។ នៅពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃ១១ខែមីនា (ពេលវេលានៅញូវយ៉ក) តបតាមការស្នើរបស់រុស្ស៊ី ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការចោទប្រកាន់ពីការផលិត ... Read More »

អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំ

ខេត្តបាត់ដំបង ៖ ផ្ទះឈើ០១ខ្នងរួមជានិងទ្រព្យសម្បត្តិមួយចំនួនធំផងនោះត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងកាលពីវេលាម៉ោង ០៣និង៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »

រយៈពេល ១០ ថ្ងៃនេះខេត្តសៀមរាបសម្រេចបានការធ្វើជំរឿនសេដ្ឋកិច្ច៦០ភាគរយហើយ

ខេត្តសៀមរាប ៖ ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាបានចាប់ផ្ដើមពីថ្ងៃទី១ខែមីនាហើយ នៅក្នុងខេត្ដសៀមរាបក៏បាននឹងកំពុងដំណើរ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ខែ មីនានេះ អនុវត្ដបានប្រមាណ ៦០ភាគរយហើយ ក្នុង ចំណោមសហគ្រាសអាជីវកម្មសេដ្ឋកិច្ចជិត ៥ម៉ឺនទីតាំង ដែល​បាន​ចុះ​បញ្ជី​សេដ្ឋកិច្ច​នៅក្នុងខេត្ដនេះ។ មន្ត្រីចុះធ្វើជំរឿនកំពុងធ្វើការងារយ៉ាងសកម្មបន្តទៀតប្រយោជន៍ដើម្បីអោយការជំរឿននេះបញ្ចប់តាមផែនការ។ ប្រធានមន្ទីរផែនការខេត្ដសៀមរាបលោកហាក់ ... Read More »

សហភាពសហគមន៍កសិកម្មខេត្តកណ្តាល នឹងក្លាយជាទីប្រមូលផ្តុំកសិផល និងផ្សារបោះដុំដ៏ធំនៅខេត្តកណ្តាល

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ សហគមន៍កសិកម្មចំនួន ១១ នៃស្រុកកោះធំ ស្រុកលើកដែក និងស្រុកស្អាង បានស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពសហគមន៍កសិកម្មនៅខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម ... Read More »

លោកឧត្តមសេនីយ៍ទោ​​ ជួន​ ណារិន្ទ​៖​ កម្លាំងជំនាញ​បន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅលេីផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យ៉ាង​ដូច្នេះ​ថា៖​ ដើម្បី​ការពារ​សុខ​សុវត្ថិ​ភាពជូនប្រជាពលរដ្ឋរស់នៅទូទាំងខេត្តព្រះសីហនុ​ ក៏ជាភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ​ លោកចាត់ឱ្យកម្លាំងជំនាញចម្រុះបន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើស នៅតាមទីតាំងសំខាន់ៗ​ជារៀង​រាល់​ថ្ងៃ​។  ជាក់ស្ដែង​នៅយប់ថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ ... Read More »

បុរសម្នាក់គ្មានប្រាក់ទិញម្ហូបឱ្យប្រពន្ធនិងកូនបានតខ្សែភ្លើងទៅឆក់ត្រីក្នុងទឹកស្រះភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

   ភ្នំពេញ ៖ បុរសម្នាក់បានតខ្សែភ្លើងពីក្នុងបន្ទប់ជួលចុះទៅឆក់ត្រីក្នុងទឹកស្រះដើម្បីយកមកធ្វើម្ហូបឱ្យប្រពន្ធនិងកូនតូចៗហូប តែភ្លាត់ស្នៀតបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្សុី។    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងក្បែរបន្ទប់ជួល ក្នុងភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។    ... Read More »

ហុងគ្រីប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មលើវិស័យថាមពលប្រេងនិងហ្គាសរបស់រុស្ស៊ីឡើយ

សារព័តមានរ៉យទ័របានផ្សាយថា នាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសថា អឺរ៉ុបនឹងមិនដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនិងឧស្ម័នរបស់ប្រទេសរុស្ស៊ីនោះឡើយ។ ការប្រកាសខាងលើក្នុងពេលដែលថ្នាក់ដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នានៅក្នុងប្រទេសបារាំង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសថា «បញ្ហាសំខាន់បំផុតសម្រាប់យើងនាពេលនេះគឺដោះស្រាយបញ្ហាតាមបែបងាយស្រួល គឺយើងមិនមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ីនោះឡើយ ដូច្នេះប្រភពផ្គត់ផ្គង់ថាមពលនឹងទទួលបានការធានានាពេលខាងមុខ» ។ កន្លងមក សារព័ត៌មាន ... Read More »

ពូកែ​ចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈគ្មាន​សណ្តាប់ធ្នាប់​ ចុងក្រោយ​នគរបាល​ជំនាញ​ ធ្វើ​រឿងមួយនេះ…!

ភ្នំពេញ​៖​ រថយន្ត​ជា​ច្រើន​គ្រឿង​ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ចរាចរណ៍​ អនុវត្ត​វិធានការ​ច្បាប់​យកទៅណែនាំ​ និងផាកពិន័យ​ បន្ទាប់ពី​ម្ចាស់​រថយន្ត​ទាំងអស់​នោះ​ នៅតែ​ផ្គេីន​ដោយ​បន្តចតនៅលេីចិញ្ចើមផ្លូវសាធារណៈគ្មាន​សណ្តាប់ធ្នាប់​។  ជាក់ស្ដែង​បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ... Read More »

មន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញថា៖ ភ្នំពេញ មានការអភិវឌ្ឍច្រើន និងមានការទាក់ទាញខ្លាំងពីសំណាក់ ភ្ញៀវទេសចរណ៍ជាតិ .អន្ដរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ មន្ដ្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងនៅថ្ងៃ១១ មីនា ២០២២នេះថា៖ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានភ្ញៀវ ទេសចរណ៍ ជាតិ.អន្ដរជាតិ បានចាប់អារម្មណ៍ ខ្លាំងចូលមកទស្សនា ក៏ដូចជាមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើន មិនធ្លាប់មានពីមុនមក ។ ... Read More »

និស្សិត​ម្នាក់ចូល​ទិញ​ម្ហូបនៅក្នុង​ផ្សារ​ធំ​បាត់​ដំ​បងចេញមកវិញត្រូវចោរលួចម៉ូតូបាត់

ខេ​ត្តបាត់ដំ​បង ​៖ និស្សិតម្នាក់ចូលទៅ​ទិញ​ម្ហូបនៅក្នុង​ផ្សារ​ធំ​បាត់​ដំ​បង (ផ្សារ​ណាត់) ចេញមកវិញត្រូវចោរលួចយកម៉ូតូបាត់​ទាំងព្រឹក​ដោយ​សុវត្ថិ​ភាព។ ហេតុការណ៍នេះបានកើតឡើង កាលពី​​ម៉ោង៩ព្រឹក​ថ្ងៃ​ទី១១ មីនា ឆ្នាំ២០២២ នៅក្រុង​បាត់ដំបង​។ ប្រភព​ពី​សមត្ថកិច្ចបាន​ឲ្យដឹ​ង​ថា ម៉ូ​តូ​ដែលម៉ូតូដែលត្រូវចោរកាច់សោកលួចយកទៅបាត់​នោះ​ម៉ាក Honda Scoopy ពាក់​ស្លាក​លេ​ខ ... Read More »

ប្រើធម៌ក្តៅហើយ ! អភិបាលខេត្តកំពង់ចាមព្រមានចាប់មន្ត្រីណា ដែលផ្អិបឯកសារទុកដើម្បីទារលុយពីពលរដ្ឋទៅ អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងខ្លួនម្តង !

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យដឹងថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមុិញ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាមមានប្រជាពលរដ្ឋសរុបប្រមាណជាជាងមួយលាននាក់ ដូច្នេះត្រូវប្រើប្រាស់ឯកសារអត្រានុកូលដ្ឋានច្រើន ហើយឯកសារទាំងនោះត្រូវផលិតចេញពីថ្នាក់ជាតិ។  ... Read More »

Ubdate ៖ ទីបំផុតតុលាការឃុំខ្លួនជនជាតិវៀតណាម៨នាក់ ករណីនេសាទខុសច្បាប់ស្ដីពីជលផល

ខេត្តពោធិ៍សាត់ ៖ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជាក់តាមបណ្ដាញសង្គម(តេឡេក្រាម)នាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ប្រធានក្លិប PSG លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ត្រូវបានស៊ើបអង្កេតដោយ UEFA

ប្រធានក្លិបយក្សនៅបារាំង Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រឈមមុខនឹងមន្ត្រីរៀបចំការប្រកួតបន្ទាប់ពីការបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធក្រោមថ្វីជើងក្លិប Real Madrid ។ លោក ... Read More »

ការចាក់វ៉ាក់សាំង ការការពារជំងឺកូវីដ.១៩ Pfizer ដូសជំរុញឬដូសទី៤ ជូនដល់ក្រុមអាយុ ចាប់ពី ១៨ឆ្នាំឡើង ក្នុងខេត្តមណ្ឌលគិរី​ ចាប់ពីថ្ងៃទី ១៤ ខែមីនា​ ឆ្នាំ២០២២

ខេត្តមណ្ឌលគីរី ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយស សូមជម្រាប់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី នឹងផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី៤ ដោយប្រើវ៉ាក់សាំងPlizer ចាក់ជូនដល់ ក្រុមអាយុចាប់ពី ... Read More »

ក្រសួងការបរទេសកម្ពុជាបានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការបោសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃកបទ.សអ បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១១ ... Read More »

បញ្ហាសំខាន់នៃដំណើរការបោះឆ្នោតឃុំ-សង្កាត់គឺមានការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ២០២២នេះថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយរយៈពេលបីថ្ងៃ មានការរកឃើញការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន ... Read More »

ក្រុមការងារចម្រុះ CHARLIE21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មទៅលើកុមារអាយុ ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី៩ ខែមីនា វេលាម៉ោង៦ និង៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ នៅម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះបានរាយការណ៍ថាមិនឃើញក្មេងស្រីនេះត្រឡប់មកផ្ទះវិញ។ មន្ត្រីនគរបាលមូលដ្ឋានបានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថាក្មេងស្រីនេះមិនមានវត្តមានចូលរៀនទេនៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។ មន្ត្រីនគរបាលមូលដ្ឋាន ... Read More »

ឈុតតំណាងជាតិរូបក្ងោករបស់ប៊ី សុធារីត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss Charm International

      ភ្នំពេញ៖ ទស្សនិកជននៅតែទន្ទឹងរង់ចាំតាមដានកម្មវិធីប្រកួតកញ្ញាឯក Miss Charm International 2021 ដែលបានពន្យារពេលប្រកួតជាច្រើនខែកន្លងមកនោះ នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅអំឡុងចុងខែមេសាឆ្នាំ ២០២២ ខាងមុខនេះ។ មានការចាប់អារម្មណ៍មិនតិចនោះទេក្រោយពីឈុតតំណាងជាតិសម្រាប់កញ្ញាឯកពីកម្ពុជាប៊ី សុធារី ... Read More »

លោក ណុប ចំរើន ៖ ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា

ខេត្តស្វាយរៀង ៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋគ្រប់រូប ស្ថិតនៅជិតស្និតដឹងច្បាស់ពីតម្រូវការ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ... Read More »

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។  ប្រសាសន៍លើកឡើងរបស់នាយសេនីយ៍ ធ្វើឡើងនៅក្នុងឱកាសទទួលជួបជាមួយនាយឧត្តមនាវី ស៊ុមប្រាសុង ... Read More »

មន្ត្រីនគរបាលមួយរូបសម្តែងក្តីសប្បាយរីករាយ ខណៈប្រធាននាយកដ្ឋានវិទ្យុទាក់ទង ផ្តល់ថវិកាចំនួន ៥.០០០ដុល្លារសម្រាប់ទិញដីធ្វើផ្ទះ

ភ្នំពេញ ៖ ថ្ងៃទី១១ ខែមីនា២០២២ នេះ គេបានលើកពី លោកវរសេនីយ៍ត្រី រស់ ឆាយហឿង នាយផ្នែកអធិការកិច្ច នៃនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្តែងក្តីសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ... Read More »

កម្ពុជា​! ទីផ្សារ​នាំចេញ​ត្រចៀកកាំ​ សង្ឃឹមថា​​នឹង​ល្អ​ច្រើនជាង​មុន​

ភ្នំពេញ​៖ បន្ទាប់ពី​រាជ​រដ្ឋាភិបាល​ទទួលស្គាល់​ផ្លូវការ​ក្នុងការ​បង្កើត​សមាគម​ត្រចៀក​កាំ​ខ្មែរ​ កាលពីដើម​ខែមីនា​ ឆ្នាំ​២០២២​នេះ​ លោក ស៊ុយ កុក​ធាន តំណាង​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​ កាលពីថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ បានបង្ហាញ​ក្តីសង្ឃឹម​ថា៖ នឹង​ជំរុញ​ការនាំចេញ​ឲ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត ជាពិសេស​ទៅ​ប្រទេស​ចិន​។​ ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុករថយន្តបញ្ច្រាសគ្នាស្លាប់ទាំងយប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ដោយជិះម៉ូតូមិនប្រកាន់ស្តាំបុកជាមួយរថយន្តម៉ាកឡិចស៊ីសយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ខែមីនាឆ្នាំ២០២២ លើផ្លូវលេខ៣១៤D ស្ថិតក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។ យោងតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះឃុន វន្នី អាយុ ៤៩ឆ្នាំ មុខរបរ ... Read More »

អាមេរិកទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន WHO ស្នើឱ្យបំផ្លាញវីរុសបញ្ចៀសការបែកធ្លាយ

កន្លងមករុស្ស៊ីបានប្រកាសថា អាមេរិកបានបើកទីតាំងស្រាវជ្រាវនិងផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវបានច្រានចោល។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីមានរបាយការណ៍ជាក់លាក់មួយស្តីពីសកម្មភាពផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន។ មន្ទីរបញ្ចកោណអាមេរិកជាអ្នកចំណាយប្រាក់សម្រាប់ការស្រាវជ្រាវនោះ។ ប៉ុន្តែក្រោយមកអាមេរិកក៏បានទទួលស្គាល់ថា មានទីតាំងស្រាវជ្រាវជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន ដោយអាមេរិកបារម្ភខ្លាចទីតាំងនោះធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី។ ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា ... Read More »