ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សេដ្ឋកិច្ចសិង្ហបុរីកើនឡើងដល់ទៅ៧,២%ក្នុងឆ្នាំ២០២១

សិង្ហបុរី៖ តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានប្រកាសនៅថ្ងៃទី៣ខែមករាថា សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងដល់ទៅ៧,២% នៅក្នុងឆ្នាំ២០២១ ។ នេះគឺជាការងើបឡើងវិញសេដ្ឋកិច្ចជាតិដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដ-១៩ មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦៥មកទល់ពេលនេះ។ សិង្ហបុរី បានធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២០ ដោយសារតែការបិទព្រំដែន និងបិទទីតាំងសេដ្ឋកិច្ចនានា នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍។ ប៉ុន្តែនៅក្នុងត្រីមាសទី៤ឆ្នាំ២០២១ សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងរហូតដល់ទៅ៥,៩% ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារងរបួស៤នាក់ផ្អើលអ្នកភូមិទាំងយប់នៅក្រុងស្វាយរៀង

ខេត្ដស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្អើលអ្នកភូមិទាំងយប់ដោយសារម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន បណ្ដាលអោយមនុស្ស៤នាក់របួសធ្ងន់ស្រាលត្រូវបានដឹកមកសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវបំបែកលេខ ២០៩ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ... Read More »

បង្កាត់ភ្លើងដាំបាយរួចដើរទៅបាត់ក្លាយជាអគ្គិភ័យឆេះផ្ទះក្បឿង១ខ្នងនិងមួយខ្នងទៀតឆេះជញ្ជាំង

ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង និងមួយខ្នង​ទៀត​ឆេះ​អស់​មួយ​ចំហៀង​ខាងក្រោយ កាលពីល្ងាចថ្ងៃ​ទី២មក​រា ឆ្នាំ២០២២នៅ​ចំណុច​ខាង​មុខឃ្លាំងលេខ៣៥ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែងដោយសារម្ចាស់ផ្ទះ​បង្កាត់ភ្លើង​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ រួច​ទុក​ចោល​ចេញ​ទៅ​ក្រៅ​បាត់។  ករណីនេះបាន​ធ្វើ​ឱ្យ​​មនុស្ស​រាប់រយ​នាក់ ផ្អើល​រត់​ចែក​ជើង​គ្នា ដោយ​អ្នកខ្លះ​រត់​ជញ្ជូន​អី​​វ៉ា​ន់​ចេញពីផ្ទះ​យក​ទៅ​ទុក​កន្លែង​មាន​សុវត្ថិភាព អ្នកខ្លះរ​ត់រក​ទឹក​មក​ជួយ​ពន្លត់ ... Read More »

រដ្ឋបាលខណ្ឌសែនសុខប្រកាសពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌសែនសុខប្រកាសពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំដែលមាននៅមណ្ឌលសុខភាពចំនួន០៥ គឺ៖ មណ្ឌលសុខភាពទឹកថ្លា ... Read More »

ក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ ៖ ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការទាំងអស់ឱ្យបានជ្រាបថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០នាក់ ជូនដល់ក្រសួង បរិស្ថាន ដោយគោរពទៅតាមលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៃមុខជំនាញនីមួយៗ។ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នឹងចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែមីនា ... Read More »

សម្តេចតេជោ ហ៊ុនសែន ព្រមានក្រុមហ៊ុនលីឈួង ដាក់ក្នុងបញ្ជីខ្មៅ រឿងឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើការសាងសង់ ពុករលួយ !

ខេត្តកោះកុង៖ នេះមិនមែនជារឿងធម្មតាទេ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើ ការព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លី ឈួង ដែលកន្លងមក បានធ្វើការឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួល គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ... Read More »

សាលាដំបូងខេត្តកណ្ដាលចេញដីកាឃុំខ្លួននគរបាលនិងបក្ខពួក២នាក់ដាក់ពន្ធនាគារបន្ទាប់ពីផឹកស៊ីស្រវឹងយកកាំភ្លើងខ្លីបាញ់បោះសេរី២គ្រាប់

ខេត្តកណ្តាល៖ នៅ​ល្ងាច​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ម្សិលមិញនេះ អ្នកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកាឃុំខ្លួនជនសង្ស័យ​២នាក់ដាក់ពន្ធនាគារ ក្នុងនោះមានម្នាក់ជា​មន្ត្រីនគរបាល ក្រោយពី​ផឹកស៊ី​ស្រវឹងបានយក​កាំភ្លើង​បាញ់​បោះសេរីចំនួន២គ្រាប់ ដែល​ហេតុការណ៍​នេះបានកើត​ឡើងកាលពី​យប់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ ... Read More »

ជើងហោះហើរអន្តរជាតិជាង ៤០០០ជើងនៅជុំវិញពិភពលោក បានលុបចោលនៅថ្ងៃទី២ខែមករាដោយសារតែអូមីក្រុង

ព័ត៌មានអន្តរជាតិ៖ នៅលើពិភពលោកមានជើងហោះហើរអន្តរជាតិដល់ទៅជាង៤០២០ជើងត្រូវបានលុបចោលនៅថ្ងៃទី ២ខែមករាឆ្នាំ២០២២ ក្នុងនោះមានជើងហោះហើរចេញចូលអាមេរិក ដល់ទៅ២៣៩៣ជើង។ ជាមួយគ្នានេះដែរជើងហោះហើរនៅក្នុងទឹកដីអាមេរិកមានជាង ៤៥១៩ជើងបានត្រូវផ្អាក ដោយសារតែការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង។ តាមរបាយការណ៍របស់គេទំព័រ FlightAware ជើងហោះហើរអន្តរជាតិដល់ទៅ៤០២០ជើងត្រូវលុបចោលនៅថ្ងៃទី២ខែមករា ។ ទន្ទឹមនឹងនេះក៏មានជើងហោះហើរជាង៤,៥ពាន់ជើងត្រូវពន្យារពេលហោះហើរផងដែរ។ តាមសារព័ត៌មាន Axios ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ចូលឆ្នាំសកល នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការសាកល្បង មួយទៀតរបស់រដ្ឋាភិបាលលើការបើកប្រទេស ឡើងវិញ ប្រកបដោយភាពជោគជ័យ !

ខេត្តកោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ថ្លែងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ថ្ងៃឈប់សំរាកអំឡុងចូលឆ្នាំសកល ឆ្នាំ២០២២ នេះបាន ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការសាកល្បងរបស់ រដ្ឋាភិបាលលើបើកប្រទេសឡើងវិញ។ សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីបើកការ ... Read More »

អភិបាលខេត្តក្រចេះ ជម្រុញអាជ្ញាធរភូមិឃុំឱ្យពិនិត្យ និងផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋ ឱ្យមកចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូស ដើម្បីបន្តទទួលបានវ៉ាក់សាំងដូសជម្រុញបន្តបន្ទាប់ទៀត

ខេត្តក្រចេះ ៖ យោងតាមប្រភពពី ៖ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ លោក វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តដំណើរមកកាន់ខេត្តកំពង់ចាម ជាបន្តទៀតដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំង

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស  និងក្រុមការងារក្រសួងសុខាភិបាលបានបន្តដំណើរមកកាន់ខេត្តកំពង់ចាម ជាបន្តទៀតដើម្បីត្រួតពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងមួយចំនួននិងជួបសំណេះសំណាលនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋអោយនាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ក៏ដូចជាចូលរួមថែរក្សានូវអនាម័យ ... Read More »

កំពូលមហាទើស ម៉ៃ សុគន្ធ រងបណ្តឹង៣បទល្មើសពីលោក យិន ហេង ហៅ ចំប៉ីខ្មៅ

  ភ្នំពេញ៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះកើតមានឡើងនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ ២០២២នេះ ក្រោយពីលោក យិនហេង ហៅចំប៉ីខ្មៅ បានបង្ហោះសារអមដោយរូបថតនៃពាក្យបណ្តឹងរបស់ខ្លួនប្តឹងលោក ម៉ៃ សុគន្ធ រហ័សនាមកំពូលមហាទើសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននោះ។ លោក ហេងយិន ហៅ ចំប៉ីខ្មៅ ... Read More »

បុរសម្នាក់បើកម៉ូតូតាមផ្លូវមិនដឹងជាមានរឿងអ្វីបានដកកាំភ្លើងបាញ់មេឃ៣គ្រាប់រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ បុរសម្នាក់មិនដឹងជាមានរឿងអ្វីបើកម៉ូតូតាមផ្លូវ រួចដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៦៥ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

ខេត្តកោះកុង ៖ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត, ស្រុក, ស្នាក់ការសន្តិសុខ ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់​ ជូនសម្ដេចតេជោ

ខេត្តព្រះសីហនុ៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ​ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ស្រុកកំពង់សីលា ស្នាក់ការសន្តិសុខ ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព ... Read More »

លោក Ralf Rangnick ចង់ឱ្យខ្សែប្រយុទ្ធ Edinson Cavani នៅក្លិប Man Utd បន្តទៀត

អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick បាននិយាយថា គាត់ “អស់សង្ឃឹម” ចង់ឱ្យខ្សែប្រយុទ្ធ Edinson Cavani ស្នាក់នៅទឹកដី Old Trafford ... Read More »

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីធ្វើតេស្តវិជ្ជមាន Covid-19

កីឡាករ Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ក្រុម Paris St-Germain ៤នាក់ដែលធ្វើតេស្តវិជ្ជមាន Covid-19។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ម្សិលមិញ។ ខ្សែប្រយុទ្ធអាហ្សង់ទីន ... Read More »

ក្រសួង​សុខាភិបាល​កម្ពុជា!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ០៦នាក់(​ ០៦នាក់អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១២នាក់​ ,ខណៈ​​អ្នកជំងឺកូវីដស្លាប់​ ០១នាក់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣ ខែមករា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២នាក់ និងករណីស្លាប់​០១នាក់។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០១២ ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិកឆ្លងកូវីដ-១៩ ក្រោយការឈប់សម្រាកវិស្សមកាល

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីលោកចេញអាការៈបន្ទាប់ពីឈប់សម្រាកវិស្សមកាល ។ តាមសារព័ត៌មានរ៉យទ័រ លោក Lloyd Austin បានធ្វើតេស្តនៅថ្ងៃទី ២ខែមករាឆ្នាំ២០២២(ពេលវេលានៅអាមេរិក) ក្រោយពីលោកចេញអាការៈដូចកូវីដ-១៩ ហើយលទ្ធផលពិតជាឆ្លង ... Read More »

តោះ​! មកស្គាល់ពីភ្នំ៥៣ គោលដៅទេសចរណ៍ថ្មីលើដីខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃចន្ទ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ល្បីល្បាញមួយរបស់កម្ពុជា ក្នុងនោះតំបន់ភ្នំ៥៣ នៃស្រុកភ្នំព្រឹក ក៏ជារមណីយដ្ឋានដ៏ទាក់ទាញមួយមិនចាញ់តំបន់ទេសចរណ៍ដទៃដែរ។ ដើម្បីបានទៅដល់រមណីយដ្ឋានមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរឡើងតាមជ្រលងភ្នំសន្សឹមៗ ចូលទៅកាន់វិមានគិរីដ៏ខ្ពស់ស្កឹមស្កៃ ... Read More »

យុវជនម្នាក់ជិះម៉ូតូលឿនពេកដួលបោកក្បាលស្លាប់ម្នាក់ឯងនៅនឹងកន្លែងកើតហេតុ

ខេត្តតាកែវ ៖ យុវជនម្នាក់បានជិះម៉ូតូដួលខ្លួនឯងបោកក្បាលស្លាប់ភ្លាមៗតែម្នាក់ឯងនៅនឹងកន្លែងកើតហេតុ ខណៈដែលយុវជនរូបនេះបើកម៉ូតូលឿនពេក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣៥នាទី យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវខេត្តលេខ ១២២B ក្នុងភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ... Read More »

ស្ត្រីខ្មែរម្នាក់លួចលក់ស្បែកជើងល្មើសកម្មសិទ្ធិបញ្ញា ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន នៅក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ

ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២បានឱ្យដឹងថាសមត្ថកិច្ចខាងក្រុមស៊ើបសួរ និងប៉ូលិសខេត្តស្រះកែវ បានចាប់ឃុំខ្លួនស្ត្រីខ្មែរម្នាក់ឈ្មោះនាង ធៀម ស៊ីម៉ា អាយុ៣២ឆ្នាំ នៅក្នុងផ្សារទេសបាល៣ អគារហ្វា បន្ទប់V113 ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ ព្រមទាំងវត្ថុតាងទំនិញល្មើសកម្មសិទ្ធិបញ្ញា ... Read More »

ប៉ុនប៉ងលួចម៉ូតូគេមិនបានសម្រេចហើយថែមទាំងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទៀត

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូរបស់គេតែមិនបានសម្រេចកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទី នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ប្រើមធ្យោបាយថ្មើរជើង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន១-ឈ្មោះ សាន វណ្ណា ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិត២៤គីឡូក្រាមដែលបង្ក្រាបនៅរាជធានីភ្នំពេញមុនបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការបង្ហាញមុខជនសង្ស័យដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិត២៤គីឡូក្រាមដែលបង្រ្កាបនៅរាជធានីភ្នំពេញនាពេលកន្លងមក មុននឹងធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។   គួររំលឹកថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ដោយមានការសម្របសម្រួលនីតិវិធីពីលោក ... Read More »

ក្រុមតាលីបង់ចាក់ស្រាជាង៣ពាន់លីត្រចូលក្នុងព្រែកនៅទីក្រុងកាប៊ុល

អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលតាលីបង់បានប្រកាសថា បានចាក់ស្រាជាង៣ពាន់លីត្រចូលក្នុងព្រែកនៅទីក្រុងកាប៊ុលដើម្បីជាការព្រមាននិងទប់ស្កាត់ការផលិត និងលក់ស្រានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សារព័ត៌មាន AFP បានផ្សាយថា អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GDI) របស់រដ្ឋាភិបាលតាលីបង់បានប្រកាសថា ក្រុមសន្តិសុខបានយកស្រាជាង៣ពាន់លីត្រចាក់ចូលក្នុងព្រែក ក្រោយការរឹបអូស ក្នុងសកម្មភាពបោលសម្អាតគ្រឿងស្រវឹងនៅក្នុងរដ្ឋធានីកាប៊ុល។ នៅក្នុងឃ្លីបវីដេអូបង្ហោះនៅលើបណ្តាញសង្គម Twitter ... Read More »

ក្រោយស្មើជាមួយ Liverpool លោក Tuchel នឹងជួបពិភាក្សាជាមួយ Romelu Lukaku អំពីតួនាទីគាត់នៅ Chelsea

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា លោកនឹងពិភាក្សាជាមួយខ្សែប្រយុទ្ធ Romelu Lukaku នៅថ្ងៃចន្ទអំពីការវិលត្រឡប់មកកាន់ក្រុមវិញរបស់កីឡាកររូបនេះ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បានបង្ហាញខ្លួន​សម្រាប់​ការប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ជាមួយក្រុម Liverpool បន្ទាប់ពីការប្រកួតស្មើគ្នា២ទល់២ ដែលធ្វើឲ្យក្រុមទាំង២រក្សាគម្លាតពីក្រុមលេខ១ Man ... Read More »

មនុស្ស៤នាក់របួសធ្ងន់ស្រាលដោយសារម៉ូតូបុកគ្នានៅក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងយកជនរងគ្រោះទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែមករាឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ឡុង វណ្ឌី ភេទប្រុស ... Read More »

Real Madrid បរាជ័យលើកដំបូងក្នុង១០ប្រកួតនៅ La Liga ក្រោមថ្វីជើង Getafe

ក្រុមអធិរាជស Real Madrid បានបាត់បង់ឱកាសក្នុងការបើកការនាំមុខ១១ពិន្ទុនៅលើកំពូលតារាង La Liga ខណៈដែលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Getafe ក្នុងលទ្ធផល១ទល់០ កាលរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះចាញ់ជាលើកដំបូងក្នុងការប្រកួតនៅអេស្ប៉ាញ១០ប្រកួតចុងក្រោយ។ កីឡាករ Enes ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០២ ខែធ្នូ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៤៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១១៩នាក់ (យានយន្ត ៧០គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០២ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សមិទ្ធផលថ្មី ! កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ !

ភ្នំពេញ ៖ សមិទ្ធផលថ្មី ! កូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណរដ្ឋាភិបាលកូរ៉េ ចំពោះការសាងសង់នេះ។  ... Read More »