ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

អភិបាលខេត្តព្រះសីហនុ ផ្ញើសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ខេត្តព្រះសីហនុ៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រ ... Read More »

កិច្ចប្រជុំត្រីភាគី ចែករំលែកបទពិសោធន៍ ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖  រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រីភាគី មួយ តាមរយៈ video conference ... Read More »

ប្លន់ធនាគារនៅរដ្ឋ Minnesota អាមេរិក

នៅព្រឹកថ្ងៃទី៧ខែឧសភា(ពេលវេលានៅកម្ពុជា) ប៉ូលិសរដ្ឋ Minnesota អាមេរិក ទទួលបានព័ត៌មានស្តីពីការប្លន់សាខាធនាគារ Wells Fargo ក្នុងទីក្រុង Saint Cloud ។ ក្រុមចោរ បានចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។ មកទល់ពេលនេះ មានស្ត្រី៣នាក់ ... Read More »

តារាពហុជំនាញ ស៊ូ ដាណេ ចេញមុខរិះគន់ បទ«ដៃសើម»

      ភ្នំពេញ៖ បទ”ដៃសើម” របស់លោក សុវណ្ណសេដ្ឋី បានបញ្ចេញហើយកាលពីប៉ុន្មានថ្ងៃមុននេះ ដោយទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមយុវវ័យ រហូតបទចម្រៀងនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនានា ពិសេសអ្នកលេង Tik Tok បានយកទៅច្រៀងត្រាប់តាមជាហូរហែ។ ស្របពេលដែលមានការគាំទ្រ គេក៏បានសង្កេតឃើញមានមតិរិះគន់ទៅលើខ្លឹមសារនៃបទចម្រៀងមួយនេះដែរពីសំណាក់តារាពហុជំនាញអ្នកនាង ... Read More »

អាជ្ញាធរខេត្តតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ កត់លេខទូរសព្ទ័មន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាព

ខេត្តព្រះសីហនុ៖ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ កត់លេខទូរសព្ទ័មន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាពនិងត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម ។ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា កន្លងមកសង្កេតឃើញបងប្អូនប្រជាពលរដ្ឋសាកសួរព័ត៍មានផ្សេងៗតាមរយៈបណ្តាញផ្សព្វផ្សាយផង ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយឬក៍មិនមែនមន្ត្រីជំនាញទទួលខុសត្រូវនោះ មិនអាចផ្តល់ចម្លើយបាន នាំដល់ការអាក់អន់ស្រពន់ចិត្ត ។ ហេតុដូចនេះរដ្ឋបាលខេត្តសូមឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ... Read More »

ថ្ងៃនេះកម្ពុជាសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់

ភ្នំពេញ៖ នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។ ... Read More »

មនុស្ស​ ​៣​នាក់​បាន​ស្លាប់​ នៅ​ស្រុក​សូទ្រនិគម​ ដោយ​សារគ្រោះធម្មជាតិ​២ករណីផ្សេងគ្នា​

ខេត្ត​សៀមរាប​៖ ដោយសារគ្រោះធម្មជាតិ​ ២ករណី​ផ្សេងគ្នា នៅ​ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប​ ​បានធ្វេីឲ្យ​មនុស្ស​៣​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម​ កាលពី​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១​។ ​ជាក់ស្ដែង​បើយោងតាម​របាយការណ៍​របស់​នគ​របាល​ស្រុក​សូទ្រនិគម បាន​ឲ្យដឹង​ថា នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​០៦ ខែឧសភា ... Read More »

ប្រេស៊ីល៖ ប៉ូលិសបាញ់ប្រហារគ្នាជាមួយក្រុមជួញដូរគ្រឿងញៀន ស្លាប់២៥នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស២៥នាក់ស្លាប់ ក្នុងការបាញ់ប្រហារ រវាងកម្លាំងប៉ូលិសនិង ក្រុមជួញដូរគ្រឿងញៀន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងទីក្រុង Rio De Jainero ប្រទេសប្រេស៊ីល។ សារព័ត៌មានរ៉យទ័របានផ្សាយថា យ៉ាងហោចណាស់ ក៏មានមនុស្ស២៥នាក់ស្លាប់ ក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងសន្តិសុខនិងក្រុមជួញដូរគ្រឿងញៀន។ ស្នងការប៉ូលិសទីក្រុង ... Read More »

ពលរដ្ឋឥណ្ឌា​៖ ជឿថាជំងឺកូវីដ-១៩​ កើតឡើងដោយសារព្រះខឹងនឹងមនុស្សលោក;​ ខណៈ​មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាធ្វេីពិធីសាសនាយ៉ាងធំមួយ ដើម្បីថ្វាយទឹកអម្រឹតសុំឲ្យជំងឺរលត់បាត់ទៅវិញ(មានវីដេអូ)

អន្តរជាតិ៖​ ប្រជាជន​ឥណ្ឌា​ រាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាយ៉ាងធំមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ​ Gujarat របស់ប្រទេសឥណ្ឌា។ ចំពោះ​ការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្តល់ត្រីខមួយពាន់កេសដល់កងយោធពលខេមរភូមិន្ទដែលកំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ខណៈដែលក្រុមប្រតិបត្តិការកងទ័ពកំពុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានភាពសស្រាក់សស្រាំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់ត្រីខកំប៉ុងចំនួន ១ពាន់កេស ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៥៨នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​៤១នាក់​និងគ្មា​នអ្នក​ស្លាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៥៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៤១នាក់ និងករណីស្លាប់​ គ្មា​ន​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៦​ ... Read More »

មូលហេតុ​អ្វី​ទើប​ទុរេនថៃ៖ អាចគ្រប់គ្រងទីផ្សារផ្លែឈើទូទាំងពិភពលោកបាន

អន្តរជាតិ​៖​ លោកស្រី Auramon Supthaweethum អគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានថ្លែង​នៅថ្ងៃពុធទី៥​ ខែឧសភា​ ឆ្នាំ​២០២១កន្លងទៅនេះ​ថា ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ​លោកស្រី អគ្គនាយក DTN បានសង្កត់ធ្ងន់ថា ... Read More »

អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤២នាក់ នៅខេត្តព្រះសីហនុ ដែលបានរកឃើញនៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នក ជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៤២នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ... Read More »

ខ្សែប្រយុទ្ធ Mohamed Salah ជាគោលដៅរបស់ PSG ប្រសិនបើ Mbappe ចាកចេញនៅរដូវក្តៅនេះ

ក្រុម Paris Saint-Germain កំពុងតែត្រៀមរៀបចំផែនការសម្រាប់រដូវកាលក្រោយបន្ទាប់ពីការជ្រុះពីពានរង្វាន់ Champions League ក្រោមថ្វីជើងក្រុម Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា ក្រុមការពារតំណែងជើងឯកបារាំង Ligue ... Read More »

Liverpool ទិញបានខ្សែការពារ Ibrahima Konate ពីក្លិប RB Leipzig ក្នុងកិច្ចសន្យា៥ឆ្នាំ

កីឡាករ Ibrahima Konate បានបញ្ចប់ក្នុងការផ្ទេរទៅកាន់ក្លិប Liverpoolដោយក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League មួយនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារក្លិប RB Leipzig ដែលគ្រោងនឹងផ្លាស់ទៅកាន់ទឹកដី Anfield នៅរដូវក្តៅក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Talkesport ... Read More »

ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុម Manchester City ត្រូវបានគេរំលោភបំពានជាតិសាសន៍លើបណ្តាញសង្គម

ខ្សែប្រយុទ្ធរបស់ក្លិប Manchester City និងជាកីឡាករជម្រើសជាតិអង់គ្លេស Raheem Sterling បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ករណីនេះកើតឡើង២ថ្ងៃបន្ទាប់ពីការធ្វើពហិការរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល៤ថ្ងៃនៅអង់គ្លេសជាការឆ្លើយតបទៅនឹងការរំលោភបំពានតាមអុីនធើណេតដែលកំពុងបន្តកើតមាន។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលជាក្រុមហ៊ុន ... Read More »

បិសាចក្រហម Manchester United ប៉ះ Villarreal វគ្គផ្តាច់ព្រ័ត្រ Europa League

ក្រុមបិសាចក្រហម Manchester United បានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេនៃយុគសម័យលោក Ole Gunnar Solskjaer ប៉ុន្តែបានចាញ់ក្នុងជើងទី២ ធ្វើឲ្យកំណត់ត្រាមិនដែលចាញ់៧ប្រកួតរបស់ពួកគេក្នុងការប្រកួត Europa League វគ្គ៤ក្រុមចុងក្រោយជាមួយក្រុម Roma ។ សារព័ត៌មាន BBC ... Read More »

រន្ទះបាញ់ស្លាប់ម្នាក់ក្នុងចំណោមមនុស្ស៣នាក់កណ្តាលទន្លេមេគង្គ

ខេត្តកំពង់ចាម ៖​ ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់! ពេលកំពុងរាវខ្ចៅនៅកណ្តាលទន្លេមេគង្គខណៈមេឃកំពុងភ្លៀងផ្គររន្ទះខ្យល់កន្រ្តាក់ គ្រួសារមួយមានគ្នា៣នាក់ ប្តី ប្រពន្ធនិងប្អូនថ្លៃត្រូវរន្ទះបាញ់ប្រល័យសង្ខារស្លាប់ប្រពន្ធ រីឯប្អូនថ្លៃស្រីរងរបួស និងប្តីផុតពីគ្រោះភ័យ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១៥ និង១៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នៅចំណុចកណ្ដាលទន្លេមេគង្គ ក្នុងភូមិថ្មគោល ... Read More »

មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់

ខេត្តត្បូងឃ្មុំ៖ តាមប្រសាសន៍ណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន ... Read More »

សេចក្ដីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពី “ការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំណេះទូទៅគ្រប់កម្រិត និងសាធារណជនទាំងអស់ ជ្រាបអំពី ការប្រកាសដាក់ឲ្យប្រើជាផ្លូវការនៃ កម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា “MoEYS E-Learning” ... Read More »

អាមេរិក៖ សិស្សស្រីរៀនថ្នាក់ទី៦ កាន់កាំភ្លើងចូលថ្នាក់រៀនបាញ់ផ្អើលសាលា

សិស្សស្រីអាយុ១២ឆ្នាំរៀនថ្នាក់ទី៦បានយកកាំភ្លើងចូលក្នុងថ្នាក់រៀនបាញ់ផ្អើលពេញសាលា បណ្តាលឲ្យសិស្សម្នាក់រងរបួសនិង បុគ្គលិកសាលាម្នាក់រងរបួសផងដែរ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅសាលាមធ្យមសិក្សា Rigby ជិតទីក្រុងIdaho Falls រដ្ឋ Idahoនៅថ្ងៃទី៦ខែឧសភា។ តាមព័ត៌មានពីកម្លាំងប៉ូលិសបានឱ្យដឹងថា សិស្សស្រីថ្នាក់ទី៦បានយកកាំភ្លើងចូលសាលាហើយបាញ់មិត្តភក្តិក្នុងថ្នាក់រៀន ។ អ្នកគ្រូក៏បានឆក់យកកាំភ្លើងពីដៃសិស្សភ្លាមៗ កុំអីនឹងមានរឿងអាក្រក់កើតឡើងជាមិនខាន។ ស្នងការប៉ូលិសតំបន់ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា, ដោយបានពិនិត្យឃើញថា នៅតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) មានការ ផ្សព្វផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ០១ដើម ដែលមានខ្លឹមសារថា បន្ទាប់ពីមានភ្លៀង ធ្លាក់ចំនួន២មេធំៗជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង ... Read More »

ចៅក្រមស៊ើបសួរសាលាដំបូងសម្រេចឃុំខ្លួនតៃកុង និងព្រូរថយន្តម៉ាក ស្ដារិច ដឹកឈើប្រភេទប្រណីតធ្នង់ចំនួន៦៤ដុំ

ខេត្តពោធិ៍សាត់ ៖ ល្ងាចម្សិលមិញថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ លោក យុិន ... Read More »

ដល់រដូវបិទនេសាទហើយ នៅតែមានអ្នកលួចប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងដែនអភិរក្សត្រីមេពូជ និងអន្លង់សត្វផ្សោតក្រោយការផ្សព្វផ្សាយ

ខេត្តស្ទឹងត្រែង៖ នាយរងខណ្ឌជលផលខេត្តបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ដូចជាមន្ត្រីឆ្មាំទន្លេ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទ ធ្វើការចុះល្បាត តាមដងទន្លេមេគង្គ និងអន្លង់អភិរក្សត្រីមេពូជ និងដែនការពារត្រីសត្វផ្សោត នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ... Read More »

«មូលនិធិស្បៀងអាហារ» នៃក្រុមហ៊ុន Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម

រាជធានីភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ – ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន​ Smart Axiataដែលជាប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃនេះថាក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata ... Read More »

សត្វក្របីនិងផ្ទះអ្នកភូមិ៥ខ្នងដួលរលំនិងរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុក២ក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វក្របីមួយក្បាលបានងាប់និងផ្ទះប្រជាពលរដ្ឋ៥ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុកចន្ទ្រានិងស្រុកស្វាយទាប។ យោងតាមអាជ្ញាធរស្រុកចន្ទ្រាបានអោយដឹងថាកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១មានករណីគ្រោះធម្មជាតិដោយសាររន្ទះបាញ់ បាញ់សត្វក្របីញីងាប់ ចំនួនមួយក្បាលម្ចាស់ឈ្មោះ ពៅ ដាំ ភេទប្រុស អាយុ៣៨ឆ្នាំ  មុខរបរកសិករទីលំនៅ បច្ចុប្បន្នភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ចំណែកនៅស្រុកស្វាយទាបនៅវេលាម៉ោង៥និង១១នាទីល្ងាចថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១មានករណីខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំនិងរបើកដំបូលផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រៃរំដួលឃុំប្រសូតិស្រុកស្វាយទាប ... Read More »

អាជ្ញាធរខេត្តសៀមរាបពន្យល់អំពីអ្នកធ្វើដំណើរឆ្លងកាត់ ភូមិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សូមឲ្យអ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល។ តាមរយៈសេចក្តីជូនដំណឹងលេខ៩៦២/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីណែនាំលេខ០០៧/២១ សណន ... Read More »

បន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ... Read More »

សំណាងមែន!! បាក់ផ្ទាំងប៉ាណូដ៏ធំកាត់ទទឹងផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ​ តែមិនគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង​លាយឡំនិង​ខ្យល់កន្ត្រាក់​នៅល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ បានបណ្ដាលឱ្យមានការបាក់រលំផ្ទាំងប៉ាណូមួយដ៏ធំធ្លាក់កាត់ទទឹងផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានធ្វេីឲ្យមានការកក់ស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋជាច្រេីន​ តែសំណាងល្អមិនមានអ្នករងរបួស​ ។ ​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ... Read More »

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងករណីចាស់

ខេត្តសៀមរាប៖  អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹងករណីចាស់ និងបានចត្តាឡីស័កនៅមណ្ឌល ដូចមានរាយនាមខាងក្រោម៖ ១. ឈ្មោះ ថោង សុជាតិ ... Read More »