ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សែលកាត ផ្គត់ផ្គង់សេវាទូរស័ព្ទបន្ទាន់ដោយឥតគិតថ្លៃ ជូនដល់ក្រសួងពាណិជ្ជកម្ម ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនទំនិញនៅក្នុង ”តំបន់ក្រហម”

ភ្នំពេញ៖ ៦ ឧសភា ២០២១ ក្រុមហ៊ុន សែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់ជូននូវប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline)ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ជូនដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ក្រហម។ សេវាអតិថិជនទាន់ហេតុការណ៍នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវការបញ្ជាទិញស្បៀងអាហារដែលមានផ្តល់ជូននៅលើហាងអនឡាញរបស់ក្រសួងពាណិជ្ជកម្ម៖ shop.moc.gov.kh។ លោក ... Read More »

អភិបាលខេត្តមណ្ឌលគិរី​ អញ្ជេីញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ អមដំណេីរដោយលោក​ សាយ​ ម៉េងគីម​ អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខចំនួន ១៤នាក់ ក្នុងការពិនិត្យព្យាបាល និងត្រៀមបម្រុង ក្នុងករណីមានវិជ្ជមានវិរុសជំងឺកូវីដ-១៩បន្ថែមទៀត ខណៈដែលខេត្តមណ្ឌលគិរី ... Read More »

រយៈពេលមួយថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្ត្រីកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ នៅស្រុករមាសហែក ដោយសុវត្ថិភាព

ខេត្តស្វាយរៀង៖ រយៈពេលមួយថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានជួយសម្រាលកូនជូនស្ត្រីកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ នៅស្រុករមាសហែក រហូតបានដោយសុវត្ថិភាពទាំងម្ដាយនិងទារក។លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ មានស្រ្តី៣នាក់ ទើបតែត្រឡប់ មកពីភ្នំពេញ ហើយត្រូវបានអាជ្ញាធរដាក់ឲ្យធ្វើចត្តាឡីស័ក ... Read More »

ដើមពោធិ៍ ប្រវត្តិរឿងទុំទាវ ស្នេហ៍ស្មោះ១និង១សុខចិត្តក្ស័យជីវិតទាំង២នាក់នោះ បានរលំបាក់ដួលហើយ ដោយសារខ្យល់ព្យុះកន្ត្រាក់ !

ភ្នំពេញ៖ “ឧកញ៉ា អរជូន ខ្លួនមានបុណ្យ មិនគិតកែកុនឆាប់រហ័ស ចាប់អាចោរ(ទុំ)ចិត្តមានៈ ទាញពីលើផ្ទះ ទម្លាក់វាទៅ ” !។ នេះឬអ្នកកាន់សីល៨ ដែលមានចិត្តទោសៈមោហៈ គឺម្តាយនាង(ទាវ)បានបង្ខំអោយ ឧកញ៉ា អរជូន ... Read More »

នេប៉ាល់ អាចប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់ដូចនៅក្នុងប្រទេសឥណ្ឌា

នៅក្នុងប្រទេសនេប៉ាល់ ករណីឆ្លងកូវីដ-១៩ បានកើនឡើងខ្ពស់ បង្កជាក្តីបារម្ភយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះដូចនៅប្រទេសឥណ្ឌាដែរ។ នាយករដ្ឋមន្ត្រីនេប៉ាល់បានស្នើដល់បរទេសជួយដល់ប្រទេសនេះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ប្រធានអង្គការកាកបាទក្រហមនេប៉ាល់ លោក Netra Prasad Timsina បានលើកឡើងថា «អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា គឺប្រទេសនេប៉ាល់អាចនិឹងប្រឈមមុខដូចគ្នាក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើយើងមិនអាចទប់ស្កាត់បានល្អនោះទេ អ្នកស្លាប់នឹងកើតមានគ្រប់វិនាទី»។ ... Read More »

អាមេរិក៖ យន្តហោះធ្លាក់បុកផ្ទះពលរដ្ឋស្លាប់៤នាក់

សារព័ត៌មាន ABC News នៅថ្ងៃទី៥ខែឧសភា បានផ្សាយថា មានមនុស្ស៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងធ្លាក់ទៅលើផ្ទះពលរដ្ឋនៅទីក្រុង Hattiesburg ក្នុងរដ្ឋ Mississippi អាមេរិក ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ ។ យន្តហោះធុនតូចប្រភេទ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្ដផ្ដល់ស្បៀង អាហារ ជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជិត៣០ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី០៦ ឧសភានេះ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជិត៣០ម៉ឺនគ្រួសារ គិតត្រឹមថ្ងៃទី០៦ឧសភានេះ ។       ជាក់ស្តែងនៅថ្ងៃទី០៥និង០៦ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីបានបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់បានចំនួន៣៥០០០គ្រួសារបន្ថែមទៀត ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ម្សិលមិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ទិដ្ឋភាពយន្តហោះចម្បាំងរុស្ស៊ីហោះហើរហ្វឹកហាត់ពេញដែនអាកាសទីក្រុងមូស្គូ ត្រៀមព្យុហយាត្រាថ្ងៃជ័យជម្នះ៩ឧសភា

ទិវាជ័យជម្នះរបស់រុស្ស៊ីកាន់តែខិតជិតមកដល់ កម្លាំងទាហាន យន្តហោះចម្បាំង បានខិតខំហ្វឹកហាត់សម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រាដ៏ល្អបំផុតរបស់ទាហានរុស្ស៊ីនៅក្នុងទិវាជ័យជម្នះ៩ឧសភា ។ ពិធីដង្ហែក្បួនព្យុហយាត្រា ថ្ងៃជ័យជម្នះនឹងត្រូវធ្វើឡើងនៅទីលានក្រហម ដូចរៀងរាល់ឆ្នាំ ដោយមានការចូលរួមពីកម្លាំងទាហាន ១២.៥០០នាក់ និងអាវុធ ៣០០ប្រភេទ។ ចំណែកការហោះហើរសម្តែងរបស់ក្រុមយន្តហោះចម្បាំង គឺមានយន្តហោះដល់ទៅ៧៦គ្រឿង។ នៅពេលនេះក្រុមយន្តហោះចម្បាំង ... Read More »

ឃាត់​ខ្លួន​អ្នក​ញៀន​ល្បែងស៊ីសងបញ្ជល់​មាន់ដាក់លុយបាន១២នាក់នៅ​ស្រុកស្រីសន្ធរ

ខេត្ត​កំពង់ចាម​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានសហការគ្នា​ចុះបង្ក្រាប​ទីតាំងបេីក​លេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)​នៅ​ចំណុចចុងព្រែកបត់ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលធ្វេីឡេីងនៅ​វេលាម៉ោង១១និង០០​នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយ​ការណ៍ពីប្រជាពលរដ្ឋល្អ​ ។  ការបង្ក្រាប​នេះចូលរួម​និងដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីម្ចាស់ ឡុង ហេង ម៉ូតែល ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ម៉ុក រ៉ាវី និងលោកស្រី ឡាយ ស្រីពៅ ម្ចាស់ ... Read More »

បាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តកំពង់ឆ្នាំង បោកបក់ចំភូមិចំនួន១១៥ បង្កឲ្យរលំ និងរបើកដំបូល ផ្ទះ២៧៦ខ្នងរបួសមនុស្សម្នាក់

      ខេត្តកំពង់ឆ្នាំង ៖ ផ្ទះចំនួន១៨ខ្នងត្រូវបានបាក់រលំរាបដល់ដី និង និង ២៥៨ខ្នងផ្សេងទៀតបានប៉ើងរបើកដំបូល ដែលបង្កឡើងដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងខេត្តកំពង់ឆ្នាំង ។នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី៦ ... Read More »

លោក ហ៊ុន ម៉ានី ឆ្ពោះទៅទីតាំងដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ ខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋ ខណះទទួលដំណឹងពីប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់កន្ត្រាក់ ខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកចុះទៅភ្លាមដល់ទីតាំង។ ... Read More »

ប្រជាពលរដ្ឋដែលរស់នៅតំបន់មួយចំនួនតូចនៅរាជធានីភ្នំពេញ ការពារអោយបានខ្ជាប់ខ្ជួនពីការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ 📣 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ភូមិខាងក្រោមនេះ ​🙏 ​សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ✅ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! 🔴 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ ... Read More »

ពលរដ្ឋនៅតាមបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវ១៥២គ្រួសារ បានទទួលស្បៀងអាហារអំណោយសម្តេចតេជោ ដែលការផ្តល់ជូននេះ ធ្វើឡើងសម្រាប់ពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីខេត្តសិក្សានៅរាជធានីភ្នំពេញ និងស្នាក់នៅតាមបន្ទប់ជួល ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំនួន ១៥២គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

សម្តេចតេជោហ៊ុន សែន សូមឲ្យអភិបាលខេត្តណាដែលចេញសេចក្តីសម្រេចរួចហើយ ត្រូវកែប្រែសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ ... Read More »

សូមមានការប្រុងប្រយ័ត្ន! ជនខិលខូចអាចប្រើ AirTag ដើម្បីតាមដានលោកអ្នកបាន

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសដាក់ឱ្យប្រើប្រាស់ AirTag ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់បានផងដែរ។ ... Read More »

ប្រធានក្រុមការងារចុះជួយភូមិកោះត្រាច ឃុំថ្មី​ ស្រុកកំពង់រោទ៍ចុះសួរសុខទុក្ខប្រជាពលរដ្ឋ៧គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់

ខេត្តស្វាយរៀង៖ លោក​ ទីវ​ សុភា​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្តស្វាយរៀង​ ក្នុងនាមអនុប្រធានក្រុមការងារគណៈបក្សខេត្តចុះជួយឃុំថ្មី និងជាប្រធានក្រុមការងារចុះជួយភូមិកោះត្រាច ឃុំថ្មី​ ស្រុកកំពង់រោទ៍​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ​។ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ដោយមានការចូលរួមពីក្រុមការងារជាច្រើននាក់ផងដែរ។ ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចុះសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំយកគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកអភិបាលខេត្តកណ្តាល ចែកជូនដល់ក្រុមគ្រូពេទ្យ និងសន្តិសុខ ប្រចាំការនៅតំបន់ឧស្សាហកម្មពិសេសជីនយ៉ុន (ព្រីន)

ខេត្តកណ្តាល៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ:៦០៥ និងលោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ បានចុះសំណេះសំណាលសួរសុខទុក្ខ ... Read More »

ករណី​បង្រ្កាប​ខោទឹកនោមយីហោ”Unidry” ក្លែងក្លាយជិត ៦០០កេស​ ម្ចាស់ផលិតផលពិត ស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់​ ខណៈ​ជនល្មើសមិនទាន់មានចំណាត់ការផ្លូវច្បាប់នៅឡេីយ

ភ្នំពេញ៖ បន្ទាប់ពី​គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះបង្ក្រាបកន្លែងស្តុកទុកខោទឹកនោមយីហោ «Unidry» ក្លែងក្លាយចំនួនមួយកន្លែងនៅខណ្ឌមានជ័យ​ កាលពីពេលថ្មីៗនេះ​ និងបានរឹបអូសយកខោទឹកនោមក្លែងក្លាយនេះចំនួន ៥៧៩កេស។​ ខណៈ​ដែល​ម្ចាស់ផលិតផលពិត ស្នើឲ្យសមតកិច្ចចាត់វិធានការតាមច្បាប់​ ព្រោះ​រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ជនសង្ស័យក្លែងបន្លំផលិតផលនាំឱ្យប៉ះពាល់ដល់សុខភាពក្មេងទាំងពីរនាក់នេះ មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយនៅឡើយទេ។ គួររម្លឹកដែរថា​ ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយសប្បុរសជនជា សម្ភារស្បៀងអាហារ ដើម្បីជួយឧបត្ថម្ភដល់ជីវភាពជូនប្រជាពលរដ្ឋ រង គ្រោះនិងរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ នៅតំបន់ក្រហម

      ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួល អំណោយពីសប្បុរសជន ជាសម្ភារ និងស្បៀងអាហារ នូវែលហ្សេឡង់ ប្រចាំនៅប្រទេសអូស្រ្ដាលី ដើម្បីរដ្ឋបាលរាជធានីមានលទ្ធភាព បន្ដ ជួយឧបត្ថម្ភដល់ ... Read More »

រថយន្តដឹកដីបុកក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែង ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសអាយុ៦ឆ្នាំ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តដឹកដី១គ្រឿងបានបុកក្មេងរងគ្រោះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូលេខ ៥០-សេ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤ ស្ថិតនៅក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ... Read More »

ម្តាយរន្ធត់ចិត្តជាពន់ពេកពេលឃើញសពកូនប្រុសអាយុ៧ឆ្នាំដែលទៅលេងទឹកទន្លេមេគង្គលង់ទឹកស្លាប់

ភ្នំពេញ៖ ស្រ្តីជាម្តាយបានរន្ធត់ចិត្តជាខ្លាំងស្រែកទ្រហោយំពេលអ្នកភូមិរាវរកឃើញសពកូនប្រុសអាយុ៧ឆ្នាំ ដែលបានទៅលេងទឹកទន្លេហើយបានលង់ទឹកលិចបាត់អស់រយៈពេលជិត១ម៉ោង ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេមេគង្គខាងជើងវត្តកៀនឃ្លាំង ក្នុងភូមិ កៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បាននាំនូវសម្ភារបរិក្ខាពេទ្យមួយចំនួន សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកពញាឮ

ខេត្តកណ្តាល ៖ រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១ តំណាងលោក ... Read More »

លោក ឃួង ស្រេង បន្ដចុះត្រួតពិនិត្យ ណែនាំអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច ដែលឈរជើងនៅតំបន់ក្រហម ត្រូវពង្រឹងការ ងារឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ឱ្យបាននៅពេលដ៏ខ្លីនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានបន្ដចះត្រួតពិនិត្យនិងណែនាំឲ្យ អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចដែលបាននិងកំពុងឈរជើងនៅតាមគោល ដៅបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវពង្រឹងការងារ ឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឱ្យចេញ ចូលទៅក្នុងតំបន់ក្រហមជាដាច់ខាត ។ក្រោយពីមាន ការប្រកាសនៃការបិទខ្ទប់តំបន់ក្រហមនេះជាថ្មីទៀត នៅតាមបណ្ដាលខណ្ឌមួយចំនួន ... Read More »

មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ

ភ្នំពេញ៖ មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ ។ នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៦ ... Read More »

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាំយកអំណោយស័ង្កសីរបស់ មេបញ្ជាការកងទ័ពជើងគោកចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់កម្លាំងជិត២០០នាក់  ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចុះជួយចំនួន១ក្រុង២ស្រុកក្នុងខេត្តបន្ទាយមានជ័យ  ... Read More »

ចិនផ្អាកកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចជាមួយប្រទេសអូស្ត្រាលី

សារព័ត៌មាន AFP នៅថ្ងៃទី ៦ខែឧសភា បានផ្សាយថា ចិនបានសម្រេចផ្អាកកិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីពាណិជ្ជកម្មជាមួយអូស្ត្រាលី ក្នុងពេលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងតែតានតឹងខ្លាំងឡើង។ សារព័ត៌មាន SCMP បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ គណៈកម្មការកែទម្រង់ និងអភិវឌ្ឍន៍ ជាតិរបស់ចិនបានឱ្យដឹងថា រាល់សកម្មភាពពិភាក្សាស្តីពីពាណិជ្ជកម្ម ... Read More »

អីក៏ខ្លាំងម្លេះ! ហ៊ានឈួសឆាយផ្លូវសាធារណៈបិទមិនឲ្យធ្វើដំណើរឆ្លងកាត់, ប្រពលរដ្ឋផ្ទុះការតវ៉ា

ខេត្តកំពត៖ ប្រជាពលរដ្ឋប្រមាណជិត២០គ្រួសារដែលរស់នៅភូមិអូរតូច(វាលវង់) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានផ្ទុះការតវ៉ា និងបុគ្គលឈ្មោះ ស៊ូ យី ដែលរស់នៅភូមិ សង្កាត់ ក្រុងខាងលើដោយបុគ្កលរូបនេះបានលួចឈួសឆាយផ្លូវលំចាស់ចោលហើយចាក់ដីថ្មីបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ បំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទាំងបំពាន។ ករណីនេះបានកើតឡើងកាលពីអំឡុងដើមខែមេសា ឆ្នាំ២០២១ ... Read More »

ក្នុងយុទ្ធនាការរយៈពេល៥ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានជិត ២០ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២០ម៉ឺននាក់ហើយ។ យោងតាមរបាយការណ៍ដែលទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ... Read More »