ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅទីតាំងខាងលើនេះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពី ការសម្រួលការធ្វើដំណើររបស់អ្នកដែលត្រូវផ្តល់អាទិភាពក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ យោង៖ សេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ... Read More »

អភិបាលខេត្តកណ្ដាល ៖​ ដឹកនាំ​មន្រ្តីពាក់ព័ន្ធចុះពិនិត្យរកទីតាំងសម្រាប់ធ្វេីផ្សារបោះដុំបន្លែដ៏ធំមួយជំនួសផ្សារដើមគរ ខណៈរកឃើញអាជីវករ និងសន្តិសុខប្រមាណ ១០០នាក់​ កេីតជំងឺកូវីដ-១៩

ខេត្ត​កណ្ដាល​៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១​ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលទីតាំងសមរម្យណាមួយធំទូលាយ ដែលមានបរិយាកាសល្អមិនអាប់អួរ ដើម្បីងាយស្រួលក្នុងការរៀបចំទីតាំងសំរាប់រៀបចំផ្សារបោះដុំបន្លែ​ ក្នុងការជំនួសឱ្យផ្សារដើមគរនៅរាជធានីភ្នំពេញ។ ប៉ុន្តែ ក្នុងប្រតិបត្តិការនោះ​ ... Read More »

លោកឃួង ស្រេង បានឲ្យតំណាងយកអំ ណោយជាស្បៀង សម្ភារនិងថវិកាចែកជូនពលរដ្ឋជាង៨០០គ្រួសារនៅព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ ដែលជាតំបន់បិទខ្ទប់

       ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតំណាងបន្ដនាំយកអំណោយជាស្បៀងនិងសម្ភារ បន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

លោក គឹម សន្តិភាព ៖ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពិនិត្យមើលអំពីសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត និងត្រូវអនុវត្តតាមការកំណត់របស់អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សូមជម្រាបជូនបងប្អូនជាម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពិនិត្យមើលអំពីសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ... Read More »

អ្នកជំងឺកូវីដ-១៩ចំនួន០២នាក់ទៀតហេីយ​ ស្លាប់ដោយសារកូវីដ-១៩​ ម្នាក់ អាយុ ៨២ និង ៤១ឆ្នាំម្នាក់

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​សេចក្ដី​ជូនដំណឹង​របស់ក្រសួងសុខាភិបាលកម្ពុជា​ នៅថ្ងៃអាទិត្យទី១៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​បាត់បង់​ជីវិត​របស់អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀតហេីយដោយសារជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀតហេីយ​ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩​ ក្នុងនោះម្នាក់ អាយុ ៨២ ... Read More »

សាធារណរដ្ឋឆេកបណ្តេញមន្ត្រីការទូតរុស្ស៊ី១៨រូបចេញពីប្រទេសនេះ

មន្ត្រីការបរទេសរុស្សុីប្រចាំនៅស្ថានទូតក្នុងសាធារណរដ្ឋឆេក ចំនួន១៨រូប ត្រូវបានប្រទេសនេះចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំងគ្រាប់នៅតំបន់ Vrbetice កាលពីឆ្នាំ២០១៤បណ្តាលឲ្យប្រពលរដ្ឋឆេក២នាក់ស្លាប់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Praha បញ្ជាក់ថា នៅថ្ងៃទី១៧ខែមេសា សាធារណរដ្ឋឆេកបានផ្តល់ព័ត៌មានដល់ទីក្រុងមូស្គូស្តីពីការបណ្តេញមន្ត្រីការបរទេស១៨រូបរបស់រុស្ស៊ីចេញពីប្រទេសឆេក។ មន្ត្រីទាំង១៨រូបនឹងត្រូវចាកចេញពីប្រទេសឆេកក្នុងរយៈពេល៤៨ម៉ោង។ នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Andrej Babis ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ដាក់អគារ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មី សែនសុខ​ ជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ​៖ បេីតាមការ​បញ្ជាក់ពី​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ​បានឲ្យដឹងថា បន្ទាប់ពី​អ្នកឧកញ៉ា ហុង ពីវ និងអ្នកឧកញ៉ា លី យ៉ុងផាត់ បានប្រគល់អគាររៀបមង្គលការ ... Read More »

ផ្សារឌុយមិច ឬ ផ្សារសេរីភាព​ ដែលមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ សូមមេត្តាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅផ្សារ និង 📣 សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារជាប្រចាំនៅផ្សារឌុយមិច ឬ ផ្សារសេរីភាព​ ដែលមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ... Read More »

អាជ្ញាធរ​ខេត្តព្រះសីហនុ៖​ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន៧៥នាក់ថ្មីបន្ថែមទៀត ក្នុងនោះ៧១នាក់ជាអាជីវករផ្សារលើ

ខេត្ត​ព្រះសីហនុ​៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់បន្ថែមទៀត ក្នុងនោះ៧១នាក់ជាអាជីវករផ្សារលើ និងក្រុមគ្រួសារ។ ជាមួយគ្នានេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ សូមអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ... Read More »

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៦១៨នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៦០នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, ថ្ងៃនេះកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៦១៨ចំនួន នាក់ និងមានករណីជាសះស្បើយចំនួន ៦០នាក់, នៅថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២១។ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ ​៖​ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬកន្លែងស្នាក់នៅបច្ចុប្បន្ននោះឡើយ ប្រសិនបើគ្មានការចាំបាច់

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃ​អាទិត្យ ០៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា​៖​ ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនជាសម្ភារ ខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្ដទទួលអំណោយពីសប្បុរសជនជាសម្ភារ ខ្ញីទឹកឃ្មុំ និងបន្លែផ្លែឈើជាច្រើនកេសជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ។ សប្បុរសជនជាក្រុមហ៊ុនឯកជននោះគឺក្រុមហ៊ុន KINO Care Cambodia និង ... Read More »

កម្លាំងពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជិះម៉ូតូអមបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីសម្រាលកូន​ ក្នុងអំឡុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់​(មានវីដេអូ)

     ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបង្ហោះនៅព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ថា​ កម្លាំងពិសេស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជិះម៉ូតូអមបុរសម្នាក់ដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីសម្រាលកូន​ ក្នុងអំឡុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ ... Read More »

សួន ធម្មជាតិ សាខា ភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​១៩៩ A ផ្លូវ៥៩៨ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ (កម្រិតហានិភ័យ​ )មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកគិតលុយ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ សួន ធម្មជាតិ សាខា ភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ​១៩៩ A ផ្លូវ៥៩៨ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ (កម្រិតហានិភ័យ​ )មានអ្នកជំងឺកូវីដ-១៩ គឺជាអ្នកគិតលុយ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបញ្ជល់មាន់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់បញ្ជល់មាន់ដាក់លុយកាលពីវេលាម៉ោង១០ និង៣០នាទី                           ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចុះត្រួតពិនិត្យតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ដែលអនុវត្តតាម ... Read More »

ពិធីបុណ្យសពព្រះអង្គម្ចាស់ ហ្វីលីពធ្វើឡើងនៅវិមាន Windsor ដោយមានការចូលរួមពីព្រះមហាក្សត្រី អាលីហ្សាប៊ែតទីពីរ

រាជវាំងអង់គ្លេសបានរៀបចំពិធីបុណ្យសពជូនព្រះអង្គម្ចាស់ ហ្វីលីព នៅអគារ St George ស្ថិតនៅក្នុងវិមាន Windsor ។ ព្រះមហេសីព្រះអង្គម្ចាស់ហ្វីលីព គឺជាព្រះមហាក្សត្រី Elizabeth និងសមាជិករាជវង្ស។ ព្រះអង្គម្ចាស់ហ្វីលីពីនបានចូលទីវង្គត់នៅថ្ងៃទី ៩ខែមេសា ក្នុងព្រះជន៩៩វស្សា ... Read More »

ក្រសួងការងារ ៖ ប្រកាសផ្អាកចាក់វ៉ាក់សាំង ដូសទី២ ជូនមន្ត្រីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ​៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ​បានប្រកាសផ្អាកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនដល់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងការងារ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយរងចាំអនុគណៈកម្មការចំពោះកិច្ចការជូនដំណឹងជាថ្មី។ គួររម្លឹកថា​ កាលពីព្រឹកថ្ងៃទី១៧ ... Read More »

Update ៖ អាជីវករផ្សារដើមគ​ បើមានអាការៈគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19)

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានជូនព័ត៌មានថា, អាជីវករផ្សារដើមគ​ បើមានអាការៈគ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ... Read More »

ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ

ភ្នំពេញ៖ ក្នុងដំណាក់កាលដ៏លំបាកទាំងសកលលោក ទាំងកម្ពុជាកំពុងជួបគ្រោះដ៏កាចសាហាវជំងឺកូវីដ-១៩ យើងឃើញថា ទាំងប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក្រុមគ្រូពេទ្យដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ ! ... Read More »

សារលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

ភ្នំពេញ៖ ឥឡូវនេះ​ វីរុសកូវីដ–១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ​ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។  ពេលបុគ្គលបានឆ្លងវីរុសកូវីដ–១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗមិនថាអាយុតិច​ ឫច្រេីននោះឡេីយ។  ដូច្នេះ​ ... Read More »

លោក ឃួង ស្រេង បន្ដចុះពិនិត្យ ពង្រឹងតាមបណ្ដាគោលដៅបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យនៅតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។    ជាការកត់សម្គាល់ស្ថានភាពចរាចរណ៍នៅព្រឹកនេះ គឺកាន់តែមានសភាពស្ងប់ស្ងាត់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់អំពី ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូន ចំពោះក្រុមហ៊ុន ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖ ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ... Read More »

គ្រូបង្វឹករបស់ក្លិប Bayern Munich លោក Hansi Flick នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ

លោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បាននិយាយថា គាត់បានប្រាប់ក្លិបថាគាត់ចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Flick ដែលទំនាក់ទំនងរបស់គាត់ជាមួយនឹងក្លិបរហូតដល់ខែមិថុនាឆ្នាំ២០២៣ បានធ្វើការប្រកាសបន្ទាប់ពីក្រុមរបស់គាត់បានផ្តួលក្រុម Wolfsburg ក្នុងលទ្ធផល ៣-២ ... Read More »

Demetrius Andrade ផ្តួល Liam Williams រក្សាខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក

កីឡាករ Demetrius Andrade បានការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោករបស់ WBO របស់គាត់បានសម្រេចដោយការសម្រេចចិត្តជាឯកច្ឆន្ទ បើទោះបីជាមានការប្រជែងគ្នាយ៉ាងខ្លាំងពីកីឡាករ Liam Williams នៅសហរដ្ឋអាមេរិកក៏ដោយ។ វាជាការចាប់ផ្តើមសុបិន្តអាក្រក់មួយសម្រាប់កីឡាករ ករ Liam Williamsជនជាតិវែលដែលបានប្រកួតក្នុងជុំទី២។ រីឯកីឡាករ ... Read More »

Messi ជួយ Barcelona ឈ្នះពាន Copa del Rey ដំបូងក្រោមការដឹកនាំរបស់លោក Koeman

ក្រុម Barcelona រកបាន៤គ្រាប់ក្នុងរយៈពេល១២នាទីដោយរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យពីកីឡាករ Lionel Messi ដើម្បីផ្តួលក្រុម Athletic Bilbao និងឈ្នះពាន Copa del Rey ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Koeman ... Read More »

តោខៀវ Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup ក្រោយទម្លាក់មេឃខៀវ Man City

ក្រុមតោខៀវ Chelsea បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមមេឃខៀវ Manchester City ក្នុងការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រ ខណៈដែលក្រុមតោខៀវបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wembley ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទរក្សាទុកថ្នាំញៀនដោយខុសច្បាប់

        ខេត្តបាត់ដំបង៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្រះស្តេច នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។   លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទី ... Read More »

រដ្ឋបាលខេត្តស្វាយរៀង សម្រេចអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ក្នុងខេត្ត សម្រាប់បុគ្គលដែលធ្វើដំណើរមកខេត្តស្វាយរៀង រួចជាប់បម្រាមបិទខ្ទប់មិនអាចធ្វើដំណើរ ទៅចាក់ទីតាំងដើមបាន

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីដែលត្រូវធ្វើដំណើរទៅ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២នៅទីតាំងក្រៅពីខេត្តស្វាយរៀង ជ្រាបថា ក្នុងអំឡុង ពេលនៃការបិទខ្ទប់ការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដោយកន្លងមកនេះមានបុគ្គលមួយចំនួនបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី១ នៅ ... Read More »