ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សំណុំរឿង ជាមួយឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាល បានបញ្ចូនទៅតុលាការហើយ

ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការនាំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ឋាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅ ចេញសេចក្តីសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ ឬចោទប្រកាន់តាមផ្លូវច្បាប់។ ការបញ្ជូនខ្លួននេះបន្ទាប់ពីក្រុមគ្រូពេទ្យបានចុះធ្វើសំណាករួចរាល់នៅព្រឹកមិញនេះ ដើម្បីតេស្តរកមេរោគកូវីដ១៩ទាំង៣នាក់ មុនបញ្ជូនខ្លួនទៅកាន់អយ្យការ។ សូមជំរាបថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ​ បញ្ជាក់​ថា​៖ បុគ្គលិកអប់រំទូទាំងប្រទេសជាង១០ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ​៖ បើតាមការអះអាងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅព្រឹក​ថ្ងៃសៅរ៍​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២១នេះ​ថា​ ដោយ​អនុវត្តតាមការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងអប់រំ ... Read More »

សំបុកកូវីដ-១៩ម្លេះ ! គ្លីនិក គីរីរម្យ​ ដែលមានទីតាំងនៅផ្ទះលេខ ៧៧​ ផ្លូវលេខ ១១៥ ​សង្កាត់វាលវង់ ខណ្ឌ៧មករា​ កម្រិតហានិភ័យ

ភ្នំពេញ៖ បើយោងតាមការលើកឡើងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៧ ខែមេសានេះ បញ្ជាក់ថា,គ្លីនិក គីរីរម្យ​ ដែលមានទីតាំងនៅផ្ទះលេខ ៧៧​ ផ្លូវលេខ ១១៥ ​សង្កាត់វាលវង់ ខណ្ឌ៧មករា​ កម្រិតហានិភ័យ ខណ:មានអ្នកជំងឺកូវីដ-១៩ ... Read More »

ទោះ​បី​ជា​ប្រទេស​ចិន​ កំពុងស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​តម្រូវការ​វ៉ាក់សាំង​ក៏ដោយក៏​មិត្តចិននៅ​តែ​បន្ត​ផ្តល់​ទៅ​តាម​តម្រូវការ​បញ្ជា​ទិញ​របស់​ភាគី​កម្ពុជា​ដែរ

ភ្នំពេញ៖ នា​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០២១នេះ វ៉ាក់សាំង​ចិន Sinovac ដែល​ជា​ការ​បញ្ជា​ទិញ​ជំហាន​ទី​ពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៥០ ម៉ឺន​ដូស​បាន​ដឹក​ជញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​រាជធានី​ភ្នំពេញហើយ។ សម្តេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ... Read More »

មឈូសសពរាប់ពាន់ដាក់គរនៅទីក្រុងរ៉ូម ដោយសារតែបុគ្គលិករៀបចំបុណ្យសព បូជាសពធ្វើបាតុកម្ម

នៅតាមកន្លែងបូជាសព រថយន្តដឹកសាកសពជាច្រើនគ្រឿងត្រូវរៀបជាជួររង់ចាំដល់វេនរបស់ខ្លួនផ្ញើមឈូសសព។ ចំណែកអ្នករៀបចំពិធីបូជាសពត្រូវប្រើប្រាស់រថយន្តកុងតឺន័រក្លាសេដើម្បីរក្សាមឈូសសពដោយសារតែបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩មិនទាន់ ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ខែមេសា (ពេលវេលាក្នុងតំបន់) បានផ្សាយថា ក្រុមអ្នករៀបចំពិធីបុណ្យសពនៅទីក្រុងរ៉ូមបាននាំគ្នាធ្វើបាតុកម្ម ដោយសារតែ ចំនួនសពកើនឡើងខ្ពស់ព្រោះតែរដ្ឋាភិបាលមិនអាចគ្រប់គ្រងការឆ្លងកូវីដ-១៩ឱ្យមានប្រសិទ្ធភាព ធ្វើឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់។ ក្រុមអ្នករៀបចំបូជាសពបានធ្វើកូដកម្មតាមបែបដាក់កម្រងផ្កានៅមុខព្រះវិហារ Hercules នៅជិតអគាររដ្ឋបាលទីក្រុងរ៉ូម។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់ចេញបទបញ្ជាអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅសម្រាប់ជួរកងទ័ព

ភ្នំពេញ​៖ បើតាមលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ​ បានដាក់ចេញនូវបទបញ្ជាការអនុវត្តការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងជួរកងទ័ព។ ជាក់ស្ដែង​ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ វង្ស ... Read More »

ដើម្បីសងសឹកទីក្រុងវ៉ាស៊ីនតោន រុស្ស៊ីបណ្តេញមន្ត្រីការបរទេសអាមេរិក១០នាក់ចេញពីរុស្ស៊ី

នៅថ្ងៃទី១៦ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបានប្រកាសបណ្តេញមន្ត្រីការទូតអាមេរិក១០រូប ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសរុស្ស៊ី។ នេះជាសកម្មភាព «ស៊ីសងភ្លាមៗ»រវាងអាមេរិក នឹងរុស្ស៊ី ។ ក្រៅពីបណ្តេញមន្ត្រីការទូត១០រូប រុស្ស៊ីក៏បានដាក់មន្ត្រីអាមេរិក៨រូបទៀតក្នុងបញ្ជីខ្មៅ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ... Read More »

ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ (SEATV) អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកបម្រើការនៅទីតាំងនេះ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត លាងដៃ ពេលចេញក្រៅ​ និង 📣 សូមអំពាវនាវដល់ បុគ្គលិក និង ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ ... Read More »

ចាប់ខ្លួន​ហេីយ​! បុរស​ដែល​បើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ ព្រមទាំងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់ខ្លួននោះ? (មានវីដេអូ)

ភ្នំពេញ​៖ កម្លាំងនគរបាលជំនាញ​ បានស្រាវជ្រាវតាមចាប់ខ្លួនបានហេីយ​ បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ បើយោងតាម​ការបញ្ជាក់​ពី​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សុខចិត្តលក់អង្ករជូនប្រជាពលរដ្ឋ ក្នុង១តោនខាត ៤០ដុល្លារ ! ទីបំផុត សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ហ៊ានលក់អង្ករខាតដើម ជូនប្រជាពលរដ្ឋ។  កាលពីល្ងាច ថ្ងៃទី១៦ ខែមេសា ២០២១ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ៥០ម៉ឺនដូសទៀតបានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ សម្តេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ... Read More »

នគរបាលស្រុកអង្គស្នួលបើកប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ឃាត់ខ្លួនស្រ្តីម្នាក់និងដកហូតអាវុធ៣ដើមរួមនឹងអាវុធច្នៃ១ដើម

ខេត្តកណ្ដាល៖ បន្ទាប់ពីកម្លាំងនគរបាលស្រុកអង្គស្នួលទទួលព័ត៌មានថា មានក្រុមជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់រួចមក ភ្លាមៗនោះកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក វរសេនីយ៍ឯក​ មាន សំណាង​អធិការ​នគរបាលស្រុក​អង្គស្នួល​ ដោយមានការសម្របសម្រួលពីលោក លាវ​ ស្រេង​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល ... Read More »

ស្ត្រីម្នាក់ឈ្មោះ ជុង អង្គបូរមី ដែលបានប្រើប្រាស់គណនី Fabebook ឈ្មោះ Jo Jo Beauty for All , ចូលចិត្តបំពុលសង្គម យកទុក្ខដាក់ខ្លួនម្លេះ !

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកស្ត្រីម្នាក់ឈ្មោះ ជុង អង្គបូរមី ដែលបានប្រើប្រាស់គណនី Fabebook ឈ្មោះ Jo Jo Beauty for All , ... Read More »

សេចក្តីណែនាំអំពីការចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងបរិបទនៃការអនុវត្តន៍វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ​ និងក្រុងតាខ្មៅនៃខេត្តកណ្តាល​ នាថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១

ភ្នំពេញ៖ សេចក្ដីណែនាំរបស់គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ស្តីពី ការចាក់វ៉ក់សាំងដូសទី២ ជូនដល់បុគ្គលដែលកំពុងអនុវត្តការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកូវីដ-១៩។ ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ... Read More »

ថ្ងៃនេះកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៩១នាក់ និងមានករណីជាសះស្បើយចំនួន ២៣នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, ថ្ងៃនេះកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៩១នាក់ និងមានករណីជាសះស្បើយចំនួន ២៣នាក់, នៅថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២១។ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ ... Read More »

វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀតបានដឹកមកដល់ប្រទេសកម្ពុជាហើយ

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ លោកស្រី យក់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី​​លួចទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ

ខេត្តបាត់ដំបង ៖ ​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ប៉ុនប៉ង​លួច​យក​ទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ  និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ ... Read More »

នាយឧត្តមសេនីយ៍ នេត សាវឿន ៖ ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នឹងត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ដោយគ្មានលើកលែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា, លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវដកស័ក្តិ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ ផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់

ភ្នំពេញ​៖​ បើយោងតាម​បណ្ដាញសង្គម​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ ម៉ានី​​ ប្រធាន​គណៈកម្មការ​រដ្ឋសភាទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា​ និង វប្បធម៌​ បានសរសេរ​បង្ហោះនៅព្រឹកថ្ងៃសៅរ៍​ទី១៧ ខែមេសា​​ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ កំហុសរបស់ ខ្មែរក្រហម គឺលើសពីគ្រប់គ្រាន់ដែលអាចឆ្លុះបញ្ចាំងបាន ហើយកម្ពុជាកុំខុសម្តងទៀត !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានសំណេរលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា, “កំហុសរបស់ ខ្មែរក្រហម គឺលើសពីគ្រប់គ្រាន់ដែលអាចឆ្លុះបញ្ចាំងបាន ហើយកម្ពុជាកុំខុសម្តងទៀត”។ លោកបន្តថា, ... Read More »

លោកស្រី ឱ វណ្ណឌីន ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩

ភ្នំពេញ៖ គណៈកម្មការចាក់វ៉ាក់សាំង ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ហើយសូមឲ្យបងប្អូនត្រឡប់ទៅកាន់ផ្ទះវិញរៀងៗខ្លួន។ នេះជាការបញ្ជាក់ឲ្យដឹងពី លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។ ... Read More »

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើតវីដេអូណែនាំខ្លីមួយ ដើម្បីសម្រួលក្នុងការដាក់ពាក្យបណ្ដឹងតាមរយៈអនឡាញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដោយអនុវត្ដ តាមសារាចរណែនាំលេខ ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន “១៧ មេសា ១៩៧៥ ខួបលើកទី៤៦ ពួកខ្មែរក្រហមគ្រប់គ្រងប្រទេស”

ភ្នំពេញ៖ ថ្ងៃនេះកាលពី៤៦ឆ្នាំមុន ពួកប្រល័យពូជសាសន៍ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសយើង ហើយបានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិយើង ជាយុគសម័យខ្មៅងងឹតដែលពលរដ្ឋកម្ពុជាត្រូវបានរស់ក្នុងអន្លង់ទឹកភ្នែក ហូបមិនគ្រប់ ធ្វើការជាទម្ងន់ ព្រាត់ប្រាស់បងប្អូនកូនចៅ។ ក្រោមរបប «កម្ពុជាប្រជាធិបតេយ្យ» ក្លែងក្លាយនេះបានប្រល័យពូជសាសន៍ជាតិឯង កាប់សម្លាប់ពលរដ្ឋស្លូតត្រង់អស់ជាង២លាននាក់។ ថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ពួកអាវខ្មៅ ... Read More »

លោក គឹម សន្តិភាព ៖ រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ

ភ្នំពេញ៖ រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ! នេះជាការថ្លែងរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។ លោក គឹម ... Read More »

Dan Evans បានផ្តួល David Goffin ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រកួតតឺន្នីស Monte Carlo Masters

កីឡាករ Dan Evans លេខមួយមកពីអង់គ្លេសបានផ្តួលកីឡាករ David Goffin របស់បែលហ្ស៊ិក និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Monte Carlo Masters ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្តិ និងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ផឹកសុី រាំ ច្រៀង សប្បាយប្រមូលផ្តុំមនុស្សច្រើន យប់មុិញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្តិ និងបណ្តេញពីក្របខ័ណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង ដល់បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសឲ្យម៉ឺងម៉ាត់បំផុត , ហើយតុលាការអាចកាត់ទោសរឿងនេះលឿនបំផុត ... Read More »

ផែនការសម្រាប់កែលម្អការប្រកួត Champions League នឹងត្រូវព្រមព្រៀងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ

ការផ្លាស់ប្តូរក្រុមចំនួន៣៦ក្រុមនៅក្នុងក្របខ័ណ្ឌ Champions League ត្រូវបានគេរំពឹងថា នឹងត្រូវបានព្រមព្រៀងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សារព័ត៌មាន BBC Sport បានផ្សាយថា ទម្រង់ថ្មីដ៏ចម្រូងចម្រាសដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ និងដំណើរការរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣៣ គ្រោងនឹងត្រូវចុះហត្ថលេខានៅខែខាងមុខ។ ប៉ុន្តែការប្រកាសគម្រោងដែលបានគ្រោងទុកត្រូវបានលុបចោលចំពេលមានអំណះអំណាងជុំវិញការចូលរួមរបស់ក្លិបក្នុងដំណើរការនៃការប្រកួត។ ព័ត៌មានលម្អិតទាំងអស់មិនត្រូវបានព្រមព្រៀងគ្នាទេ ប៉ុន្តែកិច្ចប្រជុំសំខាន់ៗកាលពីថ្ងៃសុក្របានគូសបញ្ជាក់អំពីវឌ្ឍនភាពគ្រប់គ្រាន់សម្រាប់ទម្រង់ថ្មីត្រូវបានបង្ហាញដល់គណៈកម្មាធិការប្រតិបត្តិដ៏មានឥទ្ធិពលរបស់យូហ្វានៅថ្ងៃចន្ទ។ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ នៅថ្ងៃទី១៦មេសា បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន៥នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់

ខេត្តព្រះសីហនុ៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ នៅថ្ងៃទី១៦មេសា បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន៥នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស់។  យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកនៅលើទ្រូងផ្លូវដោយអាការ:ដៃឆ្វេងកន្ត្រាក់ញ័រ មិននិយាយស្តី ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់ដេកកណ្តាលផ្លូវដោយដៃឆ្វេងកន្ត្រាក់ញ័រ មិននិយាយស្តី ដែលកើតទ្បើងនៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកមហាវិថីម៉ៅសេទុងកែងផ្លូវ៩៥ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលដេកនៅលើផ្លូវនោះមានវ័យប្រមាណជិត៤០ឆ្នាំ ពាក់អាវយឺតដៃខ្លីខ្មៅ ខោខ្លីពណ៌ផ្ទៃមេឃ ត្រូវបានប្រទះដេកកណ្តាលផ្លូដោយសភាពកន្ត្រាក់ដៃខាងឆ្វេង មិនមាត់ ... Read More »

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះ ដើមឈើមួយដើមនាវេលាទៀបភ្លឺ

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ឆេះខ្សែកាប្លិ៍ ពណ៌ខ្មៅដែលរុំព័ទ្ធត្របាញ់ ដូចសំបុកពីងពាងធ្វើឱ្យឆេះរាលដាលដល់ដើមឈើមួយដើម បែកផ្កាភ្លើង និងលាន់សំឡេងផ្ទុះនៃចរន្តភ្លើងផងដែរ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗនោះ ... Read More »