ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញអមដំណើររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះពិនិត្យទីតាំងសាងសង់ផ្សារគំរូ ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក

ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ... Read More »

មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះយកសំណាកប្រជាពលរដ្ឋ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមអង្គភាព មន្ទីរព័ត៌មានខេត្តកំពង់ចាមបានបញ្ជាក់អោយដឹងថា, មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ ... Read More »

នគរបាលក្រុង សូមសារព័ត៌មានជាតិ- អន្តរជាតិ ធ្វេីការទំនាក់ទំនងមកអ្នកនាំពាក្យមុននឹងយកទៅធ្វេីការចុះផ្សាយជាសាធារណ:

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា, ដេីម្បីទទួលបាននូវព័ត៌មានពិត​ នឹងគ្រប់ជ្រុងជ្រោយ​ ទាក់ទងទៅនឹងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុននឹងយកទៅធ្វេីការចុះផ្សាយជាសាធារណ: សូមសារព័ត៌មានជាតិ អន្តរជាតិ ធ្វេីការទំនាក់ទំនងមកលោកវរសេនីយ៍ឯក សាន សុខសីហា ... Read More »

អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប

ខេត្តកែប៖ រដ្ឋបាលខេត្តកែបបានអោយដឹងថា, នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកស្រី ស ម៉ាលីដា ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត ចាប់ពីថ្ងៃចន្ទ ទី១ ខែមិនា ឆ្នាំ ២០២១

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការចាក់វ៉ាក់សាំងកូវីដ-១៩ “ស៊ីណូហ្វាម (Sinopharm Beijing Institute of Biological Products)” ដែលជាជំនួយមនុស្សធម៌ដ៏ ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបន្តចាក់ជូនដល់បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ ... Read More »

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត ... Read More »

ពិធីទទួលអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន៥១រូប​ ដែលចុះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញលើកទី៣

ភ្នំពេញ​៖​ នៅទីស្នាក់ការគណបក្សប្រជាកម្ពុជាជន ខណ្ឌដូនពេញ នាវេលាម៉ោង ០៨​ និង០០នាទីព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ... Read More »

ប្រធានាធិបតីបៃឌិនបំពេញទស្សនកិច្ចនៅរដ្ឋតិចសាស់ក្រោយព្យុះព្រិលជាប្រវត្តិសាស្ត្រ

ប្រធានាធិបតីបៃឌិន បានទៅកាន់ទីតាំងផ្តល់ជំនួយស្បៀងអាហារ និងមជ្ឈមណ្ឌលសុខាភិបាល ព្រមទាំងទីតាំងមួយចំនួនទៀតដើម្បី វាយតម្លៃពីការខិតខំដំណើរការឡើងវិញ ក្រោយព្យុះព្រិលជាប្រវត្តិសាស្ត្រធ្វើឲ្យរដ្ឋតិចសាស់ទាំងមូលត្រូវជាប់គាំង។ លោកបៃឌិន និងភរិយា បានទៅដល់ទីក្រុង Houston នៅថ្ងៃទី ២៦ខែកុម្ភៈ(ពេលវេលាអាមេរិក) ។ នៅទីនោះ លោកបានជួបពិភាក្សាជាមួយអភិបាលរដ្ឋតិចសាស់លោក ... Read More »

ស្ត្រីអារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធិថ្មីបន្ថែមទៀត អាចចូលបម្រើកងទ័ពបាន

ក្រោយព្រះរាជទាយាន ប៊ីន សាលម៉ែន ដឹកនាំ ប្រទេស ស្ត្រីអារ៉ាប៊ី សាអូឌីត ទទួលបានសិទ្ធិកាន់តែច្រើនឡើង ដោយកន្លងមក ព្រះអង្គអនុញ្ញាតឲ្យស្ត្រីអាចបើកបររថយន្តដោយខ្លួនឯង អាចចេញទៅក្រៅប្រទេសដោយខ្លួនឯង… ហើយពេលនេះ ទទួលបានសិទ្ធិក្នុងការចូលបម្រើកងទ័ពទៀតផង។ ក្រសួងការពារជាតិ អារ៉ាប៊ី ... Read More »

Ozil រកមិនបាន១គ្រាប់សោះក្នុង៥ប្រកួត ធ្វើឲ្យក្រុម Fenerbahce ធ្លាក់ដល់ចំណាត់ថ្នាក់លេខ៣នៅលីគកំពូលទួរគី

ការចុះហត្ថលេខារបស់ខ្សែបម្រើប្រយុទ្ធ Mesut Ozil សម្រាប់ក្រុមFenerbahce ហាក់ដូចជាការផ្លាស់ប្តូរក្តីសុបិន្តរបស់ភាគីទាំងពីរ ប៉ុន្តែអ្វីៗមិនទាន់បានចាប់ផ្តើមនៅឡើយទេ បើទោះបីមួយរយៈនេះកីឡាកររូបនេះមិនទាន់រកគ្រាប់បាល់មួយគ្រាប់សោះក្នុង៥ប្រកួត ឬជួយអ្វីបានទេ ខណៈFenerbahce បន្តចាញ់៣ប្រកួតជាប់គ្នា។ MARCA បានផ្សាយកាលពីថ្ងៃទី២៦ កុម្ភៈថា ការចាញ់នោះបានធ្វើឱ្យពួកគេបាត់បង់ការនាំមុខ នៅលើកំពូលតារាងលីគកំពូលទួរគីដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ... Read More »

CONMEBOL អញ្ជើញក្រុមមកពីប្រទេសម៉ិចសុីកូត្រឡប់ទៅលេងព្រឹត្តិការណ៍ Copa Libertadores វិញ

សហព័ន្ធអាមេរិកខាងត្បូង (CONMEBOL) បានបើកទ្វារចំហសម្រាប់ក្លិបមកពីប្រទេសម៉ិចសុីកូឱ្យចូលក្នុងព្រឹត្តិការណ៍ពានរង្វាន់ Copa Libertadores ម្តងទៀត។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីថ្ងៃទី២៥ កុម្ភៈបានឲ្យដឹងថា ការអនុញ្ញតនេះបានកើតឡើងជាថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីម្ចាស់ជើងឯក CONCACAF ក្រុម Tigres បានបំបាក់ម្ចាស់ជើងឯក ... Read More »

ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃម៉ាកOPPO A3S សម្រេចបាន៣ថ្ងៃត្រូវ នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃម៉ាកអូប៉ូ A3S បានសម្រេចហើយនាំគ្នារត់គេចខ្លួនបាន៣ថ្ងៃ នៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនកូនសិស្ស ចំនួន២៤នាក់ ដែលធ្វើចត្តាឡីស័កនៅវិទ្យាល័យកំពង់ពពិល

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង អមដំណើរដោយលោក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ពពិល និងលោក ... Read More »

ប៉ុនប៉ងធ្វើអត្តឃាតជាមួយកូនអាយុ៣ខែតែមិនបានសម្រេច ដោយសារបងប្រុសជួយទាន់

ខេត្តបាត់ដំបង៖ ស្តី្រម្នាក់មានបំណងសម្លាប់កូនស្រី​ អាយុ​៣​ខែឲ្យស្លាប់ជាមួយគាត់ បនបបនបន្ទាប់ពីគាត់បម្រុង​ធ្វើអត្តឃាត ចង​.​ក សម្លាប់ខ្លួននៅ​ក្នុង​បន្ទប់ទឹក ហើយ​បានដាក់​កូន​តូច​ ដែល​មិនទាន់​ដឹងក្តីទៅ​ក្នុង​អាអាងទឹករួចទៅហើយនោះ។  ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលា​ម៉ោង០០និង២០នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១ ភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង។ ... Read More »

ស្តាប់ប្រវត្តិកម្សត់ខ្លះរបស់ លីវ ជីលី មុនពេលចេញទៅប្រកួតលើឆាកអន្តរជាតិនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ

      ភ្នំពេញ៖ កញ្ញា លីវ ជីលី Miss Grand Cambodia 2020 នឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃនៅរសៀលម៉ោង៣ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១នេះហើយ។ មុនពេលចាកចេញនាងបានទម្លាយប្រវត្តិកម្សត់មួយចំនួនដែលធ្លាប់ឆ្លងកាត់មុនពេលមកដល់ចំណុចនេះ។    ... Read More »

បើករថយន្តលឿន​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសសង​​៥០០​ដុល្លារបញ្ចប់រឿង​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត Range Rover យ៉ាងលឿន​ដល់​ផ្លូវបំបែក​ជា​៤បានជ្រុលទៅបុក​ម៉ូតូ​ដែលជិះ​ឌុប​គ្នា​២​នាក់​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​មនុស្ស​បោកផ្ទប់​នឹង​កញ្ចក់​រថយន្ត​រង រ​បួស​ស្រាល​។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​ឲ្យ​នៅ​កន្លែងកើតហេតុ​រង់ចាំ​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើង​នៅ​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​សុក្រ​ទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ ... Read More »

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅថ្ងៃនេះ

ខេត្តបាត់ដំបង៖ កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការ យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក ... Read More »

រថយន្ត​ស្តារិចបើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​សុិន​ទ្រីនៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ

​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បើករថយន្តស្តារិចយ៉ាង​លឿនដល់​ភ្លើងស្តុ​ប​ផ្លូវបំបែក​ជា​បួន​បាន​ជ្រុល​ទៅបុក​រថយន្ត​សុិន​​ទ្រីពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេចមួយកំណាត់មុខ តែសំណាងល្អ​មិន​មានគ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត​ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះកើតឡើងនៅវេលាម៉ោង១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​​ទី​២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ណត​ប្រ៊ី​ដ កែងនឹងផ្លូវលេខ២០០៤ ក្នុង​សង្កាត់​អូ​របែ​កក្អម ខណ្ឌ​សែន​សុខ ... Read More »

ពិភពលោកមានអ្នកជាសះស្បើយពីកូវីដ-១៩ ជាង ៨៩,៥លាននាក់ ក្នុងចំណោមអ្នកឆ្លងជិត១១៤លាននាក់

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោកមានសញ្ញាល្អប្រសើរ ដោយចំនួនអ្នកឆ្លងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ។ ចំណែកអ្នកជាសះស្បើយពីជំងឺក៏បានកើនឡើងខ្ពស់ផងដែរនៅក្នុងប្រទេសជាច្រើន។ តាមគេហទំព័រ Worldometers គិតត្រឹមព្រឹកថ្ង៊ៃទី២៧ខែកុម្ភៈ វីរុសកូវីដ-១៩ បានឆ្លងរាលដាលដល់ប្រទេសនិងតំបន់ចំនួន២១៩ ឆ្លងរាលដាលដល់មនុស្ស ជិត១១៤លាននាក់ និងស្លាប់ជាង២,៥លាននាក់ ។ ទន្ទឹមនឹងនោះ ... Read More »

បុរស​ម្នាក់​បាន​បើករថយន្ត​​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់ ទុករថយន្តចោលគេចខ្លួនបាត់

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​Lexus RX330​យ៉ាង​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​មួយ​កង់​។ ចំណែកអ្នកបើក​រថយន្ត​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្ក្នុងសង្កាត់វាល់វង់ ខខណ្ឌ៧​មករា រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅង​កន្លែងកើតហេតុ ... Read More »

បេក្ខជន​តំណាង​ពាណិជ្ជកម្ម​អាមេរិក សន្យា​ទាមទារ​ឲ្យ​ចិន​គោរព​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

អន្តរជាតិ​៖​ បន្ទាប់​ពី​មានអត្ថបទសារព័ត៍មានអន្តរជាតិ​ បានចុះផ្សាយថា ​ចិន​ បង្ហាញឆន្ទៈចង់ស្រោចស្រង់ចំណងពាណិជ្ជកម្មជាមួយអាមេរិកវិញ ប៉ុន្តែ​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​ បានបញ្ជាក់ថា​ នៅតែ​រក្សា​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​ចិន​ដដែល​។ ជាក់ស្ដែងនៅថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បេក្ខជន​ដឹកនាំ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក ​លោកស្រី Katherine Tai ... Read More »

យោធា​អាមេរិក​ បេីកប្រតិបត្តិការ​ផ្លូវអាកាស​បាញ់​កម្ទេច​មូលដ្ឋាន​កង​ជីវពល​គាំទ្រ​ដោយ​អុីរ៉ង់​ នៅក្នុង​ទឹកដី​ស៊ី​រី

អន្តរជាតិ​៖​ បើតាមការបញ្ជាក់ពី​មន្ទីរ​បញ្ច​កោណអាមេរិក បានឲ្យដឹងថា​ ​យោធា​អាមេរិក​ផ្លូវអាកាស​បើក​ប្រតិបត្តិការ​បាញ់​កម្ទេច​មូលដ្ឋាន​កង​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ទឹកដី​ស៊ី​រី នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ក្នុង​ប្រតិបត្តិការ​ផ្លូវអាកាស​នេះ​ នៅ​ជិត​ព្រំដែន​អ៊ីរ៉ាក់ និង​ស៊ី​រី ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​របស់​កងជីវពល​នៅ​ទឹកដី​អ៊ីរ៉ាក់​ដែល​បណ្តាលឱ្យ​ជន​ស៊ីវិល​អាមេរិក​ម្នាក់​បាត់​បងជីវិត ហើយ​ធ្វើឱ្យ​ទាហាន​អាមេរិក និង​សម្ពន្ធមិត្ត​មួយចំនួនទៀត​រងរបួស​។​ ​យុទ្ធនាការ​ថ្ងៃទី​២៥ ខែកុម្ភៈ​នៅ​ទឹកដី​ស៊ី​រីនេះ​ ជា​លើកដំបូង​ក្នុង​អាណត្តិ​លោក ... Read More »

ក្រសួងមហាផ្ទៃ រៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពក្រោមចំណុះ

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា, ក្រសួងមហាផ្ទៃ និងរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការក្រោមចំណុះទីស្ដីការក្រសួងមហាផ្ទៃទាំងអស់ ឲ្យចូលរួមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដោយផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ... Read More »

ទោះ​បី​ជា​កណ្ដាលយប់ក៏ដោយ! ​អាជ្ញាធរ​ខណ្ឌមានជ័យ​ បន្ត​ចុះស្រាវជ្រាវមុខសញ្ញា ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ដែលដឹកនាំ​ដោយ​លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាល​រង​ខណ្ឌមានជ័យ​ នៅវេលាម៉ោង ១២​ និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ១រោច ខែ ផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ... Read More »

ក្រសួងសុខាភិបាលប្រកាសថា ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៦នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៦នាក់​ ននិងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: ទាំងអស់។ ករណីមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ... Read More »

រថយន្តកាមរីបាឡែនឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តកុងតឺន័រពីចំហៀងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុករថយន្តសណ្តោងទូកុងតឺន័រពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចខាងជេីងក្រុមហ៊ុនសាបៀកម្ពុជា​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​។ តាមប្រភពព័ត៌មានមានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3F 2025 បេីកបរតាមបណ្តោយផ្លូវលេខ២១៧​ ... Read More »

Update ៖ ពលករម្នាក់ឈ្មោះ រ៉ន មករា ដែលមានបញ្ហាខួក្បាលបានវិលត្រឡប់ទៅប្រទេសកំណើតវិញកាលពីយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ លោក ឡាំ ប្រុស និងលោក តូយ ដារិទ្ធក្រុមការងារអនុព័ន្ធពលករ និងជាតំណាងលោកទូត លោក ដន សាម៉ឺឌី ប្រធានសមាគមខ្មែរក្រុងគីមហ៊េ អ្នកគ្រូ ស្រេងវួចនី នាយិកាការិយាល័យចម្រើនកូនខ្មែរ ... Read More »

ក្រសួងសុខាភិបាល បង្ហាញទីតាំង៧៧ទីតាំង នៅភ្នំពេញ និង៦ទីតាំងនៅខេត្តព្រះសីហនុ ជាប់ទាក់ទងនឹងពាក់ព័ន្ធព្រឹត្តិការណ៍កូវីដ-១៩ឆ្លងសហគមន៍២០កុម្ភ:

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បើតាមប្រភពព័ត៌មានពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានបង្ហាញ ៧៧ទីតាំងនៅភ្នំពេញ និង៦ទីតាំងនៅខេត្តព្រះសីហនុ ដែលជាប់ទាក់ទងនឹងពាក់ព័ន្ធព្រឹត្តិការណ៍កូវីដ-១៩ឆ្លងសហគមន៍២០កុម្ភ:។ ប្រភពខាងលើនោះ បានបន្ថែមថា ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍កូវីដ-១៩ឆ្លងសហគមន៍២០កុម្ភ: នៅរាជធានីភ្នំពេញមាន៖ 1. ក្លឹប N8 ទួលស្វាយព្រៃទី២ 2. ... Read More »

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ គួរមានវិធានការបែបណា ទៅលើប្រធានអង្គភាពមន្ទីរទេសចរណ៍ខេត្តកែប បង្ហោះបំប៉ោងព័ត៌មានក្លែងក្លាយ មិនពិត ក្នុងផេកផ្លូវការ ករណីថា,ជនជាតិចិនកើតកូវីដ-១៩ រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ភ្នំពេញ ?

ភ្នំពេញ៖ ដោយសារតែ(ផេក)របស់អង្គភាពមន្ទីរទេសចរណ៍ខេត្តកែប បង្ហោះព័ត៌មានមិនពិត គ្មានភាពទទួលខុសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយ មហាជនមានការយល់ច្រឡំ ជាមួយនឹងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិចិន ។ តែធាតុពិត ! ជនជាតិចិននោះ មិនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅភ្នំពេញ ដូចផេកមន្ទីរទេសចរណ៍ផ្សព្វផ្សាយនោះឡើយ។ សូមបញ្ជាក់ថា  អង្គភាពមន្ទីរទេសចរណ៍ខេត្តកែប ... Read More »

ចោរគាស់សោរទ្វារលួចម៉ូតូ២គ្រឿងគេចដោយសុវត្ថិភាព

ខេត្តពោធិ៍សាត់ ៖ នៅក្រុងពោធិ៍សាត់ឥឡូវ មានបទល្មើសគួរកត់សម្គាល់ ខណៈបច្ចុប្បន្នគេឃើញក្រុមចោរលួច ចោរឆក់ ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដោយគ្មានញញើតសមត្ថកិច្ចបន្តិចសោះ ជាក់ស្ដែងក្រុមចោរបានគាស់សោរទ្វារចូលលួចម៉ូតូ២គ្រឿង រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ជាក់ស្ដែងនៅព្រឹកព្រលឹមថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ... Read More »