ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សមត្ថកិច្ចនិងជំនាញ ឃាត់រថយន្តដឹកឈើក្រុមហ៊ុនលឹម រ៉ូយ៉ាល់ ចំនួន ១៣ គ្រឿងពិនិត្យលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ

ខេត្តមណ្ឌលគិរី៖ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តដឹកឈើរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ចំនួន ១៣គ្រឿង នៅចំណុចអូររមាស ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សង្ស័យថាផ្ទុកលើសលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ រថយន្តដឹកឈើចំនួន ... Read More »

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៩នាក់​ និងមិនមានអ្នកជាសះស្បេីយ​

      ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា,មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៩នាក់​ និងមិនមានអ្នកជាសះស្បេីយ​ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្នុងនោះអ្នកជំងឺ៣៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។ ... Read More »

ស៊យមែន!! យុវជនបីនាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកាប់បណ្ដាលឲ្យរងរបួស២នាក់​ រួចភ័យពេកផ្តួលម៉ូតូចោលរត់ទៅចូលផ្ទះប្រជាពលរដ្ឋត្រូវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

​         ភ្នំពេញ​ ៖​ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងត្រូវក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ ៣គ្រឿងប្រដាប់ដោយដាវនិងដំបងដេញវាយនិងកាប់បណ្ដាលឲ្យភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវម្ចាស់ផ្ទះចាប់ឃាត់ខ្លួនដោយចោតថាប៉ុនប៉ងលួចព្រទ្យសម្បត្តិរួចប្រគល់ជូនសមត្ថកិច្ច បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ... Read More »

ឆេះឃ្លាំងកំទេចក្រណាត់៤០០តោនខាតបង់ប្រាក់២០មុឺនដុល្លារជាងនៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ នៅម៉ោង១២ ៖ ៤០នាទី នាថ្ងៃទី២៧ខែកុម្ភៈ២០២១ មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ មួយកន្លែង ដែលមានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ... Read More »

Update ៖ តុលាការខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនមនុស្ស៤នាក់ ក្រោយក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅស្រុកពញាឮ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្ដាល ៖ ជនសង្សយ័៤នាក់ ត្រូវបានលោក រស់ ផុនច័ន្ទនិមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួន ពីបទ «ក្លែងបន្លំឯកសារសាធារណ: ប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិត ក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្ត្រី) ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភ:ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦ លើកំណាត់ផ្លូវជាតិលេខ៥៣ ស្ថិតក្នុងក្រោយវត្ត ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ... Read More »

អំពើហិង្សានៅមីយ៉ាន់ម៉ាកើនឡើង បាតុករម្នាក់ត្រូវប៉ូលិសបាញ់ស្លាប់

កាលពីថ្ងៃទី២៦ខែកុម្ភៈ ប៉ូលិសមីយ៉ាន់ម៉ាបន្តប្រើហិង្សាបំបែកក្រុមបាតុករ បណ្តាលឲ្យស្ត្រីម្នាក់ត្រូវ បាញ់សម្លាប់ ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់ទីក្រុង Yangon និងទីតាំងជាច្រើនផ្សេងទៀតនៅថ្ងៃទី២៧ខែកុម្ភៈដើម្បីបង្ក្រាបក្រុមបាតុករ។ ជាមួយគ្នានេះកម្លាំងសន្តិសុខ បានចាប់ខ្លួន អ្នកសារព័ត៌មានជាច្រើនផងដែរ។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្ត្រីម្នាក់ស្លាប់ ដោយការបាញ់ពីកម្លាំងប៉ូលិសនៅស្រុក ... Read More »

រដ្ឋសភាអាមេរិកអនុម័តកញ្ចប់ថវិកា ជំនួយកូវីដ-១៩ ចំនួន១៩០០ពាន់លានដុល្លារ

នៅថ្ងៃទី ២៧ខែកុម្ភៈ រដ្ឋសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយរហូតដល់១៩០០ពាន់លានដុល្លារពាក់ព័ន្ធកូវីដ- ១៩ ដែលប្រធានាធិបតី បៃឌិនបានស្នើឡើង។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាជ័យជម្នះយ៉ាងធំធេងរបស់ប្រធានាធិបតីក្នុងពេលដែលកូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ពលរដ្ឋលើគ្រប់ជំពូក ពិសេសគឺសេដ្ឋកិច្ច។ ចំណែកសារព័ត៌មាន CNNវិញបានផ្សាយថា លទ្ធផលបោះឆ្នោតទទួលបានការគាំទ្រប្រកៀកគ្នា ដោយសំឡេងគាំទ្រ២១៩ និងប្រឆាំង២១២ ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តពីក្រោយស្របគ្នាបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិ អំពិល ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុករមាសហែកបានឱ្យដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះអ៊ុក សុខា អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រោក ឃុំអំពិល ... Read More »

បុរសម្នាក់មិនដឹងមានវិបត្តិអ្វីទេបានទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវទូកអ្នកនេសាទជួយសង្គ្រោះទាន់

ភ្នំពេញ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់រួចទាក់ទងរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ១និង២០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពាន ជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលគិតខ្លីបានប្រាប់ថា ឈ្មោះ យង់ ... Read More »

បង់ក្លាដែស ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ដល់ស្ត្រីរកស៊ីផ្លូវភេទនៅតាមផ្ទះបន

ស្ត្រីរកស៊ីផ្លូវភេទ គឺជាបុគ្គលងាយចម្លងកូវីដ-១៩ខ្ពស់បំផុត ដោយមានមនុស្សចេញចូលក្នុងផ្ទះបន រាប់ពាន់នាក់ក្នុងមួយថ្ងៃ។ នៅពេលនេះរដ្ឋាភិបាលបង់ក្លាដែសចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយចាប់ផ្តើមចេញពីផ្ទះបនធំបំផុតក្នុងប្រទេសនេះដោយមានស្ត្រីបម្រើផ្លូវភេទ ដល់ទៅ១៩០០នាក់។ តាមសារព័ត៌មាន AFP បានផ្សាយថា គិតមកទល់ពេលនេះ ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីភាគខាងត្បូងមួយនេះ បានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត៣លាននាក់ហើយ ដោយចាក់ទៅលើមនុស្សមានវ័យលើសពី៤០ឆ្នាំឡើង ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន ... Read More »

ជំពាក់លុយគេជាង១០០០ដុល្លារមិនមានលុយសងស្ត្រីម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែ…

ភ្នំពេញ៖ ជំពាក់លុយគេជាង១០០០ដុល្លារមិនមានលុយសងដោយខ្លាចគេប្តឹងចាប់ដាក់គុកស្ត្រីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែមិនសម្រេចឡើយព្រោះសមត្ថកិច្ចនៅទីនោះឃាត់ទាន់។ ហេតុការណ៍នេះ​បានកេីតឡេីងកាលពី​​វេលាម៉ោង​៣និង៥០នាទី​រសៀល​ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២ នៅលេីស្ពានជ្រោយចង្វា (ស្ពាន​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​)ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួននេះមាន ឈ្មោះ ញ៉ែម​ ច្រឹប ... Read More »

ប្រទះឃើញសាកសពបុរសជនជាតិបរទេសម្នាក់ស្លាប់អណ្តែតក្នុងទឹកសមុទ្រ

ខេត្តព្រះសីហនុ៖ សាកសពបុរស ជនបរទេសម្នាក់ត្រូវគេប្រទះឃើញស្លាប់អណ្តែតក្នុងទឹកសមុទ្រដោយមិនទាន់ដឹងពីមូលហេតុ នៅចំណុចមុខបឹងហ្គាឡូ ដូហ្វីនបេ ចម្ងាយប្រហែល៥០ម៉ែត្រពីឆ្នេរ។ករណីប្រទះឃើញសាកសពនេះ បានកើតមានឡើងនៅម៉ោងប្រមាណ២រសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១  ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(សារ៉ាសិនបេ)សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕ ដោយ៖ឆ្លាមសមុទ្រ Read More »

Update៖ ខ្លាំងអីជនកំណាច ! កែវ សិរីបុត្ររតនៈ…ត្រូវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួនហើយ , អ្នកក្រុងតាខ្មៅគាំទ្រ ចំណាត់ការនេះ !

ខេត្តកណ្តាល៖ លោក រស់ ជុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួន ជនត្រូវចោទដាក់ពន្ធនាគារ បណ្តោះអាសន្ន បន្ទាប់ពី តំណាងអយ្យការ លោក ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព នៅថ្ងៃទី១ មីនា

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ខាងមុខនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

ក្រសួងទេសចរណ៍ ជូនដំណឹងស្ដីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានី-ខេត្ត ឡើងវិញជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រសួងទេសចរណ៍សូមជម្រាបជូន លោក លោកស្រីអភិបាល ជ្រាបថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (COVID-19) ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សម្រាប់ សុពលភាព ២០២១-២០២៤

ភ្នំពេញ៖ យោងលិខិតលេខ០០៧ ល.ស.គជវទ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាត ។ – ចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ... Read More »

រដ្ឋបាលខេត្ត ព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នកាស៊ីណូហ័ងឡឺ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបមក លោកឧកញ៉ា លី គូង ម្ចាស់កាស៊ីណូហ័ងឡឺ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្ន ... Read More »

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលម៉ាស់ និងជែលលាងដៃពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួល អំណោយម៉ាស់ចំនួន ២ ម៉ឺន បន្ទះ និងជែលលាងដៃចំនួន ៤០ដប ពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។ បន្ថែមលើអំណោយខាងលើ ... Read More »

ពាណិជ្ជករ​ចិន​ម្នាក់ ត្រូវ​នគរបាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ក្រោយសំ​ញ៉ែងកាំភ្លេីងដាក់​ជាប់​ខ្លួន

ខេត្ត​ព្រះ​សីហ​នុ៖ ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួនពាណិជ្ជករ​ចិន​ម្នាក់ ក្រោយជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​ត្រេះ​២ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ។ លោក​ឧត្ត​មេស​នី​យ៍​ទោ ជួន ណា​រិ​ន្ទ ... Read More »

តំណាងអយ្យការធ្វើការចោទប្រកាន់ជនកំណាច ចូលវាយកាប់កម្ទេចបំផ្លាញទ្រព្យសម្បត្តិ និងប៉ងសម្លាប់ម្ចាស់ហាងកាហ្វេ និង ចេញដីកាសន្និដ្ឋានសុំឱ្យឃុំខ្លួនបណ្តោះអាសន្ន

ខេត្តកណ្ដាល៖ ជនដ៏កំណាច ឃោរឃៅ ធ្វើសកម្មភាព យកដាវកាប់ វាយបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ ក្នុងចេតនាទុច្ចរិតសម្លាប់ម្ចាស់ហាងកាហ្វេ ដ៏ផ្អើលអ្នកនៅក្រុងតាខ្មៅ ត្រូវបានតំណាងអយ្យការ លោក ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ... Read More »

ក្មេងប្រុសម្នាក់រត់លេងក្បែរស្រះទឹកចៃដន្យអាក្រក់រអិលជើងចូលស្រះទឹកលង់ស្លាប់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ខណៈរត់លេងនៅមាត់ស្រះទឹកខាងក្រោយឆៀងខាងជេីងផ្ទះចម្ងាយប្រហែល៦ម៉ែត្រស្រាប់តែរអិលជើងចូលក្នុងស្រះលង់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះតែយឺតពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ក្មេងប្រុសដែលរងគ្រោះស្លាប់មានឈ្មោះវី សុភត្រា អាយុ៤ឆ្នាំ មានឪពុកឈ្មោះជួប ភក្តី អាយុ៣០ធ្នាំ និងម្តាយឈ្មោះ ឈិន ... Read More »

រជ្ជទាយាទអារ៉ាប៊ីសាអូឌីត៖ ជាអ្នកបើកផ្លូវតាមសម្លាប់អ្នកកាសែត Washington Post ក្នុងឆ្នាំ២០១៨​

អន្តរជាតិ​៖​ បេីយោង​តាមរបាយការណ៍ចារកម្មអាមេរិក នៅថ្ងៃទី២៦ ខែកុម្ភៈ បានចេញរបាយការណ៍ដែលត្រូវបានទន្ទឹងចាំមើលជាយូរទាក់ទងការស៊ើបអង្កេតករណីឃាតកម្មក្នុងឆ្នាំ២០១៨​សម្លាប់​អ្នកកាសែត Washington Post លោក Jamal Kashoggi ។ របាយការណ៍នេះ បានចង្អុលចំៗរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin ... Read More »

ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ខណៈពួកគេខ្លាំងមែន ! ហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន

ខេត្កណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ក្នុងទង្វើទុច្ចរិត ដែលត្រូវមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ... Read More »

ខាន់ ជេមស៍ដឹកដៃកូនប្រុសចូលច្រៀងរ៉េបដំបូងទទួលបានការគាំទ្រច្រើនពីទស្សនិកជន

      ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង ខាន់ ជេមស៍ បានលើកឡើងថា ប៉ាច្រៀង កូនរ៉េប ជាបទចម្រៀងរបស់ខ្ញុំបាទ និងកូនប្រុសខ្ញុំ។ ទើបនឹងបញ្ចេញមិនបានប៉ុន្មានម៉ោងផង បទចម្រៀងនេះមានអ្នកចូលទស្សនារាប់សែនដងរួចមកហើយអមដោយការសាទរ និងស្វាគមន៍វត្តមានតារាចម្រៀងជំនាន់ក្រោយ។ ... Read More »

កុំចេះតែហ៊ាន, អោយតែល្មើសច្បាប់ នគរបាលខេត្តកណ្តាលចាត់វិធានការហើយ !

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារក្នុងផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «នៅភូមិព្រែកសំរោងម្តុំជួរមាត់ព្រែកមានក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូសឹងរាល់ល្ងាច ។ សូមបងសមត្ថកិច្ចចុះបង្ក្រាបឬចាប់ទៅណែនាំផងបង»។ ក្រោយពីបានទទួលព័ត៌មាននេះរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅធ្វើការស្រាវជ្រាវរកក្មេងទំនើងខាងលើ ... Read More »

ត្រឹមម៉ោង១២ថ្ងៃត្រង់ ទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, ទីតាំងពាក់ព័ន្ធកូវីដ១៩ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៧ខែកុម្ភៈឆ្នាំ២០២១ ទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា , គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ... Read More »

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបត្ថម្ភបាល់ពន្លត់អគ្គិភ័យចំនួន ២០០គ្រាប់ ដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តំណាងដែលមាន លោកឧត្តមសេនីយ៍ត្រី រ៉ឺន រដ្ឋា អនុប្រធាននាយកដ្ឋានផែនការ ... Read More »

លោក ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញអមដំណើររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះពិនិត្យទីតាំងសាងសង់ផ្សារគំរូ ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក

ខេត្តកំពត៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ... Read More »

មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះយកសំណាកប្រជាពលរដ្ឋ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាមអង្គភាព មន្ទីរព័ត៌មានខេត្តកំពង់ចាមបានបញ្ជាក់អោយដឹងថា, មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដឹកនាំដោយលោក វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាកប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ ... Read More »