ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋបាល រាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិកា របស់រាជរដ្ឋាភិបាលជូន បងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក ទាំងអស់នៅរាជធានី ភ្នំពេញ

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹង រដ្ឋបាល រាជធានី ភ្នំពេញ នៅ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ បាន បញ្ជាក់ថា រដ្ឋបាល ... Read More »

ក្មេងប្រុសម្នាក់បាត់១យប់ពេលនេះបានស្លាប់ហើយ

ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបាត់ខ្លួន កាលពីរសៀលថ្ងៃ២៨កុម្ភៈ២០២១ បច្ចុប្បន្នបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចនិងក្រុមគ្រួសារ សាច់ញាតិបានស្វែងរកឃើញសាកសពក្មេងប្រុសរងគ្រោះនៅវេលាថ្ងៃត្រង់ថ្ងៃ០១មីនា២០២១ ក្នុងទឹកកន្លែងកើតហេតុ។ សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ   ផល ចំរ៉ុង ... Read More »

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់អំពីករណីពិនិត្យសំណាករបស់ជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់​ចាម និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖​ រដ្ឋបាលខេត្តកំពង់ចាមដោយយោងតាមការ​បញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​សូមប្រកាសថា​ សំណាករបស់ជនជាតិចិន និងបងប្អូនកម្មករដែលកំពុងសាងសង់សំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម ចំនួន៥៥នាក់ និងបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ចំនួន២៩២នាក់ មានលទ្ធផលអវិជ្ជមានកូវីដ-១៩។ ដោយផ្អែកលើលទ្ធផលនេះ ... Read More »

ក្រោយរកឃើញអ្នកកើតជំងឺកូវីដ-១៩ម្នាក់ធ្លាប់ចូលផ្សារម៉ាក្រូ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ​ ពេល​នេះក្រសួងសុខាភិបាល​ ប្រកាសឲ្យទៅធ្វើតេស្ត

ភ្នំពេញ​៖ បើតាមការឲ្យដឹងពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀល​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ទៅយកសំណាកដើម្បីធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ ... Read More »

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍បង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ!

ភ្នំពេញ៖ សូមបញ្ជាក់ថាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍បង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ។ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា, ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ ... Read More »

Update ៖ ក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធ​ ចាប់ជំរិតទារលុយ១លានដុល្លារ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បាញ់ស្លាប់ចំនួន៤នាក់

      ភ្នំពេញ៖ អតីតអ្នកបេីកបររថយន្ត រួមគ្នាជាមួយនិងបក្ខពួក៣នាក់ទៀត បានរៀបគម្រោងចាប់ជំរិតម្ចាស់ផ្ទះដែលជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម​ ទារលុយ១លានដុល្លា​រ ប៉ុន្តែ​មិន​បានសម្រេចក៏បែកធ្លាយ​ដល់​ជនរងគ្រោះ​​ក៏ប្តឹង​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ត្រៀមខ្លួន​ជាមុនរហូតក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធចំនួន២ដេីម ចូលមកដល់ក្នុងភូមិគ្រឹះ ហេីយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ ... Read More »

កម្លាំងចំរុះសម្រេចចុះរើសំណង់សង់រំលោភចំណីបឹងទន្លេអុំ១៣ខ្នង បន្ទាប់មិនគោរពតាមសេចក្តីណែនាំ

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ បានដឹកកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងស្រុកកណ្ដៀង សរុបប្រមាណចំនួន៥៥នាក់ ចុះរុះរើសំណង់សង់រំលោភចំណីបឹងទន្លេអុំចំនួន១៣ខ្នង បន្ទាប់ប្រជាពលរដ្ឋទាំងនោះមិនព្រមគោរពតាមសេចក្ដីណែនាំរបស់សាលាខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងយ៉ាងច្រើនដែលសម្រេចចុះអនុវត្តការងារខាងលើ ... Read More »

រថយន្តកុងតឺន័របេីកបុករថយន្តព្រូសបណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរតាមដងផ្លូវស្រាប់តែកាច់ចង្កូតលែងកើតបណ្តាលឲ្យជ្រុលទៅបុករថយន្តព្រូសបណ្តាលឲ្យដាំក្បាលធ្លាក់ចូលប្រឡាយរងការខូចខាត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងវត្តព្រៃស្ពឺ​ ក្នុងភូមិស្រែជម្រៅ​សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ-6638 បើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌សឆ្នូតក្រហម​ ពាក់ស្លាកលេខភ្នំពេញ​3C-4451​ ... Read More »

ផ្លូវ១ខ្សែប្រវែង២០០ម៉ែត្រត្រូវបានកម្លាំងសាមគ្គី ចូលរួមស្ថាបនាដែលជាថវិកាសប្បុរសជន

ភ្នំពេញ ៖ ផ្លូវថ្មី១ខ្សែទៀតប្រវែង២០០ម៉ែត្រ ត្រូវបានកម្លាំងសាមគ្គី មានព្រះសង្ឃ ប្រជាពលរដ្ឋ ចូលរួមស្ថាបនាយ៉ាងសស្រាក់សស្រាំដឹកនាំដោយលោកចៅសង្កាត់សំរោង ដែលជាថវិកាសប្បុរសជន នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង កណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ... Read More »

«វីរបុរស» រត់ទៅទ្រក្មេងស្រីធ្លាក់ពីលើអគារកម្ពស់១៣ជាន់នៅទីក្រុងហាណូយ(មានវីដេអូ)

បុរសអាយុ៣១ឆ្នាំឈ្មោះ ង្វៀង ង៉ុកម៉ាញ កំពុងតែល្បីពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសវៀតណាម ដោយសារតែលោកបានជួយសង្គ្រោះក្មេងស្រីអាយុ៣ឆ្នាំឱ្យរួចផុតពីក្តីស្លាប់ ដោយធ្លាក់ពីលើអគារខុនដូពីជាន់ទី១២Aមក។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៦និង២៨នាទីនៅអគារខុនដូលេខ៦០B ក្នុងរដ្ឋធានីហាណូយ ។ ក្មេងស្រី អាយុ៣ឆ្នាំត្រូវបានគេមើលឃើញជិតធ្លាក់ចុះដល់ដី ហើយមនុស្សដែលបានមើលឃើញបានស្រែកហៅឲ្យជួយ។ នៅពេលនោះលោក ... Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ លុះត្រាណាតែជំងឺកូវីដ-១៩បញ្ចប់​ ទេីបអាចរំលាយសភាជាតិ និងរៀបចំការបោះឆ្នោតសកលថ្មីវិញបាន

អន្តរជាតិ​៖ បើតាមការអះអាងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) នៅថ្ងៃចន្ទទី១​មីនា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ជាថ្មីម្តងទៀតថា លោកនឹងទូលសុំឲ្យព្រះមហាក្សត្រ ដើម្បីរំលាយសភាជាតិ ដើម្បីរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅពេលដែលការឆ្លងរាតត្បាតជំងឺ COVID-19 ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា​ ទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូង

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា​ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរួចហើយ នៅព្រឹកថ្ងៃចន្ទទី១​ ... Read More »

កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានព្រមាន កាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក ប្រសិនបើលោករកឃើញថា អាមេរិកបានរក្សាទុកគ្រាប់បែកបរមាណូនៅក្នុងប្រទេសនេះ ពេលនាវាអាមេរិកចូលចតនៅក្នុងប្រទេសហ្វុីលីពីន

ហ្វុីលីពីន និងអាមេរិក មានកិច្ចព្រមព្រៀងអនុញ្ញាតឲ្យនាវាចម្បាំង អាមេរិកចូលចតនៅក្នុងទឹកដីហ្វុីលីពីន ដោយហៅថាកិច្ចព្រមព្រៀង( WFA)។ កន្លងមកអាមេរិកបានប្រកាសថា អាមេរិកមិនមានបំណងរក្សាកម្លាំងទាហានយូរអង្វែងនៅក្នុងទឹកដីហ្វុីលីពីនឡើយ ដោយគ្រាន់តែបង្កើតបណ្តាញយោធាជំនួយពីខាងក្រោយប៉ុណ្ណោះ។ ការបង្កើតទីតាំងយោធានោះនឹងធ្វើឲ្យហ្វុីលីពីនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ។ ប្រធានាធិបតី Duterte បានបញ្ជាក់ថា «យើងនឹងអនុម័តគោលនយោបាយការបរទេស ... Read More »

Update ៖ បាតុករ​ថៃជាច្រើននាក់រងរបួស និងត្រូវចាប់ខ្លួនក្នុងការតវ៉ា​ប្រឆាំងរដ្ឋាភិបាល​លោក ប្រាយុទ្ធ ក្នុងទីក្រុងបាងកក

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍​ បាននិយាយថា៖ អំពើហិង្សាមួយបានផ្ទុះឡើងរវាងក្រុមបាតុករថៃ និងកម្លាំងប៉ូលីសអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្បែរនិវេសដ្ឋាននាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា​ ក្នុងទីក្រុងបាងកក​ នៅវេលា​ម៉ោង៣រសៀលថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បណ្ដាលឲ្យមនុស្សជាច្រើនរងរបួស និងត្រូវចាប់ខ្លួន។ កាសែតបាងកកប៉ុស្តិ៍ បន្តថា​ ... Read More »

រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា ស្វាគមន៍ ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលីលើសេចក្តីព្រាងច្បាប់ថ្មីសម្រាប់វិស័យពិការភាព!

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលេខាទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី សារ៉ា វ៉ាដលី នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសង្គមកិច្ច លោករដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្វាគមន៍ចំពោះការផ្តល់ធាតុចូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលអូស្រ្តាលី និងស្ថាប័នDID ... Read More »

ការចាប់ឆ្នោត Europa League វគ្គ១៦ក្រុមចុងក្រោយគឺ Manchester United ប៉ះ AC Milan

ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League បានបង្កើតនូវការប្រកួតដ៏រំភើបរវាងក្រុម Manchester United ប៉ះក្រុម AC Milan ដែលនឹងឃើញកីឡាករ Zlatan Ibrahimovicវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ជាលើកដំបូងចាប់តាំងពីចាកចេញកាលពីឆ្នាំ២០១៨ ... Read More »

កីឡាករបាល់ទាត់នៅសហរដ្ឋអាមេរិកលែងឈរគោរពភ្លេងជាតិមុនការប្រកួតទៀតហើយ

ក្រុមប្រឹក្សាជាតិសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិកបានបោះឆ្នោតលុបចោលគោលការណ៍ដែល តម្រូវឲ្យកីឡាកររបស់ខ្លួនឈរគោរពភ្លេងជាតិមុនពេលចាប់ផ្តើមប្រកួតហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃទី១ ខែមីនា​។ គោលនយោបាយលេខ ៦០៤-១ ត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានសេចក្តីសម្រេចលុបចោលគោលនយោបាយដែលកំពុងអនុវត្តដែលបានធ្វើឡើងនៅក្នុងខែមិថុនា។ គោលនយោបាយនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលកីឡាករទាំងអស់លុតជង្គង់ក្នុងការបង្ហាញការគាំទ្រដល់ការតវ៉ាប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។ សហព័ន្ធបាល់ទាត់អាមេរិកបានអនុញ្ញត្តឲ្យកីឡាករទាំងអស់ចាប់ផ្តើមប្រកួតភ្លាមៗដោយមិនចាំបាច់ឈរតម្រង់ជួរគ្នា ដើម្បីគោរពភ្លេងជាតិនោះទេ ៕ដោយ៖ ... Read More »

លោក ឃួង ស្រេង ៖ ការគ្រប់គ្រងមុខសញ្ញាកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរដ្ឋបាលរាជធានីគ្រប់គ្រងបានល្អប្រសើរហើយ

      ភ្នំពេញ៖ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញការគ្រប់គ្រងមុខសញ្ញាកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរបស់យើងគ្រប់គ្រងមុខសញ្ញានេះបានយ៉ាងល្អប្រសើរ ខណៈនៅរាជធានីភ្នំពេញមានទីតាំងចំនួន៧៨ដែលយើងបាននិងកំពុងគ្រប់គ្រង ដោយបិទការចេញចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទយកកាំបិតបុ័ងតោកាប់ក្បាលខ្លួនឯងបណ្តាលឱ្យស្លាប់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩៖០០ នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ មានករណីធ្វើអត្តឃាតដោយខ្លួនឯងមួយបានកើតឡើងនៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជនរងគ្រោះមានឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ( ... Read More »

ព័ត៌មានបឋម ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន (ស្លាប់៤នាក់) ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ... Read More »

ពិតជាជើងខ្លាំងមែន! ធ្លាប់ជាប់គុក៣ដងហើយចេញមកវិញឆក់ទៀត

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនជនសង្ស័យជើងខ្លាំងម្នាក់ទៅតុលាការដើម្បីចាត់ការបន្តខណៈជននេះធ្លាប់ជាប់គុកចំនួន៣ដងរួចមកហើយ។ លោកប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ... Read More »

លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញ ត្រូវ សហការ យកចិត្តទុកដាក់ ចំពោះក្រុមការងារប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩កំពុងប្រ ចាំការ២៤ម៉ោងលើ២៤ម៉ោងនៅសាលារាជធានី

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ក្រុមការងារចម្រុះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២១ ក៏មិនខុសពីថ្ងៃមុនដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំចាត់ចែងក្រុមការងារបានយ៉ាងល្អ ដើម្បីទទួលការងារពាក់ព័ន្ធជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ... Read More »

ថៃ៖ ក្រុមបាតុករដង្ហែក្បួនទៅកាន់វិមាននាយករដ្ឋមន្ត្រី

កម្លាំងប៉ូលិសថៃបានប្រើប្រាស់ រថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលកំពុងដង្ហែក្បួនទៅកាន់វិមាននាយករដ្ឋមន្ត្រី នៅទីក្រុងបាងកក។ ក្រៅពីនេះកម្លាំងប៉ូលិសថៃក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករផងដែរ ។ សារព័ត៌មាន Channel News Asia បានផ្សាយថា កម្លាំងប៉ូលិស ថៃបានប្រើប្រាស់គ្រាប់បែកផ្សែង រថយន្តបាញ់ទឹក បំបែកហ្វូងបាតុករនៅថ្ងៃទី២៨ ខែកុម្ភៈ ... Read More »

កងកម្លាំងជួរមុខទិសទី១ បន្ទាយមានជ័យ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គោលដៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរចើងលេខ៥១ ថ្នាក់ដឹកនាំកងកម្លាំងចម្រុះ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ស្ថិតនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ... Read More »

ប្រជាពលរដ្ឋប្រទះឃើញ​សាកសព​បុរស​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ខ្លោច សង្ស័យ​ករណី​ឃាតកម្ម​

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញ​សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវ​ភ្លើង​ឆេះ​ខ្លោចក្នុងចម្ការកាលពី​ល្ងាចថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​ នៅត្រង់ចំណុច​អូរ​ដង្កោ​ល ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ  ។​ ពេលឃើញដូច្នេះប្រជាពលរដ្ឋ នាំគ្នារាយការណ៍ តាមរយៈ​ទូរស័ព្ទ​ថា នៅ​ចំណុច​អូរ​ដង្កោ​ល ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ... Read More »

មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរីលែងសត្វព្រៃ៣ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ សត្វព្រៃប្រភេទដោយកម្រ និងមានដោយបង្គួរចំនួន៣ក្បាល ត្រូវបានមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី លែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ នៅវេលាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលការថែទាំ និងពិនិត្យឃើញថា សត្វព្រៃទាំង៣ក្បាលនេះ មានសុខភាពល្អប្រសើរដែលអាចឲ្យពួកវាចូលទៅរស់នៅក្នុងជម្រកព្រៃធម្មជាតិវិញបាន។ សត្វព្រៃទាំង៣ក្បាលខាងលើនេះ រួមមាន ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដកហូតបានកាំភ្លើងអាកា៤៧មួយដើម

ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិស្ពានទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ... Read More »

ស្លាប់កើនឡើង១៨នាក់ដោយសារបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ប៉ូលិសមីយ៉ាន់ម៉ា បានបំផ្ទុះអាវុធ ទៅលើក្រុមបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី២៨ខែកុម្ភៈ ក្រោយការគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ។ អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់ក៏មានបាតុករ១៨នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្មនៅមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈដល់ថ្ងៃទី ១ខែមីនាឆ្នាំ២០២១។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។ សារព័ត៌មានរ៉យទ័រ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សកម្មភាពដឹកជញ្ចូន​ ប្រមូលទិញឈេីកក្រេីកឡេីងវិញហេីយ​ នៅស្រុកឱរ៉ាល់,មេខ្លោងគឺ​ឈ្មោះ (ណុប​ ឌី)​

ខេត្តកំពង់ស្ពឺ​ ៖​ សកម្មភាពកាប់បំផ្លាញព្រៃឈេី​ ប្រមូលទិញ​ ដឹកជញ្ចូនបានកក្រេីកឡេីងវិញហើយ នៅស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ដែលត្រូវគេដឹងយ៉ាងច្បាស់ថា​ មេខ្លោងឈ្មួញឈេីដ៏ធំជាងគេគឺឈ្មោះ​ (ណុប​ ឌី)​ អតីតក៏ជាមេខ្លោងដ៏ធំរកស៊ីនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ដឹកចែកចាយក្នុងស្រុក និងដឹកទៅវៀតណាមផងដែរ។ ... Read More »