ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋដែលខកខានបង់ថ្លៃសេវាសំរាម ភ្ញាក់រលឹកនិងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ជ្រាបថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែកញ្ញា ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជា ពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែសីហា និងខែមុនៗកន្លងមកក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។ ... Read More »

អាមេរិក នៅតែបន្តលក់ប្រព័ន្ធបាញ់មី​ស៊ី​ល ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ​

អន្តរជាតិ៖ បើទោះបីជារដ្ឋាភិបាលក្រុង​ប៉េកាំង បានប្រតិកម្មនិងសម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់យ៉ាងណាក៏ដោយ ។ ជាការឆ្លើយតបដូច​រាល់ដង ចិន ប្រាកដជា​ក្ដៅស្លឹកត្រចៀក​ខ្លាំង​ជុំវិញនឹង​បញ្ហានេះ ។​ ខណៈដែលក្រសួងការបរទេស​អា​មេ​រិ​ក កាលពីថ្ងៃទី​២៦ខែតុលាឆ្នាំ២០២០ បានប្រកាសថា ខ្លួន​បានអនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​មួយឈុត​ទៀត​ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ​។ហើយនេះ​ជាការ​លក់​អាវុធ​ចុងក្រោយ​បំផុត​ពី​សំណាក់​អាមេរិក​ឲ្យ​ដែន​កោះ​តៃវ៉ាន់​ដែល​ប្រឈម​ការគំរាមកំហែង​រប​ស់​ចិនបន្ទាប់ពី​ទើបបាន​យល់ព្រម​លក់​សព្វាវុធ​បី​មុខ​កាលពី​សប្ដាហ៍​មុន​។ ​បើតាមក្រសួងការបរទេស​អា​មេ​រិ​ក ​បានបញ្ជាក់នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួនថា៖ សំណើ​របស់​តៃវ៉ាន់​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​ឆ្នេរ 100 ... Read More »

ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤

ភ្នំពេញ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភា ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែតុលា ... Read More »

រថយន្តLexus RX300បុកម៉ូតូពីក្រោយ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់នៅកំពង់ធំ

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត Lexus RX300 បើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពី កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ... Read More »

ប្រជាពលរដ្ឋ ទទួលបានផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន២០០គ្រឿង និងមុងចំនួន២០០ ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ... Read More »

ស្រវឹងស្រាយកញញួរវាយរថយន្តទំនើបគេខូចខាតយ៉ាងដំណំត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងបានយកញញួរនិងដុំឥដ្ឋទៅវាយរថយន្តគេបណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ ករណីនេះ​ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ​អំពៅព្រៃ​ទី១​ ឃុំ​អំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ យឿន​ ... Read More »

រថយន្តតាកូម៉ាបើកមិនប្រកាន់ស្ដាំបុកម៉ូតូបើកបញ្រ្ចាសគ្នារួចរេចង្កូតទៅបុកផ្ទះលក់ទូរស័ព្ទរបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងបង្កដោយរថយន្តតាកូម៉ាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំទៅបុកម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចរថយន្តរេចង្កូតទៅបុកបញ្ឆៀងផ្ទះលក់ទូរស័ព្ទមួយខ្នងទើបឈប់ស្ងៀម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៤៣នាទីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិ១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២និងលេខ១៤៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសេត សុធា អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ... Read More »

រដ្ឋបាលក្រុងចុះអនុវត្តដោយប្រើធម៌ក្ដៅទៅលើក្រុមអាជីវករមួយចំនួនលក់ដូរតាំងលក់ទំនិញរំលោភយកចំណីផ្លូវសាធារណះបង្កស្ទះចរាចរណ៍បន្ទាប់ពីចុះណែនាំជាច្រើនលើកនៅជុំវិញផ្សារវាលយន្តក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងបានដឹកនាំកំលាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើធម៌ក្ដៅទៅលើក្រុមអាជីវករមួយចំនួនលក់ដូររំលោភយកចំណីផ្លូវសាធារណះបង្កស្ទះចរាចរណ៍បន្ទាប់ពីណែនាំជាច្រើនលើកប៉ុន្តែនៅមិនអនុវត្តតាមនៅផ្សាវាលយន្ត។ ការចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ការដាក់តាំងទំនិញលក់នៅជុំវិញផ្សារវាលយន្តនៅក្រុងស្វាយរៀងនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ខែតុលាឆ្នាំ២០២០ដោយមានការចូលរួមពីលោកមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនគរបាលក្រុងមន្ត្រីរដ្ឋបាលក្រុងប្រជាការពារភូមិនិងភាស៊ីផ្សាជាច្រើនរូបផងដែរ។ លោក សរ សុដានីបានអោយដឹងថារដ្ឋបាលក្រុងស្វាយរៀងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកក៏ដូចជាតាមរយះការចាក់មេក្រូ លាយលក្ខ័អក្សរនិងគ្រប់មធ្យោបាយផ្សេងៗដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករអោយមានចូលរួមសហការជាមួយ។ ហើយការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះគឺធ្វើដើម្បីផលប្រយោជន៏រួមមិនមែនបុគ្គលណាមួយនោះទេដោយក្នងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់ចរាចរណ៏អោយបានល្អ ... Read More »

សមាគមវាយនភណ្ឌចិននៅកម្ពុជា ឧបត្ថម្ភ អង្ករ ៣០តោន មី ១ពាន់កេស សម្លៀកបំពាក់កុមារ ២០០ឈុត និងម៉ាស់ ២ម៉ឺន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមវាយនភណ្ឌចិននៅកម្ពុជា China Textile Association in Cambodia ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ... Read More »

ក្រុមហ៊ុន សុវណ្ណគិរី ឧបត្ថម្ភអំបិល មី និងត្រីខ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ហែម សុវណ្ណបុប្ផា (ក្រុមហ៊ុនសុវណ្ណគិរី) ដែលបានជួយឧបត្ថម្ភ អំបិលម៉ដ្ឋចំនួន ៦០០បាវ (ស្មើនឹង ... Read More »

ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតអាមេរិកឆ្នាំ​២០២០ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ​២០២០នេះត្រូវបានវាយតម្លៃថា​ជាការចំណាយខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ​ការបោះឆ្នោត។ សរុបប្រាក់ចំណាយទាំងអស់មានដល់ទៅ​១១ពាន់លានដុល្លារអាមេរិក​។ តាមតួលេខស្តីពីការចំណាយសម្រាប់បោះឆ្នោតអាមេរិកនាពេលកន្លងមក មានដូចជា នៅឆ្នាំ​២០០០ ​ប្រាក់ចំណាយទៅលើការបោះឆ្នោតមានតែ ៤,១ពាន់លានដុល្លារ​ប៉ុណ្ណោះ​ ពេលនោះលោកប៊ូសជាប់ឆ្នោត​។ ការបោះឆ្នោតឆ្នាំ​២០០៤ ប្រាក់ចំណាយ​សរុប​៥,៥ ពាន់លានដុល្លារ​ ហើយអតីតប្រធានាធិបតីប៊ូសបន្តជាប់ឆ្នោត​អាណត្តិទីពីរ​។ នៅឆ្នាំ​២០០៨ ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតក៏បានកើនឡើងដល់​៦,៤ពាន់លានដុល្លារ​ ពេលនោះ ... Read More »

ដោយសារ COVID-19 អាចធ្វើឲ្យចំនួន​មនុស្ស​ក្រីក្រ និង​ជន​ស្រេកឃ្លាន នឹង​កើនឡើង​

អន្តរជាតិ៖ ​បើយោងតាមការអះអាងពីអង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO ) បានបញ្ជាក់ថា ដោយសារ​ការ​រាតត្បាត​ជា​សាកល​ នៃ​វីរុស​កូ​រ៉ូ​ណា (COVID-19) បានធ្វើឲ្យកិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ខ្លួន ​ក្នុងការ​ប្រយុទ្ធ​នឹង​ការស្រេកឃ្លាន​មានដំណើរ​ថយក្រោយ​១០​ឆ្នាំ​។​ ​ជាក់ស្តែង​ប្រធាន​អ្នក​សេដ្ឋសាស្ត្រ​នៃ​អង្គការ FAO លោក Maximo Torero ... Read More »

បងប្អូនជនជាតិដើមភាគតិចក្នុងសហគមន៍ចំនួនពីរប្រមូលផ្តុំគ្នាផ្ទុះការតវ៉ាទាមទារដកហូតផ្ទៃដីភ្នំពីឧកញ៉ាម្នាក់ទុកជាសម្បត្តិរួមដូនតាវិញដោយផ្តើមចេញពីលួចលក់ចែកលុយគ្នាមិនស្មើ(មានវីដេអូ)

ខេត្តមណ្ឌលគិរី៖ មានសហគមន៍ជនជាតិដើមភាគតិចចំនួនពីរក្រុមកំពុងធ្វើសកម្មភាពតវ៉ាចង់ស្នើសុំផ្ទៃដីភ្នំចំនួន៦ស្មើនឹងប្រមាណជាង៦០ហិកតាដែលបច្ចុប្បន្នមានក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់បានប្រើគ្រឿងចក្រជីកកាយនិងហ៊ុមព័ទ្ធដោយរបងលួសយកនោះមករក្សាទុកជាសម្បត្តិរួមរបស់ដូនតាជនជាតិដើមភាគតិចសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកគាត់វិញ។ ផ្ទៃដីភ្នំចំនួន៦ស្មើនឹងប្រមាណជាង៦០ហិកតាមានក្រុមហ៊ុនឧកញ៉ាម្នាក់បានហ៊ុមព័ទ្ធដោយរបងលួសបម្រុងយកធ្វើជាកម្មសិទ្ធិហើយត្រូវប្រជាសហគមន៍ចំនួនពីរក្រុមដណ្តើមគ្នាតវ៉ាយកមករក្សាទុកជាសម្បត្តិរួមដូនតានោះគឺស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។  កន្លងទៅថ្មីៗនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះប្រជាសហគមនន៍ជនជាតិដើមភាគតិចជិត៣០០គ្រួសារក៏បានប្រមូលផ្តុំជួបជុំនៅលើទីតាំផ្ទៃដីភ្នំនោះដែរដើម្បីធ្វើការស្នើសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយធ្វើអន្តរាគមន៍រក្សាផ្ទៃដីភ្នំនោះទុកជាសម្បត្តិរួមរបស់ដូនតាសម្រាប់កូនចៅជំនាន់ក្រោយពួកគាត់។ នៅក្នុងខណៈដែលបងប្អូនជនជាតិដើមភាគតិចនៅភូមិពូលូងបានប្រមូលផ្តុំគ្នាតវ៉ាស្នើសុំរក្សាផ្ទៃដីភ្នំទុកជាសម្បត្តិរួមដូនតានោះ គេបានក្រឡេកមើលទៅខាងភាគីអាជ្ញាធរខេត្ត-ក្រុងនិងមន្ត្រីជំនាញមិនខ្ចីអើពើសោះឡើយដែលទំនងដូចជាមានអាថ៌កំបាំង​អ្វីមួយនៅក្នុងរឿងនោះ។  ទាក់ទឹននិងការហ៊ុមព័ទ្ទលើផ្ទៃដីភ្នំនោះដែរ លោក ចែន វណ្ណា ... Read More »

ស្ត្រីជនជាតិចិនម្នាក់ដែលបានដេីរស្រែកយំ​ ហេីយប្រាប់អ្នកសារព័ត៌មានថាគាត់ត្រូវបានចោរឆក់​ ជាព័ត៌មានមិនពិត​

ភ្នំពេញ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា​ត្រូវបានចោរឆក់​កាលពីថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២០​ ជាព័ត៌មានមិនពិត​ ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងនោះឡេីយ ។  បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ... Read More »

សែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”

ភ្នំពេញ៖ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត មានមោទនភាពដោយប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” ... Read More »

រដ្ឋបាលក្រុងប៉ោយប៉ែតទទួលអំណោយ ពី លោក ជឹម សុផលប្រធានសមាគមអតីតនិស្សិតសកលវិទ្យាល័យហួរ ឈៀវប្រចាំព្រះរាជាណាចក្រកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០នេះលោក ជឹមសុផលប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យហួរ ឈៀវប្រចាំព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ។ អំណោយទាំងនោះរួមមាន៖ ១- អង្ករចំនួន ១ តោន  ២-ទឹកសុទ្ធចំនួន ... Read More »

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអតីតយោធិនចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមនិងសហការី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ... Read More »

អាមេរិក ស្វាគមន៍​ចំពោះ​ការលេចឡើង​របស់​ឥណ្ឌា​ ក្នុងនាម​ជា​ប្រទេស​ដឹកនាំ​ថ្នាក់​តំបន់ និង​ជា​មហាអំណាច​សកល

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក មុន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​អាមេរិក​-​ឥណ្ឌា​ បានអះអាងថា៖សហរដ្ឋអាមេរិក ស្វាគមន៍​ចំពោះ​ការលេចឡើង​របស់​ឥណ្ឌា​ក្នុងនាម​ជា​ប្រទេស​ដឹកនាំ​ថ្នាក់​តំបន់ និង​ជា​មហាអំណាច​សកល​។ខណៈដែលនៅថ្ងៃទី​១ខែមករា ឆ្នាំ​២០២១ខាងមុខនេះ ឥណ្ឌា នឹង​ចូល​អង្គុយ​នៅ​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​។ បើតាម​ការផ្សាយ​របស់​កា​សែត Hindustan Times បាននិយាយថា លោកម៉ៃ ... Read More »

អាជ្ញាធររាជធានី និងខណ្ឌមានជ័យ សន្យាស្តារប្រឡាយលូជាច្រើនខ្សែ នៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវប្រាំងខាងមុខ

     ភ្នំពេញ៖  អាជ្ញាធររាជធានី និងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើនខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវប្រាំងខាងមុខនេះ ដើម្បីបញ្ជៀសការជន់លិចនៅឆ្នាំក្រោយ ។     អាជ្ញាធររាជធានីភ្នំពេញ និងខណ្ឌ មានជ័យបានសន្យាបែបនេះនៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានី ធ្វើជាមួយប្រជាពលរដ្ឋនៅខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២០ ... Read More »

ជនរងគ្រោះស្លាប់ដោយជំនន់ទឹកភ្លៀងកើនដល់ ៤៣នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួន២៦នាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២០ ជនរងគ្រោះបានស្លាប់ដោយសារជំនន់ទឹកភ្លៀងកើនឡើងដល់ ៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួនអ្នកស្លាប់រហូតដល់ ២៦នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ៖ ពលរដ្ឋរងគ្រោះដែលស្លាប់ដោយសារជំនន់ទឹកភ្លៀងរួមមានក្នុងខេត្ត ... Read More »

លោកប៉ា សុជាតិវង្ស ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធដោះស្រាយបញ្ហាសំណូមពរប្រជាពលរដ្ឋឲ្យចំទិសដៅ

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ... Read More »

គណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីធ្វេីសកម្មភាពឆក់យកកាបូបស្រីម្នាក់បានសម្រេចហេីយរត់គេចខ្លួនបាន២ថ្ងៃ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់តាំងព្រលឹមអុរ នៅក្បែរប៉ុស្តិ៍កាកាបទី២​ ខាងមុខស្ថានីយប្រេង តេលា ផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នោះរហូតមកដល់វេលាម៉ោង២១យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នេះត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានជាបន្តបន្ទាប់ហេីយ ។ ... Read More »

ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ កំពុងបើកលេងផ្គើនសមត្ថកិច្ចខណ្ឌចំការមន ២៤ម៉ោង ជ្រកក្រោមស្លាកយីហោ”មណ្ឌលកំសាន្តអធិរាជ”

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថាទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើន កំពុងបើកលេងផ្គើនសមត្ថកិច្ចខណ្ឌចំការមន ដោយជ្រកក្រោមស្លាកយីហោ”មណ្ឌលកំសាន្តអធិរាជ” លេងទាំងយប់ទាំងថ្ងៃ គឺ២៤ម៉ោងលើ២៤ម៉ោងដូចជាគ្មានខ្លាចរអាពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនសូម្បីតែបន្តិចសោះតើព្រោះតែហេតុអ្វី…? ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រជាពលរដ្ឋ លើកឡើងទៀតថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះកំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជនសុទ្ធតែជាក្រុមអ្នកញៀនល្បែង ... Read More »

គ្រឿងញៀនជិត១គីឡូ និងជនជាតិចិនពីរនាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើតាមការបញ្ជាក់ឲ្យដឹង ពីមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ គឺកម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់៤ ... Read More »

ទាហានអាមេរិក និងជប៉ុន ដល់ទៅ​៤៦ពាន់នាក់ចូលរួមធ្វើសមយុទ្ធ Keen Sword 21​

សមយទ្ធជាទ្រង់ទ្រាយធំ​​រវាងកម្លាំងទាហាន​ជប៉ុននឹងអាមេរិក ដោយមានយន្តហោះចម្បាំងដល់ទៅ​១០០គ្រឿង​ និងក្រុមនាវាផ្ទុកយន្តហោះUSS Ronald Reagan ​។ សមយុទ្ធត្រូវបានធ្វើឡើងនៅតំបន់សមុទ្រកោះ​អូគីណាវ៉ា ប្រទេសជប៉ុន។ សមយុទ្ធមានឈ្មោះថា Keen Sword 21 ចាប់ផ្តើមនៅថ្ងៃទី​២៦ខែតុលា ដល់ធ្ងៃទី៥ខែវិច្ឆិកា នៅតំបន់សមុទ្រជិតកោះអូគីណាវ៉ា ... Read More »

កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១កើត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន ... Read More »

មេដឹកនាំ​អាស៊ាន​ចំនួន​៣ ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ការចូល​ទិវង្គត​របស់​ព្រះរាជបុត្រទី២ នៃស្ដេចព្រុយណេ

អន្តរជាតិ៖ កាលពី​២៤ ខែតុលា ឆ្នាំ២០២០ ព្រះអង្គម្ចាស់ Haji Abdul Azim របស់​ព្រុយ​ណេ (Prince Azim of Brunei ) ដែលទ្រង់​ជា​បុត្រា​ទី​២​របស់​ព្រះ​ចៅ​ស៊ុ​ល​តង់​ព្រុយ​ណេ ... Read More »

លោក ឃួង ស្រេង ដឹកនាំកម្លាំងដោយផ្ទាល់ក្នុងការលាងសម្អាតភូមិឋានប្រជាពលរដ្ឋក្នុងបុរីត្រពាំងថ្លឹង ក្រោយពីត្រូវជំនន់ទឹកភ្លៀងបានជន់លិចជាង១៥ថ្ងៃកន្លងមក

ភ្នំពេញ៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មីក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យមកឃើញថា៖ មកដល់ពេល នេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមផ្លូវ ហើយខណៈអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាង២០០នាក់លាងសម្អាតឲ្យអស់កាកសំណល់និងទឹកកខ្វក់ដក់នៅតាមចិញ្ចើមនៅក្នុងបុរីនេះឱ្យស្អាតចាប់ពីពេលនេះតទៅ ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។     ... Read More »

ទីបំផុត! រដ្ឋាភិបាលក្រុង​ប៉េកាំង សម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់

អន្តរជាតិ៖ ទីបំផុតរដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់​នាពេល​ថ្មីៗ​នេះ​។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នៅ​ថ្ងៃទី​២៦ខែតុលា ម្សិលមិញនេះ។ ​បើតាមការអះអាងពីក្រសួងការបរទេស​ចិន ថ្ងៃទី​២៦ ខែតុលាបានប្រកាស​ពី​ចំណាត់ការ​លើ​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ជាក់ស្តែង ... Read More »