ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោក ខៀវ កាញារីទ្ធ លើកទឹកចិត្ដដល់អ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តឱ្យ លោក ពៅ សុខ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអ្នកនិពន្ធសៀវភៅ ដែល មានចំណងជើងថា ... Read More »

ដំណឹងល្អ ! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​ ០៣នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានអោយដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​ ០៣នាក់​ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, មានករណីជាសះស្បើយសរុបចំនួន ០៣នាក់ ... Read More »

ម៉ូតូស្កូបពីជិះលឿនជ្រុលបុករថយន្តស៊េរីទំនេីបត្រង់ចំណុចផ្លូវបំបែកជាបួនរបួសធ្ងន់២នាក់

ភ្នំពេញ​៖​ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្តស៊េរីទំនេីបពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ១០៥​ កែងផ្លូវលេខ៣១០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាក​ ម៉ែកសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BE 8796 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០​ ... Read More »

នារីម្នាក់បេីករថយន្តលឿនបុកម៉ូតូជ្រុលបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ​៖​ នារីម្នាក់បេីករថយន្តក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុកម៉ូតូស្មាស់មួយគ្រឿងដួលរងរបួសបុរសម្នាក់រថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ១៤៣​ កែងផ្លូវ៣១០​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌបឹងកេងកង​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់រេវ៉ូ​ ពណ៌ខ្មៅលាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ1AM.4205​  ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០​ ... Read More »

ជនជាតិចិនម្នាក់ចង.កសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ ឡាវេនដឺ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃេីញចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ ឡាវេនដឺ ស្ថិតនៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សពជនរងគ្រោះមានឈ្មោះ ... Read More »

ក្មេងស្រីប្រុស២នាក់ ចុះលេងរណ្តៅទឹកថ្លុកលង់ស្លាប់ទាំងពីរនាក់បងប្អូន

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ និង ប្រុសម្នាក់ជាបងប្អូនជីដូនមួយនិងគ្នា បានស្លាប់ទាំង២នាក់បន្ទាប់ពីបាននាំគ្នាចុះលេងទឹករណ្តៅដី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ីសារភាពទទួលស្គាល់ពីវិធានការទប់ស្កាត់កូវីដ​-១៩ មិនមានប្រសិទ្ធភាព

ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ថា វិធានការទប់ស្កាត់កូវីដ​-១៩ នាពេលបច្ចុប្បន្នមិនមានប្រសិទ្ធភាពនោះឡើយ​ ។​ ប្រធានាធិបតីបានស្នើដល់កម្លាំងសន្តិសុខ មន្ត្រីគ្រប់ជាន់ថ្នាក់ចាត់វិធានការតឹងតែង​ជាងនេះ​ ដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ។ ... Read More »

សមាជិកសភាមីយ៉ាន់ម៉ារាប់រយនាក់ត្រូវបានដាក់នៅក្រោមការឃុំឃាំងបន្ទាប់ពីរដ្ឋប្រហារ

តំណាងរាស្ត្រមួយរូបរបស់មីយ៉ាន់ម៉ា ​បានឲ្យដឹងថា លោកនិងតំណាងរាស្ត្រ​​៤០០នាក់ផ្សេងទៀត ត្រូវកម្លាំងយោធាឃុំនៅក្នុងអគាររដ្ឋ ​នៅរដ្ឋធានី Naypyitaw ។ តំណាងរាស្ត្រទាំងអស់អាចជួបនិយាយគ្នាបាន ប៉ុន្តែមិនអាចចាកចេញពីអគារនោះបានឡើយ។ សារព័ត៌មាន AP នៅថ្ងៃទី២ ខែ កុម្ភៈ បានផ្សាយថា ... Read More »

អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រារព្ធទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «តំបន់ដីសើមនិងទឹក»

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ ០៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ... Read More »

សាលារៀនជំនាន់ថ្មីទទួលបានការគាំទ្រពីសិស្សានុសិស្សនៅវិទ្យាល័យគោកព្រីង និងសាលាបឋមសិក្សាស្វាយបព្រហូត ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ សាលារៀនជំនាន់ថ្មីទទួលបានការគាំទ្រពីមាតាបិតាសិស្ស និងសិស្សានុសិស្សនៅវិទ្យាល័យគោកព្រីង និងសាលាបឋមសឹក្សាស្វាយព្រហូត ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយសារកម្មវិធីសាលាជំនាន់ថ្មីបាន ផ្តល់ឱកាសឲ្យសិក្សាស្វ័យសិក្សាដោយខ្លួនឯង និងមិនមានការបំប៉នបន្ថែមដោយការបង្រៀនគួរនោះទេ ហើយសិស្សអាចជ្រាបចូលថ្នាក់ឧត្តមសិក្សាបានដោយងាយស្រួលផងដែរ។ ទន្ទឹមនឹងនេះមាតាបិតាសិស្សមួយចំនួនតូច ក៏មិនទាន់យល់ច្បាស់អំពីគោលបំណងសាលារៀនជំនាន់ថ្មីនោះដែរ តែមន្ត្រីក៏បានជម្រាបជូនអំពីចក្ខុវិស័យដូចជា គោលបំណងនៃសាលារៀនជំនាន់ថ្មីជូនដល់មាតាបិតាសិស្ស ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិថ្មី ( Automatic Weather Station ) នៅក្នុងបរិវេណទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ... Read More »

លោកស្រី យក់ សម្បត្តិ ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយជាង២.៤ពាន់លានរៀល សម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៤ ជាប់ព្រំដែនថៃ ដើម្បីត្រៀមរៀបចំធ្វើចត្តាឡីស័កដល់ពលករ អំឡុងបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៤៧៥,០០០,០០០រៀល ... Read More »

លោក ម៉ម ប៊ុននាង នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនចំនួន ៦១គ្រួសារ នៅឃុំត្រពាំងវែង

      ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង ប្រជាពលរដ្ឋក្រីក្រ និងអ្នកមានជំងឺ ... Read More »

អ្នកបន្ទោបង់តាមទីសាធារណៈចំនួន១១នាក់ទៀតហេីយ​ ត្រូវអាជ្ញាធរខណ្ឌដូនពេញ​ ឃាត់ខ្លួនយកទៅអប់រំ

    ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងបន្តឃាត់ខ្លួន ជនដែលបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា​ ... Read More »

ហ្វេសប៊ុកជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។ ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ... Read More »

រដ្ឋលេខាធិការ ឯម ច័ន្ទមករា ៖ អាជ្ញាធរនិងជនមានពិការភាពគំរូដែលមានស្នាដៃក្នុងការធ្វើបរិយាបន្នពិការភាពបានល្អគួរត្រូវបានលើកទឹកចិត្ត!

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា តំណាងលោករដ្ឋមន្ត្រី វង សូត បានថ្លែងថាលោកស្នើបង្កើតកម្មវិធីលើកទឹកចិត្តដល់អាជ្ញាធរនិងជនមានពិការភាពគំរូដែលមានស្នាដៃល្អក្នុងការធ្វើបរិយាបន្នវិស័យពិការភាពទៅក្នុងការអភិវឌ្ឍឃុំ/សង្កាត់។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ឯម ... Read More »

ក្រុមប្រឹក្សាសន្តិសុខ(UNSC)៖ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកពីស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា

      អន្តរជាតិ៖​ បើតាមការបញ្ជាក់របស់អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ​ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ប្រសិនគ្មានការប្រែប្រួលទេ​ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២១នេះ​ ដើម្បីជជែកពីស្ថានការណ៍នៅមីយ៉ាន់ម៉ា និងវិធានការឆ្លើយតបលើក្រុមយោធា។ ... Read More »

Everton ចុះកុងត្រាជាមួយខ្សែប្រយុទ្ធន័រវែស Joshua King ពីក្លិប Bournemouth

ក្លិប Everton បានចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Joshua King ពីក្លិប Bournemouth ដែលស្ថិតក្នុងក្របខ័ណ្ឌ Championship ក្នុងកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធ Joshua King វ័យ២៩ឆ្នាំ បានចូលរួមជាមួយ ... Read More »

ធនាគារពិភពលោក​ ថា៖​ មីយ៉ាន់ម៉ា ការគ្រប់គ្រងអំណាចដោយយោធា កំពុងបង្កការគំរាមកំហែងយ៉ាងធំមួយ ក្នុងការអភិវឌ្ឍប្រទេសអាស៊ានមួយនេះ

អន្តរជាតិ៖​​ បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកុម្ភៈឆ្នាំ២០២១​ បានចុះផ្សាយថា​ ធនាគារពិភពលោក (World Bank) នៅថ្ងៃចន្ទទី០១​ កុម្ភៈនេះ (ពេលវេលានៅអាមេរិក) បានលើកឡើងថា ខ្លួនមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានការណ៍បច្ចុប្បន្ន ... Read More »

សមត្ថកិច្ចឃាត់ពលករខ្មែរ៣នាក់ កំពុងរៀបលួចឆ្លងដែនចូលទៅប្រទេសថៃ

    ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១ សហការជាមួយកម្លាំងយោធាកងពល លេខ៥១ នៅវេលាម៉ោង២នឹង២៥នាទីទៀបភ្លឺថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ប្រជាពលរដ្ឋជាពលករខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃ ចំនួន៣នាក់ រួមមាន៖ ១-ឈ្មោះ ភឿន ឆែម ... Read More »

បិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជាន់ទាប និងបិទវគ្គហ្វឹកហ្វឺនបំប៉នកាងារសេនាធិការហ្វឹកហ្វឺន

     ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងជាន់ទាប និងបិទវគ្គហ្វឹកហ្វឺនបំប៉នកាងារសេនាធិការហ្វឹកហ្វឺនចំណុះយោធភូមិភាគទី៥ នៅព្រឹកថ្ងៃអង្គារ ៥ រោច ខែមាឃ ... Read More »

កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងដកហូតបានកាំភ្លើងកែច្នៃមួយដើម

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ព្រមទាំងរក្សាទុកនូវកាំភ្លេីងកែច្នៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក ... Read More »

លោក ហោ សារុន៖ «ក្នុងឆ្នាំ២០២០កន្លងមកនេះកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ១លាន៣សែននាក់ ថយចុះ ៨០.២% ធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក»

     ខេត្តស្វាយរៀង៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ក្នុងឆ្នាំ២០២០នេះកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ១លាន៣សែននាក់ ថយចុះ ៨០.២% ធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតនៅបណ្ដាប្រទេសជាច្រើនលើសកលលោកបានធ្វើឱ្យវិស័យទេសចរណ៍ វិស័យធ្វើដំណើរ ... Read More »

ឧកញ៉ា ឡាយ លន់ ដែលល្បីខាងលក់ដីខ្យល់ឱ្យប្រជាពលរដ្ឋ រងបណ្ដឹងគ្រប់ទិស, បែកធ្លាយរឿងធ្វើបាបប្រពន្ធដើម ពេលមានស្រីថ្មី

      ខេត្តសៀមរាប៖ មួយរយៈកន្លងទៅនេះ ឧកញ៉ា ឡាយ លន់ ត្រូវបានប្រជាពលរដ្ឋជាច្រើនរស់នៅខេត្តសៀមរាប ចោទប្រកាន់ថាគាត់បានលក់ដីខ្យល់ និងប្ដឹងទៅតុលាការ។ ប៉ុន្តែដំណោះស្រាយ ហាក់មិនទាន់មានពន្លឺនៅឡើយ។ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋនេះ អង្គភាព”កាសែតនគរវត្ត” ... Read More »

លោកឧត្ដមសេនីយ៍ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ... Read More »

ឆេះរោងចក្រតម្បាញខូចខាតសម្ភារជាច្រើនតែមិនទាន់កំណត់ទឹកប្រាក់បាន

ខេត្តបន្ទាយមានជ័យ៖ រោងចក្ររបស់ជនជាតិថៃមួយកន្លែងដែលទុកចោលត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោងប្រហែល២និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចម្ងាយខាងកើតមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រហែលជា៣០០ម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ នៅក្នុងស្ថានការណ៍នោះគេឃើញមានកងកម្លាំងសមត្ថកិច្ចរួមជាមួយអាជ្ញាធរក្រុងចុះជួយធ្វើអន្តរាគមន់ភ្លាមៗដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាន២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន២ឡាន , រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានក្រុងប៉ោតប៉ែតមួយគ្រឿង ប្រេីប្រាស់ទឹកអស់៥រថយន្ត, ... Read More »

អាមេរិក ៖ អ្នកមិនពាក់ម៉ាស់ធ្វើដំណើរតាមទីសាធារណៈនឹងរងការផាកពិន័យ

រដ្ឋបាលគ្រប់គ្រងសន្តិសុខដឹកជញ្ជូន (TSA) បានសម្រេច ផាកពិន័យអ្នកដំណើរណាដែលមិនគោរពច្បាប់​ពាក់ម៉ាស់នៅទីសាធារណៈ ។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) នៃសហរដ្ឋអាមេរិកបានចេញបទប្បញ្ញត្តិដែលតម្រូវឲ្យ មនុស្សពាក់ម៉ាស់ពេលធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ ពីរដ្ឋមួយទៅកាន់រដ្ឋមួយ រួមទាំងយន្ដហោះ តាក់ស៊ីនិងរថភ្លើង។ ច្បាប់ខាងលើមានប្រសិទ្ធភាព ចាប់ពីវេលាម៉ោង២៣និង​៥៩នាទី(ម៉ោងអាមេរិក) ថ្ងៃទី​១ខែកុម្ភៈ​។ ... Read More »

លោកចោរជំនាញខាងចាក់ឆ្នោត! លើកក្រោយស្ដាប់លទ្ធផលឆ្នោតសិន រួចចាំចេញប្លន់​

      អន្តរជាតិ៖​ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thairath​ របស់ប្រទេសថៃ​ បាននិយាយថា​ ចោរប្លន់មានចិត្តក្លាហានម្នាក់​ ហ៊ានដេីរចូលទៅប្លន់យកប្រាក់អស់ជាង ២ម៉ឺនដុល្លារ (៦សែនបាត) ពីធនាគារមួយកន្លែងនៅក្នុងប្រទេសថៃ ហើយបានដើរចេញពីធនាគារដោយសុវត្ថិភាព។  ប៉ុន្តែអ្វីដែលគួរឱ្យអស់សំណើរបំផុតនោះគឺថា ... Read More »

នារីម្នាក់​ ត្រឡប់មកពីប្រទេសកូរ៉េ​ លង់ស្នេហ៍អ្នកបេីកតាក់ស៉ី​ជាង​ ២ឆ្នាំ​ ចុងក្រោយបោកយកខ្លួនប្រាណ​ និងខ្ចីលុយមិនសង​ពេលតាមទាន់ស្រែកផ្អេីល…

ភ្នំពេញ៖ ​ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីឡេីង​ បន្ទាប់ពីនារីម្នាក់​  បានយំស្រែក​ឲ្យប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ជួយធ្វេីអន្តរាគមន៍​ ដោយនាងបានចោទប្រកាន់​បុរសម្នាក់​ ដែលគាត់ស្រឡាញ់គ្នា​អស់​រយៈពេល​​​​២ឆ្នាំ​មក​ហើយ។ ស្រាប់តែនាពេលថ្មីៗនេះ ​ទើបគាត់​ដឹង​ថា​ បុរសរូបនោះមានទាំង​ប្រពន្ធ​​និង​កូនរួចទៅ​​ហើយ មិនតែប៉ុណ្ណោះបាន​​បោកយកទាំង​ខ្លួន​ប្រាណហើយ​ខ្ចីលុយ​មិនព្រមសង​ថែមទៀត​​ផង​។ ​ករណី​​ខាងលើ​នេះ​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ឡើងកាលពីវេលាម៉ោង​​​៥និង​​​៤០នាទី​ព្រឹក​ព្រលឹមថ្ងៃទី​​២ ខែកុម្ភៈ ឆ្នាំ​២០២១ ... Read More »

ប្រៀបធៀប ពីប្រសិទ្ធភាព​នៃវ៉ាក់សាំងប្រឆាំងកូវីដ​១៩ នៅលើពិភពលោក

វ៉ាក់សាំង​ ប្រឆាំងកូវីដ​១៩ នៅលើពិភពលោក មាន​៧ប្រភេទប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានវ៉ាក់សាំងរបស់អាមេរិក​ អង់គ្លេស និងរុស្ស៊ីមានប្រសិទ្ធភាព​ពី​៧០-៩៥% ។ ចំណែក វ៉ាក់សាំងរបស់ចិនវិញ​មានប្រសិទ្ធភាព ប្រាមាណ​៥០%ប៉ុណ្ណោះ។ កាលពីសប្តាហ៍កន្លងមក​ពិភពលោកទទួលបានដំណឹងល្អ បន្ថែមទៀតស្តីពីវ៉ាក់សាំងខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនJohnson & Johnson ... Read More »