ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឆ្លង​ចរន្តអគ្គិសនីឆេះ​រថយន្ត​ម៉ាក​Audi Q7 មួយគ្រឿងនៅសែនសុខ

​ភ្នំពេញ ៖នាវេលាម៉ោង៨:១០​នាទី​ព្រឹកថៃ្ងទី​២ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា  មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេច១០០៣ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

អុីរ៉ង់ និងគុយបា សហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​

បណ្តាញទូរទស្សន៍​ Press TV របស់អុីរ់ង់​នៅថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ បានដកស្រង់សម្តីមន្ត្រីសុខាភិបាលអុីរ៉ង់ដែលបានបញ្ជាក់ថា អុីរ់ង់​បានផ្តល់អាទិភាព​ក្នុងការផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ដោយសហការជាមួយប្រទេសគុយបា​។ អ្នកនាំពាក្យនាយកដ្ឋានចំណីអាហារនិងឱសថអុីរ៉ង់​(IFDA) លោក Kianoush Jahanpour បានឲ្យដឹងថា អុីរ៉ង់ ... Read More »

វិលរកសិល្បៈវិញ លី រដ្ឋា មានការចាប់អារម្មណ៍ខ្លាំងក្នុងបទ”សង្សារក្មេងស្ទាវ” របស់តន់ ចន្ទសីម៉ា

​ភ្នំពេញ៖ ក្រោយពីវិលចូលប្រឡូកក្នុងសិល្បៈមួយរយៈពេលខ្លីប៉ុណ្ណោះ លី រដ្ឋាទទួលបានការគាំទ្រច្រើនគួរសមពីទស្សនិកជន។ គាំទ្រព្រោះតែរូបសម្រស់ អត្តចរិក និងទេពកោសល្យនៃការសម្តែងដែលជាចំណុចចាំបាច់របស់សិល្បករគឺនាងមានគ្រប់គ្រាន់។ កាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តនិងចាប់អារម្មណ៍គឺក្រោយពីនាងបង្ហាញវត្តមានក្នុងការសម្តែងក្នុងបទចម្រៀងថ្មីកំពុងពេញនិយមពីសំណាក់ក្រុមយុវវ័យនោះគឺបទ”សង្សារក្មេងស្ទាវ”ដែលជាការបកស្រាយបទចម្រៀងរបស់តារាលំដាប់ជួរមុខរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត់ត្រា។ បទចម្រៀងនេះមានអត្ថន័យឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមដែលបុរសវ័យចំណាស់សម្តែងដោយលោក សាវីនហ្វីលីព និងស្រីក្មេងសម្តែង ដោយ កញ្ញា លី រដ្ឋានោះឯង។ នាងទទួលបានការកោតសរសើរច្រើនលើសមត្ថភាពទេពកោសល្យនៃការសម្តែង ... Read More »

ពេញមួយឆ្នាំ២០២០​ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង២ម៉ឺននាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅកម្ពុជា នឹងរឹបអូសថ្នាំញៀនជាង៣តោន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០២ ខែមករា​ ឆ្នាំ២០២០នេះ​ បានបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១០ ... Read More »

ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនបុកកម្មករទឹកកករងរបួសធ្ងន់ស្រាល០២នាក់ទាំងយប់

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់ ក៏មានបុរស២នាក់ដែរបានរងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកអ្នកដើរតាមផ្លូវស្របទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២១ លើផ្លូវលេខ ១៣ ស្ថិតក្នុងភូមិថ្នល់កែង​ សង្កាត់ពោធិ៍តាហោ​ ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា អ្នករបួសធ្ងន់មានឈ្មោះ ... Read More »

ជនជាតិ​ចិនបើករថយន្តបុក​បង្គោល​ភ្លើង​បាក់មួយដើមបណ្តាលឲ្យរងរបួស

ភ្នំពេញ​៖ ​បុរស​ជា​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត​​លឿន​ជ្រុល​ទៅបុក​​បង្គោល​ថ្មដា​ក់​ប្រអប់​ភ្លើង​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​១ ដើម បណ្តាលឲ្យអ្នកបើករថយន្តរងរបួសស្រាល ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​បានកើត​ឡើង​នៅ​ម៉ោង ២និង១៥នាទី ​ទៀបភ្លឺ ​ឈានចូល​ថ្ងៃ​​ទី ២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខាងមុខ​ផ្សារ​បាយ័ន ក្នុង​សង្កាត់​មនោ​រម្យ ... Read More »

សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ បើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន ២គោលដៅឃាត់ខ្លួនមនុស្ស៦នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណបានបើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន២គោលដៅដាច់ដោយឡែកពីគ្នា ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះជនសង្ស័យចំនួន៣នាក់ជាអ្នកលក់ និង ៣នាក់ជាអ្នកប្រើប្រាស់ ខណៈដែលអ្នកលក់ថ្នាំញៀនទ្រង់ទ្រាយធំម្នាក់បានរត់គេចខ្លួនបាត់ និងចាប់យកបានថ្នាំញៀនជិត១គីឡូក្រាម។ នេះបើយោងតាមការឱ្យដឹងពីអធិការនគរបាលក្រុងសិរីសោភ័ណនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ជនសង្ស័យទាំង៦នាក់នោះ មានឈ្មោះ ១-ម៉ៅ គង្គា ... Read More »

ជនជាតិ​ចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុករថយន្តពីរគ្រឿងរងការខូចខាត

ភ្នំពេញ ៖ ជនជាតិ​ម្នាក់​​ទំនងជាស្រវឹងស្រាខ្លាំងបានបើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្តពីរគ្រឿង​ទៀតបណ្ដាល​រង​ការខូចខាត តែសំណាងល្អ​មិនមាន​អ្នករងរបួស​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​​ទី​១ ខែមករា ឆ្នាំ​២០២១ ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ២១៧ (ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គ) ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់បើករថយន្ត ... Read More »

គ្រឿងក្នុងជ្រូកខូចគុណភាពនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចំនួន៣.៦០០ គីឡូក្រាម ត្រូវកម្លាំងជំនាញបង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖  គ្រឿងក្នុងជ្រូកខូចគុណភាពត្រូវក្រុមឈ្មួញនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១នៅចំណុចមុខស្នាក់ការគយនិងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥  ធ្វើការស្ទាក់ឃាត់ចាប់រថយន្តដឹកទំនិញ បង្កប់ផលិតផលមានដើមកំណើតពីសត្វជ្រូកជាបន្តបន្ទាប់។  សមត្ថកិច្ចប្រាប់ថា ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យដំណើរការសេវានៅមណ្ឌលចត្តាឡីស័កនាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖ ខណៈថៃ​កំពុងផ្ទុះកូវីដ១៩​ ក្នុងសហគមន៍​ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងប្រតិភូ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ លើពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ និងឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ ថ្នាក់ស្រុក-ក្រុង ... Read More »

ធ្លាក់ដែកសំណង់ខុនដូចុះមកក្រោមត្រូវរថយន្តមួយគ្រឿងតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខុនដូខ្ពស់កប់ពពកមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំងពេលឃើញសរសៃដែកធ្លាក់ពីលើដំបូលអគារមកក្រោមដល់ដីបណ្ដាលឱ្យត្រូវរថយន្តម៉ាកមែរសឺដេសAMG-C300មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ2P.9555 តែមិនមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់អគារខុនដូកំពុងសាងសង់ ឈ្មោះ Agile ស្ថិតនៅតាមផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។  ... Read More »

កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់​ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២១​,​ នេះបេីតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ កម្ពុជាមានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។​ នេះបេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី០១ ... Read More »

កសិករប្រកបរបរដាំដំណាំត្រប់វែងនិងត្រប់ស្រួយសប្បាយចិត្តព្រោះមានតម្លៃលើទីផ្សារ

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករមមាញឹកប្រកបរបរកសិកម្មដាំបន្លែគ្រាដែលរដូវវស្សាបានកន្លងផុត ដោយរដូវប្រាំងបានឈានចូលមកដល់ព្រោះរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ដោយឡែកត្រប់ស្រួយនិងត្រប់វែងនៅទីផ្សារមានតម្លៃថេរ ចំពោះកាប្រមូលផលបន្លែកសិកម្មមួយចំនួនតម្លៃមានការធ្លាក់ចុះនៅលើទីកផ្សារ ។តាមការរៀបរាប់ម្ចាស់កសិដ្ឋានដាំត្រប់លោកជា មឿយ អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ័រៀបរាប់ថាៈការដាំបន្លែត្រប់នៅកសិដ្ឋានភ្នំកងវ៉ា គឺមានត្រប់២ប្រភេទត្រប់ស្រួយនិងត្រប់វែងក្នុងនោះត្រប់ស្រួយមានតម្លៃមួយគីឡូ១៨០០រៀល រីឯត្រប់វែងមួយគីឡូតម្លៃ១៥០០រៀលក្នុងតម្លៃនេះឈ្មួញកណ្ដាលគាត់មកបេះដល់ចម្ការដោយមិនបានបេះយកទៅលក់នៅទីផ្សារនោះទេ។លោកជា ... Read More »

រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ទៀត ជាអ្នកធ្វើដំណើរមកពីអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក ខណៈជាសះស្បើយមិនមាននោះទេ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ៣៦ឆ្នាំ ... Read More »

ការលើកលែងទោសទាហានស៊ីឈ្នួលពីសំណាក់លោក ត្រាំ ជាការបំពានច្បាប់អន្តរជាតិ,នេះបើតាមការអះអាងពីមន្ត្រីUN

អន្តរជាតិ៖ បើតាមការអះអាងពីមន្ត្រីអង្គការសហប្រជាជាតិផ្នែកទាហានស៊ីឈ្នួល នៅថ្ងៃទី៣០ ខែធ្នូ ថ្មីៗនេះ បាននិយាយថា ចំពោះការលើកលែងទោសទាហានស៊ីឈ្នួល៤រូប ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាការបំពានកាតព្វកិច្ចក្នុងការបំបាត់វប្បធម៌និទណ្ឌភាព ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ព្រោះទាហានស៊ីឈ្នួលទាំង៤នាក់នេះ ត្រូវជាប់ចោទពីការសម្លាប់រង្គាលជនស៊ីវិល១៤រូប នៅទីក្រុងបាក់ដាដ ... Read More »

ឪពុកនាយករដ្ឋមន្ត្រីអង់គ្លេស​សុំសញ្ជាតិបារាំង ក្រោយកិច្ចព្រមព្រៀង Brexit

នាយករដ្ឋមន្ត្រីអង់គ្លេស លោក​Boris Johnson ជាបុគ្គល​​ដែលសកម្មក្នុងការនាំអង់គ្លេសចេញពីសហគមន៍អឺរ៉ុប​(Brexit)។​ ចំណែកឪពុករបស់លោកវិញគឺជាមនុស្សម្នាក់ក្នុងចំណោម ពលរដ្ឋអង់គ្លេសមិនចង់ចាកចេញពីអឺរ៉ុបនោះឡើយ។​ ទាំងនោះហើយ ទើបឪពុករបស់នាយករដ្ឋមន្ត្រី Boris Johnson គឺលោក Stanley Johnson ស្នើសុំសញ្ជាតិបារាំង ក្រោយកិច្ចព្រមព្រៀង ... Read More »

ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ចុះត្រួតពិនិត្យតាមច្រកព្រំដែនក្នុងទិសយោធភូមិភាគទី៥

ខេត្តប៉ៃលិប៖ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំកម្លាំងបន្ថែមតាមបណ្ដាច្រកក្នុងទិសទី២ ច្រកអន្តរជាតិដូង (ខេត្តបាត់ដំបង) ទិសទី៣ ... Read More »

បើកបររថយន្តមិនប្រុងប្រយ័ត្នទៅបុកជនជាតិថៃម្នាក់កំពុងតែដើរថ្មើរជើងរបួសធ្ងន់

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់ លោក មាស សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរារចណ៍មួយកើតឡើងដោយសាររថយន្ត១គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកបុរសម្នាក់ជាជនជាតិថៃ បានធ្វើដំណើរថ្មើរជើងផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅជើងខាងស្ដាំនិងបែកមាត់(ឈាមហូរ)។ ក្រោយមកត្រូវបាន កងកម្លាំងសន្តិសុខនៅការពារកាស៉ីណូហុងបូព្រំ បានយករថយន្ត១គ្រឿងមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ លោក អធិការស្រុកសាលាក្រៅបានបន្តទៀតថាករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ... Read More »

វ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer ត្រូវអង្គការសុខភាពពិភពលោកទទួលស្គាល់មានប្រសិទ្ធភាពក្នុងការទប់ទល់ជំងឺកូវីដ-១៩

អន្តរជាតិ៖ បើតាមការការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក (WHO) អះអាងថា វ៉ាក់សាំងដែល Pfizer/BioNTech អភិវឌ្ឍរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានគ្រប់លក្ខខណ្ឌ និងមានប្រសិទ្ធភាពក្នុងការទប់ទល់ជំងឺកូវីដ-១៩ ដោយសម្រេចបញ្ចូលវ៉ាក់សាំងក្រុមហ៊ុននេះ ក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២០។ ហើយការចុះបញ្ជីនេះ ... Read More »

អាជ្ញាធរថៃ រកឃើញករណីកូវីដ-១៩ថ្មី ២៧៩នាក់ និងស្លាប់២នាក់បន្ថែមទៀត

អន្តរជាតិ៖ បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Taweesin Visanuyothin បានបញ្ជាក់ថា នារយៈពេល២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរថៃរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៧៩ករណី ហើយមានអ្នកស្លាប់២នាក់បន្ថែមទៀត។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បន្តថា ក្នុងចំណោមករណីថ្មី ទាំង២៧៩ មាន១៦ករណីជាពលករអន្តោប្រវេសន៍មីយ៉ាន់ម៉ា។ ... Read More »

ប្រធានាធិបតីតៃវ៉ាន់ បោះដៃទៅរកចិនក្នុងសារអបអរឆ្នាំថ្មីនេះ!

អន្តរជាតិ៖ ក្នុងសារអបអរឆ្នាំថ្មីនេះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានបោះដៃទៅរកចិន ដើម្បីត្រៀមខ្លួនជជែកជាមួយចិនប្រកបដោយអត្ថន័យ បើសិនភាគីទាំងពីរទុកការខ្វែងគំនិតគ្នាដោយឡែក។ លោកស្រី Tsai Ing-wen តាំងពីឡើងកាន់ជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០១៦មក ... Read More »

ប្រជាពលរដ្ឋកាយដីដំបូកប្រទះឃើញគ្រាប់កាំភ្លើងAK.47​ចំនួន១.៤០២គ្រាប់ប្រគល់ឲ្យនគរបាល

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់AK47ចំនួន១.៤០២គ្រាប់ ប្រជាពលរដ្ឋកាយដីដំបូកស្រែប្រ​ទះឃើញ ​បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុកនៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២០  ។ លោក ឈឿង គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ ជុំ ជឿន ... Read More »

ខ្យល់កន្ត្រាក់បណ្ដាលឱ្យបាក់ដើមឈើមួយដើមយ៉ាងធំ

ភ្នំពេញ៖ បុរសជាមេភូមិម្នាក់បានសោកស្ដាយដើមស្វាយ១ដើមដែលមានអាយុកាលជិត៤០ឆ្នាំត្រូវបាក់រលំដោយសារខ្យល់បក់បោកខ្លាំងទៅលើផ្លូវតែមិនបង្កឱ្យអ្នកណាម្នាក់រងរបួសឬខូចខាតសម្ភារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវកើតហេតុនោះទេ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១នៅចំណុចផ្លូវលេខ៦៣កែងនឹងផ្លូវលេខ៤៦៦ ស្ថិតនៅភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីលោកមេភូមិបានឱ្យដឹងថា មុនកើតហេតុមានខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឱ្យដើមស្វាយ១ដើមបាក់រលំសង្កត់មកលើផ្លូវសាធារណ:តែមិនបង្កឱ្យមានគ្រោះដល់មនុស្សឬខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ ហើយអាជ្ញាធរបានប្រញាប់យកកាំបិតពូថៅសហការជាមួយប្រជាពលរដ្ឋកាប់មែកនិងបោសសម្អាតឱ្យស្អាតយកចេញពីផ្លូវខ្លាចមានការកកស្ទះដល់អ្នកធ្វើដំណើរ។ក្នុងនោះលោកមេភូមិបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីលោក ខាត់ ... Read More »

ក្នុងឆ្នាំ២០២០! ភ្ញៀវទេសចរបរទេសជាង៤០ម៉ឺននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង១៨លានដុល្លារ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០២០ បានបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤០០,៨៨៩នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨,៦៥៤,៨២៨ដុល្លារអាមេរិក ... Read More »

តើអ្នកណាខ្លះដឹងថារទេះភ្លើង គេបង្កើតឡើងដំបូងដោយអ្នកណា នៅប្រទេសណា ?

ចំណេះដឹងទូទៅ៖ បើនិយាយមែនទែនទៅមនុស្សតិចណាស់ដែលបានដឹងអំពីប្រវត្តិនៃការបង្កើតរថភ្លើងយានប្រភេទនេះ រីឯឈ្មោះអ្នកបង្កើត ទីកន្លែង និងឆ្នាំបង្កើតវាទៀតនោះ ក៏រឹតតែមិនសូវមានអ្នកដឹងផងដែរ។ ព្រោះរថភ្លើង ឬរទេះភ្លើង គឺជាយានជំនិះ និងជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយសម្រាប់ពិភពលោកបច្ចុប្បន្ននេះ។ តោះបើចង់ដឹងឲ្យកាន់តែច្បាស់សូមអានអត្ថបទលម្អិតមានដូចខាងក្រោមនេះ៖ ជនជាតិអង់គ្លេសគឺជាអ្នកដែលបានស្គាល់រទេះភ្លើងមុនដំបូងគេបង្អស់ បន្ទាប់ពីរថចក្រប្រភេទថ្មីនេះត្រូវបានគេពិសោធន៍លើកដំបូងនៅស្រុកខាល្លីងតុន (Callington) តំបន់ជាដែលសម្បូរទៅដោយអណ្ដូងធ្យូងថ្មជាងគេមួយនៅចក្រភពអង់គ្លេស។ ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌនិងអនាម័យខណ្ឌ៤៧គ្រួសារ

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំ យកអំណោយ មនុស្សធម៌ ... Read More »

ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២១នេះ ភ្ញៀវទេសចរទៅកម្សាន្ដប្រមាណ៥ម៉ឺននាក់

ខេត្ត​ព្រះសីហនុ​៖​ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឈានចូលឆ្នាំ២០២១នេះ​ ភ្ញៀវទេសចរដែលនាំគ្នាទៅលេងកម្សាន្ដនៅឯខេត្តព្រះសីហនុ មាន​ប្រមាណ​៥ម៉ឺននាក់។ នេះបើតាមការអះអាងពីលោក​ តាំង​​ សុចិត្រគ្រឹស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។ សូមជម្រាបថា ភ្ញៀវទេសចរសរុបចំនួន៣៦,៨៤៨នាក់កើនឡើង២៣,៧៣% បើធៀបនឹងឆ្នាំ ២០១៩​ ... Read More »

ក្រសួងវប្បធម៌ ប្រកាសបើកដំណើរការឡើងវិញ នូវសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេសកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបិទបញ្ចប់។ ជាក់ស្តែងនារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ ... Read More »

លោក ជុក មុន្នី អំពាវនាវដល់លោកតាលោកយាយត្រូវចេះថែទាំសុខភាពជាចម្បងនិងធ្វើអនាម័យជាប្រចាំដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោកជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងបានអំពាវនាវដល់លោកតាលោកយាយត្រូវចេះថែទាំសុខភាពជាចម្បងនិងធ្វើអនាម័យជាប្រចាំដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩។ ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ដល់ជនចាស់ជរាទីទ័លក្រខ្វះខាត៥គ្រួសារស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងនៅសាលាសង្កាត់។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកជូ សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់, ... Read More »

ព្រិត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើង រយៈ១០០ឆ្នាំកន្លងមក

ព្រិត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើងនៅលើពិភពលោកក្នុងឆ្នាំ១៩២១ ហើយមកទល់ឆ្នាំ២០២១នេះ គឺមានរយៈពេល ១០០ហើយ។ តើមានព្រិត្តិការណ៍ ប្រវត្តិសាស្ត្រអ្វីខ្លះដែលបានកើតឡើង? -នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩២១ សាធារណរដ្ឋតួកគី បានប្រកាសឯករាជ្យ ក្នុងពេលសង្គ្រាមដណ្តើមឯករាជ្យកំពុងតែផ្ទុះឡើងពីឆ្នាំ១៩១៩-១៩២៣។ នោះគឺជា ព្រិឹត្តិការណ៍ដែលចាប់អារម្មណ៍បំផុតក្នុងឆ្នាំ២០២១។ -ថ្ងៃទី២៦ ... Read More »