ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំជាមួយ ឧត្តមសេនីយ៍ត្រី ឡេ ... Read More »

បារាំងនិងអាល្លឺម៉ង់ត្រៀមដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ដោយកូវីដ​-១៩

អន្តរជាតិ៖ រដ្ឋាភិបាលបារាំង​ និងអល្លឺម៉ង់ មានគម្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ខណៈការឆ្លងរាលដាលកូវីដ-​១៩ នៅក្នុងប្រទេសទាំងពីរកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ​។ គម្រោងខាងលើកើតឡើងក្រោយពេលចំនួនអ្នកស្លាប់ដោយកូវី—​១៩ កើនឡើង​៤០ភាគរយក្នុងតំបន់អឺរ៉ុប ក្នុងរយៈមួយសប្តាហ៍ប៉ុណ្ណោះ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងជួបពិភាក្សាជាមួយ​បណ្តាអភិបាលរដ្ឋ ស្តីពីការបិទ ភោជនីយដ្ឋាន ... Read More »

បិសាចក្រហម Man United បំបាក់ក្រុមខ្លាំង RB Leipzig ខណៈBarcelona និង Chelsea ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលសប្តាហ៍ទី២បានបញ្ចប់ហើយកាលពីយប់មិញ ដោយក្រុមខ្លាំងមកពីអង់គ្លេស បិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង RB Leipzig ក្នុងលទ្ធផល ៥ទល់០ ។ ក្រុមបិសាចក្រហម ... Read More »

ប្រធាន FIFA លោក Infantino ឆ្លងជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា លោក Gianni Infantino បានឆ្លងជំងឺកូវីដ-១៩។ បុរសវ័យ៥០ឆ្នាំ មានរោគសញ្ញាស្រាលហើយនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។ ស្ថាប័ននេះបានអះអាងថា មនុស្សទាំងអស់ដែលបានទាក់ទងជាមួយប្រធាន FIFA អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានជូនដំណឹងហើយពួកគេកំពុងត្រូវបានស្នើសុំឱ្យចាត់វិធានការចាំបាច់ ។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក ... Read More »

Christian Coleman បានហាមឃាត់រយៈពេល២ឆ្នាំចំពោះការខកខានធ្វើតេស្តរកសារធាតុញៀន

ម្ចាស់ជើងឯកអត្តពលកម្មពិភពលោករត់ចម្ងាយ១០០ម៉ែត្រ កីឡាករChristian Coleman ត្រូវបានហាមឃាត់អស់រយៈពេល២ឆ្នាំបន្ទាប់ពីខកខានការធ្វើតេស្តរកសារធាតុញៀនចំនួន៣លើក។ កីឡាករសញ្ជាតិអាមេរិកវ័យ២៤ឆ្នាំដែលត្រូវបានព្យួរពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នឹងខកខានការពន្យារពេលចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលនៅឆ្នាំ ក្រោយ ។ Christian Coleman បានឈ្នះមេដាយមាសក្នុងការរត់ចម្ងាយ១០០ ម៉ែតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅដូហា ក្នុងឆ្នាំ២០១៩ ... Read More »

Maradona ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីអង្គរក្សរបស់គាត់ឆ្លងកូវីដ-១៩

យោងតាមភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Sebastian Sanchi បានឲ្យដឹងថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃពុធនៅឯគេហដ្ឋានរបស់គាត់ក្នុងប្រទេសអាហ្សង់ទីនបន្ទាប់ពីអង្គរក្សម្នាក់របស់គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ អង្គរក្សរបស់អតីតកីឡាករបាល់ទាត់រូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្លិបបបាល់ទាត់អាហ្សង់ទីន Gimnasia y Esgrima La Plata នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ថា ... Read More »

ហានិភ័យ​ហេីយ!! ដល់ផ្លូវកោងមិនបង្អន់ល្បឿនពន្លះបង្គោលភ្លេីងស្តុបវត្តលង្កា​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ យុវជនម្នាក់បានបេីករថយន្តToyota Prius ពន្លះបង្គោលភ្លេីងស្តុបវត្តលង្កា​ បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២០​ តាមបណ្ដោយផ្លូវព្រះសីហនុ​ កែងផ្លូវប៉ាស្ទ័រ​ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ... Read More »

បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ​ទេីបដឹងដល់អាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ

ភ្នំពេញ​ ៖​ បុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២០​ ។ ​ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ​ ... Read More »

លោក ឃួង ស្រេង ទទួលអំណោយពីក្រុមហ៊ុន OCIC ឧបត្ថម្ភអង្ករ១០០តោន ដើម្បីយកចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដទទួល អំណោយពីសប្បុរសជនជំនួយ អង្ករ១០០តោន របស់ក្រុមហ៊ុន OCIC ដើម្បីយកទៅបន្តចែកជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀហ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានី ភ្នំពេញ ... Read More »

សង្វេគខ្លាំងណាស់…! ប្រពន្ធ​ និងសាច់ញាតិមកទ្រហោយំគ្រប់គ្នា​ ខណៈបុរសម្នាក់ត្រូវរថយន្តធុនធំបុកនិងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម​ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ​ ៖​ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេគមួយបានបន្ទរឡេីង​ព្រមៗគ្នា​ពីសាច់ញាតិ បន្ទាប់ពីរថយន្តHINO ប្រភេទសណ្ដោងកុងតឺន័របានបេីកបុកម៉ូតូ​មួយគ្រឿង និងកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ​ស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសស្រាល​ កាលពីវេលាម៉ោង៨​ និង៣០នាទី​យប់​ ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ... Read More »

ទស្សនៈលោក ហ៊ុន ម៉ាណែត ៖« ខ្មែរពឹងលើខ្មែរ, ខ្មែរជឿជាក់លើខ្មែរ នេះជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង»

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ថ្លែងថា ៖ សមិទ្ធផលការងារជាក់ស្តែងកន្លងមករបស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាសវិនិយោគសេដ្ឋកិច្ចជាតិ និងការធានានិរន្តរភាពនៃឱកាសរីកចម្រើនក្នុងរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ លោកបន្តថា «ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ លង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។ មេដឹកនាំ ... Read More »

ឯកឧត្តម ហ៊ុន ម៉ានី សូមក្រាបបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីបុណ្យខួបលើកទី១៦នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះអង្គ​ ខ្ញុំព្រះករុណា​ និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ... Read More »

អភិបាលខេត្តប៉ៃលិនអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុត្ថិភាពផ្ទាល់ខ្លួន ចំពោះគ្រោះធម្មជាតិនានា

ខេត្តប៉ៃលិន៖ លោក ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា ដូចជា៖ ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ដែលកើតឡើង ជាពិសេសត្រូវការពារខ្លួនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ... Read More »

ទ្រាំលែងបានហើយ! ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនលោកប្ដីពូកែខាងវាយ និងប្រមាថប្រពន្ធ

     ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះពិនិត្យនិងវាយតម្លៃ ការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យ និងវាយតម្លៃការខូចខាតដំណាំស្រូវ ដោយសារជំនន់ទឹកភ្លៀងនៅឃុំទួលស្តីនិងឃុំចន្ទ្រា ស្រុកចន្ទ្រា ដើម្បីប្រើកម្លាំងសរុបចុះធ្វើអន្តរាគមន៏ជួយស្តារឡើងវិញទៅតាមតំបន់ដែលបានខូចខាតនៅក្នុងខេត្តស្វាយរៀង។ ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ១២ កើតខែកត្តិក ឆ្នាំជូត ... Read More »

«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក» លើក​ទី​៣ ​រៀបចំឡើង​តាម​អន​ឡាញ​ពី​ក្រុង​ហាណូយ ចាប់ពី​ថ្ងៃទី ២៨-២៩ ខែតុលា

អន្តរជាតិ៖ ព្រោះតែ​ជំងឺ​​កូ​វីដ​-១៩ កំពុងរាតត្បាត​ជាសកលនៅលើពិភពលោក បានធ្វើឲ្យ«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF)» លើក​ទី​៣ បាន​រៀបចំឡើង​តាម​អន​ឡាញ​ពី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២០​។ ចំណែកក្នុង​ព្រឹត្តិការណ៍​នេះទីភ្នាក់ងារ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​អាមេរិក នឹង​ស្វាគមន៍​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល ... Read More »

តំបន់អាស៊ីអាគ្នេយ៍មានចំនួនអ្នកឆ្លងកូវីដ​-១៩ សរុបជាង​៩សែននាក់

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ​-១៩នៅក្នុងតំបន់អាស៊ានបានកើនឡើងខ្ពស់គួរឲ្យបារម្ភ ក្នុងនោះមានប្រទេស​ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម ។ គិតមកដល់ថ្ងៃទី​២៧ ខែតុលា ​​ នៅក្នុងតំបន់អាស៊ានទាំងមូលមានចំនួនអ្នកឆ្លងសរុបដល់ទៅ៩០៩.២៩២នាក់​​និងស្លាប់ ​២២.០៧៥នាក់។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយដល់ទៅ៧៦០.០៤៤នាក់​​ផងដែរ​ ។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​​ប្រទេសអាស៊ានមានករណីឆ្លងថ្មីចំនួន៧.៣៥៩នាក់ ​និងស្លាប់ថ្មី​១៤២នាក់​។ ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ​-១៩​ ... Read More »

មហាសេដ្ឋី Bloomberg ចេញថ្លៃផ្សាយពាណិជ្ជកម្ម១៥លានដុល្លារ​គាំទ្រលោកបៃឌិនក្នុងការបោះឆ្នោត

មហាសេដ្ឋីអាមេរិក លោក Bloomberg បានប្រកាសចំណាយថ្លៃផ្សព្វផ្សាយ​ពាណិជ្ជកម្មមានតម្លៃ១៥លានដុល្លារសម្រាប់សប្តាហ៍ចុងក្រោយនៃការឃោសនាបោះឆ្នោត​ ហើយការផ្សព្វផ្សាយនោះ គឺសំដៅទៅលើការឆ្លងរាលដាលកូវីដ​-១៩កើនឡើងខ្ពស់​​​ ហើយរិះគន់លោកត្រាំថាគ្រប់គ្រងមិនបានល្អ​។ ការបោះឆ្នោតនៅអាមេរិកឆ្នាំ​២០២០នេះ ក៏ជាប្រវត្តិសាស្ត្រនៃការចំណាយច្រើនបំផុតមិនធ្លាប់មានគឺរហូតដល់ទៅ១១ពាន់លានដុល្លារ ។ ការចំណាយប្រាក់របស់មហាសេដ្ឋី Michael Bloomberg ចំនួន​១៥លានដុល្លារគឺសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម​នៅក្នុងរដ្ឋ​ចំនួនពីរ គឺTexas ... Read More »

«គ្រូទាយ» ខ្លា ខ្លាឃ្មុំ តោ បានព្យាករពីលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក​

នៅពេលដែលពិភពលោកជិតមានព្រឹត្តិការណ៍​សំខាន់ ទទួលបានការចាប់អារម្មណ៍ខ្ពស់ មានដូចជា បាល់ទាត់ពិភពលោក​ ឬបោះឆ្នោតអាមេរិកជាដើម គឺតែងតែមានការព្យាករពីលទ្ធផលជាមុន ហើយការព្យាករនោះគឺតាមរយៈសត្វគ្រប់ប្រភេទ​។ ពេលនេះការបោះឆ្នោតអាមេរិក កាន់តែខិតជិត​មកដល់ សួនសត្វមួយកន្លែងក្នុងទីក្រុង Krasnoyarsk, Siberia ប្រទេសរុស្ស៊ី គឺសួនសត្វRoyev Ruchey ... Read More »

ចំណេះដឹងទូទៅ៖ តោះអ្នកខ្លះដែលចូលចិត្ត ញុំអីរួចទុកចានចោល ព្រោះតែនេះជាទម្លាប់អាក្រក់ នឹងអាចបំផ្លាញសុខភាពយើងថែមទៀត

ភ្នំពេញ៖ បើតាមការសង្កេតមើលពីទិដ្ឋភាពជាក់ស្តែងមួយចំនួន ដែលបានឆ្លុះបញ្ជាំងឲ្យឃើញថា មនុស្ស​ជា​ច្រើន​បាន​បង្កើត​ទម្លាប់អាក្រក់មួយ​នៅ​ពេល​​ញុំអីរួច តែងតែទុកចានចោល មិនលាង​ ទាំងនេះហើយដែល​នាំ​ឲ្យ​សុខ​ភាព​របស់​ពួក​គេ​ទ្រុឌ​ទ្រោម​ដោយ​មិន​ដឹង​ខ្លួន។ ​ តោះបើចង់ដឹងច្បាស់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖ ១. ​ត្រាំ​ចាន​ចោល​រយៈ​ពេល​យូរ៖ ក្រោយ​ញ៉ាំ​រួច​ ​មនុស្ស​ជា​ច្រើន​តែង​តែ​ហត់​ឬ​ងងុយ​គេ​ង​ជា​ដើម ​ហេតុ​នេះ​ពួក​គេ​ក៏​សម្រេច​ចិត្ត​ថា​ទុក​ចាន​ចោល​មួយ​​សន្ទុះ​សិន ​ហើយ​ខ្លះ​ថែម​ទាំង​ត្រាំ​ចាន​ចោល​អស់​មួយ​យប់​ទៀត​​ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៦ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ... Read More »

ស្នងការខេត្តកណ្ដាល និងសប្បុរសជន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៤០គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋចំនួន១៤០គ្រួសារបានសំដែងទឹកមុខញញឹមញញេមនៅគ្រាដែលស្នងការនគរបាលខេត្តកណ្ដាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ព្រមទាំងសប្បុរសជនបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅសង្កាត់ដើមមាន ក្រុងតាខ្មៅដែលកំពុងរងគ្រោះដោយទឹកជំនន់ ។ ពិធីចែកអំណោយនេះធ្វើងទាំងព្រឹកនិងល្ងាចថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២០នេះតែម្តង។ ប្រជាពលរដ្ឋដែលបានមកទទួលជំនួយនេះបញ្ជាក់ថា ពួកគាត់មានការត្រេកអរណាស់ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ... Read More »

មានដឹងទេថា៖ បានផឹកស្រាក្រហម មុនចូលគេង ជួយសម្រកគីឡូ សាកមើល៍.!

ភ្នំពេញ៖ ប្រភពពី(healthline)បានបញ្ជាក់ឱ្យដឹងថា៖ ផឹកស្រាក្រហម មុនចូលគេង ជួយសម្រកគីឡូ ហើយការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការទទួលទានស្រាក្រហម ១ទៅ ២កែវ ក្នុងមួយថ្ងៃ មុនពេលចូលគេង គឺជារឿងដ៏ល្អបំផុតសម្រាប់សុខភាព និងជួយឲ្យអ្នកសម្រកទម្ងន់បានសម្រេចដូចបំណង។ ប្រភពពី(healthline) ដដែលបានលើកឡើងថា៖ ... Read More »

ទឹកជំនន់បង្កឡើងដោយឥទ្ធិពលព្យុះលេខ​៩ កួចស្ពានដែកនៅខេត្ត កុនទុំ

ដោយរងឥទ្ធិពលពីព្យុះលេខ​៩ ដែលភាសាបរទេសហៅថាព្យុះMolave បានចូលដល់ដីគោក ខេត្តចំនួនពីរគឺ Gia Lai និង Kon Tum តាំងពីព្រឹកថ្ងៃទី២៨ខែតុលា​​ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង​និងខ្យល់ខ្លាំងបោកបាក់ដើមឈើតូចធំ ផ្ទះជាច្រើនបាក់ស្រុត និងប៉ើងដំបូល…​។ ក្រៅពីនេះ​នៅខេត្តក្វាងង៉ាយ​មានផ្ទះ១០០០ខ្នងប៉ើងដំបូល​ ហើយមានកប៉ាល់នេសាទមួយគ្រឿងព្យាយាមគេចចេញពីព្យុះ​ក៏ត្រូវលិចបណ្តាលឲ្យនាវិក​១២នាក់បាត់ខ្លួន។ ... Read More »

បាតុកម្ម​ក្លាយជាហិង្សានៅអាមេរិក​ ពាក់ព័ន្ធជាតិសាសន៍

ការប្រឈមមុខតានតឹង​គ្របដណ្តប់នៅទីក្រុង Philadelphia នាយប់ថ្ងៃទី​២ជាប់គ្នា​ក្រោយកម្លាំងប៉ូលិស​បាញ់សម្លាប់បុរសជនជាតិស្បែកខ្មៅ​កាន់កាំបិត ​ដោយសារតែមានស្មារតីទ្រុឌទ្រោម ដែលត្រូវប្រឈមនឹងកម្លាំងប៉ូលិស។ នៅយប់ថ្ងៃទី ២៧ខែតុលា គឺជាពេលវេលាដែលមានអសន្តិសុខខ្លាំងជាងគេបំផុត ដោយក្រុមបាតុករ បានក្លាយជាហិង្សា ឆក់ប្លន់ ជាច្រើននៅ​ភាគខាងលិចទីក្រុង Philadelphia នៅជិតតំបន់ Walter ... Read More »

បុរសកម្មករសំណង់លើកដែកប៉ះចំខ្សែកាប្លិ៍ឆក់ធ្លាក់ពីលើដំបូលផ្ទះមកដីសំណាងល្អសង្គ្រោះទាន់

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានក្រុមការងាររួមអាជីពជួយធ្វើចលនាដៃជើងនិងលើកមកកប់ក្នុងខ្សាច់ជាមួយនឹងទឹករួចហើយប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យសង្គ្រោះទាន់ពេលបន្ទាប់ពីលើកដែកប៉ះចំខ្សែកាប្លិ៍ឆក់ធ្លាក់ពីលើដំបូលផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះឈ្មោះម៉ាប់ អាយុ៣១ឆ្នាំរស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ប្រភពបានបន្តថា ដោយបុរសជាជនរងគ្រោះខាងលើបានមកធ្វើជាកម្មករសំណង់នៅផ្ទះឈ្មោះមុំ សារៀម ភេទស្រី ... Read More »

ចំណេះដឹងទូទៅ៖ តើលោកអ្នកគួរប្រើជីវិតប្ដីប្រពន្ធបែបណាទើបអាចថែរក្សាចំណងអាពាហ៍ពិពាហ៍ ឲ្យបានយូរអង្វែង?

ភ្នំពេញ៖ តើអ្នកដឹងទេថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកគួរតែប្រើជីវិតប្តីប្រពន្ធរបៀបណា ដើម្បីស្វែងរកមនុស្សម្នាក់មកផ្ដល់ក្ដីសុខសុភមង្គលកាន់ដៃគ្នាឆ្លងកាត់បញ្ហា ការលំបាក និងឧបសគ្គទៅជាមួយគ្នា។ ហើយការរៀបការ មនុស្សយើងម្នាក់ៗ មិនមែនត្រឹមតែចង់មានមនុស្សម្នាក់កាន់ដៃ ឬមករស់នៅក្រោមដំបូលផ្ទះតែមួយនោះទេ។ ចំណែករូបសម្រស់ មុខមាត់ទ្រព្យធន យសសក្តិ គឺជាគ្រឿងលម្អខាងក្រៅតែប៉ុណ្ណោះ តែសំខាន់គឺ ... Read More »

យុវជនពីរនាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនពីបទលួចកាត់ខ្សែភ្លើងសាធារណៈ

ខេត្តព្រះសីហនុ៖ នគរបាលនិងកម្លាំងចម្រុះសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័២នាក់ដែលលួចកាត់ខ្សែភ្លើងបំភ្លឺតាមទីសាធារណៈ នៅព្រឹកថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០នេះ ។ បើតាមនគរបាលបានអោយដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅពេលយប់ ហើយត្រូវបានពលរដ្ឋល្អរាយការណ៍ពីកន្លែងដែលក្រុមជនសង្ស័យលាក់ទុកវត្ថុតាង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ឆ្លាម សមុទ្រ Read More »

កុមារីម្នាក់ស្លាប់ដោយសារលង់ទឹកស្រះក្បែរសាលារៀន

ខេត្តបាត់ដំបង៖ តាមសេចក្ដីរាយការណ៍នគរបាលជំនាញស្រុកសំពៅលូនឲ្យដឹងថា កុមារីម្នាក់បាននាំគ្នាទៅលេងទឹកស្រះនៅជិតសាលារៀន កំពុងតែលេង បន្ទាប់មកលោកគ្រូក៏បានហៅសិស្សចូលរៀនដល់ម៉ោងហើយ ក្នុងខណៈនោះ ស្រាប់តែបាត់សិ ស្សម្នាក់ សង្ស័យក៏នាំគ្នាចុះទៅរាវរក ប្រទះឃើញកុមារីម្នាក់លង់ទឹក ក៏លើកយកមកសង្គ្រោះតែមិនអាចសង្គ្រោះបានស្លាប់ ។ នគរបាលជំនាញស្រុកសំពៅលូនបានបន្តថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង១០.០០នាទីព្រឹក ថ្ងៃទី២៧ ... Read More »

ចំណេះដឹងទូទៅ៖ តើអ្នកណាខ្លះដឹងថាមនុស្ស​ស្រី​​ខឹង និងប្រច័ណ្ឌ​ ព្រោះ​ស្រឡាញ់ តែ​បើ​នាង​ប្រែ​ជា​ស្ងប់​ស្ងាត់វិញ…..

ភ្នំពេញ៖ តើអ្នកដឹងទេថាមនុស្សប្រុស​ភាគ​ច្រើន ​តែងតែ​បង្ហាញ ​នៅ​ការ​ធុញ​ទ្រាន់ ​នៅពេល​ដែល​មិត្ត​ស្រី​របស់ខ្លួនរករឿងប្រច័ណ្ឌ​ នឹងទាមទារចង់ឲ្យមានពេល​វេលាផ្ទាល់​ខ្លួន ​ប៉ុន្តែយើងជាមនុស្សបែរជាចង់​គេច​ទៅ​ឲ្យ​ឆ្ងាយ ពី​សម្លេង​រអ៊ូ​រក​រឿង​របស់នាង ។ ប៉ុន្តែ​ហេតុ​ផល​ទាំងនេះ អ្នក​គួរតែសប្បាយ​ចិត្ត​នៅពេលដែល​ នាង​​ធ្វើ​បែបនេះទៅកាន់​អ្នក​។ ដូច្នេះអ្នក​មិន​ចាំ​បាច់​មាន​នៅ​ការ​បារម្ភនោះទេ ប្រសិនបើ​​មិត្ត​ស្រី ​អ្នក​តែងតែ​ប្រច័ណ្ឌ​ ... Read More »