ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សម្តេតតេជោ៖ រាជរដ្ឋាភិបាលបានត្រៀមបន្ទប់ចំនួន ៣០០០សំរាប់ដាក់អ្នកជំងឺដាច់ដោយឡែក

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថារាជរដ្ឋាភិបាលបានត្រៀមបន្ទប់ចំនួន ៣០០០សំរាប់ដាក់អ្នកជំងឺដាច់ដោយឡែក ហើយក៏បានត្រៀមក្រុមគ្រូពេទ្យនិងគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចូលរួមប្រតិបត្តិការ និងបានត្រៀមថវិកាក្នុងការដោះស្រាយក្នុងការបរិភោគរបស់ក្រុមគ្រូពេទ្យទាំងអស់នោះរួចហើយ ។ គិតត្រឹមរយ:ពេល១០០ថ្ងៃសម្តេចតេជោ បានត្រៀមថវិកា ៥០ម៉ឺនដុល្លារនិង លើសពី១០០ថ្ងៃ គឺនិងស្នេីថវិការាជរដ្ឋាភិបាលមកចំណាយ ជាបន្តបន្ទាប់។ លើសពីនេះ សម្តេចត្រូវការថវិកាពីរដ្ឋបន្តទៀត៕ដោយ៖ សិលា Read More »

សម្តេចតេជោ ហ៊ុន សែន ៖នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺប្រជាពលរដ្ឋកម្ពុជាគឺអាចទទួលទេវតានៅតាមផ្ទះរៀងៗខ្លួន

៖   ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺប្រជាពលរដ្ឋកម្ពុជាគឺអាចទទួលទេវតានៅតាមផ្ទះរៀងៗខ្លួន ហើយសម្ដេចបានលើកឡើងថានេះគឺគ្រាន់តែជាការផ្អាកនៃការធ្វើពិធីជួបជុំកំសាន្តសប្បាយនិងការធ្វើដំណើរទៅស្រុកកំណើតព្រមទាំងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានផ្សេងៗ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានលើកឡើងថាសូមឲ្យប្រជាពលរដ្ឋកុំឲមានការភ័យខ្លាច និងមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ សម្តេចក៏ត្រូវរក្សាទុក ឬស្តុកម៉ាស់ទុកដល់១០លានម៉ាស់។ ដោយឡែកក្រុមគ្រូពេទ្យមិនអោយខ្វៈបរិក្ខា របស់ការពារនោះឡើយ មិនធ្វើដូចនៅអាមេរិក ដែលក្រុមគ្រូពេទ្យធ្វើការតវ៉ារឿងអត់របស់របរការងារ ពេលពិនិត្យព្យាបាល អ្នកជំងឺឡើយ។ ... Read More »

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៣ រួមមាន៖ ... Read More »

រួចខ្លួន ឬ ជាប់ឃុំ រង់ចាំតាមដានបន្តទៀត ? មន្ត្រីសាធារណការ ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ បានចូលខ្លួនសារភាព នៅព្រឹកនេះ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ មន្ត្រីសាធារណការ ឈ្មោះ អ៊ូ ប៊ុនធី ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ បានចូលខ្លួនសារភាពនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។ ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរលើជនសង្ស័យ ។ នេះបើតាមការបញ្ជាក់របស់លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបាន នឺងកំពុងបង្កើនថវិកាឧបត្ថម្ភដល់គ្រូពេទ្យជួរមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបាន នឺងកំពុងបង្កើនថវិកាឧបត្ថម្ភដល់គ្រូពេទ្យជួរមុខ ហើយសម្តេច ក៏សូមអំពាវនាវដល់គ្រូពេទ្យដ៏ទៃទៀតកុំឲមានការច្រណែនគ្រូពេទ្យជួរមុខ ព្រោះគ្រូពេទ្យជួរមុខបានលះបង់ខ្ពស់ណាស់ក្នុងការព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងកុំឲ្យរីករាលដាលបន្ថែមទៀត។ ពួកគាត់បានលះបង់ខ្ពស់ណាស់នូវកម្លាំងកាយចិត្ត មិនបានជួបជុំក្រុមគ្រួសារ។ ពិសេសសម្តេចត្រេចអរដល់ ប្រជាពលដ្ឋបានយល់ដឹងខ្ពស់លើការរក្សាអនាម័យ ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមអោយកងទ័ពកម្ពុជា នៅក្រៅប្រទេសមានការប្រុងប្រយ័ត្នគ្រប់បែបយ៉ាងលើបញ្ហាសុខភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់កងទ័ពកម្ពុជា នៅក្រៅប្រទេសក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅតាមប្រទេសជាច្រើន ត្រូវប្រុងប្រយ័ត្ន ការពារខ្លួន ពីការរស់នៅ អនាម័យ ហើយសូមអោយអ្នកគ្រប់គ្រងទាហានទាំងអស់ ត្រូវរាយការណ៍ពីស្ថានភាពកងទ័ពកម្ពុជា ជូនសម្តេចរាល់ថ្ងៃ។ ... Read More »

ម្ដាយ​បង្កើតអ្នកចាត់ការ Man City ​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា

លោក​ស្រី Dolor Sala Carrio មាន​​វ័យ​៨២​ឆ្នាំ ដែលជាម្តាយបង្កើតរបស់លោក Pep Guardiola ​អ្នក​ចាត់​ការ​ក្លិប Manchester City បាន​ស្លាប់ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ ។ លោក​ស្រី ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រជាពលរដ្ឋរបស់យើងឆាប់ភ័យខ្លាច ស្លន់ស្លោ ក៏ឆាប់ភ្លេចផងដែរ ដូច្នេះទើបសម្តេចគិតនូវសេនារីយោ សម្រាប់ផែនការនៅពេលខាងមុខ សម្រាប់បញ្ហាជំងឺកូវីដ១៩។ សម្តេចបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ គឺត្រូវមានវិធានការបន្ថែម ដែលនឹងត្រូវប្រកាសផងដែរ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណក្រុមគ្រូពេទ្យជួរមុខ បានយកចិត្តទុកដាក់ លះបង់ខ្ពស់ជួយព្យាបាល ពិនិត្យ ប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងធ្វើសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នាវិមានសន្តិភាព ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះថា៖ សូមអរគុណក្រុមគ្រូពេទ្យជួរមុខ បានយកចិត្តទុកដាក់ លះបង់ខ្ពស់ជួយព្យាបាល ពិនិត្យ ... Read More »

បាក់ស្រុតសំយ៉ាបផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅបុរីកីឡាបង្កការភ្ញាក់ផ្អើលសមត្តកិច្ចទាំងកណ្ដាលយប់

ភ្នំពេញ៖មានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ក្នុងប្លុកបុរីកីឡាបណ្តាលឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចទាំងកណ្តាលយប់ចេញមកជួយអន្តរាគមន៍ជួយសង្គ្រោះយកមនុស្សចេញបានទាន់ពេលវេលា។ ហេតុការណ័បាក់ស្រុតសំយ៉ាបផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង០៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៧ខែមេសាឆ្នាំ២០២០នៅប្លុកបុរីកីឡាតាមបណ្តោយផ្លូវលេខ២១៥កែងផ្លូវលេខ១៤៦ចំណុចផ្ទះលេខ៨៦AEDស្ថិតក្នុងភូមិ៥សង្កាត់វាលវង់ខណ្ឌ៧មករា។ ទីតាំងរងគ្រោះមានម្ចាស់ផ្ទះឈ្មោះចិន សុវណ្ណនី ភេទស្រី អាយុ៣៥ឆ្នាំ មានមុខបររត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ។ តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋទំនាក់ទំនងតាមទូរស័ព្ទប្រាប់ថាមានករណីបាក់ស្រុតសំយ៉ាបផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីកីឡា និងមានមនុស្សជាប់គាំងនៅក្នុងនោះផងដែរ ពេលទទួលបានដំណឹងនោះភ្លាមៗកម្លាំងសមត្ថកិច្ចបាននាំគ្នាចេញជួយធ្វើអន្តរាគមន៍ហៅរថយន្តបង្កានិងពន្លត់អគ្គីភ័យយកជណ្តើរមកដាក់ដើម្បីជួយសង្គ្រោះយកមនុស្សដែលជាប់គាំងចេញមកក្រៅបានផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍បាក់ស្រុតសំយ៉ាបផ្ទះខាងលើមិនបង្កឲ្យមានមនុស្សស្លាប់ឬរងរបួសទេដោយកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលផងដែរ។ ក្រោយកើតហេតុ ... Read More »

ក្រ​សួងធនធាន​ទឹក​ ៖​ នៅសប្តាហ៍ទី២​ ខែមេសា បណ្តាខេត្តនានា ធាតុ​អាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត​ តែបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ​ ៖​ ក្រុម​អ្នក​ព្យាករ​ក្រសួងធន​ធានទឹក​និង​ឧតុនិយម​រកឃេីញថា​ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០២០​នៅក្នុងសប្តាហ៍ទី២​ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិតដោយជាទូទៅ​សីតុណ្ហភាពអតិបរ​មាមានពី ៣២-៣៧°C​ និងណែ​នាំ​បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ ... Read More »

ក្រសួងសុខាភិបាល៖ មានករណីព្យាបាលជាសៈស្បើយ៥នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់

ភ្នំពេញ៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីព្យាបាលជាសៈស្បើយ៥នាក់ និងករណីវិជ្ជមានកូវីដ១៩ថ្មី ១នាក់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។ សូមអាននូវខ្លឹមសារទាំងស្រុងពីសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល និងទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៧ខែ មេសាឆ្នាំ២០២០ នេះ -រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ... Read More »

សម្តេច ស ខេង ចេញសេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាសេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចេញដោយសម្តេចក្រឡាហោ ស ... Read More »

រថយន្តក្រុងដឹកអ្នកដំណើរ ក្រឡាប់ផ្ងាជើង បណ្ដាលឱ្យមនុស្ស ១២នាក់​ រងរបួសធ្ងន់និងស្រាល

ខេត្តមណ្ឌលគិរី៖ រថយន្តក្រុង​ដឹកអ្នកដំណើរ ប្រភេទ​គ្រែ ២ជាន់ បាន​ក្រឡាប់​បះជើងចូលប្រឡាយខណៈ​កំពុង​ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិចេញពីខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់​ខេត្តរតនគិរីបណ្តាលឱ្យមនុស្សជាច្រើននាក់នៅក្នុងនោះព្រលឹងចុងសក់រងរបួសធ្ងន់និងស្រាលតែសំណាងមិនមានអ្នកគ្រោះថ្នាក់ដល់ជីវិត។ ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលាម៉ោង​០​៤.៣០នាទីទៀបភ្លឺថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០នៅត្រង់ចំណុចស្ពានទី២ ស្ថិតក្នុងភូមិពូលូងសង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ៖ បានជារថយន្តក្រុងដឹកអ្នកដំណើរខាងលើនោះក្រឡាប់ គឺ​ដោយសារ​តែអ្នកបើក​បរងងុយដេកមើលផ្លូវមិនច្បាស់ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយនៅ​ត្រង់ចំណុចផ្លូវកោងនិងចុះចំណោទខ្លាំងផងនោះ។ ប្រភពបន្តថា៖ ... Read More »

ព្រឹកនេះ​ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ... Read More »

ព័ត៌មានបឋម៖ ពេលនេះ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តកណ្តាល នគរបាលខណ្ឌសែនសុខ កំពុងតាមប្រម៉ាញ់ ជនដៃដល់ ជាឃាតក បាញ់សម្លាប់អតីតប្រពន្ធ និងកូនស្រីរបួសធ្ងន់នៅ ចំណុចទីតាំងស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ជនសង្ស័យជាឃាតក បានបាញ់សម្លាប់អតីតប្រពន្ធ និងកូនម្នាក់ទៀតរងរបួស នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជាមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលភ្នំពេញថ្មី ពេលនេះម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា នេះ គឺខាងកម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តកណ្តាល ... Read More »

លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥១០.០០០រៀល រយៈពេល៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥១០.០០០រៀល(ហាសិបមួយម៉ឺនរៀល) សម្រាប់រយៈពេល ៧ខែ(ប្រាំពីរខែ) ចាប់ពី ខែឧសភា ... Read More »

តើស្បែកជើងអាចនាំរាលដាលជំងឺវីរុសកូវីដ-១៩ ចូលផ្ទះដែរឬទេ?

ពិភពលោក៖ ភាគច្រើនមនុស្សសម្អាតតែដៃ​ ដោយសារតែដៃប៉ះផ្ទាល់ជាមួយផ្ទៃមុខច្រើនជាងគេ​ ដោយមិនសូវចាប់អារម្មណ៍ សម្អាតទាំងដៃនិងជើងនោះឡើយ។ តើជើងអាចនាំអោយឆ្លងជំងឺវីរុសកូវីដ១៩ ចូលក្នុងផ្ទះដែរឬទេ? ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩កាន់តែកើនឡើងខ្ពស់នៅលើពិភព​លោក។ អំពីវិធានការការពារតាមផ្លូវច្បាប់ណែនាំដោយអង្គការសុខភាពពិភពលោកគឺយើង លាងដៃ ឲ្យបានច្រើនលើករាល់ពេលប៉ះវត្ថុអ្វីមួយ​ហើយ បញ្ចៀសការជួបជុំគ្នានៅទីសាធារណៈ​។ តាមគេហទំព័រ ​HuffPost បានផ្សាយនៅថ្ងៃទី​៦ខែមេសាថា៖ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបរទេស ស្ថិតនៅក្នុងឃុំចំនួន៥

ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបណ្តាប្រទេសនានា ... Read More »

សមត្តិកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនបុរសម្នាក់បានសរសេរនិងបង្ហោះរូបភាពតាមបណ្ដាញសង្គមដោយយកជើងជាន់លើក្រដាសប្រាក់រៀល

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់បានអោយដឹងថា បុរសម្នាក់ដែលបានសរសេរ និងបង្ហោះរូបភាពតាមបណ្តាញសង្គម ដោយយកជើងជាន់លើប្រាក់រៀល និងសរសេរជាខ្លឹមសារថា«ខ្ញុំចង់និយាយថាចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ» ត្រូវបាន នគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនហើយ នៅល្ងាចថ្ងៃទី០៦.០៤.២០២០ ។ ជនជាប់ចោទម្នាក់នេះឈ្មោះ អាត់ អេង ហៅ អាត់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រេចអរឃើញជនរួមជាតិចេះស្រឡាញ់ រួបរួមគ្នា ទប់ស្កាត់ការរាតត្បាតកូវីដ១៩ និងសូមអរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួលក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្តេចថ្លែងថា៖ អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ពីវិធីការពារមិនអោយឆ្លងរោគកូវីដ-១៩ ... Read More »

ម្ចាស់ផ្ទះជួលអត់គិតលុយថ្លៃជួលបន្ទប់ដល់អ្នកគ្មានការងារធ្វើពេលមានជំងឺកូវីដ-១៩

ភ្នំពេញ៖ នា​ល្ងាចថ្ងៃ​ទី​ ៦ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានចុះ​សួរ​សុខទុក្ខ​និង​សំណេះសំណាល​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​បន្ទប់​ជួល២៣៤បន្ទប់​ ក្នុង​ខណ្ឌ​ចំការមន​ ។ ​ ក្នុង​ការណ៍​ចុះ​សំណេះសំណាល​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ​

ខេត្តកំពង់ស្ពឺ៖ ដោយមើលឃើញនូវការខ្វះខាត ទន្ទឹមនឹងជំងឺកូវីដ-១៩រីករាដាលជាសកលផងនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជូនដល់សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ​ ឃុំយុទ្ធសាមគ្គី​ ស្រុកឧត្តុង្គ​ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោកស្រី ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅបន្តណែនាំញឹកញាប់ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ... Read More »

កាន់តែធ្ងន់ធ្ងរហើយ! នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19

ទីក្រុងឡុងដ៏៖ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19 ប៉ុន្តែរដ្ឋាភិបាលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោកដដែល ទោះបីជាលោកស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Insider នៅថ្ងៃចន្ទ ទី០៦ ... Read More »

លោក ឃួង ស្រេង ណែនាំអោយគ្រប់បណ្តាខណ្ឌទាំង១៤​ ត្រូវធ្វេីយ៉ាងណា​ពង្រឹកការយកចិត្តទុក​ អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋ​ ចៀសឆ្ងាយពីការឆ្លង​ និងរីករាលដាលនូវវីរុសកូវីដ១៩​ (COVID19)

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ​ លោក ឃួង ស្រេង បានធ្វើការណែនាំអោយគ្រប់បណ្តាខណ្ឌទាំង១៤​ ត្រូវធ្វេីយ៉ាងណា​ពង្រឹកការយកចិត្តទុក​ អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋ​ ចៀសឆ្ងាយពីការឆ្លង​ និងរីករាលដាលនូវវីរុសកូវីដ១៩​ (COVID19)។ ​ លោក ឃួង​ ស្រេង​ ... Read More »

ក្រសួងសុខាភិបាលកម្ពុជា បន្តទទួលសម្ភារ:វេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុស កូរ៉ូណាថ្មី (Covid .19)

ភ្នំពេញ៖ ក្រៅពីមហាមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ និងមានសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) ។ ក្នុងនោះខាងក្រសួងសុខាភិបាលកម្ពុជា បន្តទទួលសម្ភារ:វេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុស កូរ៉ូណាថ្មី ... Read More »

សូមមើល និងស្តាប់ពីបែបបទនៃការមកដល់សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សូមមើលនិង ស្តាប់ពីបែបបទនៃការមកដល់សាធារណរដ្ឋកូរ៉េ មានដូចខាងក្រោម៖ ១- សម្រាប់អ្នកពលករធ្វើការនៅកូរ៉េទាំងអស់ (ទោះបីមានលំនៅដ្ឋានច្បាស់លាស់ក៏ដោយ)៖ -ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19 -មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី ... Read More »

លោក ឡុង ឌីម៉ង់៖ ប្អូនស្រី ល.ដ និង ម្ដាយរបស់គាត់ ត្រូវបានចេញជាលទ្ធផលអវិជ្ជមានហើយ ប៉ុន្តែតម្រូវឲ្យនៅធ្វើតេស្ត ២ដងបន្ថែមទៀតជាការផ្ទៀងផ្ទាត់ចុងក្រោយ

ភ្នំពេញ៖ អំពីស្ថានភាពរបស់ពលរដ្ឋខ្មែរ ៣នាក់ដែលបានឆ្លងវីរុស Covid 19 នៅសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ប្រាប់សារព័ត៌មានអោយដឹងថា ៖ ក្រោយពីបានធ្វើតេស្តជាលើកទី២ ដែលគម្រប់ ១៤ថ្ងៃនៃការស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាលពីសំណាក់គ្រូពេទ្យ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ សម្តេចបានថ្លែងមុននេះថា៖ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ... Read More »