ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង លោក សយ រតនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មី”ក្រោយភ្លៀង”ក្នុងគោលបំណងលើកទឹកចិត្តខ្លួនឯងនិងអ្នកគាំទ្រ។ ការបញ្ចេញបទចម្រៀងថ្មីក្តៅៗនេះក្រោយពីលោកបានបញ្ចប់ការររិះគន់ និងរឿងរ៉ាវចម្រូងចម្រាសនៃការផលិតបទចម្រៀងនិងសាច់រឿង”តើអ្នកព្រៃវែងអាក្រក់ត្រង់ណា?” “រឿងរ៉ាវបញ្ហាគ្មានអ្នកណាដែលអាចគេចផុត សំខាន់អ្នកកុំតក់ស្លុត តាំងចិត្តមុះមុតប្រឈមដោះស្រាយ សាងស្នាមញញឹម ... Read More »
ព័ត៌មានថ្មី
ទោះមានផ្ទៃពោះ តែ ជា ម៉ារី លេងស្ទីលសិចស៊ីមិនចាញ់ក្រមុំឡើយ
ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបការនោះ ស្រាប់តែតារាសម្តែង អ្នកនាង ជា ម៉ារី បានបញ្ចេញរូបថតស្រស់ស្អាតជាមួយដងខ្លួនស្រឡូនបែបសិចស៊ី មិនចាញ់តារាស្រីក្រមុំជាច្រើននោះទេ។ ការបញ្ចេញរូបថតសិចស៊ី របស់អតីតជាស្រីស្អាត(FreshieGirl) លេខ ១ កាលពីឆ្នាំ ... Read More »
ឆក់កាបូបលុយបានជិត១០.០០០ដុល្លារបានសម្រេចហើយជិះម៉ូតូគេចខ្លួនតែម្ចាស់ដេញទាន់បើករថយន្តបុកស្លាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេចពីបុរសម្នាក់ដែលចុះពីលើរថយន្តដើរចូលទៅក្នុងហាងបម្រុងកាត់សក់រួចជិះម៉ូតូរត់គេចខ្លួន តែត្រូវម្ចាស់កាបូបលុយឡើងបើករថយន្តដេញបំបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមសម្តីរបស់ម្ចាស់រថយន្តនិងជាម្ចាស់កាបូបលុយបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកHighlanderពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7006ក្នុងទិសដៅពីត្បូងទៅជើងបំណងមកកាត់សក់នៅហាងមួយ លុះមកដល់ផ្លូវលេខ១០១១កែងផ្លូវលេខ៧២គាត់ក៏ឈប់រថយន្តហើយបើកទ្វារបម្រុងដើរចូលទៅកាត់សក់ ប៉ុន្តែភ្លាមនោះក៏ស្រាប់តែលេចមុខជនសង្ស័យជាស្ត្រីតែងខ្លួនធ្វើជាប្រុសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HQ-2546មកពីក្រោយក៏បានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់គាត់បានសម្រេចដែលក្នុងកាបូបនោះមានទឹកប្រាក់ជិត១ម៉ឺនដុល្លាររួចហើយក៏ជិះម៉ូតូគេចខ្លួន។ភ្លាមៗនោះគាត់ក៏បានបើករថយន្តដេញតាមពីក្រោយជនសង្ស័យរហូតមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យក៏បានវាក់ជាមួយរថយន្តនៅខាងមុខ ... Read More »
មន្រ្តីរដ្ឋបាលជលផល! បទល្មើសនេសាទស្បៃមុង កើតមានច្រើនណាស់ នៅភូមិក្អមសំណ
ខេត្តពោធិ៍សាត់៖ ដើមខែកក្កដា ឆ្នាំ២០២០ នេះ គេសង្កេតឃើញមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកងកំលាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសនេសាទច្រើនគួរសម នៅស្រុកកណ្ដៀង និងស្រុកក្រគរ ប៉ុន្មានទន្ទឹមនឹងនោះដែរកន្លែងខ្លះកើតឡើងទ្វេរដង ។ ជាក់ស្ដែង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិក្អមសំណ ឃុំមេទឹក ... Read More »
ឥណ្ឌា នៅតែបន្តរកឃើញអ្នកឆ្លង COVID-19 ជាង ២ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ
អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសឥណ្ឌា នៅតែបន្តកើនឡើងដោយក្នុងរយៈ២៤ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសនៅថ្ងៃពុធ ទី៨ ខែកក្កដាឆ្នាំ២០២០នេះថា រកឃើញថ្មីបន្ថែមចំនួន២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ... Read More »
គណៈកម្មការអន្តរក្រសួងអភិវឌ្ឍវិស័យទេសចរណ៍លើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥
ខេត្តសៀមរាប៖គណៈកម្មការអន្តរក្រសួងអភិវឌ្ឍវិស័យទេសចរណ៍ បានបើកកិច្ចប្រជុំលើសេចក្តីព្រាង ស្តីពី ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ២០២០-២០៣៥ កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប។ គណៈកម្មការអន្តរក្រសួង បានបង្ហាញពីលទ្ធផលសំខាន់ៗចំនួន៥ចំណុចដែលអ្នកវិនិយោគ ... Read More »
លេចពាក្យចចាមអារ៉ាមលោកអធិការស្រុកបសេដ្ឋដោះលែងចោរគាស់ទូលួចលុយព្រះសង្ឃ
ខេត្តកំពង់ស្ពឺ៖ ថ្មីៗនេះឮពាក្យចចាមអារ៉ាមជាច្រើនអំពីបញ្ហាលោកអធិការនគរបាលស្រុកបរសេដ្ឋដោះលែងជនសង្ស័យករណីលួចលុយរបស់ព្រះសង្ឃហើយគេចខ្លួនបាត់។ មិនត្រឹមតែប៉ុណ្ណោះពាក្យចចាមអារ៉ាមដដែលបន្តថាលោកអធិការបំរ៉ុងស៊ីដាច់ម៉ូតូ ៤គ្រឿងដែលដកហូតពីក្រុមជនសង្ស័យករណីគ្រឿងញៀនទៀតផង។ ប្រភពពីមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនបានបង្ហាញថាប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីដឹងថាលោកអធិការបានដោះលែងជនសង្ស័យក្នុងករណីចោរកម្មគាស់ផ្ទះនិងតាមទីវត្ត អារ៉ាមនានាឲ្យមានសេរីភាពឡើងវិញដោយមិនបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះទេ។ការដោះលែងនេះត្រូវបានមន្ត្រីជាច្រើនអះអាងថាលោក អ៊ុំ ចំរើន បានទទួលសំណូកចំនួន ១.៤០០$ពីគ្រួសាររបស់ជនសង្ស័យដើម្បីដោះលែងរូបគេឲ្យមានសេរីភាពឡើងវិញរួចផុតពីការចោទប្រកាន់របស់តុលាការ។ មានការលើកឡើងថាលោក អ៊ុំ ចំរើន ដែលធ្វើការដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនេះគាត់មិនបានគិតអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពនោះទេ។ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចអំពីសុខសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ជនសង្ស័យត្រូវបានដឹងថាជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពលួច ... Read More »
កូនតិរច្ឆានសងគុណឪពុក ប្រេីដំបងឬស្សីវាយឲ្យរបួសយ៉ាងធ្ងន់ធ្ងរ
ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំឃាត់ខ្លួនជនសង្ស័យ ១នាក់ក្រោយសំពងឪពុកបង្កើតនឹងព្រនង់ឬស្សី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ករណីឃាត់ខ្លួនកូនរមើសគុណវាយឪពុកបង្កើតខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងរបស់ជនរងរបួសជា(ឪពុកបង្កើត)ឈ្មោះ បុក អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឈើទាល ឃុំត្នោតជុំ ... Read More »
មនុស្សចាស់និង កុមាររស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូន មនុស្សចាស់ និង កុមារាកុមារី ដែលរស់នៅ ... Read More »
ផ្ទះពីរខ្នងធ្វើរួចរាល់ដោយកម្លាំងសប្បុរសធម៌ មានព្រះសង្ឃ៤វត្ត អាជ្ញាធរក្រុងនិងខេត្តត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយទីទាល់ក្រ
ខេត្តស្ទឹងត្រែង៖ ស្ត្រីទីទាល់ក្រពីរនាក់ត្រូវបានផ្លាស់ប្តូរទីលំនៅពីចំណីមាត់ទន្លេមកនៅដីឡូត៍តាមការរៀបចំដីជាកម្មសិទ្ធិស្របច្បាប់របស់អាជ្ញាធរក្រុង ដោយមានក្បាលដី៥ម៉ែត្រគុណនឹង២៥ម៉ែត្រ ប្រគល់ជូនពួកគាត់ចំនួន៣៩គ្រួសារក្នុងនោះមានស្ត្រីចាស់ជរាជាស្រ្តីមេម៉ាយពីរនាក់គ្មានទីពឹង ត្រូវបានសប្បុរសជនក្នុងខេត្ត លោកអភិបាលក្រុង លោកអភិបាលខេត្ត រួមទាំងព្រះសង្ឃចៅអធិការ៤វត្តផងដែរចូលរួមក្នុងសង្គមជាតិយើងក្នុងវិស័យមនុស្សធម៌។ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះតេជព្រះគុណព្រះមេគណខេត្ត ព្រះតេជព្រះគុណព្រអនុគណខេត្ត ព្រះចៅអធិការវត្តចំនួន៤ក្នុងខេត្តស្ទឹងត្រែង លោកអភិបាលនៃគណ:អភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ ... Read More »
ចិនសម្ពោធអគារការិយាល័យសន្តិសុខនៅហុងកុង
ចិន៖ការិយាល័យសន្តិសុខថ្មីរបស់ទីក្រុងប៉េកាំងបានធ្វើពិធីសម្ពោធនៅទីក្រុងហុងកុង នៅថ្ងៃទី៨ ខែកក្កដានេះ។ ការិយាល័យខាងលើស្ថិតនៅសណ្ឋាគារក្នុងតំបន់ពាណិជ្ជកម្ម ទំនើបនៃឈូងសមុទ្រCauseway។ ការិយាល័យសន្តិសុខថ្មីនឹងតាមដានរាល់សកម្មភាពនៃការអនុវត្តច្បាប់សន្តិសុខជាតិដោយហាមប្រាមការផ្តាច់ខ្លួន ធ្វើរដ្ឋប្រហារ ភេរវកម្ម និងរួមគំនិតពីមជ្ឈដ្ឋានខាងក្រៅ។ ប្រធានការិយាល័យសន្តិសុខ លោកZhang Yanxiong និងមេដឹកនាំកោះហុងកុង លោកស្រីCarrie Lamបានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងសណ្ឋាគារMetropark ... Read More »
លោកស្រី ឱ វណ្ណឌីន៖ កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំស្វែងយល់ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួង សុខាភិបាលស្តីពី ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ ... Read More »
លក្ខណៈ៤យ៉ាងដែលធ្វើឲ្យបុរសមកពីខាងប៉ែកអឺរ៉ុបលង់ស្នេហ៍លើនារីខ្មែរ
ភ្នំពេញ៖លក្ខណៈ៤យ៉ាងដែលធ្វើឱ្យបុរសមកពីខាងប៉ែកអឺរ៉ុប ដែលបានធ្វើដំណើរមកកម្សាន្ត នៅក្នុងប្រទេសកម្ពុជា ហើយក៏បានជាប់ចិត្តលង់សេ្នហ៍ លើនារីខ្មែរតែម្តង។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគ្រប់គ្នាតែងតែមានការងឿងឆ្ងល់និងចាប់អារម្មណ៍រហូតមកនោះគឺថា តើហេតុអ្វីទើបបានជាបុរសបរទេសភាគច្រើនលង់ស្រលាញ់នារីខ្មែរដែលមានសម្បុរស្រអែមៗ ឈាមជ័រជាអ្នកចម្បាំង មានពណ៌សម្បុរខ្មៅស្រអែម សណ្តែកបាយមិនខ្មៅពេកហើយក៏មិនសដែរ។ តោះយើងទៅដឹងលក្ខណៈ៤យ៉ាងរបស់នារីខ្មែរខ្មៅស្រអែមស្គមៗដែលនាំឱ្យបុរសបារាំងស្រលាញ់ទាំងអស់គ្នា៖ ១. ភាពរួសរាយរាក់ទាក់ - ... Read More »
ឆេះផ្ទះខូចខាតអស់ពីរខ្នងនិងទ្រព្យសម្បត្តិមួយចំនួនធំ
ខេត្តកំពង់ចាម៖ ផ្ទះចំនួន២ខ្នងធ្វើអំពីឈើប្រក់ក្បឿងទំហំ៥,៥០ម៉ែត្រគុណនឹង៨ម៉ែត្រ និងទ្រព្យសម្បត្តិជាច្រេីនត្រូវភ្លើងឆេះខូចខាតអស់ តែពុំមានរងរបួសដល់ម្ចាស់ផ្ទះឡើយ។ករណីនេះបណ្តាលមកពីផ្ទុះធុងហ្គាស កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨៖៣០នាទី នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ។ ផ្ទះដែលត្រូវភ្លើងឆេះខូចខាតខាងលេីមានម្ចាស់ឈ្មោះ រូន សូកូត ... Read More »
មនុស្ស២១នាក់ បានស្លាប់ដោយសាររថយន្តក្រុងដឹកអ្នកដំណើររបស់ចិន បើធ្លាក់ចូលទៅក្នុងទឹកបឹង
អន្តរជាតិ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ប្រទេសចិនមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតទៅបុកជាមួយរបាំងផ្លូវហើយធ្លាក់ចូលទឹកបឹងមួយកន្លែង ធ្វើឲ្យអ្នកដំណើរចំនួន ២១នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដាម្សិលមិញនេះ ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃទី ៨ ... Read More »
លោក ឃួង ស្រេង៖ ដាក់បញ្ជាឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវមានវិធានការឲ្យបានធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់បញ្ជាឲ្យ អាជ្ញាធរខណ្ឌ និងសង្កាត់មានជ័យទី៣ ត្រូវចាត់វិធានការឲ្យបានធ្ងន់ធ្ងរ ផ្លូវច្បាប់ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបាន រំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការធ្ងន់ធ្ងរ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលា ការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ លើបុគ្គលនោះ ... Read More »
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍
ភ្នំពេញ៖នាព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០៩:ព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ... Read More »
ប៉ាគីស្ថាន៖ បន្តបណ្តេញពីឡុត២៨នាក់ទៀត ចេញពីការងារ ក្រោយរកឃើញពួកគេប្រើប្រាស់បណ្ណបើកបរយន្តហោះក្លែងក្លាយ
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដាឆ្នាំ២០២០ ដែលដកស្រង់ពីក្រសួងព័ត៌មានប៉ាគីស្ថាន បានបញ្ជាក់ថាពីឡុតចំនួន២៨នាក់ទៀតហើយ ដែលមកពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងគ្នា ត្រូវបានរដ្ឋាភិបាលប៉ាគីស្ថានបណ្ដេញចេញពីការងារ ក្រោយពីរកឃើញថាពួកគេប្រើប្រាស់បណ្ណបើកបរយន្ដហោះក្លែងក្លាយ ។ ប្រភពដដែលបន្តទៀតថា អាជ្ញាធរអាកាសចរណ៍ស៊ីវិល ក៏បានព្យួរបណ្ណបើកបរយន្ដហោះរបស់ពីឡុត ចំនួន៣៤នាក់ផ្សេងទៀតផងដែរ ... Read More »
ស្ត្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសង្ស័យមានវិប្បត្តិក្នុងគ្រួសារ
ភ្នំពេញ៖ សង្ស័យមានវិប្បត្តិក្នុងគ្រួសារដែលមិនអាចដោះស្រាយបានទើបស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត (ដោយចងក) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋាន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា ... Read More »
មហាអំណាចយោធាពិភពលោកចិន៖ បានក្លាយជាភាគីនៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិ
អន្តរជាតិ៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានរិះគន់សហរដ្ឋអាមេរិក ដែលមិនអនុវត្តតាមសន្ធិសញ្ញានេះទោះជាប្រធានាធិបតី អូបាម៉ា បានចុះហត្ថលេខាហើយក្ដី ។ ប៉ុន្តែនៅថ្ងៃទី៦ ខែកក្កដាថ្មីៗនេះ មហាអំណាចយោធាពិភពលោកចិន បានក្លាយជាភាគីនៃសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិ ដែលជាកិច្ចព្រមព្រៀងមួយត្រូវបានទាត់ចោលដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ ខែកក្កដា លោក Zhang Jun តំណាងចិនប្រចាំអង្គការសហប្រជាជាតិ និយាយថា ការចូលរួមរបស់ចិនពេលនេះ បង្ហាញពីភាពស្មោះត្រង់ និងការតាំងចិត្តរបស់ចិនក្នុងការរក្សាប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មអាវុធ ការគាំទ្រពហុភាគីនិយម និងការបង្កើតសហគមន៍វាសនាតែមួយ។លោក Zhang Jun បន្ថែមថា លោកបានប្រគល់លិខិតតូបករណ៍របស់ចិនដើម្បីចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងពាណិជ្ជកម្មអាវុធអន្តរជាតិហើយ។ សូមជម្រាបថា ចិនបានប្រកាសពីបំណងចូលជាភាគីនៃសន្ធិសញ្ញាមួយនេះតាំងពីចុងឆ្នាំ២០១៩ មក។ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០ថ្មីនេះសភាប្រជាជនចិន បានអនុម័តលើការចូលរួមនេះ ហើយក៏ក្លាយជាសមាជិកទី១០៧ នៅពេលនេះទៅ។ គួរបញ្ជាក់ថា សន្ធិសញ្ញាគ្រប់គ្រងជំនួញអាវុធនេះ លេចជារូបរាងនៅឆ្នាំ២០១៣ បន្ទាប់ពីត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសប្រជាជាតិ។ សន្ធិសញ្ញនេះ មានគោលដៅគ្រប់គ្រងពាណិជ្ជកម្មអាវុធពិភពលោកដែលមានតម្លៃប្រមាណ៧០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ វាក៏មានគោលដៅលើការបញ្ចៀសការរត់ពន្ធអាវុធដែលអាចធ្លាក់ដល់ដៃក្រុមបំពានសិទ្ធិមនុស្សផងដែរ។ អាវុធដែលស្ថិតក្រោមសន្ធិសញ្ញនេះមានចាប់ពីកាំភ្លើងធម្មតា មីស៊ីល រហូតដល់នាវាចម្បាំង និងយន្តហោះចម្បាំង។ ប៉ុន្តែសន្ធិសញ្ញនេះ មិនត្រូវបានរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គោរពតាមឡើយ បើទោះជាមហាអំណាចមួយនេះជាភាគីមួយក្ដី។លោក បារ៉ាក់ អូបាម៉ា ជាអ្នកចុះហត្ថលេខាសន្ធិសញ្ញានៅឆ្នាំ២០១៣ តែព្រឹទ្ធសភាមិនបានផ្ដល់សច្ចាប័នឡើយមកដល់ពេលនេះ។ លោក ត្រាំវិញ បាននិយាយកាលពីឆ្នាំមុន ថា អាមេរិកនឹងដកឈ្មោះជាហត្ថលេខីវិញ ហើយបន្ទាប់មក អាមេរិកក៏ជូនដំណឹងទៅកាន់អង្គការសហប្រជាជាតិថា ខ្លួនមិនមានកាតព្វកិច្ចអ្វីក្រោមសន្ធិសញ្ញានេះទៀតឡើយ។ លោក Zhangបន្តថា ប្រទេសមហាអំណាច ត្រូវដើរតួជាគំរូតាមរយៈការចូលរួមក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិ នីតិរដ្ឋ តួនាទីរបស់អង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយមផងដែរ។ មិនតែប៉ុណ្ណោះលោក បានរិះគន់ខ្លាំងចំពោះទង្វើឯកតោភាគីបែបនេះ។ ដោយមិននិយាយចំឈ្មោះអាមេរិក ដោយលោក អះអាងថា ប្រទេសមួយនោះ បានដើរចេញពីការប្ដេជ្ញាចិត្តអន្តរជាតិ ហើយចាប់ផ្ដើមសកម្មភាពឯកតោភគីនិយម។ ដោយឡែកទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ចិនជាប្រទេសផលិតអាវុធធំទីពីរមួយ និងបាននាំចេញអាវុធច្រើនផងដែរនាឆ្នាំកន្លងទៅ។ ចំណែកក្នុងរបាយការណ៍របស់វិទ្យាស្ថានសស្រាវជ្រាវសន្តិភាពស្តុកខុល ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ចិនជាប់ចំណាត់ទី៥ ជាប្រទេសនាំចេញអាវុធច្រើនជាងគេរបស់ពិភពលោក៕ដោយ៖ស តារា Read More »
ស្ត្រីម្នាក់ចាក់បំពេញថ្ពាល់ដោយខ្លួនឯងរហូតដល់ប៉ោង នាងនិយាយថាផ្ទៃមុខរបស់នាងមុនពេលមិនទាន់ចាក់ដូចសត្វកណ្ដុរ
អ៊ុយក្រែន៖ មិនគួរឲ្យជឿទេដែលស្ត្រីម្នាក់មានឈ្មោះថា Anastasiia Pokreshchuk វ័យ៣១ឆ្នាំ មកពីរដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន បានញៀននឹងការចាក់បំពេញថ្ពាល់ រហូតមកទល់ពេលនេះ នាងចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ២,០០០ដុល្លារអាមេរិកហើយ។ នាង Anastasiia បានប្រាប់សារព័ត៌មានឲ្យដឹងថា រូបនាងបានចាក់អាសុីត Hyaluronic ជាច្រើនដងទៅក្នុងថ្ពាល់ បន្ទាប់ពីទស្សនាការបង្រៀនរបស់វេជ្ជបណ្ឌិតនៅលើបណ្ដាញអុីនធើណេត នាងក៏យល់ស្របដែរថា វាពិតជាមានគ្រោះថ្នាក់ ប៉ុន្ដែនាងចូលចិត្តយ៉ាងខ្លាំង និងមិនមានគម្រោងបញ្ឈប់ឡើយ។ ទន្ទឹមនឹងនេះដែរ នាងគិតថា ... Read More »
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)
ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជូនដំណឹងស្តីពីច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់–ពិឃាតសត្វសុនខ(ឆ្កែ) ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការណែនាំពីគណអភិបាលខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធ៌ម ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទវប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ)ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ)មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង …។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់–ទិញ–ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថាមានការធ្លាក់ចុះនូវតម្លៃមនុស្សធម៍ គុណធម៍ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ (Four Paw) ។ ដោយឡែកការដើរទាក់–លក់–ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ,១១៣ , ១១៥ នៃច្បាប់នេះ ។ អាស្រ័យហេតុនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ–លក់ ពិឃាតសត្វសុនខ(ឆ្កែ) ទាំងអស់ និងសាធារណៈជននឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖ស តារា Read More »
អតីតតារាឆ្នើម Maldini មិនប្រាកដអំពីអនាគតនៅ AC Milan ទេ ក្នុងនាមជាគ្រូបង្វឹកបច្ចេកទេស
កីឡាករ Paolo Maldini អតីតតារាឆ្នើមរបស់ AC Milan បានសារភាពថា គាត់មិនច្បាស់ទេថាតើគាត់នឹងនៅតែជាគ្រូបង្វឹកបច្ចេកទេសនៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅព្រឹកថ្ងៃពុធនេះ។ ការថ្លែងរបស់គាត់បែបនេះបន្ទាប់ពីមានរបាយការណ៍ជាច្រើននៅក្នុងបណ្តាញសារព័ត៌មានអ៊ីតាលីថា ក្រុម ... Read More »
ក្រុម Chelsea បំបាក់ Crystal Palace ឡើងឈរចំណាត់ថ្នាក់លេខ៣
ក្រុមតោខៀវ Chelsea កំពុងធ្វើបានល្អដោយរំកិលខ្លួនឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយទទួលបានជ័យជម្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣ទល់២ នៅក្នុងការប្រកួតនៅឯកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃទី៧ កក្កដាម្សិលមិញ។ ... Read More »
អតីតតារាចម្រៀង ម៉ូលីកា សម្រាលកូនស្រីមុខគួរឲ្យខ្នាញ់
ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានសម្រាលកូនស្រីដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០។ កូនស្រីដំបូងណត់ឈាមរួមគ្នាជាមួយស្វាមីនេះនឹងកាន់តែធ្វើឲ្យនាងកាន់តែមានសុភមង្គល។ កូនស្រីរបស់ ម៉ូនីកា មានឈ្មោះថា”នុន ច័ន្ទម៉ូនីតា”ដែល មានទម្ងន់៣,៥គ្រ.ក្រ។ មុនសម្រាលម៉ូលីកា ត្រូវបានស្វាមីរៀបចំតុបតែង នៅជុំវិញគ្រែសម្រាលតែម្ដងដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។សារជាច្រើននៅលើបណ្ដាញសង្គមត្រូវបានអ្នកគាំទ្រម៉ូលីកា ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដរបន្ទាប់ ... Read More »
ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹករយៈពេល ៤ខែ
ភ្នំពេញ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគ្រូបង្វឹករយៈពេល ៤ខែ ដល់សិក្ខាកាមជិត ១០នាក់ ឲ្យក្លាយគ្រូបង្វឹក កីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិប ... Read More »
ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ
ខេត្តស្ទឹងត្រែង៖ រតនគិរី៖ ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ក្នុងនោះឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត។ រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា។ លោក ថុន ... Read More »
បើករថយន្តទាក់ខ្សែភ្លើងដាច់ជា២ចុះទៅរើសចេញពីផ្លូវត្រូវខ្សែភ្លើងឆក់ស្លាប់
ខេត្តសៀមរាប៖ បុរសម្នាក់បានបាតបង់ជីវិតដោយសារចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆាំ ២០២០ ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ។ មន្តី្រនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា ... Read More »
បេក្ខភាពប្រធានាធិបតីអាមេរិក ចូ ប៊ៃឌីនប្រកាសថា នឹងនាំអាមេរិកចូលទៅកាន់WHOវិញពេលឈ្នះឆ្នោត
អាមេរិក៖ មិនទុកឲ្យយូរនោះឡើយ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំណើរការនីតិវិធីដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ Joe Biden ចេញមុខប្រកាសទៅកាន់មហាជនអាមេរិកថា លោកនឹងបញ្ជូនអាមេរិក ចូលទៅកាន់អង្គការសុខភាពពិភពលោកវិញក្រោយជាប់ឆ្នោត។ នៅលើបណ្តាញសង្គម ... Read More »
អាមេរិកចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក
អាមេរិក៖ តាមអ្នកសារព័ត៌មាន TTXVN ប្រចាំនៅអាមេរិក សមាជិកព្រឹទ្ធសភាអាមេរិកលោកRobert Menendez នៅថ្ងៃទី៧ខែកក្កដា បានប្រកាសថាសេតវិមាន បានចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោកWHO និងកាត់ផ្តាច់រាល់ទំនាក់ជាមួយអង្គការសុខភាពលំដាប់ទី១លើពិភពលោកនេះ ក្នុងពេលដែលកូវីដ១៩ កំពុងរាលដាលខ្លាំងនៅអាមេរិក។ នៅលើបណ្តាញសង្គមTwitter សមាជិកព្រឹទ្ធសភាអាមេរិក លោកMenendezបានបញ្ជាក់ថា ... Read More »