ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មាស សុខសោភា ប្រកាសបើកកម្មវិធី«ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី»

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា នៅតែក្តោបឱកាសទីផ្សារការងារជាច្រើនក្នុងដៃស្ទើជិតពេញមួយឆ្នាំនេះហើយគេរំពឹងថានាងនឹងនៅតែបន្តទទួលបានឱកាសការងារជាច្រើនតាមរយៈសមត្ថភាពច្រៀង។ ថ្មីៗនេះនាងបានប្រកាសបញ្ចេញកម្មវិធីប្រកួតប្រជែងមួយដើម្បីស្វែងរកយុវជនមានស្នាដៃតែនិពន្ធបទចម្រៀងថ្មី។ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីសំឡេងផ្អែមស្រទន់អ្នកនាងមាសសុខសោភាបានបង្ហោះសារប្រកាសរើសបេក្ខភាពចូលរួមកម្មវិធី«ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី»ដែលនៅក្នុងនោះអ្នកនាងនឹងជ្រើសរើសបេក្ខភាពចំនួនរូបជាអ្នកជាប់ការប្រកួតនិងធ្វើការបកស្រាយបទចម្រៀងនោះដោយផ្ទាល់ព្រមទាំងឱ្យមហាជនជាអ្នកបោះឆ្នោតសម្រេចវាសនាបេក្ខភាពទាំង៥ជាប់ជាម្ចាស់ជយលាភីផងដែរ។ សូមជម្រាបថាចំពោះកវីដែលមានចំណង់ចំណូលតាក់តែងនិពន្ធបទថ្មីនិងចង់បង្ហាញស្នាដៃរបស់ខ្លួនឱ្យមហាជនបានទទួលស្គាល់ព្រមទាំងចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងនោះអាចផ្ញើស្នាដៃរបស់ខ្លួនចូលទៅក្នុងប្រអប់សារ ( Inbox ) របស់ផេចតារាស្រីរូបនេះផ្ទាល់។បញ្ជាក់ដែរថាបេក្ខជនត្រូវមានស្នាដៃតែងនិពន្ធថ្មីដែលមិនថតចម្លងពោលគឺស្នាដៃកូនខ្មែរ។ គួរបញ្ជាក់ដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតារាចម្រៀងមាស សុខសោភា ... Read More »

ប្រវត្តិសង្ខេម លោក អ៊ិត​ សេដ្ឋា មុនពេលទទួលមរណភាព

ភ្នំពេញ៖ មរណភាពរបស់ពិធី​ករ​ល្បី​ឈ្មោះ​លោក​ អ៊ិត​ សេ​ដ្ឋា បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយខ្លាំងពីមហាជន ព្រោះតែជារឿងដែលមិននឹកស្មានដល់។ លោកបានស្លាប់ នៅ​ម៉ោង​ប្រមាណ​២ និង២៥ នាទី​រសៀល ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧ នា​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត ... Read More »