ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កីឡាករ២រូប និងបុគ្គលិក៣រូបឆ្លងកូវីដ-១៩នៅលីកកំពូលរ៉ូម៉ានី

កីឡាអន្តរជាតិ៖ សមាជិក៥រូបទៀតនៃក្រុមបាល់ទាត់ CFR Cluj នៃលីគកំពូលរូម៉ានីត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីដើមសប្តាហ៍នេះបន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់កីឡាករម្នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោក Justin Stefan អគ្គលេខាធិការនៃសម្ព័ន្ធកីឡាបាល់ទាត់អាជីពរបស់ប្រទេសរ៉ូម៉ានីបានមានប្រសាសន៍ថា “ឥឡូវនេះយើងមាន៥ករណីទៀតលើក្រុម CFR Cluj ប្រហែលជាកីឡាករ២នាក់ និងសមាជិកបុគ្គលិកបច្ចេកទេស៣នាក់ដែលពួកគេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ... Read More »

លោក ស ថេត អញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងធ្វេីការចែកឈុតសម្លៀកបំពាក់ អាវពន្លឺ និងភ្លេីងបំភ្លឺពាក់លេីស្មា ជូនកម្លាំងសរុបចំនួន ៦៥២នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាអធិការខណ្ឌទាំង១៤ ចំនួន៤២០នាក់ កម្លាំងអន្តរាគមន៍នៃការិយាល័យចរាចរណ៍ផ្លូវគោកចំនួន៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន១៥០នាក់ ដោយមានការចូលរួមពីលោក ... Read More »

ការប្រកួតជើងឯកស្នូកឃ័រពិភពលោកនឹងអនុញ្ញាតឱ្យមានអ្នកទស្សនាចូលរួម

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតកីឡាស្នូកឃ័រពិភពលោកបានបញ្ជាក់កាលពីថ្ងៃពុធថាព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងប្រារព្ធធ្វើនៅទីក្រុងSheffield ប្រទេសអង់គ្លេសនឹងក្លាយជាព្រឹត្តិការណ៍សាកល្បងមួយដែលអនុញ្ញាតឱ្យមានការចូលរួមពីអ្នកទស្សនាក្នុងការប្រកួតផ្ទាល់។ កាលពីថ្ងៃសុក្រសប្តាហ៍មុនរដ្ឋាភិបាលអង់គ្លេសបានប្រកាសថាព្រឹត្តិការណ៍កីឡាមួយចំនួនតូចនឹងត្រូវបានប្រកួតដើម្បីសាកល្បងការវិលត្រឡប់របស់អ្នកទស្សនា ដោយសុវត្ថិភាពដោយអាចធ្វើនៅចុងខែកក្កដា និងដើមខែសីហា។ អ្នកគាំទ្រអាចវិលត្រឡប់ទៅកីឡដ្ឋាននានាក្នុងប្រទេសអង់គ្លេសវិញក្នុងខែតុលាប្រសិនបើព្រឹត្តិការណ៍សាកល្បងដំណើរការល្អ និងមិនមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៦ ខែសីហានៅឯមហោស្រព Crucible ក្នុងទីក្រុង Sheffield នឹងស្វាគមន៍មនុស្សជាច្រើនដែលនឹងចូលរួមទស្សនានៅគ្រប់វគ្គទាំងអស់នៃការប្រកួត។ ... Read More »

លោក Aguirre ចាកចេញពីក្លឹប Leganes បន្ទាប់ពីកាត់ចេញពីលីគកំពូលអេស្ប៉ាញ La Liga

កីឡាអន្តរជាតិ៖ ក្លឹប Leganes បានបញ្ជាក់កាលពីថ្ងៃចន្ទថា Javier Aguirre នឹងមិនបន្តធ្វើជាគ្រូបង្វឹកក្រុមរបស់ពួកគេនៅរដូវកាលក្រោយឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃអង្គារនេះ។ ការប្រកាសនេះបានធ្វើឡើងមិនដល់២៤ម៉ោងផងបន្ទាប់ពីក្លឹបត្រូវបានកាត់ទៅលេងនៅលីគលំដាប់ទី២ របស់អេស្ប៉ាញបើទោះបីជាលទ្ធផលស្មើ ២-២ នៅលើទឹកដីខ្លួនឯងជាមួយក្រុម Real Madrid ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ និងឈ្នះ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញ​នារី​វ័យក្មេង​ម្នាក់​ដេកស្លាប់​នៅ​កណ្ដាល​ថ្នល់ មិនដឹងថា​គ្រោះថ្នាក់ចរាចរណ៍ឬជា​ករណី​ឃាតកម្ម​

​   ភ្នំពេញ​៖ ប្រជាពលរដ្ឋប្រទះឃើញ​នារី​វ័យក្មេង​ម្នាក់​ដេកស្លាប់​នៅ​កណ្ដាល​ថ្នល់ មិនដឹងថា​ជា​រឿងគ្រោះថ្នាក់ចរាចរណ៍ ឬជា​ករណី​ឃាតកម្ម​នោះទេ បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។ ​ហេតុការណ៍នេះកើតឡើងនៅម៉ោង ៥ និ​៥០​នាទីព្រឹកព្រលឹម ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០នៅចំណុច​ផ្លូវ​៥០​ម៉ែត្រ​ថ្មី​ ... Read More »

បើកចង្ក្រានហ្គាសកម្ដៅទឹកស៊ុប ផ្ទុះកំប៉ុងហ្គាសបង្កជាអណ្តាតភ្លើងឆាបឆេះផ្នែកចង្ក្រានបាយ

ភ្នំពេញ៖ ម្ចាស់ផ្ទះបានបើកចង្ក្រានហ្គាសដើម្បីកម្ដៅទឹកស៊ុបស្រាប់តែផ្ទុះកំប៉ុងហ្គាសចេញជាអណ្តាតភ្លើងឆាបឆេះ នៅផ្នែកចង្ក្រានបាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ហើយសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចេញមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលក់ស៊ុបយីហោ ស្រឡៃ ស្ថិតនៅផ្ទះលេខ១៩៣ ភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង

ខេត្តប៉ៃលិន៖  ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង ... Read More »

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តជនជាតិចិនកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តជនជាតិចិនកំពុងបត់ឆ្លងផ្លូវចូលក្នុង អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកធុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-5296បើកបរដោយបុរសជនជាតិចិនលក្ខណៈគ្រួសារធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុក៏បត់ចូលក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះបត់មិនទាន់ផុតផងស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AX-9223បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ផេង ភាព Read More »

ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ គ្រឹៈស្ថានសិក្សាសាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១

ភ្នំពេញ៖ រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក្នុុងនោះគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០។ នេះបើយោងតាមលិខិតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូន លោកបណ្ឌិតសភាចារ្យ ... Read More »

នារីរកសុីផ្លូវភេទម្នាក់​ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្រះចកឃាត់ខ្លួនពីបទ​លួចកាបូបលុយ

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី២១​ ខែកក្ដដា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ៩០​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ពីបទលួចយកកាបូបលុយ​ របស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារ​បានសម្រេចនាពេលកន្លងទៅ​ ... Read More »

តោះរៀនសិក្សារូបមន្តប្រឡាក់សាច់មាន់ ឆ្ងាញ់ៗ រសជាតិបំផុត

ភ្នំពេញ៖ គ្រឿងផ្សំមានសាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម,ទឹកស៊ីអុីវ ៤ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។ ... Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារជាតិនៃកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញ៖ ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

រំលឹកថ្ងៃគម្រប់ខួបព្រះរាជពិធីរាជាភិសេកនៃព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស

ភ្នំពេញ៖ ដោយសារថ្ងៃនេះជាថ្ងៃគម្រប់ខួបព្រះរាជពិធីរាជាភិសេកនៃព្រះករុណាព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស ដូចនេះសូមគោរពជូនអំពីកំណត់ត្រានៃព្រះរាជពិធីរាជាភិសេករបស់ព្រះអង្គ ដូចខាងក្រោមនេះ ៖ ព្រះរាជកំណត់បុណ្យរាជាភិសេក “ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ធរ ភូវណៃក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូង ។” ... Read More »

អភិបាលខេត្តពោធិ៍សាត់ ឈានមុខក្នុងលំដាប់ប្រើប្រាស់តួនាទីទៅតាមឋានានុក្រមគ្រួសារ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បាន៤១ករណី នៅថ្ងៃនេះ

ខេត្តពោធិ៍សាត់៖ បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖ ក្នុងកិច្ចដំណោះស្រាយ លោក ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសងខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ ... Read More »

ក្រុមហ៊ុនប្រេង​ Total របស់បារាំង ក្លាយទៅជាក្រុមហ៊ុនរបស់អឺរ៉ុបវិញហើយ

អន្តរជាតិ៖ក្រុមហ៊ុនប្រេងដ៏ធំរបស់បារាំង​ តូតាល់ នៅពេលនេះ​បានអនុវត្ត តាមច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប។ ទាំងនោះហើយ​អនុញ្ញាតឲ្យក្រុមហ៊ុន​ធ្វើសកម្មភាព​នៅគ្រប់ប្រទេសទាំងអស់ របស់សហគមន៍អឺរ៉ុប ក្រោមលក្ខខណ្ឌច្បាប់ជាក្រុមហ៊ុនរបស់អឺរ៉ុប​។ ក្រុមហ៊ុន Total SA បានប្តូរឈ្មោះទៅជាក្រុមហ៊ុន Total SE ក្រោយបញ្ចប់​បែបបទចុះបញ្ជីជាមួយ​អង្គការពាណិជ្ជកម្ម​ ​នៅ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ពន្ធ័ករណីរក្សារទុកនិងចែកចាយនូវសារធាតុញៀន

ខេត្តឧត្ដរមានជ័យ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីចែកចាយនិងប្រើប្រាស់និងរក្សារទុកនូវសារធាតុញៀនដោយខុសច្បាប់កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា៖ វេលាម៉ោង ១៤:០០នាទីរសៀល កម្លាំងបុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងតាវ  បានសហការជាមួយកម្លាំងសឹករងខេត្ត និងកម្លាំងចម្រុះការពារព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ... Read More »

រដ្ឋាភិបាល​ថៃ៖ ​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង

អន្តរជាតិ៖ ដើម្បី​កាត់បន្ថយ​បន្ទុក​របស់​រដ្ឋ នៅ​ថ្ងៃទី​២១ ខែកក្កដាឆ្នាំ២០២០នេះ រដ្ឋាភិបាល​ថៃ បាន​ទទូច​ឲ្យ​ប្រជាជន​ថៃ​ដែល​នឹង​ត្រលប់​មកកាន់​មាតុប្រទេស​វិញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ ហើយ​បង់ថ្លៃ​ចំណាយ​ដោយ​ខ្លួនឯង ។នេះបើតាមការអះអាងពីអ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin ។ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៧នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ... Read More »

សង្ស័យមេខ្លោងជួញដូរគ្រឿងញៀន​៩នាក់នៅហ្វុីលីពីនបន្លំធ្វើស្លាប់ដោយកូវីដ-១៩​ដើម្បីចេញពីគុក

អន្តរជាតិ៖ ប្រធានរដ្ឋសភាហ្វុីលីពីន បានអំពាវនាវឲ្យបើកការស្រាវជ្រាវពីការស្លាប់​របស់អ្នកទោសគ្រឿងញៀន ៩នាក់ដែលមានទោសធ្ងន់​ អាចបន្លំធ្វើជាស្លាប់​ដើម្បីបានចេញពីគុក​។ ក្រុមជនល្មើសទាំង​៩នាក់ខាងលើ គឺជាមេខ្លោងជួញដូរគ្រឿងញៀន មានទ្រព្យសម្បត្តិច្រើន ​ត្រូវបានគេដឹងថា បានស្លាប់ដោយកូវីដ​-១៩។ អ្នកទោសកម្រិតធ្ងន់ខាងលើ​បានឃុំខ្លួននៅក្នុងគុកNew Bilibid ដែលមានអ្នកយាមយ៉ាងតឹងតែងបំផុត​។ ក្នុងចំណោមអ្នកទោស​ទាំងនោះ មានម្នាក់ធ្លាប់ធ្វើជាសាក្សី​ដ៏សំខាន់នៅក្នុងសកម្មភាពប្រឆាំង សមាជិកសភាមកពីគណបក្សប្រឆាំង​។ ... Read More »

ដំណឹងមរណៈភាព ឧកញ៉ា ខូវ ជីលី ទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំ

ភ្នំពេញ៖ ឧកញ៉ា ខូវ ជីលី ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា លោកបានទទួលមរណភាព នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយសារជរាពាធ ក្នុងជន្មាយុ ៩១ឆ្នាំ។ តាមដំណឹងពីក្រុមគ្រួសារ ... Read More »

វាយប្រហារចាប់មនុស្សធ្វើជាចំណាប់ខ្មាំង​នៅអ៊ុយក្រែន

អន្តរជាតិ៖ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមFacebook កម្លាំងប៉ូលិស​អ៊ុយក្រែនបានប្រកាសថា បាន​កំណត់អត្តសញ្ញាណជនដៃដល់ វាយប្រហារចាប់មនុស្សធ្វើជាចំណាប់ខ្មាំង​ហើយ។ ជនដៃដល់ធ្លាប់បង្ហាញការខកចិត្តចំពោះរដ្ឋាភិបាលអ៊ុយក្រែននៅលើបណ្តាញសង្គម។ កម្លាំងប៉ូលិសអ៊ុយក្រែន​បានបិទទីក្រុង Lutsk ភាគពាយព្យនៃប្រទេស ក្រោយពេលមានករណីវាយប្រហារ​ចាប់រថយន្តក្រុងដឹកអ្នកដំណើរធ្វើជាចំណាប់ខ្មាំង​នៅថ្ងៃទី​២១ខែកក្កដាឆ្នាំ​២០២០។ ប៉ូលិសក្នុងទីក្រុង​Lutsk បានព្យាយាមចរចាជាមួយ​ជនដៃដល់ប្រដាប់ដោយអាវុធដែលបានចាប់អ្នកដំណើរប្រមាណ​២០នាក់ធ្វើជាចំណាប់ខ្មាំង​។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក ប៉ូលិសបានកំណត់អត្តសញ្ញាណជនដៃដល់​ហើយ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន ... Read More »

អនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី១៧,៣៣ហិកតា គ្រោងចំណាយទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិក

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី១៧,៣៣ហិកតា គ្រោងចំណាយទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ ដុល្លារសហអាមេរិកក្នុងក្របខណ្ឌថវិកាជាតិ ។ សូមបញ្ជាក់ថា៖ នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ... Read More »

សារព័ត៌មានអាមេរិក អះអាងថា៖ ការរីករាលដាលជំងឺឆ្លង COVID-19 លើកនេះ ធ្វើឱ្យអាមេរិកធ្លាក់ក្នុងភាពបែកបាក់គ្នាខាងនយោបាយយ៉ាងជ្រៅ

សហរដ្ឋអាមេរិក៖ កាសែត The Washington Post បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ (ក្នុងម៉ោងនៅវ៉ាស៊ីនតោន) ដែលមានចំណងជើងថា «វិបតិ្តគួរឱ្យពិភពលោក ភ្ញាក់ផ្អើល៖ ក្នុងការឆ្លើយតបរបស់អាមេរិកចំពោះ COVID-19» ។ ... Read More »

ពលករជាប់ពន្ធនាគារស្រុកថៃពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងត្រូវបានប្រគល់អោយភាគីកម្ពុជាវិញ

ខេត្តឧត្ដរមានជ័យ៖ ពលករលបលួចឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃចំនួន៣នាក់ ត្រូវបាន ជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំទៅ៣ឆ្នាំ ត្រូវបានអាជ្ញាធរថៃ បញ្ជូនប្រគល់អោយភាគីកម្ពុជាវិញ នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា  វេលាម៉ោង ១២៖២៤នាទី អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ ០៣នាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋ ត្រូវប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រើម៉ាសក្រមា ដែលផលិត ដោយស្នាដៃខ្មែរ នៅក្នុងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ គួរប្រើម៉ាសក្រមាដែលផលិតក្នុងស្រុក ព្រោះម៉ាសប្រភេទនេះអាចបោកគក់បាន ... Read More »

នាំយកអំណោយរដ្ឋបាលខណ្ឌច្បារអំពៅចែកជូនប្រជាពលរដ្ឋ៥០គ្រួសារនៅវាលស្បូវ

ភ្នំពេញ៖ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក​ រស់​ សុភក្តិ​ អភិបាលរងខណ្ឌច្បារអំពៅ​ តំណាងលោក ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ និងលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ ... Read More »

ចិន៖ ចាប់ផ្តើមបើករោងភាពយន្តឡើងវិញ ក្រោយផ្អាកសកម្មភាពអស់ជាងច្រើនខែ ដើម្បីទប់ស្កាត់កូវីដ-១៩

អន្តរជាតិ៖ បន្ទាប់ពីស្ថានការណ៍កូវីដ១៩ នៅប្រទេសចិន បានធូរស្រាលនោះ រដ្ឋបាលភាពយន្តចិន បានអនុញ្ញាតិឲ្យបើករោងភាពយន្តឡើងវិញក្រោយផ្អាកសកម្មភាពអស់រយៈពេល៦ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា ដោយសារតែនៅតាមតំបន់ភាគច្រើន ... Read More »

ក្មេងទំនើងគប់កញ្ចក់ឡានយ៉ាងអនាធិបតេយ្យ ហាក់ចង់សាកសមត្ថភាព អធិការស្រុកបាទីទើបមកកាន់តំណែងថ្មី ឯអ្នកធ្វើដំណើរស្ថិតក្នុងភាពភ័យខ្លាច

ខេត្តតាកែវ៖ ពិតជាសាហាវមែន ! ខណៈដែលមានក្មេងទំនើងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឡានអ្នកធ្វើដំណើរលើផ្លូវទាំងកណ្តាលយប់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរផ្លូវជាតិលេខ២ មានការព្រួយបារម្ភ និងភិតភ័យជាខ្លាំង ឬមួយក៏ក្មេងទំនើងទាំងនោះចង់សាកសមត្ថភាព លោកអធិការនគរបាលស្រុកបាទីដែលទើបមកកាន់តំណែងថ្មីទេដឹង ?  ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋសង្ឃឹមថា លោកវរសេនីយ៍ ឆាយ កែវមុន្នី អធិការស្រុកបាទីដែលទើបមកកាន់តំណែងថ្មី ... Read More »

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់បណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

     ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០​ ​នៅសាលប្រជុំ​រដ្ឋបាល​ខណ្ឌដង្កោ​ មាន​រៀបចំ​ពិធី​ផ្ទេរភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្ដ​រស័ក្តិ និងប្រគល់បណ្ណសរសើរ-លិខិតសរសើរជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ​ ។ ​  ... Read More »

ទីបំផុតអឺរ៉ុបអនុម័តកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ច​មានទឹកប្រា់​៧៥០ ពាន់លានអឺរ៉ូ

អន្តរជាតិ៖ ក្រោយកិច្ចពិភាក្សា​យ៉ាងតានតឹងនៅទីក្រុង Brussels ប្រទេសជាសមាជិក​សហគមន៍អឺរ៉ុប​​បានឈានដល់កិច្ចព្រមព្រៀងស្តីពីមូលនិធិមានទឹកប្រាក់ដល់ទៅ ៧៥០ពាន់លានអឺរ៉ូ​ដើម្បីជួយដល់សេដ្ឋកិច្ច​ប្រទេសជាសមាជិក ក្រោយរងផលប៉ះពាល់ដោយសារកូវីដ-១៩។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Charles Michel បានបញ្ជាក់ថា​​ កិច្ចព្រមព្រៀងខាងលើ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អឺរ៉ុបទាំងមូល​ ក្នុងពេលប្រទេសទាំងអស់ត្រូវការជាចាំបាច់ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។ ​លោក​Charles ... Read More »