អន្តរជាតិ៖ ក្រុមសន្តិសុខអាមេរិកបានបំផ្លាញទ្វារស្ថានកុងស៊ុលចិននៅទីក្រុងHouston ក្រោយពេលច្បាប់បិទស្ថានកុងស៊ុលចូលជាធរមាននៅវេលាម៉ោង៤រសៀលថ្ងៃទី២៤ ខែកក្កដា (ម៉ោងនៅអាមេរិក)។ ក្រុមអ្នកសារព័ត៌មានបានសួរក្រុមសន្តិសុខពីសកម្មភាពបំផ្លាញទ្វារស្ថានកុងស៊ុលរបស់ចិនដែលមានមនុស្សជាច្រើនចូលទៅខាងក្នុង ហើយមានសន្តិសុខពីរនាក់ស្លៀកពាក់ឯកសណ្ឋានឈរយាមនៅទ្វារចូល។ សន្តិសុខយាមទ្វារ មិនបានឆ្លើយសំណួរពាក់ព័ន្ធនឹងការចូលទៅកាន់ទីតាំងរបស់ចិននោះឡើយ។ មកទល់ពេលនេះស្ថានទូតចិនប្រចំានៅទីក្រុងHouston និងក្រសួងការបរទេសចិនមិនទាន់មានប្រតិកម្មអ្វីនោះឡើយ ពាក់ព័ន្ធនឹងសកម្មភាពខាងលើ។ ស្ថានកុងស៊ុលរបស់ចិននៅទីក្រុងHoustonដែលបានដំណើរការអស់រយៈពេល៤០ឆ្នាំ កន្លងមកត្រូវបានបញ្ចប់នៅវេលាម៉ោង៤រសៀលថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០។ សកម្មភាពខាងលើរបស់អាមេរិក ... Read More »
ព័ត៌មានថ្មី
ក្រោយស្ងប់ស្ងាត់មួយរយៈ៖ ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ម្នាក់ជាជនជាតិកូរ៉េខាងត្បូង
អន្តរជាតិ៖ ឡាវ គឺជាប្រទេសមួយដែលមានករណីឆ្លង COVID-19 ទាបជាងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ។ ប៉ុន្តែមួយរយៈពេលជាង៣ខែកន្លងទៅនេះ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៤ ខែកក្កដាម្សិលមិញនេះ បានរាយការណ៍ថាមានករណីឆ្លង COVID-19 ថ្មីម្នាក់ គឺជាបុរសកូរ៉េខាងត្បូង ។ ... Read More »
សាខាកាកបាទក្រហម រាជធានីភ្នំពេញ បានរៀបចំធ្វើយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លា ការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមទិសស្លោក “គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម”
ភ្នំពេញ៖ សាខាកាកបាទក្រហម រាជធានីភ្នំពេញនាព្រឹកថ្ងៃសៅរ៍ ៥កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០នេះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ... Read More »
ទាហានស៊ីរី ២នាក់រងរបួស ក្រោយយោធាអ៉ីស្រាអែលប្រើឧទ្ធម្ភាគចក្រ វាយប្រហារទៅលើមូលដ្ឋានទ័ពស៊ីរី
អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ចេញផ្សាយថាឧទ្ធម្ភាគចក្រយោធាអ៉ីស្រាអែល បានធ្វើការបាញ់រះទៅលើទីតាំងយោធាមួយចំនួន នៅក្នុងខេត្ត Quneitra របស់ប្រទេសស៊ីរី និងបានបង្កឲ្យទាហានស៊ីរី ០២នាក់រងរបួស។ ការវាយប្រហារ ទៅលើមូលដ្ឋានទ័ពស៊ីរីខាងលើនេះ បានកើឡើងកាលពីយប់ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ ... Read More »
សម្តេចម៉ែ ព្រះរាជទាន ចំនួន ២០,០០០ ដុល្លារអាមេរិក អង្ករចំនួន ១តោន ម៉ាសចំនួន ៥០០ ដល់អង្គការ (People improvement organization-PIO)
ភ្នំពេញ៖ ក្រោមព្រះរាជហឫទ័យអាណិតស្រលាញ់ និងទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តជាកូនចៅក្រីក្ររបស់ព្រះអង្គដែលកំពុងទទួលរងនូវភាពខ្វះខាត ហេីយកំពុងស្នើសុំជំនួយពីសប្បុរសជនដេីម្បីបំពេញសេចក្ដីត្រូវការរបស់អង្គការផងនោះ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ... Read More »
PSG បង្ហាញភាពខ្លាំងលើកពាន French Cup មុនជំនួបជម្រុះChampions League
កីឡាអន្តរជាតិ៖ ក្លឹបយក្សរបស់បារាំង Paris St-Germain (PSG) បានយកឈ្នះក្រុម Saint-Etienne ក្នុងលទ្ធផល ១ទល់០ លើកពានរង្វាន់ French Cup នៅក្នុងការប្រកួតដែលមានអ្នកគាំទ្រមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលទស្សនានៅកីឡដ្ឋាន Stade de France ... Read More »
ឡានដឹកខ្សាច់ នៅតែបើកបរលឿន ទោះបីធ្លាក់ភ្លៀង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ទៀតហើយ !
ភ្នំពេញ៖ ក្រុមឡានដឹកខ្សាច់ដែលបើកតាមផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ នៅតែបើកបរលឿន វ៉ាជែង និងបើកបរព្រហើនជាទីបំផុត ស្របពេលកំពុងភ្លៀងធ្លាក់ផង បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យឡានដឹកខ្សាច់ក្រឡាប់ផ្ងារជើង រីឯរថយន្តរងគ្រោះត្រូវខូចខាតខ្ទេចខ្ទីផ្នែកខាងមុខទាំងស្រុង ។ ប៉ុន្តែទោះយ៉ាងណា គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានរបួសឬស្លាប់ដល់មនុស្សនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៤ ... Read More »
អតីតខ្សែបម្រើក្លឹប Real Madrid លោក Michel លាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Pumas
កីឡាអន្តរជាតិ៖ ក្លឹបមានមូលដ្ឋាននៅប្រទេសម៉ិចស៊ីកូបានប្រកាសថា អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Real Madrid លោក Michel បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Pumas ដោយសារហេតុផលផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍ ទី២៥ កក្កដានេះ។ ក្លឹប Pumas នៅលីគកំពូលម៉ិចស៊ីកូ ... Read More »
ឃាត់ខ្លួនបានហើយ ..! ជនសង្ស័យដែលយកកាំបិតគំរាមសម្លាប់ម្តាយមីង និងវាយបំផ្លាញទ្រព្យសម្បត្តិ បង្កការភ្ញាក់ផ្អើលនៅក្រុងសៀមរាបនោះ
ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ ដែលជាអ្នកបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពខេត្ត គឺបុរសដែលបានបង្កការភ័យខ្លាចរូបនេះ គឺឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ... Read More »
ពៅ លីដា កាន់តែស្រស់ស្អាតប្លែកក្រោយពីពត់ធ្មេញ
ភ្នំពេញ៖ អស់រយៈពេលជិត១ឆ្នាំហើយដែលតារាសម្តែងស្រី កញ្ញា ពៅ លីដា បានសម្រេចចិត្តធ្វើការពត់ធ្មេកពីកំណើតដើម្បីឲ្យកាន់តែស្រស់ស្អាត។ សម្រស់របស់តារាស្រីរូបនេះកាន់តែស្អាតប្លែកជាងប៉ុន្មានឆ្នាំមុន។ តារាស្រីរូបនេះបានបង្ហាញការកំណត់សម្គាល់នៃការប្រែប្រួលទម្រង់មុខរបស់តារាស្រីរូបនេះគឺតាមរយៈរូបថតដែលនាងបង្ហោះជារឿយៗលើគណនីហ្វេសប៊ុក និងអុីនស្រា្តក្រាមផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមប្រែប្រួលទម្រង់មុខប៉ុណ្ណោះទេ តារាសម្តែងរូបនេះមើលទៅហាក់ស្រកគីឡូតាមការប៉ងទៀតផង ព្រោះអំឡុងពេលកញ្ញាចាប់ផ្តើមពត់ធ្មេញដំបូងៗកញ្ញាបានឲ្យ ដឹងថា ... Read More »
ស្រ្ដីម្នាក់រងរបួសធ្ងន់ដោយសារត្រូវរថយន្តបុកម៉ូតូពីក្រោយ
ខេត្តឧត្ដរមានជ័យ៖ ស្ដ្រីម្នាក់បានសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ ដោយសារតែរងនូវគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកម៉ូតូពីក្រោយហើយគាបជាប់ជាមួយនឹងរថយន្ដ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិេងម៉ូតូ ដែលបើកស្របទិសគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១នាក់ ... Read More »
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាជាផ្លូវការ
រាជធានីភ្នំពេញ ៖ អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាប្រកបដោយប្រណីតភាពដែលរើពីទីតាំងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិកទល់មុខរង្វង់មូលវត្តសំពៅមាស មកកាន់ទីតាំងថ្មីនៅកាច់ជ្រុងខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធីបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លីម ... Read More »
ក្លឹប Villarreal តែងតាំងអតីតអ្នកចាត់ការក្រុមកាំភ្លើងធំលោក UnaiEmery ជាគ្រូបង្វឹក
កីឡាអន្តរជាតិ៖ លោក Unai Emery អតីតអ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Villarreal នៅក្របខ័ណ្ឌ La Ligaក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ បុរសសញ្ជាតិអេស្ប៉ាញវ័យ៤៨ឆ្នាំរូបនេះត្រូវបានក្លឹប Villarreal តែងតាំងជំនួសលោក Javi Calleja ... Read More »
ក្លឹប Leeds ចុះហត្ថលេខាទិញអ្នកចាំទី Meslier លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍
កីឡាអន្តរជាតិ៖ ម្ចាស់ជើងឯកលីគលំដាប់ទី២របស់អង់គ្លេសបានប្រកាសថា ក្រុម Leeds United បានចុះហត្ថលេខាលើអ្នកចាំទី Illan Meslier ពីក្លឹបបារាំង Lorient ក្នុងកិច្ចសន្យាជាអចិន្រ្តៃយ៍បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវគ្នារួចមក។នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ... Read More »
ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងទឹកស្រះក្នុងវត្តលង់ស្លាប់
ភ្នំពេញ៖ ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងស្រះទឹកក្នុងវត្តអង្តតាមុិញបានលង់ស្លាប់ ខណៈជីដូនកំពុងជាប់រវល់ធ្វើចង្ហាន់ប្រគេនលោក។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចស្រះទឹកក្នុងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »
ការពារនិងអភិរក្សសត្វដំរីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ
ភ្នំពេញ៖ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរាត្រីសម្បុរសធម៌ជួយដល់ការអភិរក្សដំរី ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរ ... Read More »
បត់រថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង
ភ្នំពេញ៖ រថយន្តជនជាតិចិន១គ្រឿងខណ:បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំតែសំណាងល្អគ្មានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃ ទី២៤ខែ កក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុងដាCRVពាក់ស្លាកលេខភ្នំពេញ1G-1555បើកបរដោយជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់រួមដំណើរ ដោយបុរសជនជាតិចិនដូចគ្នាពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូូលេខ២០០៤ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបត់រថយន្តទៅឆ្វេងតែមិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿងទៀតម៉ាក វីស្តូ ពណ៌សពាក់ស្លាកលេខភ្នំពេញ2X-5364 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តជនជាតិចិនកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងផ្នែកខាងមុខតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ដោយ៖ផេង ភាព Read More »
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ របួសធ្ងន់ ៣នាក់នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើក រវាងអ្នកជិះម៉ូតូនិងម៉ូតូ និងបើករថយន្តក្រឡាប់ដោយខ្លួនឯងផងដែរ ។ ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុប្រាប់ថា នៅវេលាម៉ោងប្រមាណ៦ និង២០នាទី ព្រលប់ថ្ងៃព្រហស្បត្តិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ... Read More »
អភិបាលរងខេត្តស្វាយរៀងអំពាវនាវដល់ជនចំណាកស្រុកសូមបញ្ឈប់ការទន្ទ្រានរំលោភព័ទ្ធរបងយកដីចំណីព្រែកបឹងខ្វាងក្នុងសង្កាត់ព្រៃអង្គុញតាមការញុះញង់របស់ជនខិលខូចជាមេខ្យល់
ខេត្តស្វាយរៀង៖ គណៈកម្មការចម្រុះខេត្តដឹកនាំដោយលោកហែម ពិសិដ្ឋ អភិបាលរងតំណាងអភិបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាជនចំណាកស្រុកសូមបញ្ឈប់ការទន្ទ្រានយកដីចំណីបឹងខ្វាងក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតដែលជាដីរបស់រដ្ឋនិងកុំជឿតាមការញុះញង់របស់ជនខិលខូចមួយចំនួន នាំឲ្យខាតពេលវេលាក្នុងការបំពេញការងាររកសុីចិញ្ចឹមក្រុមគ្រួសារ។ មានប្រសាសន៍បែបនេះក្នុង កិច្ចប្រជុំពិភាក្សារកដំណោះស្រាយដីចំណីព្រែកបឹងខ្វាងខណៈបងប្អូនប្រជាពលរដ្ឋចំណាកស្រុកបានរំលោភយកធ្វើជាកម្មសិទ្ធជាច្រើនគ្រួសារក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិតនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍បន្តថាការចុះមកថ្ងៃនេះគឺដើម្បីធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់អ្នកចំណាកស្រុកដែលបានរំលោភយកដីធ្វើរបងព័ទ្ធចំណីព្រែកបឹងខ្វាងជាដីរបស់រដ្ឋ ... Read More »
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមហ៊ុន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.ក នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ចូលជួបសំដែងការគួរសម
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថា ន លោក សាយ សំអាល់ ... Read More »
ជនជាតិចិន៤នាក់ត្រូវគេចាប់ខ្លួននៅក្នុងប្រទេសនីហ្សេរីយ៉ា
អន្តរជាតិ៖ នៅថ្ងៃទី២៤ខែកក្កដានេះខ្មាន់កាំភ្លើង នៅតំបន់ភាគខាងអាគ្នេយ៍រដ្ឋ Cross River ប្រទេសនីហ្សេរីយ៉ា បានចាប់ខ្លួនជនជាតិចិន៤នាក់ ហើយបានបាញ់សម្លាប់ សន្តិសុខការពារ។ ជនជាតិចិនទាំង៤នាក់ ធ្វើការនៅក្នុងក្រុមហ៊ុនសាងសង់នៅប្រទេសនេះ។ អ្នកនាំពាក្យកម្លាំងសន្តិសុខ នីហ្សេរីយ៉ាលោក Irene Igbo បានឲ្យដឹងថា ... Read More »
រុស្ស៊ីនឹងដំណើរការហោះហើរ អន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១ខែសីហា
អន្តរជាតិ៖ នៅថ្ងៃទី២៤ខែកក្កដា នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin បានប្រកាសថា រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២០។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Mikhail Mishustin បានប្រកាសថា ការសម្រេច ... Read More »
លោកអូបាម៉ានិងលោកចូបៃឌិន រួមកម្លាំងគ្នាដើម្បីយកឈ្នះលោក ត្រាំ ក្នុងការបោះឆ្នោត
អន្តរជាតិ៖ បេក្ខភាពប្រធានាំធិបតីអាមេរិក លោក ចូបៃឌិន និងអតីតប្រធានាធិបតី លោក អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំងដល់ ប្រធានាធិបតី ដូណាល់ត្រាំ ពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩។ លោកអូបាម៉ានិង លោក បៃឌិន បានបង្ហាញខ្លួននៅក្នុងឃ្លីបវីដេអូមួយថ្កោលទោសប្រធានាធិបតីដូណាល់ត្រាំ ... Read More »
ក្រសួងការងារ៖ ប្រកាសជូនដំណឹងដល់កម្មករនិយោជិត ១,៤ម៉ឺននាក់ទៀត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល លើកទី១៦
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី១៦។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ... Read More »
ព្រលឹងចេញស៊ីព្រលិត! ! ធ្លាក់ដុំថ្មពីអគារសំណង់ចាស់ ចំរថយន្តមួយគ្រឿង គ្មានអ្នករបួស
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារចាស់ រស់ទាំងភិតភ័យខណ:មានដុំថ្មធ្លាក់ពីលើដំបូលអគារ ចំរថយន្តម៉ាកព្រូស មួយគ្រឿង តែមិនមានមនុស្សរងរបួសនោះទេ ។ ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជាក្រោម នៅចំណុចស្តុបBS សំណង់អគារចាស់ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »
ពស់ថ្លាន់មួយក្បាលមករកស៊ីមាន់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យមន្ត្រីបរិស្ថាន
ខេត្តរតនគិរី៖ ពស់ថ្លាន់មួយក្បាលលូនចូលផ្ទះអ្នកភូមិរកស៊ីមាន់ត្រូវប្រជាពលរដ្ឋប្រទះឃើញទាន់ក៏ចាប់ប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅលែងនៅក្នុងឧទ្យានជាតិ។ ការប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់១០គីឡូក្រាមហើយចាប់បានប្រគល់ឱ្យមន្ត្រីបរិស្ថាននោះនៅព្រឹកថ្ងៃទី២៤ខែ កក្កដាឆ្នាំ២០២០ចំណុចផ្ទះរបស់លោកកែវសាង ស្ថិតនៅភូមិជ្រី សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ហើយគាត់បានយកទៅប្រគល់ឱ្យខាងមន្ត្រីបរិស្ថានដើម្បីយកទៅលែងនៅក្នុងព្រៃឧទ្យានជាតិតាមរយៈលោក ផុនស៊ូខុន អនុប្រធានការិយាល័យ ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី។ លោកកែវសាង ... Read More »
ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះរោងចក្រនៅផ្លូវ ឌួង ងៀប
ភ្នំពេញ ៖ មានរោងចក្រកាត់ដេរសំលៀបបំពាក់មួយកន្លែងក្រុមហ៊ុន គួយ តាយហ័រ សេងសីន ហ្វេងជីង (ខេមបូឌា)ហ្គាមេន ស្ថិតជាប់ផ្លូវ ឌួង ងៀប សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានឆ្លងចរន្តភ្លេីងឆេះកន្លែងប៊ីតុងវុិចខ្ចប់ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការិនីកំពុងធ្វេីការ ... Read More »
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ រៀបចំទុកដាក់ នាយទាហានជំនាញឱ្យចំគោលដល់ដៅ
ខេត្តកំពង់ស្ពឺ៖ មេៗតាមស្ថាប័នកងឯកភាពនៃកងយោធពលខេមរៈភូមិន្ទ ត្រូវចេះចាត់ចែង រៀបចំ ទុកដាក់ នាយទាហានជំនាញ ឱយចំគោលដល់ដៅ។ ចំពោះអ្នកជំនាញបច្ចេកទេស ឯកទេស ទេីបមានការរីកចម្រីន ក្នុងការកសាងធនធានមនុស្ស បំរេីសេច ក្តីត្រូវការ ដេីម្បីប្រសិទ្ធភាព ការងារជំនាញក្នុងពេលចាំបាច់។ ... Read More »
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាគណៈអធិបតីប្រកាសតំណែង មេបញ្ជាការ និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »
លោកឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធានចំណតរថយន្តផ្សារដើមគបើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានថានឹងដកប្រធានផ្សារដើមគ និងប្រធានចំណតរថយន្តផ្សារនេះប្រសិនបើពួកគាត់ នៅតែធ្វើការមិនចុះសម្រុងគ្នា ដោយមិនសហការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសផ្លូវចេញចូលតែម្តង ព្រមទាំងបង្កការថ្នាំងថ្នាក់ដល់អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគកាលពីថ្ងៃទី ... Read More »