ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង ... Read More »

Update៖ ដល់ម៉ោងនេះហើយ ! ម្ចាស់ទូកដរពីរនាក់ប្តីប្រពន្ធ វ័យជាង៧០ឆ្នាំ កំពុងបាត់ខ្លួនដោយសារលិចទូក មិនទាន់រកឃើញ !

ខេត្តកណ្តាល ៖ ម្ចាស់ទូកដរ ពីរនាក់ប្តីប្រពន្ធ វ័យប្រមាណជាង៧០ ឆ្នាំ កំពុងបាត់ខ្លួនដោយសារលិចទូកដរ ក្នុងពេលកំពុងសម្រាក កាលពីយប់មិញ ស្ថិតនៅចំណុចកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។  បច្ចុប្បន្នអាជ្ញាធរស្រុកកៀនស្វាយ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ថាប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា

ខេត្តព្រះវិហារ ៖ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងធ្ងន់ៗថា ប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បើទោះបីកម្ពុជា មានសព្វាវុធ អាចបាញ់ដល់ទីក្រុងបាងកក ... Read More »

ស្រ្តីខ្មែរ២នាក់ដែលទាហានថៃ ឃាត់ខ្លួន ពេលនេះត្រូវបានដោះលែងវិញហើយ (មានវីដេអូ)

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីខ្មែរ២នាក់ដែលទាហានថៃ ឃាត់ខ្លួន ពេលនេះត្រូវបានដោះលែងវិញហើយ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។  ពិតជាសូមអរគុណអភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជា ដែលបានខ្នះខ្នែងជួយពួកគាត់ តាមការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាមិនរាថយ ករណីមានការឈ្លានពានពីសត្រូវ

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា “កម្ពុជាស្រលាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាក៏មិនរាថយនោះដែរ ក្នុងករណីមានការឈ្លានពានពីសត្រូវ”។  កងយោធពលខេមរភូមិន្ទ បានប្រុងប្រៀបត្រៀមប្រយុទ្ធ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ... Read More »

មេយោធាខេត្តព្រះវិហារចែកការ៉ុងច្រកដីជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមតាមព្រំដែន សម្រាប់ធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួនបើសិនសង្គ្រាមកើតឡើងនៅពេលណាមួយ

ខេត្តព្រះវិហារ ៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចែកការ៉ុងច្រកដីជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមតាមព្រំដែន សម្រាប់ធ្វើលេណដ្ឋាននៅតាមផ្ទះ ដើម្បីការពារខ្លួនបើសិនសង្គ្រាមកើតឡើងនៅពេលណាមួយ។  ការចែកការ៉ុងច្រកដីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ពេលលោកបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារកងទ័ពចំនួន ... Read More »

សមត្ថកិច្ចជំនាញ​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៣៦៣គ្រឿងទៀត​ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ... Read More »

អាមេរិកអាចនឹងប្រើកញ្ចប់វិនិយោគចំនួន ៣០ ពាន់លានដុល្លារដើម្បីនាំអុីរ៉ង់ត្រឡប់ទៅរកការចរចា

សហរដ្ឋអាមេរិកកំពុងពិចារណាជួយអុីរ៉ង់ឱ្យទទួលបានការវិនិយោគ 30 ពាន់លានដុល្លារនៅក្នុងឈូងសមុទ្រសម្រាប់នុយក្លេអ៊ែរស៊ីវិល បន្ធូរបន្ថយទណ្ឌកម្មដើម្បីបន្តការចរចា។ រដ្ឋបាល Trump កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីនាំទីក្រុង Tehran ត្រឡប់ទៅតុចរចាលើការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាមានការវាយប្រហារនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអុីរ៉ង់ចំនួនបីកាលពីចុងសប្តាហ៍មុនក៏ដោយ។ CNN នៅថ្ងៃទី 26 ខែមិថុនាបានដកស្រង់ប្រភពព័ត៌មានជាច្រើន និងមន្ត្រីរដ្ឋាភិបាលដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោនកំពុងសិក្សាយ៉ាងហោចណាស់ជម្រើសហិរញ្ញវត្ថុបីដើម្បីបញ្ចុះបញ្ចូលទីក្រុង ... Read More »

បង្ក្រាបក្រុមចោរលួចម៉ូតូ ដែលបើករថយន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ បានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងកំពុងស្រាវជ្រាវបន្តចាប់ខ្លួនម្នាក់ទៀត ក្នុងករណីលួចម៉ូតូដោយកាច់បំបែកសោក យ៉ាងសកម្ម នៅតាមបន្ទប់ជួលក្នុងក្រុងព្រះសីហនុ ។  ជនសង្ស័យទាំងនេះ រួមមាន៖ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញញត្តិគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ!

ភ្នំពេញ ៖ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវកត្តញ្ញូតាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ទីក្រុងសេអ៊ូល ស្នើទីក្រុងព្យុងយ៉ាង ប្រាប់ជាមុន មុនបញ្ចេញទឹកពីទំនប់ទឹក

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា បានស្នើឱ្យកូរ៉េខាងជើងជូនដំណឹងទីក្រុងសេអ៊ូលជាមុន នៅពេលបញ្ចេញទឹកពីទំនប់ទឹកមួយកន្លែង នៅឯតំបន់ព្រំដែនរវាងកូរ៉េទាំង២ ដោយលើកឡើងពីហេតុផលមនុស្សធម៌។ កូរ៉េខាងជើងបានចាត់វិធានការជាច្រើនដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងនោះរួមមានទាំងបញ្ចេញទឹកចេញពីទំនប់ទឹកមួយកន្លែងនៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយបង្កឱ្យមាន ការព្រួយបារម្ភពីសុវត្ថិភាព ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច ... Read More »

ទិដ្ឋភាព នៃរមណីយដ្ឋាន ‘អព្ភូតហេតុ’ របស់កូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើងបានបញ្ចប់រមណីយដ្ឋានឆ្នេរដ៏ធំមួយនៅតំបន់ឆ្នេរ Kalma ដែលនឹងចាប់ផ្តើមបម្រើភ្ញៀវទេសចរក្នុងស្រុកចាប់ពីថ្ងៃទី 1 ខែកក្កដា។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី 26 ខែមិថុនា មេដឹកនាំគីម ជុងអ៊ុន បានសរសើរថាវាជាអព្ភូតហេតុដ៏អស្ចារ្យបំផុតមួយរបស់ប្រទេសក្នុងឆ្នាំនេះ។ ពិធីសម្ពោធតំបន់ទេសចរណ៍ឆ្នេរកាល់ម៉ាបានធ្វើឡើង«យ៉ាងអធិកអធម» នៅថ្ងៃទី២៤ ... Read More »

គណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះតថភាពបច្ចុប្បន្ននៃកម្ពុជា ដែលផ្ទុយស្រឡះពីអ្វីដែលធ្លាប់បានដឹងកន្លងមក

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (Malaysia-Cambodia Business Association – MCBA) ដឹកនាំដោយ លោកបណ្ឌិត ... Read More »

កាសែតថៃ កំពុងបុកផ្សាយសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទម្លាយអាថ៌កំបាំង និងផែនការក្បត់ជាតិរបស់ត្រកូលថាក់ស៊ីន

ទីក្រុងបាងកក : ថ្ងៃនេះ កាសែតថៃ កំពុងបុកផ្សាយសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទម្លាយអាថ៌កំបាំង និងផែនការក្បត់ជាតិរបស់ត្រកូលថាក់ស៊ីន។ ដោយឡែក កូនស្រីលោក ថាក់ស៊ីន ដែលជានាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ... Read More »

លោក Xi Jinping ជួបសន្ទនាជាមួយលោក Ousmane Sonko នាយករដ្ឋមន្ត្រី ប្រទេស សេណេហ្កាល់

អន្តរជាតិ : បើយោងតាមការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអោយដឹងថា ,ព្រឹកថ្ងៃទី២៧ ខែមិថុនា ... Read More »

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្ម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ សូម្បីតែក្នុងផែនទីឯកតោភាគីរបស់ថៃ ក៏បញ្ជាក់ថា មានចំណុចមួយចំនួនគឺស្ថិតនៅក្នុងដីខ្មែរ

ខេត្តព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេចបានទទួល ដំណឹងមួយដ៏អស្ចារ្យដែលជាការបង្កើនទម្ងន់ផ្លូវច្បាប់បន្ថែមទៀតសម្រាប់កម្ពុជាយើង ដែលបច្ចាមិត្តរបស់យើង គឺភាគីថៃ បានទទួលស្គាល់ថា ទីតាំងមួយចំនួនដែលមាននៅក្នុងផែនទីដែលថៃគូសដោយខ្លួនឯង គឺស្ថិតនៅក្នុង ដីកម្ពុជារួចស្រេចទៅហើយ។ ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមអបអរសាទរ  ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ក្នុងឱកាសត្រូវបានតែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ”

ភ្នំពេញ ៖ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ... Read More »

Liverpool ចាយអស់ជាង 270លានដុល្លារ ក្រោយទិញបានកីឡាករ Kerkez ពី Bournemouth ម្នាក់ទៀត

អន្ដរជាតិ៖ ម្ចាស់ជើងឯកអង់គ្លេសPremier League ក្រុម Liverpool បានចុះហត្ថលេខាទិញខ្សែការពារឆ្វេងរបស់ Bournemouth កីឡាករ Milos Kerkez ក្នុងតម្លៃ 40 លានផោន ធ្វើឱ្យការចំណាយរដូវក្តៅរបស់ពួកគេកើនលើសពី 200 ... Read More »

សមត្ថកិច្ចជំនាញឃាត់រថយន្ត២គ្រឿង រកឃើញពង មាន់ ៧៥០០០គ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានពង្រាយកម្លាំងស្ទាក់ចាប់រថយន្តចំនួន២ គ្រឿង ដឹកស៊ុតមាន់ ៧៥ពាន់គ្រាប់ ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោង ខេត្តព្រៃវែងដោយខុសច្បាប់បម្រុងលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ។ ការស្ទាក់ចាប់រថយន្តនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ២៦ ... Read More »

Update៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយ ... Read More »

មន្រ្តីជាន់ខ្ពស់ CDC សង្ឃឹមថាក្រុមហ៊ុនចិន មកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅ ប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian ... Read More »

គ.ជ.ប អំពាវនាវពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតរួច ហើយ អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង ចាប់ពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៥ តទៅ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានចុះ ឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យ ផ្ទៀង ផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះ ឆ្នោតដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាមឃុំ- សង្កាត់ ឬតាមអាសយដ្ឋានវេប ... Read More »

 លោក សរ សុដានី៖ រុក្ខទិវាបានជំរុញលើកកម្ពស់ស្មារតីស្រលាញ់ធម្មជាតិ ព្រៃឈើ សត្វព្រៃ ព្រោះថាព្រៃឈើបានរួមចំណែកច្រើនណាស់ក្នុងបរិស្ថានជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តតំណាងលោកប៉េង ពោធ៏សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា រុក្ខទិវាបានជំរុញលើកកម្ពស់ស្មារតីស្រលាញ់ធម្មជាតិ ព្រៃឈើ សត្វព្រៃដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពង្រីកការដាំដុះថែរក្សាការពារព្រៃឈើអោយក្លាយជាលំនៅឋានបៃតង សហគមន៍បៃតង ... Read More »

នគរបាល ស្រុកគងពិសី បង្ក្រាបក្មេងទំនើងនៅតែមិនញញេីត និងសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការបញ្ជាដឹកនាំដ៏មុឹងម៉ាត់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនិងតាមប្រសាសន៍ ណែនាំបណ្ឌិត អភិបាលខេត្តលេីវិធានការបង្រ្កាបក្រុមក្មេងទំនេីងមិនលេីកលែង នៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ... Read More »

បើករថយន្ដសុខៗ ស្រាប់តែងងឹតមុខរេចង្កូតទៅបុករថយន្ដ០២គ្រឿងចតលើខឿនផ្លូវផ្ទប់នឹងបង្គោលភ្លើងខូចខាតមួយអស់មួយកំណាត់មុខ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដសុខៗ ស្រាប់តែងងឹតមុខរេចង្កូតទៅបុករថយន្ដ០២គ្រឿងដែលចតលើខឿនផ្លូវបោកផ្ទប់នឹងបង្គោលភ្លើង រងការខូចខាតរថយន្តមួយកំណត់មុខ តែសំណាងល្អក្នុងករណីនេះគ្មានអ្នករបួសឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៦២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ... Read More »

រថយន្តផ្លាកលេខរដ្ឋ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបឋានសួគ៍ រងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្ត FORD RANGER ផ្លាកលេខរដ្ឋ មិនប្រយ័ត្នបានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងរថយន្ត និងរបាំងថ្ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥ នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ... Read More »

តើមហាសេដ្ឋីម៉ាឡេស៊ី ៣រូប មានទ្រព្យសម្បត្តិកើនឡើងច្រើនជាងគេក្នុងរយៈពេលមួយឆ្នាំជានរណា?

អន្តរជាតិ៖ Jeffrey Cheah, Quek Leng Chan និង Syed Mokhtar AlBukhary – មហាសេដ្ឋីម៉ាឡេស៊ីបីនាក់ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ – បានកត់ត្រាការកើនឡើងទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសកាលពីឆ្នាំមុន ... Read More »

អ៊ីស្រាអែល៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Khamenei គេចពីការធ្វើឃាតដោយលាក់ខ្លួននៅក្រោមដីដ៏ជ្រៅ

អ៊ីស្រាអែល៖ លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រាប់ថា ក្នុងអំឡុងពេលជម្លោះរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់ យោធាអ៊ីស្រាអែលមានផែនការកំណត់គោលដៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ប៉ុន្តែគាត់បានគេចផុតពីការធ្វើឃាតនេះ ដោយចូលទៅលាក់ខ្លួនយ៉ាងជ្រៅនៅក្រោមដី និងផ្តាច់ទំនាក់ទំនងជាមួយមេបញ្ជាការយោធារបស់គាត់។ ថ្លែងទៅកាន់ទូរទស្សន៍ ... Read More »