ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ទាក់ទង Arsenal ជុំវិញការដេញថ្លៃខ្ចីជើងខ្សែប្រយុទ្ធ Aubameyang

ក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតបានដាក់សំណើនាំយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ហើយត្រូវបានដកចេញពីតំណែងប្រធានក្រុម បន្ទាប់ពីបំពានវិន័យនៅសប្តាហ៍បន្ទាប់។ គាត់​បាន​ត្រឡប់​ទៅ​ទីក្រុង​ឡុង​វិញ​ហើយ ​ដោយ​ត្រូវ​បញ្ជូន​មក​ផ្ទះនៅដាច់ដោយឡែក​មុន​ពេល​ប្រកួត​ពាន​រង្វាន់ ... Read More »

កីឡាករបាល់ទាត់ប្រេស៊ីល Robinho ចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈ

កីឡាករបាល់ទាត់ប្រេស៊ីល Robinho បានចាញ់ក្តីក្នុងការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់គាត់ប្រឆាំងនឹងការផ្តន្ទាទោសសម្រាប់ការចូលរួមក្នុងការរំលោភបូកលើស្ត្រីនៅទីក្រុង Milan កាលពីឆ្នាំ២០១៣។ កាល​ពី​ថ្ងៃព្រសហ្បតិ៍ តុលាការ​កំពូល​ក្នុង​ទីក្រុង​រ៉ូម​បាន​តម្កល់​សាលក្រម​មុន​ដែល​កាត់​ទោស​កីឡាករ​វ័យ៣៧ឆ្នាំ​រូបនេះឲ្យ​ជាប់​ពន្ធនាគារ៩ឆ្នាំ។ ក្នុងឆ្នាំ២០១៧ Robinho និងជនជាតិប្រេស៊ីល៥នាក់ផ្សេងទៀតត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភលើស្ត្រីជនជាតិអាល់បានីអាយុ២២ឆ្នាំនៅក្នុងក្លិបរាត្រីមួយ។ ការកាត់ទោសនេះត្រូវបានតម្កល់កាលពីខែធ្នូ ឆ្នាំ២០២០បន្ទាប់ពីការប្តឹងឧទ្ធរណ៍។ Robinho ទំនង​ជា​មិន​ទទួល​ទោស​គាត់​ទេ ... Read More »

អេហ្ស៊ីបឡើងវគ្គ១៦ក្រុមពានរង្វាន់ Africa Cup of Nations ក្រោយឈ្នះស៊ូដង់

ក្រុមជម្រើសជាតិអេហ្ស៊ីប​បាន​យក​ឈ្នះក្រុម​ស៊ូដង់​ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល D និង​ឡើង​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ​នៃ​ពាន Africa Cup of Nations កាលពីរាត្រីថ្ងៃទី១៩ ខែមករាម្សិលមិញ។ កីឡាករ Mohamed Abdelmonem រកបាន១គ្រាប់ឲ្យអេហ្ស៊ីបក្នុងការប្រកួតនេះ ដោយបានតែតបាល់ជ្រុងរបស់ Abdallah ... Read More »

បិសាចក្រហម Man Utd យកបាន៣ពិន្ទុ ខណៈ Tottenham វាយបកចុងម៉ោងឈ្នះ Leicester City

ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះ បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយអ្នកចាំ David de Gea ពីការវាយបករបស់ក្រុម Brentford ដើម្បីទទួលបាន៣ពិន្ទុក្នុងលទ្ធផល៣ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ក្រុមរបស់លោក ... Read More »

Nadal យកឈ្នះ Hanfmann ឈានទៅកាន់ជុំទី៣ ព្រឹត្តិការណ៍Australian Open

កីឡាករវាយតឺន្នីសឆ្នើមរបស់អេស្ប៉ាញ Rafa Nadal បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានយកឈ្នះកីឡាកររបស់អាល្លឺម៉ង់ YannickHanfmann នៅវគ្គជម្រុះជុំទី២ ក្នុងលទ្ធផល 6-2 6-3 6-4 និងឈានទៅជុំទី៣នៃព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃពុធ ... Read More »

ក្លិប PSG និង Mbappe កំពុងពិភាក្សាលើការបន្តកុងត្រា ចំពេល Real Madrid ចាប់អារម្មណ៍

ក្លិបបារាំង Paris Saint-Germain កាន់តែមានទំនុកចិត្តថា ពួកគេអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Kylian Mbappe ឱ្យបន្តកិច្ចសន្យារបស់គាត់នៅក្លិប។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Mbappe នឹងអស់នៅខែមិថុនា ប៉ុន្តែគ្រួសាររបស់គាត់បានកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំក្លិបនៅ Ligue 1 ក្នុងរយៈពេលខ្លី ... Read More »

អាជ្ញាកណ្តាល​ស្ត្រី​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​ទទួលបន្ទុក​ការប្រកួត Africa Cup of Nations

អាជ្ញាកណ្តាលរបស់ប្រទេសរវ៉ាន់ដា (Rwandan) លោកស្រី SalimaMukansanga កាលពីថ្ងៃអង្គារបានក្លាយជាស្ត្រីដំបូងគេដែលដឹកនាំការប្រកួតពានរង្វាន់ Africa Cup of Nations នៅពេលដែលគាត់ទទួលបន្ទុកការប្រកួតរវាងក្រុមហ្ស៊ីមបាវ៉េ និងហ្គីណេក្នុងប្រទេសកាម៉ារូន។ លោកស្រី Mukansanga បានដើរចេញពីទីលានដោយកាន់បាល់ការប្រកួត អមដោយមន្ត្រីការប្រកួតបុរស៣នាក់ជាមួយប្រទេសហ្ស៊ីមបាវ៉េបន្តឈ្នះការប្រកួត​ ... Read More »

Dortmund បានធ្លាក់ចេញពី German Cup ក្រោមថ្វីជើងក្រុមនៅលីគទី២ St Pauli

ក្រុមយក្សនៅអាល្លឺម៉ង់ Borussia Dortmund ត្រូវបានធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់ German Cup កាលពីថ្ងៃអង្គារ នៅពេលដែលពួកគេបានរងបរាជ័យយ៉ាងភ្ញាក់ផ្អើលក្នុងវគ្គ១៦ក្រុមចុងក្រោយលើក្រុម St Pauli នៃក្របខ័ណ្ឌទី២របស់អាល្លឺម៉ង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ក្រុម ... Read More »

ក្លិប Brentford ពិចារណាចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិដាណឺម៉ាកChristian Eriksen

ក្លិប Brentford បាននិងកំពុងនិយាយជាមួយកីឡាករ Christian Eriksenអំពីលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ។Eriksen បានលុបចោលកិច្ចសន្យារបស់គាត់ដោយក្លិប Inter Milan កាលពីខែមុន បន្ទាប់ពីត្រូវបានប្រាប់ថាគាត់មិនអាចលេងក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីមានបញ្ហាបេះដូង (ICD) មិនទាន់ជា១០០ភាគរយ។ ... Read More »

Everton ចង់​បាន​អ្នក​ចាត់​ការ​បែលហ្ស៊ិក Roberto Martinez ដើម្បីជំនួសតំណែងលោក Rafael Benitez

ក្លិប Everton ចាប់អារម្មណ៍លើគ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិកលោកRoberto Martinez ត្រឡប់មកក្លិបវិញ ហើយបានទាក់ទងជាមួយសមាគមបាល់ទាត់បែលហ្ស៊ិកផងដែរ។ លោកមានការស្ទាក់ស្ទើរក្នុងការដឹកនាំក្រុមជាមួយនឹងការប្រកួត World Cup នៅប្រទេសកាតាក្នុងខែវិច្ឆិកាខាងមុខ ហើយជឿជាក់ថា ពួកគេនឹងអាចទាក់ទាញគាត់មកដឹកនាំក្លិប។​ លោក Martinez មាន​ឈ្មោះ​ខ្ពស់​ក្នុង​បញ្ជី​អ្នក​ប្រជែងជាគ្រូបង្វឹកEverton ... Read More »

Coco Gauff របស់អាមេរិកធ្លាក់ចេញពី Australian Open ជុំទី១ ក្រោមថ្វីដៃWang Qiang របស់ចិន

កីឡាការិនីលំដាប់ទី១៨ របស់អាមេរិក Coco Gauff បានធ្លាក់ចេញពីការប្រកួត Australian Open ជុំទី១ កាលពីថ្ងៃចន្ទ ដោយសារកំហុសធ្វើមិនបានល្អ ចាញ់ក្នុងលទ្ធផល ៦-៤, ៦-២ ពីកីឡាករ Wang ... Read More »

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA

    ខ្សែប្រយុទ្ធរបស់ Bayern Munich សញ្ជាតិប៉ូឡូញ Robert Lewandowski ត្រូវបានជាប់ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ឆ្នាំ២០២១ ខណៈដែល Cristiano Ronaldo របស់ ... Read More »

Manchester United និង Chelsea ដាក់គោលដៅលើខ្សែការពារ Ronald Araujo របស់ Barcelona

ក្រុម Barcelona កំពុងធ្វើការផ្លាស់ប្តូរនៅក្នុងទីផ្សារដោះដូរកីឡាករ ដោយបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីនាំយក Dani Alves និង Ferran Torres ខណៈដែលពួកគេសម្លឹងរកការកសាងក្រុមដ៏រឹងមាំក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Xavi Hernandez ។ ក្លិបក៏មានការពិភាក្សាអំពីការចុះហត្ថលេខាលើតារាឆ្នើមសញ្ជាតិន័រវេស Erling ... Read More »

Newcastle United បរាជ័យក្នុងការខ្ចីជើង Donny van de Beek តែងាកមកចាប់អារម្មណ៍ Diego Carlos

ខ្សែបម្រើ Donny van de Beek បានច្រានចោលការខ្ចីជើងទៅក្លិបNewcastle United ទោះបីជាមានការចាប់អារម្មណ៍យ៉ាងមុតមាំពីក្រុម Premier League ដែលកំពុងជួបបញ្ហាក៏ដោយ ដោយសារតែក្រុមនេះស្ថិតក្នុងតំបន់ដែលត្រូវកាត់ចោល។ ទោះបីជាត្រូវបានគេប្រាប់ថា គាត់នៅតែជាផ្នែកមួយនៃផែនការរបស់លោក Ralf ... Read More »

ក្លិប Everton សម្រេចបញ្ចប់មុខតំណែងអ្នកចាត់ការទូទៅលោក Benitez

ក្លិប Everton បានសម្រេចបណ្តេញអ្នកចាត់ការលោក Rafael Benitez ចេញកាលពីថ្ងៃអាទិត្យបន្ទាប់ពីការចាញ់២-១ នៅលើទឹកដីក្រុម Norwich City ដែលបានធ្វើឱ្យក្លិបនេះមាន៦ពិន្ទុពីលើក្រុមដែលស្ថិតនៅតំបន់កាត់ចោល Premier League ក្នុងចំណាត់ថ្នាក់ទី១៦បន្ទាប់ពីការប្រកួតចំនួន១៩។ លោកត្រូវបានតែងតាំងកាលពី៦ខែមុន ដែលអតីតអ្នកចាត់ការ ... Read More »

Liverpool បានផ្តួល Brentford ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២នៅ Premier League

ក្រុមហង្សក្រហម Liverpool បានរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការតាមពីក្រោយក្រុម Manchester City នៅលើកំពូលតារាង Premier League ដោយបានយកឈ្នះក្រុម Brentford ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Anfield ដើម្បីឡើងមកឈរនៅលេខរៀងទី២ក្នុងតារាងកាលពីថ្ងៃអាទិត្យ ... Read More »

ព្រឹត្តិការណ៍វាយតឺន្នីស Australian Open ចាប់ផ្តើមបន្ទាប់ពីមានភាពចម្រុងចម្រាសលើកីឡាករលេខ១ពិភពលោក Novak Djokovic

ទីបំផុតព្រឹត្តិការណ៍កីឡាវាយតឺន្នីស Australian Open បានចាប់ផ្តើមនៅ Melbourne Park នៅថ្ងៃចន្ទ ទី១៧ មករានេះបន្ទាប់ពីមានភាពច្របូកច្របល់ និងចម្រូងចម្រាសដែលគ្របដណ្ដប់ដោយបិទទិដ្ឋាការ ដែលបានមានបញ្ហាលើកីឡាករលេខមួយពិភពលោក Novak Djokovic។ កីឡាការីនី Tatjana ... Read More »

Real Madrid យកឈ្នះ Athletic Bilbao លើកពាន Spanish Super Cup

ក្រុមអធិរាជស Real Madrid បានឈ្នះពាន Spanish Super Cup ដោយយកឈ្នះ Athletic Bilbao ២-០ កាលពីថ្ងៃអាទិត្យ ទី១៦ មករា ខណៈដែលខ្សែបម្រើ ... Read More »

លីគកំពូលអង់គ្លេស Premier League ប្រឈមមុខនឹងការរិះគន់ និងខឹងសម្បារពីអ្នកគាំទ្រចំពោះការពន្យារពេលកម្មវិធីប្រកួតញឹកញាប់

    ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League រងការចោទប្រកាន់ពីបទមិនមានការទទួលខុសត្រូវ បន្ទាប់ពីបានយល់ព្រមតាមសំណើរបស់ក្រុមArsenal ក្នុងការពន្យារពេលការធ្វើដំណើររបស់ពួកគេទៅកាន់ក្រុមTottenham ដែលតាមសេចក្តីរាយការណ៍ថា បានបាត់កីឡាករតែម្នាក់ប៉ុណ្ណោះដោយសារមេរោគឆ្លង។ ការប្រកួតនៅទីក្រុងឡុងខាងជើងនៅថ្ងៃអាទិត្យនេះ ដែលនឹងត្រូវប្រកួតនៅយប់នេះ បានក្លាយជាការប្រកួតលើកទី២១ ដែលត្រូវបានលុបចោលក្នុងរយៈពេលពីរខែកន្លងមកនេះ។ ច្បាប់ដែលបាននាំមកដំបូងដើម្បីទប់ទល់នឹងចំនួនកំណត់ត្រានៃករណី ... Read More »

Anthony Martial បដិសេធមិនចូលរួមក្នុងក្រុម Manchester United ពេលប្រកួតស្មើជាមួយ Aston Villa

គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick បានអះអាងថា ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធមិនចូលរួមក្នុងការប្រកួតក្នុងលទ្ធផលស្មើ ២ទល់២ កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Aston Villa ... Read More »

គ្រូបង្វឹកក្រុម Everton ​លោក Rafael Benitez អាចចាកចេញ​បន្ទាប់ពីប្រកួតចាញ់ ​ Norwich

    ការប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Norwich កាលពីយប់ថ្ងៃទី១៥ ខែមករា បានធ្វើឲ្យមានសំពាធកាន់តែខ្លាំងសម្រាប់លោក Rafael Benitez ក្នុងនាមអ្នកចាត់ការទូទៅក្រុម Everton នាពេលបច្ចុប្បន្ន។ អ្នកគាំទ្រក្រុម Everton បានស្រែកពេលចូលទស្សនាក្នុងកីឡដ្ឋានថា ឲ្យលោក ... Read More »

Man City បន្តទម្រង់លេងមិនដែលចាញ់ ខណៈ Man Utd បានត្រឹមស្មើ

ការប្រកួតក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី១៥ ខែមករាបានបង្ហាញពីលទ្ធផល២ក្រុមដែលជាត្រកូល Manchester គឺក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល១ទល់០ ខណៈដែលក្រុម Manchester United ... Read More »

កីឡាករឆ្នើម Andy Murray ផ្តួល Reilly Opelka ឡើងទៅវគ្គផ្តាច់ព្រ័ត្រកម្មវិធី Sydney Tennis Classic

កីឡាករវាយតឺន្នីសឆ្នើម Andy Murray របស់ចក្រភពអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour ជាលើកដំបូងរបស់គាត់ចាប់តាំងពីឆ្នាំ២០១៩ជាមួយនឹងការឈ្នះ៣សិតលើកីឡាករ Reilly Opelka នៅ Sydney Tennis Classic។ កីឡាករ​វ័យ៣៤ឆ្នាំ​រូបនេះ​បាន​វាយបក​២សិត​ដើម្បី​យក​ឈ្នះ​កីឡាករ​អាមេរិក​លំដាប់​ទី២៥ ក្នុងលទ្ធផល ... Read More »

ខ្សែប្រយុទ្ធ Aubameyang របស់ហ្គាបុងខកខានបង្ហាញខ្លួនពេលប៉ះហ្គាណាដោយសារមានបញ្ហាបេះដូង

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានខកខានការប្រកួតពានរង្វាន់ Africa Cup of Nations ឲ្យជម្រើសជាតិហ្គាបុងជាមួយក្រុមហ្គាណាកាលពីថ្ងៃសុក្រ បន្ទាប់ពីការស្គេនបង្ហាញថាមានបញ្ហាបេះដូងបន្ទាប់ពីការឆ្លងជំងឺ Covid-19។ទោះបីជាយ៉ាងណាគ្រូពេទ្យរបស់ក្រុម Arsenal បាននិយាយទៅកាន់គ្រូពេទ្យរបស់ហ្គាបុងថា ... Read More »

ក្រុមកាំភ្លើងធំ Arsenal ស្នើសុំពន្យារពេលការប្រកួតជាមួយ Tottenhamដោយសារកូវីដ-១៩

ក្រុមកាំភ្លើងធំ Arsenal បានស្នើសុំពន្យារពេលការប្រកួត North London Derby នៅថ្ងៃអាទិត្យជាមួយក្រុមមាន់ខ្នាយមាស Tottenham នៅកីឡដ្ឋាន Tottenham Hotspur ដោយសារតែខ្វះកីឡាករដែលមិនលេងបាន។ ក្រុមកាំភ្លើងធំបានឲ្យដឹងថា ពួកគេបានស្ទាក់ស្ទើរដោយសារតែកីឡាកររបួស, ករណីវិជ្ជមាន ... Read More »

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​បារាំង Kingsley Coman ​បន្ត​កុងត្រា​ជាមួយ Bayern Munich ដល់​ឆ្នាំ២០២៧

ខ្សែបម្រើស្លាបសញ្ជាតិបារាំង Kingsley Coman បានចុះកិច្ចសន្យាបន្តជាមួយក្លិប Bayern Munich ដោយរក្សារូបគេនៅក្លិប Bundesligaរហូតដល់ឆ្នាំ២០២៧។ កិច្ចសន្យា​របស់​កីឡាករ​វ័យ២៥ឆ្នាំ​ត្រូវ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ២០២៣។ កីឡាករ Kingsley Coman បានចូលរួមជាមួយ Bayern ... Read More »

អតីតខ្សែការពារ Galatasaray និងជាជម្រើជាតិទួរគី Ahmet Calikទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ

អតីតខ្សែការពារជម្រើសជាតិទួរគី កីឡាករ Ahmet Calik បានទទួលមរណភាពក្នុងវ័យ២៧ឆ្នាំ។ Calik ដែលកំពុងលេងឱ្យក្រុម Konyaspor របស់ទួរគី Super Lig និងបានចំណាយពេល៣ឆ្នាំជាមួយក្រុម Galatasaray បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃពុធ។ ក្លិប​បាន​បង្ហោះ​លើ ... Read More »

ក្លិប Man City ប្រកាសពីប្រាក់​ចំណូលក្នុង​រដូវកាល២០២០-២០២១ ទោះបី​មាន​ឥទ្ធិពល​កូវីដ-១៩ក៏ដោយ

ម្ចាស់ជើងឯក Premier League ក្លិប Manchester City បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាសម្រាប់រដូវកាល ២០២០-២០២១ ខណៈដែលក្លិបនេះបានត្រឡប់មករកប្រាក់ចំណេញវិញ បើទោះបីជាលេងយុទ្ធនាការភាគច្រើនដោយគ្មានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន និងដោយសារជំងឺរាតត្បាត COVID-19 ក៏ដោយ។ ក្លិបនេះធ្លាប់បានរាយការណ៍ពីការខាតបង់ប្រាក់សុទ្ធចំនួន១២៦លានផោនសម្រាប់រដូវកាល ២០១៩-២០២០ ... Read More »

ខ្សែការពារ Lucas Digne របស់ Everton ផ្លាស់ទៅ Aston Villa ក្នុងកិច្ចព្រមព្រៀង២៥លានផោន

ក្លិប Aston Villa បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ២៥លានផោនសម្រាប់ទិញខ្សែការពារ Lucas Digne របស់ Everton ហើយការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលល្អប្រសើរ។ ក្នុង​ការ​អភិវឌ្ឍ​ដាច់​ដោយ​ឡែកមួយទៀតគឺ Everton បាន​ចាប់អារម្មណ៍​ខ្សែ​បម្រើ​ស្លាប Anwar El Ghazi ... Read More »

Chelsea ទម្លាក់ Tottenham ឡើងវគ្គផ្តាច់ព្រ័ត្រ League Cup

ក្រុមតោខៀវ Chelsea បាន​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ខណៈ​ពួក​គេ​បាន​បញ្ចប់​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​យ៉ាង​ស្រួល​លើ​ក្រុម Tottenham ។ Spurs បានបរាជ័យក្រោមថ្វីជើង Chelsea ២​គ្រាប់​ក្នុង​ជើង​ទី១ ហើយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Antonio Rudiger ... Read More »